ឱសថស្ថាន ជ័យជំនះ

  • Home
  • ឱសថស្ថាន ជ័យជំនះ

ឱសថស្ថាន ជ័យជំនះ Drugstore

🛎 Instock Now🇺🇸 🇨🇦 Original From USA & CANADA
23/10/2022

🛎 Instock Now
🇺🇸 🇨🇦 Original From USA & CANADA

ACNEDIS ជាសាប៊ូដុំដុសកំចាត់មុន និង ស្បែកឡើងប្រេង ឬ ខ្លាញ់ ប្រើបានទាំងមុខ និង ដងខ្លួន ប្រើបានទាំងបុរស និង នារី☑️ ដុសកំចាត...
14/06/2022

ACNEDIS ជាសាប៊ូដុំដុសកំចាត់មុន និង ស្បែកឡើងប្រេង ឬ ខ្លាញ់ ប្រើបានទាំងមុខ និង ដងខ្លួន ប្រើបានទាំងបុរស និង នារី
☑️ ដុសកំចាត់មុនក្បាលខ្មៅ មុនអង្កាម មុនខ្ទុះ មុនអ័រម៉ូន មុនកប់មុខជាដើម បញ្ឈប់ការកើតមុនសារជាថ្មី កាត់បន្ថយការរលោកលើស្បែក ជួយអោយស្បែកស ទន់ ភ្លឺ ម៉ដ្ឋរលោង តឹងណែន ជួយបណ្តុះកោសិកាស្បែក

Plaivana ផ្លែវ៉ាណា ក្រែមរឹតផ្សំពីពន្លៃI. រូបភាពផលិតផល ៖- ជាផលិតផលប្រភេទក្រែមសម្រាប់លាបរឹត- ១ប្រអប់មាន១បំពង់ចំណុះ ៣៥ក្រាម...
11/06/2022

Plaivana ផ្លែវ៉ាណា ក្រែមរឹតផ្សំពីពន្លៃ

I. រូបភាពផលិតផល ៖
- ជាផលិតផលប្រភេទក្រែមសម្រាប់លាបរឹត
- ១ប្រអប់មាន១បំពង់ចំណុះ ៣៥ក្រាម

II. សមាសធាតុផ្សំ ៖ ក្នុង១ក្រាមមាន
- ប្រេងពន្លៃ Plai oil ( Zingiber montanum (Koenig) Lix ex Dietr. ).............14% w/w

III. គុណភាពព្យាបាល ៖
* ជាក្រែមផ្សំឡើងដោយប្រេងពន្លៃ និងសារធាតុគីមីដែលមានប្រសិទ្ធភាព បំបាត់ការឈឺចាប់ និងបំបាត់រលាកហើម
* ក្រែមនេះប្រើសម្រាប់ ៖
- បំបាត់រលាកហើម
- បំបាត់ការឈឺចាប់សាច់ដុំ
- ឈឺចាប់សាច់ដុំ(សាច់ដុំកន្ទ្រាក់)
- ឈឺចាប់ផ្នែកសន្លាក់
- ការថ្លោះ ឬ គេ្រច

IV. ការហាមប្រើ ៖
- ចំពោះអ្នកជំងឺធ្លាប់ងាយមានប្រតិកម្មជាមួយសារធាតុផ្សំណាមួយនៃផលិតផលនេះ

V. ការប្រុងប្រយ័ត្ន ៖
- ក្រែមនេះប្រើសំរាប់ប្រើប្រាស់នៅលើស្បែក(ផ្នែកខាងក្រៅតែប៉ុណ្ណោះ)
- ជៀសវាងកុំឱ្យក្រែមនេះចូល ភ្នែក បបូរមាត់ និងភ្នាសរំអិល ក្នុងករណីនេះកើតឡើងត្រូវលាងទឹកចេញជាបន្ទាន់
- ជៀសវាងលាបក្រែមនេះលើដំបៅ ឬស្បែកដែលមានរបួសដាច់រលាត់
- ក្រោយពេលប្រើក្រែមនេះបើស្បែកកន្លែងលាបឡើងពណ៌ក្រហម ឬមានសភាពរលាកកើតឡើង សូមបញ្ឈប់ការប្រើក្រែមនេះភ្លាម
- ក្នុងពេលប្រើក្រែមនេះបើមានការពិបាកដកដង្ហើម ឬពិបាកលេបអាហារឬទឹកត្រូវបញ្ឈប់ការប្រើក្រែមនេះភ្លាមហើយទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់
- ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូនដោយទឹកដោះគួរជៀសវាងការប្រើផលិតផលនេះឬមុនពេលប្រើប្រាស់ត្រូវពិគ្រោះជាមួយគ្រូពេទ្យ
- គួរជៀសវាងប្រើផលិតផលនេះចំពោះទារកដែលទើបនឹងកើត។

* ផលរំខាន ៖
- ការប្រើក្រែមនេះកម្របណ្តាលឲ្យមានផលរំខានកើតឡើង
- ចំពោះស្បែក ៖ រមាស់ ភាពក្រហមលើស្បែក រលាក(ក្រហាយឈឺ ឬផ្សាកន្លែងលាប)

* អន្តរកម្ម ៖
- មិនមានការពិសោធន៏ណាមួយបញ្ជាក់ពីអន្តរកម្មរវាងផលិតផលនេះជាមួយផលិតផលផ្សេងទៀតក្នុងពេលប្រើជាមួយគ្នាទេ

* ការរក្សាទុក ៖
- ទុកនៅសីតុណ្ហភាពក្រោម ៣០ អង្សារសេ កុំឲ្យត្រូវកម្ដៅថ្ងៃ និងសំណើម
- ទុកឲ្យផុតពីដៃក្មេង

VI. កម្រិត និង របៀបប្រើ ៖
- ប្រើផលិតផលនេះបរិមាណសមរម្យ លាបនៅលើកន្លែងដែលឈឺ ២ ទៅ៣ដងក្នុង១ថ្ងៃ
- ត្រូវរឹតឬម៉ាស្សានៅលើកន្លែងឈឺដើម្បីឱ្យផលិតផលនេះងាយជ្រាបចូលបានល្អ។

TOBREXI. រូបភាពឱសថ ៖- ជាឱសថប្រភេទទឹកសម្រាប់បន្តក់ភ្នែក- ១ប្រអប់មាន ១កូនដប ចំណុះ ៥mLII. សមាសធាតុផ្សំ ៖ ក្នុង 1mL មាន ៖- T...
11/05/2022

TOBREX

I. រូបភាពឱសថ ៖
- ជាឱសថប្រភេទទឹកសម្រាប់បន្តក់ភ្នែក
- ១ប្រអប់មាន ១កូនដប ចំណុះ ៥mL

II. សមាសធាតុផ្សំ ៖ ក្នុង 1mL មាន ៖
- Tobramycin.....……………………3mg

III. គុណភាពព្យាបាល ៖
- TOBREX សូលុយស្យុងថ្នាំទឹកបន្តក់ភ្នែក មានផ្ទុកសារធាតុសកម្ម tobramycin ជាថ្នាំអង់ទីប៊ីយូទិក ឋិតក្នុងក្រុមថ្នាំអង់ទីប៊ីយ៉ូទិក Aminoglycosides ដែលមានសកម្មភាពប្រឆាំងមេរោគឆ្លងច្រើនប្រភេទក្នុងភ្នែក។
- TOBREX សូលុយស្យុងថ្នាំទឹកបន្តក់ភ្នែក គឺជាថ្នាំអង់ទីប៊ីយ៉ូទិកប្រើសម្រាប់ព្យាបាលជំងឺឆ្លងផ្នែកខាងក្រៅនៃភ្នែកនិងរចនាសម្ព័ន្ធរបស់ភ្នែកដែលបង្កឡើងដោយសារបាក់តេរីដែលកបនឹងឱសថនេះ។ ការប្រើឱសថ TOBREX សូលុយស្យុងថ្នាំទឹកបន្តក់ភ្នែក ត្រូវមានការតាមដានសមស្របនៃការឆ្លើយតបរបស់បាក់តេរីទៅនឹងការព្យាបាលដោយប្រើឱសថអង់ទីប៊ីយ៉ូទិកនេះ។
- ការសិក្សាគ្លីនិកបានបង្ហាញថា tobramycin គឺមានសុវត្ថិភាព និងប្រសិទ្ធភាពពេលប្រើចំពោះកូនក្មេង។

IV. ការហាមប្រើ ៖
ឱសថនេះហាមប្រើចំពោះលក្ខខណ្ឌដូចខាងក្រោម ៖
- ចំពោះអ្នកងាយមានប្រតិកម្មជាមួយនឹងសារធាតុសកម្ម ឬជាមួយនឹងសារធាតុរួមផ្សំណាមួយរបស់ឱសថនេះ។

V. ការប្រុងប្រយ័ត្ន ៖
- ការប្រើឱសថនេះ ត្រូវមានការប្រុងប្រយ័ត្នចំពោះលក្ខខណ្ឌដូចខាងក្រោម ៖
- មិនត្រូវប្រើថ្នាំបន្តក់ភ្នែកនេះសម្រាប់ចាក់ក្នុងភ្នែកទេ។
- ប្រតិកម្មជាមួយឱសថក្រុម Aminoglycosides សម្រាប់ប្រើលាបផ្ទាល់នៅនឹងកន្លែងមានជំងឺ អាចកើតឡើង លើអ្នកជំងឺមួយចំនួន។ ភាពងាយមានប្រតិកម្មអាចកើតមានឡើងរាប់ពីប្រតិកម្មនៅនឹងកន្លែងប្រើដល់ ប្រតិកម្មពេញរាងកាយដូចជា ក្រហមស្បែក រមាស់ស្បែក កន្ទាលត្រអាក កន្ទួលលើស្បែក ប្រតិកម្ម អាណាហ្វីឡាក់ទឹក។ ប្រសិនបើមានសញ្ញានៃប្រតិកម្មធ្ងន់ធ្ងរ ឬភាពងាយមានប្រតិកម្មអាល្លែកហ្ស៊ីកើតមានឡើងអំឡុងពេលប្រើឱសថនេះ ត្រូវបញ្ឈប់ការប្រើឱសថនេះភ្លាម។
- ភាពងាយមានប្រតិកម្មខ្វែងជាមួយឱសថក្រុម Aminoglycosides អាចកើតមាន ហើយលទ្ធភាព ដែលអ្នកជំងឺដែលឆាប់មានប្រតិកម្មជាមួយនឹង tobramycin ប្រើលាបផ្ទាល់លើកន្លែងមានជំងឺ ក៏អាច ងាយមានប្រតិកម្មជាមួយនឹងឱសថផ្សេងទៀតក្នុងក្រុម Aminoglycosides ដែលប្រើផ្ទាល់ ឬមិនផ្ទាល់លើ កន្លែងមានជំងឺ។
- ប្រតិកម្មរំខានធ្ងន់ធ្ងររួមមានពុលសរសៃប្រសាទ ពុលកោសិកាត្រចៀក និងពុលតម្រងនោមបានកើតមាន ចំពោះអ្នកជំងឺដែលទទួលការព្យាបាលដោយប្រើឱសថក្រុម Aminoglycosides តាមការលេប ឬចាក់។ ត្រូវយកចិត្តទុកដាក់ពេលប្រើឱសថក្រុម Aminoglycosides ក្នុងពេលតែមួយទោះបីតាមរបៀបប្រើផ្សេង គ្នាក៏ដោយ។
- ដូចឱសថអង់ទីប៊ីយូទិកផ្សេងទៀតដែរ ការប្រើ tobramycin ក្នុងរយៈពេលយូរអាចធ្វើឲ្យរីកលូតលាស់ពពួកមេរោគរួមទាំងមេរោគផ្សិត។ ប្រសិនបើមានការបង្ករោគបន្ថែមកើតឡើង ការព្យាបាលសមស្របមួយគួរតែចាប់ផ្តើមធ្វើ។
- អ្នកជំងឺមិនត្រូវបានណែនាំឲ្យពាក់កញ្ចក់លែនភ្នែកទេក្នុងអំឡុងពេលមានជំងឺរលាកភ្នែកឬមានមេរោគឆ្លងក្នុងភ្នែក។ ថ្នាំទឹកបន្តក់ភ្នែក TOBREX មានផ្ទុក benzalkonium chloride ដែលអាចនឹងបណ្តាលឲ្យរោលភ្នែក និងត្រូវបានគេស្គាល់ថាធ្វើឲ្យខូចពណ៌កញ្ចក់លែនពាក់ក្នុងភ្នែក ដូច្នេះត្រូវជៀសវាងប៉ះពាល់ ជាមួយនឹងកញ្ចក់លែនភ្នែកពាក់ក្នុងភ្នែក។ អ្នកជំងឺត្រូវបានណែនាំឲ្យដោះកញ្ចក់លែនពាក់ក្នុងភ្នែកចេញសិនមុនពេលប្រើថ្នាំទឹកបន្តក់ភ្នែក TOBREX និងរង់ចាំយ៉ាងហោចណាស់១៥នាទីសិន ទើបអាចពាក់កញ្ចក់លែនឡើងវិញបាន។
- មិនត្រូវប្រើឱសថនេះលើសកម្រិតណែនាំឲ្យប្រើ។
- មិនត្រូវប្រើឱសថនេះហួសកាលបរិច្ឆេទប្រើប្រាស់។

* ចំពោះភាពអាចមានកូន ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូន ៖
+ ស្ត្រីមានផ្ទៃពោះ ៖
- មិនមានទិន្នន័យគ្រប់គ្រាន់បញ្ជាក់ពីការប្រើប្រាស់ថ្នាំព្យាបាលភ្នែក TOBREX នៅលើស្ត្រីមានផ្ទៃពោះទេ។
- ថ្នាំបន្តក់ភ្នែកនេះមិនណែនាំឲ្យប្រើអំឡុងពេលមានផ្ទៃពោះទេ ប្រសិនបើមិនមានតម្រូវការច្បាស់លាស់ទេនោះ។
+ ស្ត្រីបំបៅដោះកូន ៖
- ការសម្រេចចិត្តត្រូវតែធ្វើឡើងថាតើត្រូវបញ្ឈប់ការបំបៅដោះកូន ឬបញ្ឈប់/ផ្អាក ពីការព្យាបាល ដោយសូលុយស្យុងថ្នាំទឹកបន្តក់ភ្នែក TOBREX ដោយយកមកពិចារណានូវប្រយោជន៍នៃការបំបៅដោះកូនសម្រាប់កុមារនិងផលប្រយោជន៍នៃការព្យាបាលសម្រាប់ស្ត្រីបំបៅដោះកូន។
+ ការអាចមានកូន ៖
- មិនមានការសិក្សាវាយតំលៃលើឥទ្ធិពលរបស់ថ្នាំទឹកបន្តក់ភ្នែក TOBREX លើភាពអាចមានកូន របស់មនុស្ស ឬសត្វទេ។

* ឥទ្ធិពលលើសមត្ថភាពបើកបរ និងការបញ្ជាគ្រឿងម៉ាស៊ីន ៖
- ថ្នាំទឹកបន្តក់ភ្នែក TOBREX មិនមាន ឬអាចមានឥទ្ធិពលស្រាលទៅលើសមត្ថភាពក្នុងការបើកបរ និងប្រើប្រាស់ម៉ាស៊ីន។
- ការស្រវាំងភ្នែកក្នុងរយៈពេលខ្លី ឬការរំខានគំហើញផ្សេងទៀតអាចជះឥទ្ធិពលប៉ះពាល់ដល់សមត្ថភាពក្នុងការបើកបរ ឬបញ្ជាគ្រឿងម៉ាស៊ីន។ ប្រសិនបើមានការព្រិលភ្នែកកើតឡើងបន្ទាប់ពីការបន្តក់ ថ្នាំរួចអ្នកជំងឺត្រូវរង់ចាំរហូតទាល់តែភ្នែកអាចមើលឃើញច្បាស់ឡើងវិញសិន មុនពេលបើកបរ ឬបញ្ជា គ្រឿងម៉ាស៊ីន។

* អន្តរកម្មឱសថ ៖
+ មិនមានការសិក្សាបញ្ជាក់។

* ផលរំខាន ៖
ប្រតិកម្មរំខានខាងក្រោមនេះត្រូវបានគេរាយការណ៍ក្នុងអំឡុងពេលការសិក្សាពិសោធន៍គ្លីនិកនិងការរកឃើញក្រោយពេលការតាមដានក្រោយពេលដាក់លក់នៅលើទីផ្សារ។ ប្រតិកម្មរំខានខាងក្រោមនេះត្រូវបានចាត់ថ្នាក់ដោយយោងតាមការយល់ឃើញជារួម ៖ ញឹកញាប់បំផុត (១/១០) ញឹកញាប់ (១/១០០ ទៅ

Refresh Tears ជាថ្នាំបន្តក់ភ្នែក សម្រាប់ព្យាបាលភ្នែកក្រហាយ ភ្នែករលាក ភ្នែកស្ងួត ដោយសារការប៉ះពាល់នឹងខ្យល់ ឬព្រះអាទិត្យ។ ប...
11/05/2022

Refresh Tears ជាថ្នាំបន្តក់ភ្នែក សម្រាប់ព្យាបាលភ្នែកក្រហាយ ភ្នែករលាក ភ្នែកស្ងួត ដោយសារការប៉ះពាល់នឹងខ្យល់ ឬព្រះអាទិត្យ។ ប្រើជាការការពារប្រឆាំងនឹងការរលាក ប្រើដើម្បីរំអិល ផ្ដល់សំណើមដល់ភ្នែក ជួយកាត់បន្ថយភាពស្ងួត ភាពមិនស្រួល ពេលប្រើ Contact Lens។

កម្រិត និងការប្រើប្រាស់ ៖
បន្តក់ 1 ឬ 2 ដំណក់ចូលក្នុងភ្នែកតាមតម្រូវការ

Alexcilសមាសធាតុផ្សំក្នុងមួយគ្រាប់រួមមាន :- Aluminium Hydroxyde   255 mg- Magnésium Trisilicate   370 mg- Kaolin         ...
28/04/2022

Alexcil

សមាសធាតុផ្សំ
ក្នុងមួយគ្រាប់រួមមាន :
- Aluminium Hydroxyde 255 mg
- Magnésium Trisilicate 370 mg
- Kaolin 60 mg
គ្រឿងផ្សំ សំរាប់បង្រ្គប់ មួយគ្រាប់

ចំណាត់ថ្នាក់ក្នុងការព្យាបាល :
- ប៉ងស៊ីម៉ង់ក្រពះ ប្រឆាំងកំណើនអាស៊ីតក្នុងក្រពះ
- ការពារភ្នាសសើមក្នុងផ្លូវរំលាយអាហារដើម្បីកុំអោយរលាកដោយសារកំណើនអាស៊ីត
- ណឺតកម្មអីយ៉ុង H ក្នុងទឹករំលាយអាហារ

ការព្យាបាល :
- ព្យាបាលវិបត្តិអាស៊ីតឡើងក្នុងផ្លូវរំលាយអាហារដែលបណ្ដាលអោយរលាកក្រពះ, ច្រាលអាស៊ីតក្រពះ រឺ ភើជូរ, រោគក្លនក្នុងក្រពះ, រលាកផ្លូវរំលាយអាហារ, រលាកក្រពះ, ជំងឺពិបាករំលាយអាហារ
- ព្យាបាលជំងឺឆ្ងល់ ហើមពោះ

បំរាមក្នុងការព្យាបាល :
- ចំពោះអ្នកខ្សោយតំរងនោមធ្ងន់ធ្ងរ
- ចំពោះអ្នកងាយប្រតិកម្មជាមួយធាតុផ្សំណាមួយ

ករណីមានការសង្ស័យសូមកុំភ្លេចទៅពិគ្រោះជាមួយគ្រូពេទ្យ

ការប្រុងប្រយ័ត្នក្នុងការប្រើ :
- ដោយសារឱសថនេះមានវត្តមានអាលុយមីញ៉ូមដូច្នេះគួរប្រុងប្រយ័ត្នចំពោះអ្នកប្រើប្រាស់ ដែលធ្វើ dialyse ព្រោះវាបណ្តាលអោយតុកស៊ីករហូតរលាកស្រោមខួរក្បាល ។

ផលរំខាន :
- ការប្រើប្រាស់អូសបន្លាយពេល រឺ ក្នុងអត្រាខ្ពស់បណ្តាលអោយធ្លាក់ចុះសារជាតិផូស្វាតក្នុងខ្លួនដែលបណ្ដាលអោយអស់កំលាំង មិនឃ្លានអាហារ និង ពុកឆ្អឹង ។

វិធីព្យាបាល :
- ប្រើពី ១ ទៅ ២ គ្រាប់ ៣ ទៅ ៥ ដងក្នុង ១ ថ្ងៃ ក្រោយពេលហូបអាហារដោយទំពារអោយម៉ដ្ឋ រឺ ប្រើក្នុងពេលកំពុងចុកចាប់ ។

ការទុកដាក់ :
- សូមទុកដាក់អោយផុតពីដៃក្មេង និង កុំអោយក្មេងឃើញ
- សូមរក្សាទុកកុំអោយត្រូវពន្លឺ និង កន្លែងដែលសើម
- សូមកុំប្រើឱសថនេះហួសពីថ្ងៃកំណត់ដែលមានចារឹកលើប្រអប់ថ្នាំ

28/04/2022
V.ROHTO Lycéeការរួមបញ្ចូលគ្នានៃសមាសធាតុផ្សំគឺ ៖» Vitamin B6 B12 and PotassiumL-Aspartate បង្កើនការដកដង្ហើមនៃជាលិកាកញ្ចក់...
27/04/2022

V.ROHTO Lycée

ការរួមបញ្ចូលគ្នានៃសមាសធាតុផ្សំគឺ ៖
» Vitamin B6 B12 and Potassium
L-Aspartate បង្កើនការដកដង្ហើមនៃជាលិកាកញ្ចក់ភ្នែក បង្កើនមេតាប៉ូលីសរបស់កោសិកាភ្នែក ជួយការពារ និង បំបាត់អាការៈនឿយហត់ភ្នែក ។
» Tetrahydrozoline Hydrochloride បំបាត់បញ្ហាសន្ធានភ្នែកឡើងក្រហម ។
» Chlorpheniramine Maleate, an antihistamine - បំបាត់អាការៈរមាស់ភ្នែក ។
» Zinc Sulfate បំបាត់ និងកាត់បន្ថយការរលាកភ្នែកដែលបណ្តាលមកពីកាំរស្មី UV ។

គុណភាពព្យាបាល :
» អាការៈក្រហមភ្នែក រមាស់ភ្នែក ចុករោយភ្នែក ការពារភ្នែកពីជំងឺផ្សេងៗដែលបណ្តាលមកពីការហែលទឹក លម្អងធូលី ឬញើសចូលភ្នែក មិនមានផាសុកភាពនៅពេលប្រើកញ្ចក់ការពារភ្នែក (Contact Lenses) បញ្ហារលាកភ្នែកដោយសារកាំរស្មី UV ឬពន្លឺផ្សេងៗ រលាកត្របកភ្នែក ព្រិលភ្នែក ។

របៀបប្រើប្រាស់ :
» បន្តក់ម្តង 2 ទៅ 3 តំណក់ទៅក្នុងភ្នែកដែលមានបញ្ហា 5 ទៅ 6 ដងក្នុងមួយថ្ងៃ (1ដង/2-3តំណក់ - 5-6ដង/1ថ្ងៃ)

ការរក្សាទុក :
» រក្សាទុកនៅក្នុងកន្លែងត្រជាក់សីតុណ្ហភាពក្រោម 30ºC កុំអោយប៉ះផ្ទាល់ត្រូវពន្លឺថ្ងៃ

ការប្រុងប្រយ័ត្ន :
» រក្សាទុកអោយផុតពីដៃក្មេង
» សូមអានការណែនាំនៅក្នុងបរិយាយប័ណ្ណដោយប្រុងប្រយ័ត្ន មុននឹងប្រើប្រាស់

V.ROHTO DRY EYE ថ្នាំបន្តក់ភ្នែកផ្តល់ជាតិរំអិល បំបាត់នូវបញ្ហាស្ងួត និងភាពនឿយហត់របស់ភ្នែកជំងឺស្ងួតភ្នែក បណ្តាលមកពីការកើនឡ...
27/04/2022

V.ROHTO DRY EYE

ថ្នាំបន្តក់ភ្នែកផ្តល់ជាតិរំអិល បំបាត់នូវបញ្ហាស្ងួត និងភាពនឿយហត់របស់ភ្នែក

ជំងឺស្ងួតភ្នែក បណ្តាលមកពីការកើនឡើងនៃសម្ពាធ ភ្នែក ដោយសារកំដៅ ការប្រើប្រាស់ភ្នែកហួសកំរិត ដែលបណ្តាលអោយរលាកស្រទាប់ស្តើងនៃភ្នាសភ្នែក ។ V.ROHTO DRY EYE មានសារធាតុ Hydroxyethylcellulose (HEC) ជាសមាសធាតុដែលមានកំរិតម៉ូលេគុលខ្ពស់ ទៅជួយបង្កើនភាពខាប់អន្ធិលនៃទឹកភ្នែក ជួយការពារសារធាតុទឹកដែលកើតចេញពីចំហាយទឹក និងទឹកភ្នាសស្រទាប់ភ្នែក។

ការប្រើប្រាស់ :
» អាការៈស្ងួតភ្នែក ចុករោយភ្នែក រលាកត្របកភ្នែក ព្រិលភ្នែក ការពារពីជំងឺភ្នែកផ្សេងៗដែលបណ្តាលមកពី លំអងធូលី ញើស និងភ្នែកដែលប្រើប្រាស់ Contact Lenses

ហាមប្រើ :
» ជំងឺទឹកដក់ក្នុងភ្នែក ឬប្រតិកម្មអាលែកហ្ស៊ីទៅនឹងធាតុផ្សំណាមួយនៃផលិតផល

របៀបប្រើប្រាស់ :
» បណ្តក់ចូលទៅក្នុងភ្នែក ម្តង 1 ទៅ 2 ដំណក់
(1/1-2) ប្រើបាន 3 ទៅ 4 ដងក្នុង 1 ថ្ងៃ ។

បម្រុងប្រយ័ត្ន :
» រក្សាទុកអោយផុតពីដៃក្មេង
» សូមអានការណែនាំនៅក្នុងបរិយាយប័ណ្ណដោយប្រុងប្រយ័ត្នមុននឹងប្រើប្រាស់
» រក្សាទុកក្នុងកន្លែងត្រជាក់ក្រោម 30Cº កុំអោយត្រូវពន្លឺថ្ងៃ
» អ្នកអាចស្រវាំងភ្នែកក្នុងរយៈពេលខ្លីបន្ទាប់ពីប្រើ

V.ROHTO VITAMINសម្រាប់ជួយធ្វើអោយប្រសើរឡើងនៃការថយចុះនូវគំហើញ ឬស្រវាំងភ្នែក (ដោយសារការហូរទឹកភ្នែក)» Natural Vitamin E : បង...
27/04/2022

V.ROHTO VITAMIN

សម្រាប់ជួយធ្វើអោយប្រសើរឡើងនៃការថយចុះនូវគំហើញ ឬស្រវាំងភ្នែក (ដោយសារការហូរទឹកភ្នែក)

» Natural Vitamin E : បង្កើនចលនាឈាមរត់ ជួយអោយអាការៈ ថយចុះនូវគំហើញបានប្រសើរឡើង ។
» Vitamin B6 : បង្កើនមេតាប៉ូលីសរបស់កោសិកាភ្នែកជួយអោយអាការៈស្រវាំងភ្នែកបានប្រសើរឡើង និងកាត់បន្ថយអាការៈហត់នឿយភ្នែកបានយ៉ាងឆាប់រហ័ស ។
» Sodium Chondroitin Sulfate : សារធាតុផ្សំនៃទឹកភ្នែកជួយការពារកែវភ្នែក និងការពារអាការៈស្ងួតភ្នែកយ៉ាងមានប្រសិទ្ធភាព ។
» Potassium L-Aspartate : បង្កើនការដកដង្ហើមនៃជាលិកាកពា្ចក់ភ្នែក ជួយការពារ និងព្យាបាលអាការៈហត់នឿយភ្នែក ។

ការប្រើប្រាស់ :
» ធ្វើអោយប្រសើរឡើងនៃការថយចុះនូវគំហើញ, ស្រវាំងភ្នែក (ដោយសារការហូរទឹកភ្នែក), ការនឿយហត់ភ្នែក,មានឈាមក្នុងសន្ធោនភ្នែក, ការកកស្ទះរន្ធទឹកភ្នែក, រមាស់ភ្នែក, ការពារជំងឺភ្នែក (ដោយសារការហែលទឹក ធូលី ឬញើសចូលភ្នែក), រលាកភ្នែកបណ្ដាលមកពីកាំរស្មី UV កាំរស្មីផ្សេងទៀត (ដូចជាព្រិលភ្នែក), រលាកត្របកភ្នែក, មិនមានផាសុខភាពនៅពេលប្រើប្រាស់កញ្ចក់កែវភ្នែក (Contact Lenses)

ហាមប្រើប្រាស់ :
» ជំងឺទឹកដកក្នុងភ្នែក (Glaucoma) ឬប្រតិកម្មអាលែកហ្ស៊ីនឹងធាតុផ្សំណាមួយនៃផលិតផល

របៀបប្រើប្រាស់ :
» បន្តក់ម្តង 2 ទៅ 3 តំណក់ទៅក្នុងភ្នែកដែលមានបញ្ហា 5 ទៅ 6 ដងក្នុងមួយថ្ងៃ (1ដង/2-3តំណក់5-6ដង/1ថ្ងៃ)
» សូមមើលបរិយាយប័ណ្ណក្នុងប្រអប់សម្រាប់ព័ត៌មានបន្ថែម

បម្រុងប្រយ័ត្ន :
» រក្សាទុកអោយផុតពីដៃក្មេង
» សូមអានការណែនាំនៅក្នុងបរិយាយប័ណ្ណ ដោយប្រុងប្រយ័ត្នមុននឹងប្រើប្រាស់

» រក្សាទុកនៅក្នុងកន្លែងត្រជាក់ក្រោម 30ºC កុំអោយត្រូវពន្លឺថ្ងៃ

V.ROHTO COOLជាមួយរូបមន្តជាច្រើនដើម្បីបំបាត់នូវបញ្ហា នឿយហត់ភ្នែក ក្រហមភ្នែក និង រមាស់ភ្នែក» បង្កើនការដកដង្ហើមរបស់ជាលិកាកញ...
27/04/2022

V.ROHTO COOL

ជាមួយរូបមន្តជាច្រើនដើម្បីបំបាត់នូវបញ្ហា នឿយហត់ភ្នែក ក្រហមភ្នែក និង រមាស់ភ្នែក

» បង្កើនការដកដង្ហើមរបស់ជាលិកាកញ្ចក់ភ្នែក បំបាត់បញ្ហានឿយហត់ភ្នែក ជាមួយ Vitamin B6 and Potassium L-Aspartate ។
» ការពារកុំឲ្យភ្នាសរបស់ភ្នែកឡើងក្រហមជាមួយ Tetrahy-drozoline Hydrochloride ។
» បន្ថយការរមាស់ភ្នែកជាមួយ Chlorpheniramine Maleate (Antihistamine) ។
» ប្រឆាំងនឹងការរលាក ជួយព្យាបាលភ្នាសកញ្ចក់ភ្នែកដែល មាន បញ្ហាជាមួយ Allantoin ។

ការប្រើប្រាស់ :
» អាការៈនឿយហត់ភ្នែក ក្រហមភ្នែក រមាស់ភ្នែក ការពារភ្នែកពីជម្ងឺភ្នែកផ្សេងៗ ដែលបណ្តាលមកពី លំអងធូលី ញើស បញ្ហារបស់ភ្នែកដោយសារការប្រើប្រាស់ កញ្ចក់ការពារភ្នែក (Contact Lenses) និងបញ្ហារលាកភ្នែកដោយសារ
កាំរស្មី UV ឬ ពន្លឺផ្សេងទៀត រលាកត្របកភ្នែក ព្រិលភ្នែក (បណ្តាលមកពីការហៀរទឹកភ្នែក)

របៀបប្រើប្រាស់ :
» បន្តក់ចូលទៅក្នុងភ្នែកម្ដង 2-3 ដំណក់
ប្រើបាន 5-6 ដងក្នុងមួយថ្ងៃ ។

រក្សាទុក :
» រក្សាទុកនៅក្នុងកន្លែងត្រជាក់ កុំឲ្យប៉ះកំដៅថ្ងៃ ។

បម្រុងប្រយ័ត្ន :
» រក្សាទុកឲ្យផុតពីដៃក្មេង
» សូមអានបរិយាយប័ណ្ណអំពីការណែនាំដោយប្រុងប្រយ័ត្នមុនពេលប្រើ ។

NEW V.ROHTOI-រូបភាពឱសថជាឱសថប្រភេទទឹក សំរាប់បន្តក់ចូលក្នុងភ្នែក១ ប្រអប់មាន ១ដប ចំណុះ ១៣ម.លII-គុណភាពព្យាបាលNew V-Rohto ប្រ...
27/04/2022

NEW V.ROHTO

I-រូបភាពឱសថ
ជាឱសថប្រភេទទឹក សំរាប់បន្តក់ចូលក្នុងភ្នែក
១ ប្រអប់មាន ១ដប ចំណុះ ១៣ម.ល

II-គុណភាពព្យាបាល
New V-Rohto ប្រើសំរាប់ព្យាបាល ព្រិលភ្នែក រមាស់ភ្នែក ហើមភ្នែក ឈឺភ្នែក ភ្នែកក្រហម មានឈាមក្នុងសន្ធានភ្នែក រលាកត្របកភ្នែក រក្សាសំណើមភ្នែក សភាពភ្នែកខុសធម្មតាដោយសារ ការប្រើកញ្ចក់ការពារភ្នែក ។

III-ហាមប្រើប្រាស់
ចំពោះអ្នកដែលងាយរងប្រតិកម្មជាមួយសារធាតុផ្សំណាមួយនៃឱសថនេះ ។

IV-ការប្រុងប្រយ័ត្ន
ទុកអោយឆ្ងាយផុតពីដៃក្មេង
សូមអានបរិយាយប័ណ្ណឱសថដែលមានក្នុងប្រអប់ដោយប្រុងប្រយ័ត្នមុនពេលប្រើឱសថនេះ ។

*ការរក្សាទុក
ទុកនៅកន្លែងស្ងួត និងមានសីតុណ្ហភាពក្រោម ៣០°C កុំឱ្យប៉ះកំដៅថ្ងៃ ។ បិទគំរបភ្លាមបន្ទាប់ពីប្រើ ។

*កំរិត និងរបៀបប្រើ
បន្តក់ភ្នែកម្តង ២-៣ដំណក់ ៥-៦ដងក្នុង ១ថ្ងៃ ។

Address

Street 705

Telephone

+85515999904

Website

Alerts

Be the first to know and let us send you an email when ឱសថស្ថាន ជ័យជំនះ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share