បន្ទប់ព្យាបាលដោយចលនា-Physical Therapy

  • Home
  • បន្ទប់ព្យាបាលដោយចលនា-Physical Therapy

បន្ទប់ព្យាបាលដោយចលនា-Physical Therapy Physiotherapist

👉STARBALM Cambodia is a product for treating and caring for joints and muscles. It is good for those who like to play sp...
05/05/2025

👉STARBALM Cambodia is a product for treating and caring for joints and muscles. It is good for those who like to play sports, exercise, walk in the forest, travel to the mountains, etc.
🙏Please pay our respects and express our deepest gratitude to STARBALM Cambodia for their generous support. We wish STARBALM Cambodia continued success.

បន្ទប់ព្យាបាលដោយចលនា-Physical Therapy

03/11/2024
"សូមជម្រាបជូនដំណឹង! 📢គ្លីនិករបស់យើងនឹងឈប់សំរាករយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី 01/10/24 ដល់ថ្ងៃទី 03/10/24 ដើម្បីអបអរសាទរពិធីប...
01/10/2024

"សូមជម្រាបជូនដំណឹង! 📢
គ្លីនិករបស់យើងនឹងឈប់សំរាករយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី 01/10/24 ដល់ថ្ងៃទី 03/10/24 ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ។
យើងនឹងបើកដំណើរការឡើងវិញនៅថ្ងៃទី 04/10/24 ។

យើងសូមជូនពរឱ្យលោកអ្នកមានពិធីបុណ្យភ្ជុំបិណ្ឌដ៏រីករាយនិងមានសុខភាពល្អ។

👉អាសយដ្ឋាន:ផ្ទះលេខ 4BEo ផ្លូវ 134 សង្កាត់ វាលវង់ ខណ្ឌ 7មករា រាជធានីភ្នំពេញ។
-----------------------------------------
👉ធ្វើការនៅថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ ចាប់ពីម៉ោង 8ព្រឹក ដល់ម៉ោង 7:00 ល្ងាច។
☎️ទំនាក់ទំនងលេខទូរស័ព្ទណាត់ទុកមុន:
077 64 65 64(Telegram)

🗺️ផែនទី: https://goo.gl/maps/vZS6JYy1wNVhbaD49
---------------------------------------------------------------

Find local businesses, view maps and get driving directions in Google Maps.

បន្ទប់ព្យាបាលដោយចលនា បែបវេជ្ជសាស្ត្រមានទទួលព្យាបាលជំងឺដូចជា:+ផ្នែកសាច់ដុំ នឹងសន្លាក់:•ឈឺ កញ្ជឹងក•ឈឺ ស្មា•ឈឺ កែងដៃ នឹង ប្...
17/09/2024

បន្ទប់ព្យាបាលដោយចលនា បែបវេជ្ជសាស្ត្រមានទទួលព្យាបាលជំងឺដូចជា:
+ផ្នែកសាច់ដុំ នឹងសន្លាក់:
•ឈឺ កញ្ជឹងក
•ឈឺ ស្មា
•ឈឺ កែងដៃ នឹង ប្រអប់ដៃ
•ឈឺ សសរឆ្អឹងខ្នង
•ឈឺ ចង្កេះ
•ឈឺ ត្រគាក
•ឈឺ ជង្គង់
•ឈឺ កជើង នឹង ប្រអប់ជើង
+ផ្នែកប៉ះទង្គិចៈ
•ក្រោយពេលវះកាត់បាក់ឆ្អឹង ខ្សោយ ឬ រួញខ្លីសាច់ដុំ
•រឹង ឬ គាំងសន្លាក់
+ផ្នែកប៉ះពាល់សរសៃប្រសាទៈ
•ពិការមួយចំហៀងខ្លួន
•ក្មេងពិការចលករខួរក្បាល
•ទារកខ្វិនស្មាពីកំណើត
•ជំងឺ វៀចមាត់ធ្វើអោយខ្សោយសាច់ដុំភ្នែកបិទមិនជិត
+ផ្នែកម៉ាស៊ីនព្យាបាលនឹងស្អំសរសៃ:
•ម៉ាស៊ីនទាញសន្តក់ឆ្អឹងចង្កេះ នឹងឆ្អឹងក ( Cervical & Lumbar Traction Machine )
•ម៉ាស៊ីន ភ្ញោចសាច់ដុំ( Tens Machine )
•ម៉ាស៊ីនស្អំកំដៅ: ( Ultrasound Therapy នឹង Infrared Therapy )
(សូមអញ្ជើញពិគ្រោះយោបល់ដោយឥតគិតថ្លៃ)
-----------------------------------------
👉ការព្យាបាល: ព្យាបាលដោយចលនា នឹងព្យាបាលដោយម៉ាស៊ីនទំនើប។
👉អាសយដ្ឋាន:ផ្ទះលេខ 4BEo ផ្លូវ 134 សង្កាត់ វាលវង់ ខណ្ឌ 7មករា រាជធានីភ្នំពេញ។
-----------------------------------------
👉ធ្វើការនៅថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ ចាប់ពីម៉ោង 8ព្រឹក ដល់ម៉ោង 7:00 ល្ងាច។
📞ទំនាក់ទំនងលេខទូរស័ព្ទណាត់ទុកមុន:
077 64 65 64(Telegram)
🗺️ផែនទី: https://goo.gl/maps/vZS6JYy1wNVhbaD49
------------------------------------------

 #ជំងឺឈឺកញ្ចឹងករោគសញ្ញានៃការឈឺកញ្ចឹងក-ឈឺស្មា-ឈឺដៃអាចកើតមានរោគសញ្ញារួមផ្សំដូចជា:+ការឈឺចាប់ពីកញ្ចឹងក-ស្មា-ដៃ និងខ្នងផ្នែកខ...
12/06/2024

#ជំងឺឈឺកញ្ចឹងក
រោគសញ្ញានៃការឈឺកញ្ចឹងក-ឈឺស្មា-ឈឺដៃអាចកើតមានរោគសញ្ញារួមផ្សំដូចជា:
+ការឈឺចាប់ពីកញ្ចឹងក-ស្មា-ដៃ និងខ្នងផ្នែកខាងលើ (ម្ដុំស្លាបប្រចៀវ) ហើយវាអាចរាលដាលឈឺក្រហាយ ឬ ស្ពឹកដល់កែងដៃ កដៃ ម្រាមដៃ ព្រមទាំងអាការៈមួយចំនួនទៀតដូចជាៈ
- មិនស្រណុកសុខស្រួលនៃ ក ស្មា ដៃ ឈឺចុករោយ ដែលធ្វើឲ្យរំខានដល់ការធ្វើការងារ
- ខ្សោយកំលាំងសាច់ដុំដៃ
ការឈឺបែបនេះវាមានបញ្ហាជាមួយការគាបសរសៃ ប្រសាទនៅឆ្អឹងកងក។
+ មូលហេតុដែលធ្វើឲ្យអការៈខាងលើកើតឡើង គឺបណ្តាលមកពី៖
- ធ្វើការងារជាប្រចាំថ្ងៃ
- គេងខុសទំនង
- គៀបសរសៃប្រសាទនៅឆ្អឹងកងក
- កន្រ្តាក់ជាប់នៃសាច់ដុំ
- បញ្ហាសសរឆ្អឹងខ្នង(វៀចសសរឆ្អឹងខ្នង)
- ការងារការិយាល័យដែលអង្គុយយូរ ធ្វើឲ្យមានស្ត្រេស មានបញ្ហាឈឺចុករោយកញ្ចឹងក ឈឺស្មា
+ការព្យាបាល៖
១).ព្យាបាលដោយម៉ាស៊ីនស្អំកំដៅ (Infrared) នឹងម៉ាស៊ីនស្អំ អ៊ុលត្រាសោន(Ultrasound): ធ្វើឲ្យបន្ធូរសាច់ដុំដែលឈឺ កន្ត្រាក់ជាប់នៅម្ដុំកញ្ចឹងក និងចុករោយកញ្ចឹងក
២).ព្យាបាលដោយម៉ាស៊ីនថែនន៏ (TENS): ដើម្បីសំរួលនិងបន្ធូរសាច់ដុំ
៣).ព្យាបាលដោយដៃ(Physiotherapy)
- ធ្វើការបន្ធូរសាច់ដុំ និងធ្វើចលនាដោយដៃ នៅម្ដុំកញ្ចឹងក ស្មា ខ្នងផ្នែកខាងលើឲ្យប្រសើរឡើងមកវិញនូវចលនាសន្លាក់
- ទាញពន្លាតសាច់ដុំលើសរសៃប្រសាទដែលមានការឈឺចាប់
- ធ្វើចលនាសន្លាក់ស្មា ស្លាបប្រចៀវឲ្យមានដំណើរការល្អឡើងវិញ
៤).ការព្យាបាលដោយម៉ាស៊ីនទាញសន្ត្រក់ឆ្អឹងកងក (Traction Cervicale): ទាញបន្ថយការគាបសង្កត់ទ្រនាប់ឌីសឆ្អឹងកងក នឹងបំបាត់ការឈឺចាប់។
+ការឈឺកញ្ចឹងក ឈឺស្មា ឈឺដៃ អាចព្យាបាលបានដោយជោគជ័យនូវដំណាក់កាលដំបូង និងអាស្រ័យទៅលើរយៈពេលនៃការឈឺចាប់។ ជាញឹកញាប់យើងសង្ឃឹមថា វាចុះថយសញ្ញាការឈឺចាប់ជាមួយការព្យាបាល 3 - 5 ដងដំបូង។ ករណីខ្លះទៀត វាមានការឈឺចាប់ដល់កដៃ កែងដៃ ឬដៃទាំងសងខាង យើងត្រូវការពេលវេលា និងការព្យាបាលលំអិតថែមទៀត ដែលធ្វើឲ្យវាជាសះស្បើយប្រកបដោយគុណភាព។
+ប្រសិនបើលោកអ្នកមានអាការៈឈឺបែបនេះសូមអញ្ជើញពិគ្រោះយោបល់ដោយឥតគិតថ្លៃ
---------------------------------------
📍អាសយដ្ឋាន:ផ្ទះលេខ 4BEo ផ្លូវ 134 សង្កាត់ វាលវង់ ខណ្ឌ 7មករា រាជធានីភ្នំពេញ។

📍ទីតាំង:https://goo.gl/maps/vZS6JYy1wNVhbaD49

☎️ទំនាក់ទំនងលេខទូរស័ព្ទ: 077 64 65 64 (តេលេក្រាម)
👉បញ្ជាក់: សូមណាត់ទុកជាមុន អរគុណ។
________________________________
#ឈឺកញ្ជឹងក #ឈឺស្មា #ឈឺកែងដៃនឹងប្រអប់ដៃ #ឈឺសសរឆ្អឹងខ្នង #ឈឺចង្កេះ #ឈឺត្រគាក #ឈឺជង្គង់ #ឈឺកជើងនឹងប្រអប់ជើង #ទារកវៀចក #ពីកំណើត #ក្រោយពេលវះកាត់បាក់ឆ្អឹងខ្សោយឬរួញខ្លីសាច់ដុំ #រឹងឬគាំងសន្លាក់ #ផ្នែកប៉ះពាល់សរសៃប្រសាទ #ពិការមួយចំហៀងខ្លួន #ក្មេងពិការចលករខួរក្បាល
#ទារកខ្សោយសាច់ដុំស្មាពីកំណើត
#ជំងឺវៀចមាត់ធ្វើអោយខ្សោយសាច់ដុំភ្នែកបិទមិនជិត
#ផ្នែកម៉ាស៊ីនព្យាបាលនឹងស្អំសរសៃ:
#ម៉ាស៊ីនទាញសន្តក់ឆ្អឹងកនឹងឆ្អឹងចង្កេះ ( Cervical & Lumbar Traction Machine )
#ម៉ាស៊ីនភ្ញោចសាច់ដុំ( Tens Machine )
#ម៉ាស៊ីនស្អំកំដៅ: ( Ultrasound Therapy នឹង Infrared Therapy

បន្ទប់ព្យាបាលដោយចលនា បែបវេជ្ជសាស្ត្រមានទទួលព្យាបាលជំងឺដូចជា:+ផ្នែកសាច់ដុំ នឹងសន្លាក់:•ឈឺ កញ្ជឹងក•ឈឺ ស្មា•ឈឺ កែងដៃ នឹង ប្...
11/05/2024

បន្ទប់ព្យាបាលដោយចលនា បែបវេជ្ជសាស្ត្រមានទទួលព្យាបាលជំងឺដូចជា:
+ផ្នែកសាច់ដុំ នឹងសន្លាក់:
•ឈឺ កញ្ជឹងក
•ឈឺ ស្មា
•ឈឺ កែងដៃ នឹង ប្រអប់ដៃ
•ឈឺ សសរឆ្អឹងខ្នង
•ឈឺ ចង្កេះ
•ឈឺ ត្រគាក
•ឈឺ ជង្គង់
•ឈឺ កជើង នឹង ប្រអប់ជើង
•ទារកវៀចក ពីកំណើត
+ផ្នែកប៉ះទង្គិចៈ
•ក្រោយពេលវះកាត់បាក់ឆ្អឹង ខ្សោយ ឬ រួញខ្លីសាច់ដុំ
•រឹង ឬ គាំងសន្លាក់
+ផ្នែកប៉ះពាល់សរសៃប្រសាទៈ
•ពិការមួយចំហៀងខ្លួន
•ក្មេងពិការចលករខួរក្បាល
•ទារកខ្សោយសាច់ដុំស្មាពីកំណើត
•ជំងឺ វៀចមាត់ធ្វើអោយខ្សោយសាច់ដុំភ្នែកបិទមិនជិត
+ផ្នែកម៉ាស៊ីនព្យាបាលនឹងស្អំសរសៃ:
•ម៉ាស៊ីនទាញសន្តក់ឆ្អឹងក នឹងឆ្អឹងចង្កេះ ( Cervical & Lumbar Traction Machine )
•ម៉ាស៊ីន ភ្ញោចសាច់ដុំ( Tens Machine )
•ម៉ាស៊ីនស្អំកំដៅ: ( Ultrasound Therapy នឹង Infrared Therapy )
(សូមអញ្ជើញពិគ្រោះយោបល់ដោយឥតគិតថ្លៃ)
--------------------------------------
👉ការព្យាបាល: ព្យាបាលដោយចលនា នឹងព្យាបាលដោយម៉ាស៊ីនទំនើប។
👉អាសយដ្ឋាន:ផ្ទះលេខ 4BEo ផ្លូវ 134 សង្កាត់ វាលវង់ ខណ្ឌ 7មករា រាជធានីភ្នំពេញ។
--------------------------------------
👉ធ្វើការនៅថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ ចាប់ពីម៉ោង 8ព្រឹក ដល់ម៉ោង 7:00 ល្ងាច។
☎️ទំនាក់ទំនងលេខទូរស័ព្ទ: 077 64 65 64(Telegram)
👉បញ្ជាក់: សូមណាត់ទុកជាមុន អរគុណ។

🗺️ផែនទី: https://goo.gl/maps/vZS6JYy1wNVhbaD49

------------------------------------------

 #ជំងឺឈឺចង្កេះតើហេតុអ្វីចាំបាច់ព្យាបាលដោយចលនា?ជំងឺឈឺចង្កេះគឺជាជំងឺរ៉ាំរ៉ៃ ដែលមានអាការ:ឈឺបាត់ៗ កើតឡើងចំពោះអ្នកអង្គុយយូរ អ...
30/04/2024

#ជំងឺឈឺចង្កេះតើហេតុអ្វីចាំបាច់ព្យាបាលដោយចលនា?

ជំងឺឈឺចង្កេះគឺជាជំងឺរ៉ាំរ៉ៃ ដែលមានអាការ:ឈឺបាត់ៗ កើតឡើងចំពោះអ្នកអង្គុយយូរ អ្នកធ្វើការងារ អ្នកលើកវត្ថុធ្ងន់ៗ និងដោយសារការប៉ះទង្គិចជាដើម។
បើសិនយើងមិនបានព្យាបាលនោះវាបណ្ដាលឲ្យឈឺកាន់តែខ្លាំងដូចជា អាចបណ្តាលអោយគៀបសរសៃឆ្អឹងចង្កេះ ឈឺចុកចាប់ពីចង្កេះរហូតដល់ជើងពិបាកទ្រាំ ក្នុងការបំពេញការងារ រឺ គេងមិនលក់។
ក្នុងករណីនេះ យើងមានវីធីព្យាបាលដោយចលនាជំនួយបន្ថែមដោយមិនប្រើប្រាស់ថ្នាំពេទ្យ៖
១) ការព្យាបាលដោយម៉ាស៊ីនស្អំកំដៅ (Infrared) រឺ អ៊ុលត្រាសោន(Ultrasound therapy): ការស្អំកំដៅដើម្បីបន្ធូរសាច់ដុំដែលមានការឈឺចាប់។
២) ការព្យាបាលដោយចលនា (Physiotherapy):គឺជាការព្យាបាលដោយដៃ នឹងពត់បន្ធូរសន្លាក់សាច់ដុំចង្កេះ។
៣) ការព្យាបាលដោយម៉ាស៊ីនទាញសន្តក់ឆ្អឹងចង្កេះ (Traction Lumbar): ទាញបន្ថយការគៀបសង្កត់ទ្រនាប់ឌីសនៃឆ្អឹងចង្កេះ បំបាត់ការគៀបសង្កត់លើសរសៃប្រសាទ ស្យាទិច (Sciatic Nerve) និងបំបាត់ការឈឺចាប់នៅជើង។
បន្ទាប់ពីការព្យាបាលដោយវិធីខាងលើនេះរួច យើងត្រូវធ្វើលំហាត់ប្រាណបន្ថែមដោយខ្លួនឯងដូចជា ហែលទឹក តោងរបា និងអង្គុយឩស្សាហ៍ងើបឈរ ដើរ សំរួលចង្កេះ ដងខ្លួន ជើង ប្រហែល ៥នាទីទៅ ១០នាទីទើបអង្គុយធ្វើការវិញ។
សូមកុំគិតថាឈឺចង្កេះជារឿងធម្មតា ព្រោះវាអាចប៉ះពាល់ដល់សុខភាពរបស់អ្នក។
(ប្រសិនបើលោកអ្នកមានអាការៈឈឺចង្កេះសូមអញ្ជើញពិគ្រោះយោបល់ដោយឥតគិតថ្លៃ)។
------------------------------------📍អាសយដ្ឋាន:ផ្ទះលេខ 4BEo ផ្លូវ 134 សង្កាត់ វាលវង់ ខណ្ឌ 7មករា រាជធានីភ្នំពេញ។

📍ទីតាំង:
https://goo.gl/maps/vZS6JYy1wNVhbaD49

📞ទំនាក់ទំនងលេខទូរស័ព្ទណាត់: 077 64 65 64 (តេលេក្រាម)/
👉បញ្ជាក់: សូមណាត់ទុកជាមុន អរគុណ។
________________________________
#ឈឺកញ្ជឹងក #ឈឺស្មា #ឈឺកែងដៃនឹងប្រអប់ដៃ #ឈឺសសរឆ្អឹងខ្នង #ឈឺចង្កេះ #ឈឺត្រគាក #ឈឺជង្គង់ #ឈឺកជើងនឹងប្រអប់ជើង #ទារកវៀចក #ពីកំណើត #ក្រោយពេលវះកាត់បាក់ឆ្អឹងខ្សោយឬរួញខ្លីសាច់ដុំ #រឹងឬគាំងសន្លាក់ #ផ្នែកប៉ះពាល់សរសៃប្រសាទ #ពិការមួយចំហៀងខ្លួន #ក្មេងពិការចលករខួរក្បាល
#ទារកខ្សោយសាច់ដុំស្មាពីកំណើត
#ជំងឺវៀចមាត់ធ្វើអោយខ្សោយសាច់ដុំភ្នែកបិទមិនជិត
#ផ្នែកម៉ាស៊ីនព្យាបាលនឹងស្អំសរសៃ:
#ម៉ាស៊ីនទាញសន្តក់ឆ្អឹងកនឹងឆ្អឹងចង្កេះ ( Cervical & Lumbar Traction Machine )
#ម៉ាស៊ីនភ្ញោចសាច់ដុំ( Tens Machine )
#ម៉ាស៊ីនស្អំកំដៅ: ( Ultrasound Therapy នឹង Infrared Therapy

តើចាំបាច់ព្យាបាលដោយចលនាលើជំងឺវៀចមុខដែរឬទេ ? ការវៀចមុខ(Bell’s Palsy) គឺជាការរលាកសរសៃប្រសាទទី៧ ដោយសារវីរុស (Viral infectio...
05/03/2024

តើចាំបាច់ព្យាបាលដោយចលនាលើជំងឺវៀចមុខដែរឬទេ ?

ការវៀចមុខ(Bell’s Palsy) គឺជាការរលាកសរសៃប្រសាទទី៧ ដោយសារវីរុស (Viral infection)។ ការវៀចមុខមានពីរប្រភេទ៖
- វៀចមុខរលាកសរសៃប្រសាទជាយខាង (Paralysis facial Peripheral): វាធ្វើឲ្យខ្វិនសាច់ដុំមុខមួយចំហៀងទាំងស្រុងគឺ វៀចមាត់ ភ្នែកបិទមិនជិត ញាក់ចិញ្ចើមមិនកើត។
- វៀចមាត់ (Paralysis facial Central): ដោយសារមានគ្រោះថ្នាក់សរសៃឈាមខួរក្បាលគឺស្ត្រូក(Stroke) ដែលវាធ្វើឲ្យវៀចតែមាត់ទេ ភ្នែក បិទជិត ញាក់ចិញ្ចើមបាន។

ក) សញ្ញានិងរោគសញ្ញា Paralysis Facial៖
- បាត់បង់ការគ្រប់គ្រងដោយភ្លេចនៅលើផ្នែកដែលប៉ះពាល់( មាត់ ភ្នែក ចិញ្ចើម )
- ធ្វើឲ្យខ្វិនសាច់ដុំមុខ វៀចមុខម្ខាង (ម្ខាងកំរើកមិនកើត និងម្ខាងកំរើកកើត)
- ចាក់ឈៀបៗឬស្ពឹកថ្ពាល់ ឬមាត់
- ការធ្លាក់ចុះមាត់ខាងផ្នែកដែលប៉ះពាល់(បូញ ទាញ មាត់មិនបាន)
- និយាយមិនច្បាស់
- ពិបាកក្នុងការបរិភោគ ឬផឹក
- ហូបអារហារចូលថ្ពាល់ឈឺ ឬហៀរទឹកមាត់ចេញ
- ខ្ពុលមាត់មិនកើត
- ផ្លុំខ្យល់មិនបាន
- ហៀរទឹកមាត់
- ឈឺចាប់នៅក្នុង ឬនៅពីក្រោយគុម្ភត្រចៀកខាងវៀច (៦០%)
- ឈឺចាប់ភ្នែក មើលឃើញព្រិលៗ
- ចេញទឹកភ្នែក
- អាចស្ងួតភ្នែកដោយសារភ្នែកចំហរ បិទមិនជិត
- ញាក់ ឬជ្រួញចិញ្ចើមមិនកើត
- មានអារម្មណ៏ប្រែប្រួលនៃរស់ជាតិ (៥៧%)
- សំឡេង មានប្រតិកម្មរហ័សនៅលើចំហៀងដែលរងផលប៉ះពាល់
- ជាធម្មតា ចាប់ផ្ដើមកើតឡើងភ្លាមៗ
ជាទូទៅរោគសញ្ញាមានរយៈពេលតិចជាង ៤៨ ម៉ោង។

ខ) ព្យាបាលដោយចលនាដើម្បី៖
- ស្អំសរសៃមុខដោយ Microvave ដើម្បីកំដៅភ្ញោចសាច់ដុំមុខ
- ព្យាបាលដោយម៉ាស៊ីនថែន័ដើម្បីភ្ញោចសាច់ដុំមុខ
- ធ្វើម៉ាស្សាដោយបន្ធូរនិងភ្ញោច លើសាច់ដុំមុខខាងវៀច
- ភ្ញោចឲ្យសាច់ដុំធ្វើការឡើងវិញដោយឲ្យអ្នកជំងឺប្រឹងធ្វើការកន្ត្រាក់សាច់ដុំមុខ ទំពារស្ករកៅស៊ូខាងវៀច
- ៨០% អ្នកជំងឺស្ដារឡើងវិញបាន ក្នុងរយៈពេលពី ២ទៅ១២សប្តាហ៍
- ១០% មានការព្យាបាលរយៈពេលវែង ឬអាចនៅមានសំណល់រោគរហូត បើមិនមានការព្យាបាលបានត្រឹមត្រូវ។
- ការព្យាបាលដោយចលនាល្អបំផុត គឺចាប់ផ្ដើមពី ២ ឬ៣ថ្ងៃដំបូង នៃការកើតមានជំងឺនេះ រួមផ្សំនឹងការព្យាបាលដោយថ្នាំសំលាប់វីរុសជាដើម។

គ) វិធីការពារ(ក្នងអំឡុងពេលព្យាបាល)៖
- ពេលដេក ត្រូវបិទភ្នែកដោយកុំប្រ៉េស ឬបង់ស្អិត
- ពាក់វែនតាខ្មៅជិត ពេលថ្ងៃ ឬពេលចេញក្រៅផ្ទះ
------------------------------------------
📍អាសយដ្ឋាន:ផ្ទះលេខ 4BEo ផ្លូវ 134 សង្កាត់ វាលវង់ ខណ្ឌ 7មករា រាជធានីភ្នំពេញ។

📍ទីតាំង:
https://goo.gl/maps/vZS6JYy1wNVhbaD49

📞ទំនាក់ទំនងលេខទូរស័ព្ទណាត់: 077 64 65 64 (តេលេក្រាម)
👉បញ្ជាក់: សូមណាត់ទុកជាមុន អរគុណ។
________________________________
#ឈឺកញ្ជឹងក #ឈឺស្មា #ឈឺកែងដៃនឹងប្រអប់ដៃ #ឈឺសសរឆ្អឹងខ្នង #ឈឺចង្កេះ #ឈឺត្រគាក #ឈឺជង្គង់ #ឈឺកជើងនឹងប្រអប់ជើង #ទារកវៀចក #ពីកំណើត #ក្រោយពេលវះកាត់បាក់ឆ្អឹងខ្សោយឬរួញខ្លីសាច់ដុំ #រឹងឬគាំងសន្លាក់ #ផ្នែកប៉ះពាល់សរសៃប្រសាទ #ពិការមួយចំហៀងខ្លួន #ក្មេងពិការចលករខួរក្បាល
#ទារកខ្សោយសាច់ដុំស្មាពីកំណើត
#ជំងឺវៀចមាត់ធ្វើអោយខ្សោយសាច់ដុំភ្នែកបិទមិនជិត
#ផ្នែកម៉ាស៊ីនព្យាបាលនឹងស្អំសរសៃ:
#ម៉ាស៊ីនទាញសន្តក់ឆ្អឹងកនឹងឆ្អឹងចង្កេះ ( Cervical & Lumbar Traction Machine )
#ម៉ាស៊ីនភ្ញោចសាច់ដុំ( Tens Machine )
#ម៉ាស៊ីនស្អំកំដៅ: ( Ultrasound Therapy នឹង Infrared Therapy

តើអ្នកកំពុងមានសមាជិកគ្រួសារដែលមានប៉ះពាល់ដោយជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល[ Stroke]ដែររឺទេ?+អ្នកជំងឺមានពិការភាព: -ទន់ដៃ ទ...
02/03/2024

តើអ្នកកំពុងមានសមាជិកគ្រួសារដែលមានប៉ះពាល់ដោយជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល[ Stroke]ដែររឺទេ?
+អ្នកជំងឺមានពិការភាព:
-ទន់ដៃ ទន់ជើងមួយចំហៀងខ្លួនភ្លាមៗ
-វៀចមាត់ភ្លាមៗ,ពិបាកក្នុងនិយាយ, ពិបាកក្នុងការលេបអាហារ
-ប៉ះពាល់ការដើរ
-ពិបាកក្នុងការធ្វើចលនាដងខ្លួន
-ប៉ះពាល់ក្នុងថែទាំខ្លួន
យើងអាចស្តារចលនាអោយអ្នកជំងឺអោយមានភាពប្រសើរឡើងវិញ។
*យើងមានសេវាព្យាបាលចលនាក្នុងគ្លីនិក នឹង ដល់គេហដ្ឋានរបស់អ្នកជំងឺ។
------------------------------------------
👉អាសយដ្ឋាន:ផ្ទះលេខ 4BEo ផ្លូវ 134 សង្កាត់ វាលវង់ ខណ្ឌ 7មករា រាជធានីភ្នំពេញ។

👉ទីតាំង:https://goo.gl/maps/vZS6JYy1wNVhbaD49

☎️ទំនាក់ទំនងលេខទូរស័ព្ទណាត់ទុកមុន: 077 64 65 64 (តេលេក្រាម)

 #គ្រេចសន្លាក់កជើង (Ankle Sprain)+សន្លាក់កជើងគឺជាសន្លាក់សំរាប់ធ្វើចលនាការបំលាស់ទី នឹងសកម្មភាពប្រចាំថ្ងៃ។+គ្រេចសន្លាក់កជើ...
02/03/2024

#គ្រេចសន្លាក់កជើង (Ankle Sprain)

+សន្លាក់កជើងគឺជាសន្លាក់សំរាប់ធ្វើចលនាការបំលាស់ទី នឹងសកម្មភាពប្រចាំថ្ងៃ។
+គ្រេចសន្លាក់កជើងគឺជារបួសស្រាលមួយយើងតែងតែជួបប្រទះ។នៅពេលសន្លាក់កជើងគ្រិច ជាលិកាទន់ត្រូវបានរងរបួសត្រង់តំបន់កជើង បណ្តាលមកពីការ រមួលចូលក្នុងនឹងចេញក្រៅ។

ក/ រោគសញ្ញា:
-មានការឈឺចាប់ត្រង់សន្លាក់កជើង
-មានហើមជុំវិញសន្លាក់កជើង
-មានស្នាមជាំនៅ កជើង
-ពិបាកក្នុងការដើរ រឺ រត់
-រឹងគាំងនៅក្នុងសន្លាក់កជើង

ខ/ មូលហេតុមកពី:
-ការលេងកីឡា
-គ្រោះថ្នាក់ដោយការប៉ះទង្គិចទៅលើ កជើង
-គ្រិច នឹងកត្តាផ្សេងៗទៀត

គ/ តើការព្យាបាលដោយចលនា ត្រូវព្យាបាលយ៉ាងដូចម្ដេចខ្លះ?
ការព្យាបាលដោយចលនាផ្ដោតសំខាន់លើការ បន្ថយ រឺបំបាត់ការឈឺចាប់នៅសន្លាក់កជើង។
+ការព្យាបាលរួមមាន៖
- ព្យាបាលដោយស្អំកំដៅ (Infrared): ការស្អំកំដៅដើម្បីបន្ធូរសាច់ដុំដែលមានការឈឺចាប់។
- ព្យាបាលចលនាដោយដៃ លើកន្លែងឈឺចាប់នៅសន្លាក់កជើង។
- ការព្យាបាលដោយម៉ាស៊ីនអ៊ុលត្រាសោន (Ultrasound therapy) :ដើម្បីបំបាត់ការឈឺចាប់ផ្នែកខាងក្នុងសន្លាក់កជើង និងជាសះស្បើយសាច់ដុំនឹងសរសៃដែលរបួស។
- ព្យាបាលដោយម៉ាស៊ីនថែនន៏ (TENS): ដើម្បីសំរួលបន្ធូរសាច់ដុំបន្ថយការឈឺចាប់។
-ស្អំត្រជាក់ (Ice pack):ដើម្បីកាត់បន្ថយការហើមជុំវិញនឹងបន្ថយការឈឺចាប់។
- ធ្វើលំហាត់សន្លាក់កជើងដើម្បីពង្រឹងសាច់ដុំកជើង និងធ្វើយ៉ាងណាឲ្យ កជើងរបស់អ្នក ប្រើប្រាស់បានឡើងវិញ ដូចធម្មតាវិញ។
--------------------------------------
👉អាសយដ្ឋាន:ផ្ទះលេខ 4BEo ផ្លូវ 134 សង្កាត់ វាលវង់ ខណ្ឌ 7មករា រាជធានីភ្នំពេញ។

👉ទីតាំង:https://goo.gl/maps/vZS6JYy1wNVhbaD49

📞ទំនាក់ទំនងលេខទូរស័ព្ទណាត់ទុកមុន: 077 64 65 64 (តេលេក្រាម)/
------------------------------------------

 #ឈឺជង្គង់ការព្យាបាលឈឺជង្គង់ តាមបែបវេជ្ជសាស្រ្តដោយចលនា។ជំងឺឈឺជង្គង់កើតឡើងទៅលើមនុស្សពេញវ័យមនុស្សចាស់ មនុស្សមាឌធំនឹង អ្នកល...
02/03/2024

#ឈឺជង្គង់

ការព្យាបាលឈឺជង្គង់ តាមបែបវេជ្ជសាស្រ្តដោយចលនា។
ជំងឺឈឺជង្គង់កើតឡើងទៅលើមនុស្សពេញវ័យមនុស្សចាស់ មនុស្សមាឌធំនឹង អ្នកលេងកីឡាផ្សេងៗ។

ក) មូលហេតុនៃការឈឺជង្គង់បណ្ដាលមកពី៖
- ប៉ះទង្គិច ឬដួលប៉ះជង្គង់
- គ្រេចរមួលជង្គង់ដោយសារ រត់លេងកីឡា
- ការសិករិចរិលនៃទ្រនាប់ជង្គង់
- ការប្រើកំលាំងហួសហេតុ រឺ ធ្វើសកម្មភាពខ្លាំង នឹងកត្តាផ្សេងៗទៀត។

ខ) ការឈឺចាប់ និងគ្រេចជង្គង់អាចការពារបានដោយ៖
- ហាត់ធ្វើចលនាជង្គង់មុនចាប់ផ្ដើម និងក្រោយលេងកីឡា
- ទាញពន្លាតសាច់ដុំ មុននឹងក្រោយលេងកីឡា (Stretching muscle)
- ពាក់ឧបករណ៍ការពារជង្គង់ ( Knee Support)
-រក្សាកំលាំងសាច់ដុំអវ:យវ:ក្រោម
-អនុវត្តន៍ឈរលើជើងមួយ ម្ខាងម្តងៗដើម្បីបង្កើនកំលាំងសាច់ដុំ នឹងសន្លាក់ជង្គង់មានស្ថេរភាពរឹងមាំល្អ។

គ) តើការព្យាបាលដោយចលនា ត្រូវព្យាបាលយ៉ាងដូចម្ដេចខ្លះ?
ការព្យាបាលដោយចលនាផ្ដោតសំខាន់លើការ បន្ថយ រឺបំបាត់ការឈឺចាប់ជង្គង់។
+ការព្យាបាលរួមមាន៖
- ព្យាបាលដោយស្អំកំដៅ (Infrared): ការស្អំកំដៅដើម្បីបន្ធូរសាច់ដុំដែលមានការឈឺចាប់។
- ព្យាបាលចលនាដោយដៃ លើកន្លែងឈឺចាប់ជង្គង់។
-ព្យាបាលដោយម៉ាស៊ីនថែនន៏ (TENS): ដើម្បីសំរួលនិងបន្ធូរសាច់ដុំ។
- ការព្យាបាលម៉ាស៊ីនអ៊ុលត្រាសោន (Ultrasound therapy) :ដើម្បីបំបាត់ការឈឺចាប់ផ្នែកខាងក្នុងសន្លាក់ជង្គង់ និងជាសះស្បើយសាច់ដុំនឹងសរសៃដែលរបួស។
- ធ្វើលំហាត់សន្លាក់ជង្គង់ដើម្បី ពង្រឹងសាច់ដុំជង្គង់ និងធ្វើយ៉ាងណាឲ្យជង្គង់របស់អ្នក ប្រើប្រាស់បានឡើងវិញ ដូចធម្មតាវិញ។
------------------------------------------
👉អាសយដ្ឋាន:ផ្ទះលេខ 4BEo ផ្លូវ 134 សង្កាត់ វាលវង់ ខណ្ឌ 7មករា រាជធានីភ្នំពេញ។

👉ទីតាំង:

https://goo.gl/maps/vZS6JYy1wNVhbaD49

☎️ទំនាក់ទំនងលេខទូរស័ព្ទណាត់ទុកមុន: 077 64 65 64 (តេលេក្រាម)
------------------------------------------

 #ឈឺស្មា+មូលហេតុ៖- ការប៉ះទង្គិចស្មា - ការងារដដែលៗនៅលើស្មាតែម្តងហើយធ្វើការរាប់ឆ្នាំ ដូចជា លើករបស់ដាក់ទីខ្ពស់ - កីទ្បា ដូច...
27/02/2024

#ឈឺស្មា
+មូលហេតុ៖
- ការប៉ះទង្គិចស្មា
- ការងារដដែលៗនៅលើស្មាតែម្តងហើយធ្វើការរាប់ឆ្នាំ ដូចជា លើករបស់ដាក់ទីខ្ពស់
- កីទ្បា ដូចជា វាយសី វាយប៉េងប៉ុង បាល់ទះ ឬលើកអាល់ទែ ។ល។
- វៃចំណាស់

+រោគសញ្ញា៖
- ឈឺស្មាខ្លាំង
- មិនអាចគេងផ្អៀងមកខាងស្មាឈឺ
- ធ្វើចលនាមិនបាន 100% ចំពោះកាត់ បត់ លា រឺ បង្វិលស្មា ឬបណ្តាលឱ្យគាំងសន្លាក់តែម្តងក៏មាន
- មិនអាចធ្វើការលើករបស់ធ្ងន់បានទេ

បញ្ហានេះ អាចធ្វើឲ្យអ្នកជំងឺនៅមិនសុខក្នុងខ្លួននៅពេលធ្វើចលនារាងកាយ និងប៉ះត្រង់ស្មាបណ្ដាលឲ្យឈឺភ្លាមៗ។ ចំពោះការព្យាបាលជំងឺនេះ មិនអាចធ្វើបានភ្លាមៗឡើយ គឺត្រូវការពេលវេលាច្រើន ដើម្បីឱ្យសភាពស្មាត្រឡប់មកដូចសភាពដើមវិញ។
+ការព្យាបាល
១) ការព្យាបាលដោយម៉ាស៊ីនស្អំកំដៅ (Infrared) រឺ អ៊ុលត្រាសោន(Ultrasound therapy): ការស្អំកំដៅដើម្បីបន្ធូរសាច់ដុំដែលមានការឈឺចាប់។
២) ការព្យាបាលដោយចលនា (Physiotherapy):គឺជាការព្យាបាលដោយដៃ នឹងពត់បន្ធូរសន្លាក់សាច់ដុំស្មា។
3) ព្យាបាលដោយម៉ាស៊ីនថែនន៏ (TENS): ដើម្បីសំរួលនិងបន្ធូរសាច់ដុំ។
-----------------------------------------
👉អាសយដ្ឋាន:ផ្ទះលេខ 4BEo ផ្លូវ 134 សង្កាត់ វាលវង់ ខណ្ឌ 7មករា រាជធានីភ្នំពេញ។

👉ធ្វើការនៅថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ ចាប់ពីម៉ោង 8ព្រឹក ដល់ម៉ោង 7:00 ល្ងាច។
📞ទំនាក់ទំនងលេខទូរស័ព្ទ: 077 64 65 64(Telegram).
👉បញ្ជាក់: សូមណាត់ទុកជាមុន អរគុណ។

🗺️ផែនទី: https://goo.gl/maps/vZS6JYy1wNVhbaD49
------------------------------------------
#ឈឺកញ្ជឹងក #ឈឺស្មា #ឈឺកែងដៃនឹងប្រអប់ដៃ #ឈឺសសរឆ្អឹងខ្នង #ឈឺចង្កេះ #ឈឺត្រគាក #ឈឺជង្គង់ #ឈឺកជើងនឹងប្រអប់ជើង #ទារកវៀចក #ពីកំណើត #ក្រោយពេលវះកាត់បាក់ឆ្អឹងខ្សោយឬរួញខ្លីសាច់ដុំ #រឹងឬគាំងសន្លាក់ #ផ្នែកប៉ះពាល់សរសៃប្រសាទ #ពិការមួយចំហៀងខ្លួន #ក្មេងពិការចលករខួរក្បាល
#ទារកខ្សោយសាច់ដុំស្មាពីកំណើត
#ជំងឺវៀចមាត់ធ្វើអោយខ្សោយសាច់ដុំភ្នែកបិទមិនជិត
#ផ្នែកម៉ាស៊ីនព្យាបាលនឹងស្អំសរសៃ:
#ម៉ាស៊ីនទាញសន្តក់ឆ្អឹងកនឹងឆ្អឹងចង្កេះ ( Cervical & Lumbar Traction Machine )
#ម៉ាស៊ីនភ្ញោចសាច់ដុំ( Tens Machine )
#ម៉ាស៊ីនស្អំកំដៅ: ( Ultrasound Therapy នឹង Infrared Therapy

Address

ផ្ទះលេខ4BEo ផ្លូវ134 សង្កាត់វាលវង់ ខណ្ឌ7មករា រាជធានីភ្នំពេញ

Opening Hours

Monday 07:30 - 19:00
Tuesday 07:30 - 19:00
Wednesday 07:30 - 19:00
Thursday 07:30 - 19:00
Friday 07:30 - 19:00
Saturday 07:30 - 19:00
Sunday 07:30 - 19:00

Telephone

+85577646564

Alerts

Be the first to know and let us send you an email when បន្ទប់ព្យាបាលដោយចលនា-Physical Therapy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram