លំនឹងចិត្ត-Stability of mind

លំនឹងចិត្ត-Stability of mind នៅទីនេះមានអ្នកចាំស្តាប់បញ្ហារបស់អ្នក 🤗

ឆ្ងល់ ថីបានអត់ធ្វើបែបនេះបែបនោះឆ្ងល់ ថីបានអត់ធ្វើតាមការណែនាំឆ្ងល់ ថីបានប្រាប់ហើយមិនជឿឆ្ងល់ ថីបានសួរហើយមិនធ្វើតាមពេលខ្លះកា...
29/03/2026

ឆ្ងល់ ថីបានអត់ធ្វើបែបនេះបែបនោះ
ឆ្ងល់ ថីបានអត់ធ្វើតាមការណែនាំ
ឆ្ងល់ ថីបានប្រាប់ហើយមិនជឿ
ឆ្ងល់ ថីបានសួរហើយមិនធ្វើតាម
ពេលខ្លះការឆ្ងល់របស់អ្នកអាចជាការឆ្ងល់ដែលបង្កប់ការរំពឹងទុក នោះហើយជាហេតុដែលជាការឆ្ងល់នាំឲ្យអ្នកមានទុក្ខ។

ដាក់ចុះសំពាយ បើអ្នកធ្ងន់ដាក់ចុះទុក្ខព្រួយ បើអ្នកនឿយហត់ដាក់ចុះការរំពឹងទុក្ខ បើអ្នកឈឺចាប់ដាក់ចុះចិត្តអានិត បើអ្នករំពឹងការត...
25/03/2026

ដាក់ចុះសំពាយ បើអ្នកធ្ងន់
ដាក់ចុះទុក្ខព្រួយ បើអ្នកនឿយហត់
ដាក់ចុះការរំពឹងទុក្ខ បើអ្នកឈឺចាប់
ដាក់ចុះចិត្តអានិត បើអ្នករំពឹងការតបស្នង
ដាក់ចុះចិត្តប្រកាន់ បើអ្នកដឹងថាកែមិនកើត

ដាក់ចុះរឿងខ្លះដើម្បីធ្វើឲ្យចិត្តធូរ ព្រោះបើអ្នកទុកយូរវានឹងធ្វើឲ្យអ្នកចិត្តអ្នកខ្លោច។
"ពេលខ្លះការដាក់ចុះ អាចត្រឹមជាការទទួលយកភាពខុសគ្នារបស់បុគ្គលម្នាក់ៗ"

ពេលអ្នកកើតទុក្ខ អ្នកមានអារម្មណ៍ថាខ្លួនឯងខ្សោយពេលអ្នកកើតនឿយហត់ អ្នកមានអារម្មណ៍ថាខ្លួនឯងមិនចេះស៊ូទ្រាំពេលអ្នកខឹង អ្នកមានអា...
22/03/2026

ពេលអ្នកកើតទុក្ខ អ្នកមានអារម្មណ៍ថាខ្លួនឯងខ្សោយ
ពេលអ្នកកើតនឿយហត់ អ្នកមានអារម្មណ៍ថាខ្លួនឯងមិនចេះស៊ូទ្រាំ
ពេលអ្នកខឹង អ្នកមានអារម្មណ៍ថាខ្លួនឯងមិនចាស់ទុំ
នរណាខ្លះធ្លាប់មានអារម្មណ៍បែបនេះ?

អ្នកដឹងអត់ថាអារម្មណ៍ទាំងនោះជាសញ្ញាដាស់តឿនអ្នកពីខាងក្នុងជម្រៅនៃចិត្ត វាគ្រាន់ត្រូវការអ្នកស្តាប់រួចយល់ពីវាតែប៉ុណ្ណោះ! តែប្រសិនពេលណាដែលអ្នកស្អប់វា អ្នកនឹងកើតទុក្ខលើសដើម។

ថ្ងៃខ្លះមានការគិតរំខានចិត្តទាំងព្រឹកទល់ល្ងាចថ្ងៃខ្លះទៀតមានទាំងរឿងតូចទាំងរឿងធំពេលខ្លះ ភ្លឹកគិតថាត្រូវដោះស្រាយឲ្យចប់ តែដល់...
18/03/2026

ថ្ងៃខ្លះមានការគិតរំខានចិត្តទាំងព្រឹកទល់ល្ងាច
ថ្ងៃខ្លះទៀតមានទាំងរឿងតូចទាំងរឿងធំ

ពេលខ្លះ ភ្លឹកគិតថាត្រូវដោះស្រាយឲ្យចប់ តែដល់កាន់តែគិត ភាពស្មុគស្មាញកាន់តែកើន
ពេលខ្លះ ដល់គិតអត់ចេញ ហើយប្រឹងរត់គេច តែបញ្ហាកាន់តែធ្ងន់លើសដើម

តាមពិតទៅ....ពេលខ្លះភាពស្មុគស្មាញអាចមិនត្រូវការការដោះស្រាយក៏ថាបាន។ ផ្ទុយទៅវិញអាចត្រឹមជាការបណ្តោយឲ្យវាហូរចេញចូលតាមចិត្តវាទៅអាចចប់ទៅហើយ។

បន្ទុកដែលមើលមិនឃើញ គឺការទាមទារភាពឥតខ្ចោះបន្ទុកដែលមើលមិនឃើញ គឺការទាមទារឲ្យគ្រប់យ៉ាងឲ្យសមបំណងបន្ទុកដែលមើលមិនឃើញ គឺការទាមទា...
15/03/2026

បន្ទុកដែលមើលមិនឃើញ គឺការទាមទារភាពឥតខ្ចោះ
បន្ទុកដែលមើលមិនឃើញ គឺការទាមទារឲ្យគ្រប់យ៉ាងឲ្យសមបំណង
បន្ទុកដែលមើលមិនឃើញ គឺការទាមទារគ្រប់យ៉ាងឲ្យរលូន
បន្ទុកដែលមើលមិនឃើញ គឺការគិតថាគ្រប់យ៉ាងគ្មានឧបសគ្គ

បន្ទុកទាំងនោះកើតឡើងពីអ្វីដែលអ្នកគិត តែត្រូវចាំថាការគិតរបស់អ្នកអាចស៊ីខ្សែអ្នករួចទំរើសអ្នកឲ្យគិតថាគ្រប់យ៉ាងនឹងកើតតាមចិត្តអ្នកក៏ថាបាន។

សម្រេចចិត្តពេលចិត្តអ្នកស្ងប់សម្រេចចិត្តពេលចិត្តអ្នកត្រជាក់សម្រេចចិត្តពេលអ្នកយល់ច្បាស់សម្រេចចិត្តពេលអ្នកធ្វើចិត្តបានកុំសម...
11/03/2026

សម្រេចចិត្តពេលចិត្តអ្នកស្ងប់
សម្រេចចិត្តពេលចិត្តអ្នកត្រជាក់
សម្រេចចិត្តពេលអ្នកយល់ច្បាស់
សម្រេចចិត្តពេលអ្នកធ្វើចិត្តបាន

កុំសម្រេចចិត្តពេលអ្នកសប្បាយ
កុំសម្រេចចិត្តពេលអ្នកមួរម៉ៅ

អ្វីដែលពិបាកជាជាងការសម្រេចចិត្តគឺការទទួលយកផលដែលអាចកើតឡើងក្រោយការសម្រេចចិត្ត ជាពិសេសការស្តាយក្រោយបន្ទាប់ពីការសម្រេចចិត្តហើយ។ ដូច្នេះដកដង្ហើមមួយៗ សឹមសម្រេចចិត្តណា។

ផ្តើមពីងាយ ព្រោះវានឹងតទៅមុខបានយូរផ្តើមពីងាយ ព្រោះវាជម្រុញកម្លាំងចិត្តផ្តើមពីងាយ ព្រោះវាធ្វើឲ្យមិនស្មុគស្មាញផ្តើមពីងាយ ព្...
08/03/2026

ផ្តើមពីងាយ ព្រោះវានឹងតទៅមុខបានយូរ
ផ្តើមពីងាយ ព្រោះវាជម្រុញកម្លាំងចិត្ត
ផ្តើមពីងាយ ព្រោះវាធ្វើឲ្យមិនស្មុគស្មាញ
ផ្តើមពីងាយ ព្រោះវាធ្វើឲ្យរីករាយពេលធ្វើ

ផ្តើមពីងាយៗ ប្រសិនបើអ្នកកំពុងចាប់ផ្តើមពីអ្វីមួយដែលថ្មីឬត្រូវការពេលយូរដើម្បីសម្រេចវា។ ផ្តើមពីងាយនឹងឯងដែលធ្វើឲ្យអ្នកបង្កើនភាពអត់ធ្មត់។

មានះនូវអ្វីដែលអ្នកច្បាស់មានះនូវផ្លូវដែលអ្នកដើរមានះនូវអ្វីដែលអ្នកគិតថាត្រូវមានះនូវអ្វីដែលអ្នកនឹងមិនស្តាយក្រោយមានះដើម្បីគោ...
04/03/2026

មានះនូវអ្វីដែលអ្នកច្បាស់
មានះនូវផ្លូវដែលអ្នកដើរ
មានះនូវអ្វីដែលអ្នកគិតថាត្រូវ
មានះនូវអ្វីដែលអ្នកនឹងមិនស្តាយក្រោយ
មានះដើម្បីគោលដៅជីវិតដែលអ្នកមិនមានពេលដើររៀបរាប់ច្រើន

តែចូរកុំមានះដល់នាំទុក្ខឲ្យអ្នកដទៃណា!

ច្បាស់លាស់នៃការគិតច្បាស់លាស់ជាមួយអារម្មណ៍ច្បាស់លាស់ជាមួយអ្វីដែលអ្នកធ្វើច្បាស់លាស់ជាមួយអ្វីដែលអ្នកហ៊ាននឹងលះបង់ ច្បាស់លាស់...
01/03/2026

ច្បាស់លាស់នៃការគិត
ច្បាស់លាស់ជាមួយអារម្មណ៍
ច្បាស់លាស់ជាមួយអ្វីដែលអ្នកធ្វើ
ច្បាស់លាស់ជាមួយអ្វីដែលអ្នកហ៊ាននឹងលះបង់
ច្បាស់លាស់ជាមួយគោលដៅដែលអ្នកចង់ដើរទៅ

បើអ្នកមានភាពច្បាស់លាស់ ទោះយឺតឬលឿន អ្នកនឹងមិនបោះបង់និងមានសំណួរលើអ្វីដែលអ្នកធ្វើនោះឡើយ។

ការផ្លាស់ប្តូរអាចគួរឲ្យខ្លាចការផ្លាស់ប្តូរអាចធ្វើឲ្យព្រួយបារម្ភការផ្លាស់ប្តូរអាចធ្វើឲ្យមានកង្វល់ការផ្លាស់ប្តូរអាចធ្វើឲ្យ...
25/02/2026

ការផ្លាស់ប្តូរអាចគួរឲ្យខ្លាច
ការផ្លាស់ប្តូរអាចធ្វើឲ្យព្រួយបារម្ភ
ការផ្លាស់ប្តូរអាចធ្វើឲ្យមានកង្វល់
ការផ្លាស់ប្តូរអាចធ្វើឲ្យមានភាពមិនប្រាកដចិត្ត
ការផ្លាស់ប្តូរអាចធ្វើឲ្យខ្វះទំនុកចិត្ត

ប៉ុន្តែគ្រប់ពេលដែលអ្នកមានអារម្មណ៍ថាចង់ផ្លាស់ប្តូរគឺវាមានន័យថា អ្នកចង់ឲ្យខ្លួនឯងប្រសើរ ចង់ឲ្យខ្លួនឯងមានក្តីសុខជាងមុន។ ហើយត្រឹមត្រូវណាស់ ការផ្លាស់ប្តូរអាចនឹងពិបាក តែវាពិបាកតែជំហានដំបូងតែប៉ុណ្ណោះ។

ក្តីសុខកើតមានតាមបំណងប្រាថ្នារៀងៗខ្លួនក្តីសុខរៀងៗខ្លួនកើតចេញពីតម្រូវការខុសៗគ្នា ហើយតម្រូវការខុសៗគ្នាធ្វើឲ្យយើងមានទម្លាប់រ...
22/02/2026

ក្តីសុខកើតមានតាមបំណងប្រាថ្នារៀងៗខ្លួន
ក្តីសុខរៀងៗខ្លួនកើតចេញពីតម្រូវការខុសៗគ្នា
ហើយតម្រូវការខុសៗគ្នាធ្វើឲ្យយើងមានទម្លាប់រកក្តីសុខរៀងខ្លួន។

អ្នកខ្លះមានក្តីសុខតាមរយៈការបានញុំា បានចំណាយពេលជាមួយមនុស្សដែលខ្លួនស្រលាញ់ ឬអ្នកខ្លះក្តីសុខគឺការបានដើរលេងនៅកន្លែងដែលខ្លួនចង់ដើរ។ តែក្រុមខ្លះវិញ ក្តីសុខគឺភាពស្ងៀមស្ងាត់ឬភាពនឹងនរនូវផ្លូវចិត្ត។

តែទោះជាក្រុមណាក៏ដោយ ក្តីសុខគឺការផ្តោតជាមួយបច្ចុប្បន្នភាព រីករាយជាមួយអ្វីចំពោះមុខ រួចបោះទុក្ខព្រួយចោលពីក្រោយនោះឯង។

ទុក្ខមានច្រើន តែវានឹងកើនបើអ្នកមិនទទួលយកទុក្ខមានច្រើន តែវានឹងកើនបើអ្នកប្រឆាំងទុក្ខមានច្រើន តែវានឹងកើនបើអ្នកខំរត់ចេញ ទុក្ខ...
18/02/2026

ទុក្ខមានច្រើន តែវានឹងកើនបើអ្នកមិនទទួលយក
ទុក្ខមានច្រើន តែវានឹងកើនបើអ្នកប្រឆាំង
ទុក្ខមានច្រើន តែវានឹងកើនបើអ្នកខំរត់ចេញ
ទុក្ខមានច្រើន តែវានឹងកើនបើអ្នកបន្ធូរទុក្ខខុស។

ជាច្រើនដងដែលពេលយើងជួបទុក្ខ យើងតែគេចចេញរួចរកក្តីសុខក្រៅខ្លួនមកបន្លប់ឬកប់នូវភាពម៉ងសៅទាំងនោះ ប៉ុន្តែវាអាចជាផ្លូវដែលមិនចេះចប់ ព្រោះអ្នកនឹងទុក្ខហើយទុក្ខទៀតព្រោះផ្លូវនោះធ្វើឲ្យអ្នកមិនចេះឆ្អែតឆ្អន់។

Address

Kandal

Website

Alerts

Be the first to know and let us send you an email when លំនឹងចិត្ត-Stability of mind posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share