ក្រុមប្រឹក្សាយុវជន វិទ្យាល័យព្រះមុនីវង្ស

  • Home
  • Cambodia
  • Battambang
  • ក្រុមប្រឹក្សាយុវជន វិទ្យាល័យព្រះមុនីវង្ស

ក្រុមប្រឹក្សាយុវជន វិទ្យាល័យព្រះមុនីវង្ស សួស្តីនេះជាគេហទំព័រផ្លូវការរបស់ ក្រុមប្រឹក្សាយុវជន វិទ្យាល័យ ព្រះមុនីវង្ស

ថ្ងៃសៅរ៍ ១០កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦លោក អេង ភីរុណ នាយក នៃវិទ្យាល...
29/03/2026

ថ្ងៃសៅរ៍ ១០កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦
លោក អេង ភីរុណ នាយក នៃវិទ្យាល័យព្រះមុនីវង្ស បានដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក.នៃវិទ្យាល័យព្រះមុនីវង្សចំនួន៦០ នាក់ អញ្ជើញចូលរួមក្នុងកម្មវិធី «សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦» របស់ស.ស.យ.ក.ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក ៣ខេត្ត(បាត់ដំបង ព្រៃវែង និងបន្ទាយមានជ័យ) និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន ប្រធានកិត្តិយស លោក លោកស្រីប្រធានមន្ទីរវិស័យជុំវិញខេត្ត ប្រធាន ស.ស.យ.ក.ក្រុង/ស្រុក ទាំង១៤ នៅសាលប្រជុំអគារ E នៃសាលាខេត្តបាត់ដំបង។

អបអរសាទរប្អូនៗជាសិស្សពូកែថ្នាក់ខេត្ត ទាំង៦នាក់ នៃវិទ្យាល័យព្រះមុនីវង្ស👏🏻🎉🤍
23/03/2026

អបអរសាទរប្អូនៗជាសិស្សពូកែថ្នាក់ខេត្ត ទាំង៦នាក់ នៃវិទ្យាល័យព្រះមុនីវង្ស👏🏻🎉🤍

ថ្ងៃសៅរ៍ ៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ———————សមាជិកកាយរិទ្ធិជាតិកម...
21/03/2026

ថ្ងៃសៅរ៍ ៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦
———————
សមាជិកកាយរិទ្ធិជាតិកម្ពុជានៃវិទ្យល័យព្រះមុនីវង្ស ចំនួន ១៥រូបបានចូលរួមសម្របសម្រួលក្នុងពិធី ពិនិត្យសុខភាពទូទៅ សុខភាពភ្នែក សុខភាពមាត់ធ្មេញ និងអប់រំសុខភាពជូនដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សរួមទាំងប្រជាពលរដ្ឋ ប្រហែលជាង៣០០០នាក់ ដោយសមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ. ពិធីប្រារព្ធធ្វើនៅសាលាបឋមសិក្សារំចេក ៣ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោកគ្រូ ម៉ែន ឧត្តម ជាគ្រូបង្គោល ក្នុងគម្រោងយុវជនបៃតង និងយុវជន អ៊ុំ វិសុទ្ធ ជាសិស្សថ្នាក់ទី១១A តំណាងឲ្យក្រុមយុវជនបៃតង នៃវ...
19/03/2026

លោកគ្រូ ម៉ែន ឧត្តម ជាគ្រូបង្គោល ក្នុងគម្រោងយុវជនបៃតង និងយុវជន អ៊ុំ វិសុទ្ធ ជាសិស្សថ្នាក់ទី១១A តំណាងឲ្យក្រុមយុវជនបៃតង នៃវិទ្យាល័យព្រះមុនីវង្ស បានអញ្ជើញចូលរួមក្នុងសក្ខាសាលាស្ដីពី> រៀបចំដោយ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ(API) ក្រោមអធិបតីភាពរបស់លោក ម៉ាន់ វ៉ាន់ផានិត ជាប្រធានអង្គការម្លប់បៃតង នឹងមានការអញ្ជើញចូលរួមពីសំណាក់យុវជន និងតំណាងស្ថាប័ន អង្គការពាក់ព័ន្ធនានា សរុបចំនួន៤៤ នាក់ ។ កម្មវិធីនេះប្រព្រឹត្តទៅចំនួន 2ថ្ងៃពេញចាប់ពីថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៦ នៅ សណ្ឋាគារ Cambodiana រាជធានីភ្នំពេញ ។

នៅព្រឹកថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦លោកគ្រូបង្គោល និងសិស្សានុសិស...
18/03/2026

នៅព្រឹកថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦
លោកគ្រូបង្គោល និងសិស្សានុសិស្សជាសមាជិកក្លឹប មនសិការពលរដ្ឋល្អ នៃវិទ្យាល័យព្រះមុនីវង្ស បានអញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលសមាជិកក្លឹបសិក្សាកម្មវិធី “មនសិការពលរដ្ឋល្អ” ខេត្តបាត់ដំបង ដែលសហការរៀបចំដោយ ស.ស.យ.ក.ខេត្ត និងមន្ទីរអប់រំ យុវជន និង កីឡាខេត្ត ក្រោមអធិបតីភាព លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និង កីឡា និងជាប្រធានប្រតិបត្តិកម្មវិធី “មនសិការពលរដ្ឋល្អ” ដោយមានការចូលរួមពីលោកប្រធាន លោក លោកស្រី អនុប្រធាន សមាជិកគម្រោងខេត្ត លោកនាយក លោកស្រីនាយិកា លោកគ្រូ អ្នកគ្រូបង្គោល និងសិស្សានុសិស្សសមាជិកក្លឹបសិក្សាថ្នាក់ទី១០ និង ថ្នាក់ទី១១ កម្មវិធី “មនសិការពលរដ្ឋល្អ” សរុបចំនួន ៦០០នាក់ នៅសាលប្រជុំពហុបំណងវិទ្យាស្ថានគរុកោសល្យបាត់ដំបង។

នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម​ សេរី​ ជំនះ ប្រធានក្រុមការងារបណ្ដុះបណ្ដាល​ រួមជាមួយគ្រូឧទ្ទេស​ថ្នាក់ជាតិនៃកម្...
22/02/2026

នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម​ សេរី​ ជំនះ ប្រធានក្រុមការងារបណ្ដុះបណ្ដាល​ រួមជាមួយគ្រូឧទ្ទេស​ថ្នាក់ជាតិនៃកម្មវិធី "មនសិការពលរដ្ឋល្អ" បានចុះពិនិត្យតាមដាន បង្រៀន និងរៀន របស់សមាជិកក្លឹប "មនសិការពលរដ្ឋល្អ" ថ្នាក់ទី១០ នៃវិទ្យាល័យ​ព្រះមុនីវង្ស​ ខេត្តបាត់ដំបង។

ដោយក្នុងឱកាសនេះ ឯកឧត្តម​ ប្រធានក្រុមការងារ បានចុះពិនិត្យសកម្មភាពការបង្រៀនរបស់លោកគ្រូបង្គោល និងបានជួបសន្ទនាដោយផ្ទាល់ជាមួយលោកគ្រូអ្នកគ្រូបង្គោល និងប្អូនៗសមាជិកក្លឹបផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម​ប្រធានក្រុមការងារបណ្ដុះបណ្ដាល បានធ្វើការវាយតម្លៃខ្ពស់ចំពោះសកម្មភាពបង្រៀន និងរៀន ខ្លឹមសារមេរៀនដែលមានភាពច្បាស់លាស់ និងការចូលរួមរបស់សិស្សដែលមានភាពរស់រវើក ហើយឯកឧត្តមក៏បានណែនាំឱ្យសមាជិកក្លឹបទាំងអស់បន្តធ្វើអំពើល្អ បន្តខិតខំប្រឹងប្រែងរៀនសូត្រ និងត្រៀមខ្លួនសម្រាប់ចូលរួមអនុវត្តគម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ»។

#មនសិការពលរដ្ឋល្អ

អបអរសាទរ យុវជន រិទ្ធ ណាវីន ជាសិស្សថ្នាក់ទី11E នៃវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ២ ផ្នែក...
22/02/2026

អបអរសាទរ យុវជន រិទ្ធ ណាវីន ជាសិស្សថ្នាក់ទី11E នៃវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ២ ផ្នែកតែងនិពន្ធ ក្នុងការប្រកួតប្រជែង អានអត្ថបទ ស្មូត្រកំណាព្យ និងតែងនិពន្ធ ជ្រើសរើសជ័យលាភីថ្នាក់ខេត្ត ក្រោមប្រធានបទ " សំណេរ និងអំណានក្នុងបរិបទថ្មី "។🎉🤍💐

នារសៀល.ថ្ងៃសៅរ៍ ៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ យុវជនស.ស.យ.ក. យុវជ...
21/02/2026

នារសៀល.ថ្ងៃសៅរ៍ ៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ យុវជនស.ស.យ.ក. យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម និងសិស្សានុសិស្ស នៃវិទ្យាល័យព្រះមុនីវង្ស ដឹកនាំដោយលោកគ្រូ អ៊ុល វិចិត្រ បានអញ្ជើញចូលរួមក្នុងពិធីដង្ហែ ព្រះសពព្រះឥន្ទមុនី អ៊ុក មុត ព្រះរាជាគណៈថ្នាក់ចត្វា ព្រះមេគណ ព្រះឧបជ្ឈាយ៍ និងជានាយកពុទ្ធិកវិទ្យាល័យ អ៊ុង ធួង ខេត្តបាត់ដំបង ។ ដង្ហែចេញពីវត្តពោធិ៍វាល ឆ្ពោះទៅកាន់ព្រះមេរុ ស្ថិតនៅបរិវេណកីឡដ្ឋានបាត់ដំបង(វាលបែកចាន) ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។🙏🏻🤍

🙏🏻❤️🎊
10/02/2026

🙏🏻❤️🎊

ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ នៃវិទ្យាល័យព្រះមុនីវង្ស សូមគោរពថ្លែងអំណរ អរគុណយ៉ាងជ្រាលជ្រៅជូនចំពោ...
03/02/2026

ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ នៃវិទ្យាល័យព្រះមុនីវង្ស សូមគោរពថ្លែងអំណរ អរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ម៉ាក ទន ស្នងការរង ទទួលបន្ទុកការងារអត្តសញ្ញាណកម្ម លោកឧត្តមសេនីយ៍ត្រី រឿន ធុច ស្នងការរង ជំនួយការដឹកនាំការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ លោកវរសេនីយ៍ទោ សាន សីហ៊ាន នាយការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងក្រុមការងារ ដែលបានចុះមកជួយបំពេញបែបបទផ្ដល់អត្តសញ្ញាណបណ្ណជូន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង ។ សូមគោរពជូនពរ ជួបប្រទះតែសេចក្តីសុខ សុភមង្គល សុខភាពបរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ។🙏🏻❤️🌹

នាព្រឹក,ថ្ងៃចន្ទ ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦សមាជិក សមាជិកា ស.ស.យ.ក. នៃវិទ្...
27/01/2026

នាព្រឹក,ថ្ងៃចន្ទ ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦
សមាជិក សមាជិកា ស.ស.យ.ក. នៃវិទ្យាល័យព្រះមុនីវង្ស ចំនួន ១១នាក់ បានអញ្ជើញចូលរួមក្នុងកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់ស្តីពី "ការរៀបចំធ្វើបច្ចុប្បន្នភាពគោលនយោបាយជាតិលើវិស័យទេសចរណ៍" ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ឆាយ ម៉ាទីណាល់ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅសណ្ឋាគារស្ទឹងសង្កែ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ នៃក្រសួងទេសចរណ៍ អង្គភាព មន្ទីរ វិស័យជុំវិញខេត្ត រដ្ឋបាលក្រុងស្រុកទាំង១៤ យុវជន និងបងប្អូនប្រជាពលរដ្ឋដែលជាប្រតិបត្តិករ វិស័យទេសចរណ៍ក្នុងខេត្តបាត់ដំបង ។🙏🏻🙏🏻

Address

3 Road No 3, Krong Battambang 02360
Battambang
17259

Telephone

+821077420878

Alerts

Be the first to know and let us send you an email when ក្រុមប្រឹក្សាយុវជន វិទ្យាល័យព្រះមុនីវង្ស posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ក្រុមប្រឹក្សាយុវជន វិទ្យាល័យព្រះមុនីវង្ស:

Share