Clinic T-MSA

Clinic T-MSA Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Clinic T-MSA, Medical and health, House 76Eo, Street 104, Takhmao, Kandal.

28/02/2019
19/10/2018

Myths about Mental Disorders:
—-> Do not take treatment for mental illnesses or you will get addicted to those medicines.
Please consider these:
A. Psychotropic medications are different from psychoactive substances (illicit drugs). They do not produce high, euphoria, pleasurable effects.
B. Some medications (benzodiazepine) may lead to addiction forming but not addiction.
C. All the treatments and interventions of mental illnesses are monitored and supervised by the MOH and WHO.
D. The benefits of the interventions far outweigh the side effects.

Dr. LOR Vann Thary

19/10/2018

Myths about mental disorders:
—-> Black magic and spiritual power cause mental illnesses.

1. This has been a very challenging for mental health professionals.
2. Since health care professionals cannot stop patients from seeking help from traditional healers, the 3 suggestions are usually recommended to patients' families:
1. Do not spend too much on it.
2. Do not let those healers harm the patients.
3. Take these prescribed medications regularly.

Dr. LOR Vann Thary

22/07/2018

​ការញៀនសារជាតិញៀនគឺជាជម្ងឺខួរក្បាល​រ៉ាំរ៉ៃនិងលាប់ឡើងវិញ, មានលក្ខណៈសំគាល់ដោយបុគ្គលនោះស្វះស្វែងរក និងប្រើប្រាស់សារធាតុញៀនដោយទប់ចិត្តមិនបាន, បើទោះជាគាត់ដឹងថានឹងមានផលប៉ះពាល់ដ៏គ្រោះថ្នាក់ក្តី។

Addiction is a chronic, relapsing brain disease that is characterized by compulsive substance seeking and use, despite harmful consequences. (COLOMBO PLAN)

29/05/2018

ព័ត៌មានអំពីការញៀនសុរា

១. តើសុរាជាអ្វី?
សុរាជាសារធាតុញៀនម៉្យាងមានជាតិ ethanol ផលិតចេញពីធុញ្ញជាតិ និងផ្លែឈើ។ វាមានឈ្មោះផ្សេងៗទៅតាមកំរិតអាល់កុលនៅក្នុងនោះដូចជាស្រាបៀ, ស្រាក្រហម, ស្រាវីស្គី ។ល។

២. ហេតុអ្វីបានជាមនុស្សយើងចូលចិត្តសេពសុរា?
សុរាជាសារធាតុញៀនស្ថិតនៅក្នុងក្រុមរំងាប់ប្រព័ន្ធសសៃប្រសាទកណ្តាល ដែលធ្វើអ្នកសេពសុរាមានអារម្មណ៍សប្បាយរីករាយ, បំបាត់កង្វល់និងទុក្ខព្រួយនិងមានភាពក្លាហានហ៊ានប្រថុយប្រថានជាងធម្មតា។ ផ្តើមចេញពីការចង់សាកល្បងសារធាតុនេះ អ្នកសេពសុរានឹងក្លាយជាអ្នកញៀនសុរាដោយមិនដឹងខ្លួន បន្ទាប់ពីបានឆ្លងកាត់ដំណាក់កាលបីទៀតដូចជា ការពិសារសុរានៅក្នុងពិធីផ្សេងៗ, ការពិសារកាន់តែច្រើនទៅៗ និងការពិសារដោយខានមិនបាន (ញៀន)។ ភាគច្រើននៃសារធាតុញៀនជារបស់ខុសច្បាប់ ប៉ុន្តែសុរាជាសារធាតុញៀនស្របច្បាប់ដូចបារីនិងកាហ្វេដែរ។ បើទោះបីជាវាស្របច្បាប់ មិនបានសេចក្តីថាការសេពសុរាមិននាំឲ្យគ្រោះថ្នាក់នោះទេ។ ទុក្ខទោសរបស់សុរាទៅលើអ្នកសេពវា មានច្រើននិងធ្ងន់ធ្ងរដូចសារធាតុញៀនដទៃទៀតដែរ ទាំងសុខភាពផ្លូវកាយ, ផ្លូវចិត្ត, និងបញ្ហានៅក្នុងសង្គម ជាច្រើនទៀត។

៣. តើអ្វីជាការញៀនសុរា?
អង្គការសុខភាពពិភពលោកបានឲ្យនិយមន័យថា ការញៀនសារធាតុញៀន (រួមទាំងសុរា) គឺជាជម្ងឺខួរក្បាលរ៉ាំរ៉ៃនិងលាប់ឡើងវិញ មានលក្ខណៈដោយបុគ្គលញៀនស្វះស្វែងរកសារធាតុនោះមកប្រើប្រាស់ ដើម្បីបំបាត់ចំណង់ ដោយមិនអាចគ្រប់គ្រងនិងបញ្ឈប់ការប្រើប្រាស់បាន បើទោះជាដឹងថាការសេពនោះនាំឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរក្តី។
ខាងក្រោមនេះជាសញ្ញាបញ្ជាក់ថាអ្នកញៀនសុរាហើយ៖

ក. មានចិត្តចង់សេពសុរាជារៀងរាល់ថ្ងៃ (អាចច្រើនដងក្នុង១ថ្ងៃ) ហើយពិបាកនឹងបញ្ឈប់បើទោះជាចង់ឈប់។

ខ. បង្កើនបរិមាណសុរានៅពេលសេពម្តងៗ ដើម្បីទទួលបានប្រសិទ្ធភាពស្រវឹងដូចកាលកន្លងមក។

គ. ឲ្យអាទិភាពតែទៅលើសុរា ដោយទុកចោលកិច្ចការងារចាំបាច់ផ្ទាល់ខ្លួន, គ្រួសារនិងសង្គម។

ឃ. នៅតែបន្តសេពសុរា បើទោះជាដឹងច្បាស់ថាវានឹងមានគ្រោះថ្នាក់ដល់សុខភាព, អាប់កិត្តិយស និងខាតបង់ថវិការក្តី។

ង. មានរោគសញ្ញាមួយចំនួនដូចជា បែកញើស, ជីពចរដើរញាប់, ញ័រដៃ, គេងមិនលក់, ចង្អោរឬក្អួត, មើលឃើញឬឮសម្លេងដែលមិនពិត, ថប់បារម្ភ, ឡេះឡះ, ប្រកាច់ឬសន្លប់ នៅពេលដែលមិនបានសេពសុរា ឬកាត់បន្ថយបរិមាណសុរា។

៤. ផលវិបាកនៃការញៀនសុរា
នៅពេលដែលបុគ្គលណាម្នាក់ញៀនសុរាហើយ គេកំពុងតែប្រឈមនឹងបញ្ហាមួយចំនួនដូចជា៖

ក. មានទំនាស់ជាមួយអ្នកជិតខាង, មិត្តភ័ក្តិ ឬសមាជិកគ្រួសារខ្លួនឯង។

ខ. ខាតបង់លុយកាក់, ពេលវេលា, បាត់បង់ការងារ, គ្រោះថ្នាក់ផ្សេងៗ, អាប់យស។

គ. ឈឺក្រពះ, ក្អួតឈាម, ឈឺថ្លើម, សន្លប់ ឬស្លាប់។

ឃ. ធ្លាក់ទឹកចិត្ត, ប៉ុនប៉ងធ្វើអត្តឃាត ឬធ្វើអត្តឃាត, បាត់ការចងចាំ, ខូចខួរក្បាល, មានជម្ងឺចិត្តវិកល។
៥. តើគួធ្វើយ៉ាងណាដើម្បីផ្តាច់សុរា?
បើសិនជាអ្នកគិតថាអ្នកញៀនសុរាហើយ ដោយផ្អែកទៅលើសញ្ញាមួយចំនួនដូចខាងលើ ហើយខ្វល់ខ្វាយពីបញ្ហានេះ អ្នកគួរតែមានវិធានការមួយចំនួនដូចខាងក្រោមនេះ៖

ក. ជំហានដំបូង៖ អ្នកត្រូវតែនិយាយពីកង្វល់របស់អ្នកជាមួយអ្នកណាដែលអ្នកទុកចិត្ត ហើយរៀបចំគំរោងថានឹងផ្តាច់សុរាដោយមានការតាំងចិត្តខ្ពស់។

ខ. ផ្លាស់ប្តូរទំលាប់៖
x ឈប់សេពគប់ជាមួយមិត្តភ័ក្តិដែលធ្លាប់ផឹកស៊ីជាមួយគ្នាកន្លងមក។
x យកពេលវេលាដែលធ្លាប់ស៊ីផឹកកន្លងមក មកប្រើប្រាស់ជាមួយក្រុមគ្រួសារ និងធ្វើការងារផ្សេងៗវិញ។
x ចៀសវាងទីកន្លែង ឬសកម្មភាពដែលទាក់ទងនឹងការស៊ីផឹកកន្លងមក។
x ត្រឡប់មករកទំលាប់ដូចកាលពីពេលមិនទាន់ញៀនសុរា ដូចជាការធ្វើការងារ, ការកំសាន្តជាមួយក្រុមគ្រួសារ, ការបំពេញកិច្ចការនៅក្នុងផ្ទះ។ល។

គ. ការរកជំនួយ៖ បើសិនជាការសាកល្បងតាមរបៀបខាងលើមិនបានផលទេ អ្នកប្រហែលជាត្រូវការជំនួយពីអ្នកឯកទេសហើយ ដូចជាវេជ្ជបណ្ឌិត, អ្នកចិត្តវិទ្យា ឬអ្នកសង្គមកិច្ចដែលមានជំនាញផ្នែកគ្រឿងញៀន។

វេជ្ជបណ្ឌិត ឡោ វណ្ណថារី
បទពិសោធន៍ជាច្រើនឆ្នាំព្យាបាលអ្នកញៀនសុរា
ទំនាក់ទំនង៖ ០១២ ៥៥៦ ២៤៣

>

08/03/2018

Testing

Address

House 76Eo, Street 104, Takhmao
Kandal

Telephone

+855 97 753 1213

Website

Alerts

Be the first to know and let us send you an email when Clinic T-MSA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram


You may also like