13/08/2025
វេជ្ជបណ្ឌិត Dr. Oguz Basut កំពុងវះកាត់លើស្ត្រីវ័យក្មេងម្នាក់ដែលមានដុំសាច់ (tumor) នៅក្នុងក្រពេញទឹកមាត់របស់នាង, នៅពេលចាប់ផ្តើមវះកាត់គាត់ផ្ដើមមិនស្រួលក្នុងខ្លួន និង សម្ពាធឈាមធ្លាក់ចុះដោយសារតែការពុលអាហារមួយថ្ងៃមុន។ គាត់មិនឈប់វះកាត់នោះទេ, គាត់បានសុំឱ្យក្រុមការងារដាក់ដេរ៉ូមភ្ជាប់ IV ទៅនឹងជើងស្តាំរបស់គាត់, ដូច្នេះគាត់អាចអង្គុយហើយបន្តនីតិវិធីវះកាត់ដោយមិនចាកចេញពីអ្នកជំងឺរបស់គាត់នោះទេ។
ការវះកាត់នេះគឺសំខាន់ណាស់ដោយសារតែដុំសាច់ (tumor) នេះនៅជិតសរសៃប្រសាទ facial nerve, ដូច្នេះវេជ្ជបណ្ឌិត Dr. Oguz Basut បានសម្រេចចិត្តបន្តវះកាត់ ទោះបីជាគាត់មិនស្រួលខ្លួនក៏ដោយ។ លោកវេជ្ជបណ្ឌិត Dr. Oguz Basut បានពន្យល់ថា៖ "ខ្ញុំមិនស្ថិតក្នុងស្ថានភាពដែលត្រូវបោះបង់ការវះកាត់នោះទេ" ។ ការដាក់សេរ៉ូមលើជើងបានជួយគាត់ឱ្យមានលំនឹង និង ក្នុងរយៈពេលប៉ុន្មាននាទីក្រោយមកសម្ពាធឈាមរបស់គាត់បានត្រឡប់មកធម្មតាវិញ។
ប្រធានសាកលវិទ្យាល័យ Bursa Uludag លោក Ahmet Saim Kilavuz បានបង្ហោះរូបភាពនេះនៅលើបណ្ដាញសង្គម និង ថ្លែងអំណរគុណជាសាធារណៈចំពោះលោកវេជ្ជបណ្ឌិត Dr. Oguz Basut ចំពោះភាពក្លាហាន និង ការលះបង់របស់គាត់ក្នុងអំឡុងពេលការងារដ៏សំខាន់ដែលគាត់បានអនុវត្ត ទោះបីជាមានការលំបាកក៏ដោយ។
Dr. Oguz Basut បាននិយាយថាគាត់មិនមែនជាវីរបុរសទេ: "ខ្ញុំប្រាកដថាអ្នកជំនាញទាំងអស់នឹងធ្វើដូចគ្នា" ។
ប្រែសម្រួលដោយ Dr. Noun chhang