Medical _Khmer

Medical _Khmer ដើម្បីចែករំលែកចំណេះដឹង

19/12/2025
05/12/2025

៚ចេញមុខភ្លាម@ admin ក៏ចឹងដែល😅

15/11/2025
06/11/2025
10/05/2025
06/05/2025
14/02/2025
10/02/2025
19/01/2025
11/01/2025

++ យល់ដឹងថ្នាំបំបាត់ ផ្សិត ស្រែង ភ្លឺ Ketoconazole ++

- Ketoconazole ជាឱសថប្រឆាំងជាមួយនឹងពពួកផ្សិត ដោយវាមាននាទីក្នុងការទប់ស្កាត់ការសំយោគភ្នាសកោសិកា របស់មេរោគផ្សិត ។

- ឱសថនេះមានជាប្រភេទ៖
គ្រាប់លេប លាប សាប៊ូកក់សក់ ទឹកសំរាប់បន្តក់ ( lotion )

- គុណភាពព្យាបាល៖
កើតស្រែង កើតភ្លឺ ទឹកសុីជើង កើតផ្សិតលើក្បាល អង្គែ របកស្បែកក្បាល ការបង្ករោគនៅ ក្រចកដៃ ជើង ការបង្ករោគនៅប្រដាប់ភេទ ការបង្ករោគនៅ បំពង ក ការបង្ករោគនៅ ក្រពះ ពោះវៀន..... Paracoccidioidomycosis Blastomycosis Chromomycosis Coccidioidomycosis Histoplasmosis

- ការប្រុងប្រយត្ន័៖
អ្នកមានបញ្ហាថ្លើម ស្ត្រីមានផ្ទៃពោះ ប្រើប្រាស់ គ្រឿងស្រវឹង

- ហាមប្រើ៖
អ្នកធ្លាប់មានប្រតិកម្មជាមួយឱសថនេះ ក្មេងតូចជាង 2 ឆ្នាំ រលាកថ្លើមរុំារ៉ៃ រឺ ខ្សោយថ្លើមធ្ងន់ធ្ងរ ស្ត្រីមានផ្ទៃពោះ

- ផលរំខានចំពោះមនុស្សមួយចំនួន៖
ចង់ក្អួត ក្អួត វិលមុខ ចាញ់ពន្លឺ ស្រវាំងភ្នែក ឈឺក្បាល រមាស់ រាគ ជ្រុះសក់ ពិបាកនោម ឈឺក្រពះ រលាកថ្លើម កើតលឿង គ្រុន អស់កំលាំង មិនឃ្លានអាហារ ទល់លាមក ឡើងដោះ រដូវមិនទៀងទាត់ ខ្សោយផ្លូវភេទ ឈឺសន្លាក់ ហើម ជាប់សន្លាក់ ឈឺបំពង ក សន្លប់....

- ហាមប្រើជាមួយឱសថ៖
Antacid Other antifungal Terfenadine Astemizole Cisapride Anticholinergice Histamine H2 receptor antagonists Isoniazind Omeprazole Anticoagulant Cyclosporine Rifampin Phenytoin...

- កំរិត និង របៀបប្រើ៖

» មនុស្សចាស់
ការបង្ករោគនៅផ្លូវភេទ 200 ទៅ 400mg /ថ្ងៃ សំរាប់ 5 ថ្ងៃ
កើតភ្លឺ 200mg/ថ្ងៃ សំរាប់ 10ថ្ងៃ
កើតស្រែង 200mg/ថ្ងៃ សំរាប់ 15 ទៅ 30ថ្ងៃ
ការបង្ករោគនៅ ក្រពះ ពោះវៀន 200 ទៅ 400mg/ថ្ងៃ តែម្តងគត់ ក្នុងករណីមិនធូរស្រាលបន្តប្រើរយៈពេល 14ថ្ងៃ

» សំរាប់ក្មេង
2ឆ្នាំឡើង ( 15 ទៅ 30kg ) ប្រើ 100mg/ថ្ងៃ > 30kg ប្រើដូចមនុស្សចាស់

» សំរាប់ជំងឺមួយចំនួនទៀតដូចជា៖
Blastomycosis Chromomycosis Coccidioidomycosis Histoplasmosis Para coccidioidomycosis
- កំរិត និង រយៈពេលប្រើដូចគ្នា គឺ ៖

» ចាស់ 200 ទៅ 400mg/ថ្ងៃ រយៈពេល 6 ខែ

» ក្មេង 2 ឆ្នាំឡើង ប្រើ 3,3 ទៅ 6,6mg/kg/ថ្ងៃ រយៈពេល 6 ខែ

- ប្រភេទថ្នាំលាបប្រើ លើអ្នកកើត ស្រែង ភ្លឺ បង្ករោគតាម ដៃ ជើង 2 ដង/ថ្ងៃ រយៈពេល 4 អាទិត្យ

- ប្រភេទ បន្តក់ ប្រើបន្តក់អ្នកកើតផ្សិត ក្រចក ដៃ ជើង ពីរដង/ថ្ងៃរយៈពេល 4អាទិត្យ

- សាប៊ូ ប្រើសំរាប់ការពារ និង ព្យាបាល អង្គែរលើក្បាល ដែលរមាស់ រឺ របកស្បែកក្បាល កក់ 2 ដង/អាទិត្យ រយៈពេល 8 អាទិត្យ នឹង បង្កាការលាប់ឡើងវិញដោយប្រើ 1ដង/អាទិត្យ រឺ 1ដងរាល់2 អាទិត្យ ។

»»» ជាការល្អគួរទៅពិគ្រោះ និង សាកសួរ ឱសថការី រឺ គ្រូពេទ្យរបស់អ្នក មុន នឹង ប្រើឱសថនេះ ។

ដោយ chey pisoth MD

Address

Kampong Cham
Kâmpóng Cham
12345678900

Website

Alerts

Be the first to know and let us send you an email when Medical _Khmer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category