ពន្លឺអមត

ពន្លឺអមត Hello my name Eam vando, I made this for post video about movies and entertainment that it intereste

21/10/2025
បងណាខ្លះធ្លាប់ចេញមុខមក
08/06/2023

បងណាខ្លះធ្លាប់ចេញមុខមក

07/10/2020

បើខ្ញុំបើកបង្រៀនគួរួបមានបងប្អូនណាមកចូលរៀនខ្លះជួយប្រាប់ខ្ញុំផងណា ព្រោះចង់បើកឆាប់ៗនេះហើ

08/08/2020

*** ទ្រឹស្តីរបស់ តេង សៀវភីង ទាំង ៧ ដែលអាចធ្វើការពិចារណារអប់រំខ្លួនឯង កុំឲ្យភ្លេចខ្លួនឯងថាជាអ្វី ? មកពីណា ? ហើយដើម្បីអ្វី ?
១. នៅពេលបក្សីមានជីវិត ពួកវាស៊ីសត្វល្អិតជាអាហារ ប៉ុន្តែពេលវាងាប់ វាក៏ត្រូវសត្វល្អិតស៊ីជាអាហារវិញដូចគ្នា។
២. ដើមឈើមួយដើមអាចយកទៅធ្វើឈើគូសបានរាប់លានដើម ប៉ុន្តែឈើគូសតែមួយដើមក៏អាចដុតដើមឈើក្នុងព្រៃរាប់លានដើមដូចគ្នា។
៣. ចូរកុំមើលរំលងមនុស្សដែលតូចទាបជាងអ្នក ដោយសារគិតថាខ្លួនឯងធំខ្ពស់។ កុំមើលរំលងអតិថិជនតូចតាច ដោយមើលមិនឃើញពីគុណតម្លៃរបស់ពួកគេ ព្រោះនៅថ្ងៃមួយគេអាចក្លាយជាអតិថិជនធំម្នាក់របស់យើងក៏ថាបាន។
៤. កុំគិតថាយើងរឹងមាំ គ្មានថ្ងៃឈឺថ្កាត់ ដោយសារអាយុនៅតិច ត្បិតរណ្ដៅបញ្ចុះសពមិនមែនមានសម្រាប់តែមនុស្សចាស់នោះទេ ប៉ុន្តែគឺសម្រាប់មនុស្សស្លាប់ទូទៅ។
៥. កុំគិតថាខ្ញុំមានហើយចាយលុយដូចក្រដាស ព្រោះថ្ងៃណាមួយលុយតែ១ម៉ឺនរៀលអាចមានតម្លៃខ្លាំងណាស់នៅពេលអ្នកធ្លាក់ខ្លួនមែនទែន។
៦. ក្នុងជីវិតនេះគ្មានអ្វីស្ថិតស្ថេរទេ ធំក៏អាចក្លាយជាតូច មានក៏អាចក្លាយជាក្រ រឹងមាំក៏អាចប្រែជាទ្រុឌទ្រោម។ គ្មាននរណារស់បានអមតៈនោះទេ ដូច្នេះត្រូវចាំទុកថា “កុំភ្លេចខ្លួន កុំឈ្លក់វង្វេងខ្លួនឯង” ហើយរឹតតែសំខាន់គឺហាមប្រមាថជាមួយជីវិតតទៅទៀត។
៧. បើទោះបីមិនទំនេរយ៉ាងណា ក៏ត្រូវមើលថែខ្លួនឯងឲ្យល្អ។ មិនថាពេលខ្លះពិបាកទាក់ទងជាមួយមិត្តភក្ដិ តែត្រូវនឹកដល់គ្នាជានិច្ច។ ពេលថ្ងៃផឹកទឹកឲ្យបានច្រើន ពេលយប់ផឹកទឹកឲ្យតិច មួយថ្ងៃកុំផឹកកាហ្វេលើសពី២កែវ។
# រឿង ៣ យ៉ាងដែលគួរ​បំភ្លេច ៖
• រឿងអាយុ
• រឿងដែលកន្លងហួស
• រឿងដែលនាំទុក្ខដល់អ្នកដទៃ
# ៤ យ៉ាងដែលត្រូវមាន ៖
• មានមនុស្សដែលស្រឡាញ់អ្នកដោយចិត្ត
• មានមិត្តដែលយល់ចិត្ត
• មានការងារធ្វើ
• មានផ្ទះសម្បែងសមរម្យ
# ៦ យ៉ាងដែលមិនគួរធ្វើ ៖
• ឃ្លានហើយតែមិនញ៉ាំ
• ស្រេកទឹកតែមិនផឹកទឹក
• ងងុយហើយតែមិនព្រមគេង
• ហត់ហើយតែមិនសម្រាក
• ឈឺហើយតែមិនព្យាបាល
• ចាស់ហើយទើបស្ដាយក្រោយ
# ៧យ៉ាងដែលមានតម្លៃខ្ពស់ជាងលុយ ៖
• ការដែលបានកើតជាមនុស្ស
• ការបានយល់ពីសាសនា
• ការមានកល្យាណមិត្តល្អ
• ការមានភាពសុចរិតជានិស្ស័យ
• ការមានចិត្តមិនឫស្យា
• ការមានពេលវេលាសម្រាប់មនុស្សជាទីស្រឡាញ់
• ការចេះស្គាល់ពាក្យថា “គ្រប់គ្រាន់”
# ២ យ៉ាងមានតម្លៃមិនអាចកាត់ថ្លៃបាន ៖
• សុខភាពផ្លូវកាយ
• សុខភាពផ្លូវចិត្ត
# ទុក្ខ ៣ យ៉ាង៖
• លះបង់មិនបាន
• ចាញ់គេមិនបាន
• លែងអ្វីមួយមិនបាន
# ទ្រព្យសម្បត្តិដ៏មានតម្លៃ ៦ យ៉ាង ៖
• រាងកាយ
• ចំណេះដឹង
• ក្ដីស្រមៃ
• ទស្សនៈគតិ
• ភាពជឿជាក់
• ភាពក្លាហាន
សូមអរគុណចំពោះការអានអត្ថបទនេះ ប្រសិនបើពេញចិត្ដជួយចុចស៊ែរបន្ដផងណា

09/05/2020

ជំងឺឆ្លងតាមប្រព័ន្ធដង្ហើម​ 7 ប្រភេទ ជួយស៊ែរអោយបងប្អូនបានដឹង និង ចេះការពាខ្លួនផង

1 - ជំងឺផ្ដាសាយប្រចាំរដូវកាល
2 - គ្រុនផ្ដាសាយ H1N1 (គ្រុនផ្ដាសាយធំ 2009)
3 - ផ្ដាសាយបក្សី (Avian Flu)
4 - ផ្ដាសាយជ្រួក (Variant Flu)
5 - ជំងឺអ៊ីបូឡា (Ebola)
6 - ជំងឺគ្រុនផ្ដាសាយធំ
7 - ជំងឺកូរូណា (Covid-19)

# # #វីធីការពារ # # #

1​ - កាត់បន្លយការចេញក្រៅ ប្រសិនបើគ្មានកាចាំបាច់
2​ - ត្រូវមានអនាម័យគ្រប់ពេល
3 - បរិភោគអាហាណាដែលមិនបះពាល់ដល់សុខភាពរាងកាយ
4 - ទទូលទានដំណេកអោយបានគ្រប់គ្រាន់
5 - ហាត់ប្រានជាប្រចាំថ្ងៃ

***ពិសេស*** ញាំទឹកខ្ញីក្ដៅឧនៗជារៀងរាលព្រឹក(អោយបាន1កែវយ៉ាងតិច)

@@@សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យអោយបានច្បាស់លាស់ជាមុនសិន វិធីនេះប្រើបានប្រសិនបើយើងគ្មានជម្រើសផ្សេង។

ជួយស៊ែរប្រាប់បងប្អូនអោយបានដឹងផង អំពីវិធីព្យាបាលក្រពះងាយៗមិនចំណាយប្រាក់ច្រើនទេ:***របៀបធ្វើ***-យកចេកខ្ចីបកសំបកចេញ ហើយចិត្ដ...
06/05/2020

ជួយស៊ែរប្រាប់បងប្អូនអោយបានដឹងផង អំពីវិធីព្យាបាលក្រពះងាយៗមិនចំណាយប្រាក់ច្រើនទេ:

***របៀបធ្វើ***
-យកចេកខ្ចីបកសំបកចេញ ហើយចិត្ដអោយបានស្ដើងៗហាលអោយស្ងូត នឹងបុខអោយម៉ត់។
-យករមៀតចិត្ដអោយស្ដើងហាលអោយស្ងូតនឹងបុខអោយម៉ត់។

=(របៀបប្រើ)=
យក1មុខមួយស្លាបព្រាបាយលាយជាមួយទឹកក្កៅឧនៗមួយកែវ ត្រូវធ្វើហូបបែបនេះព្រឹក1កែវនិងល្ងាច1កែវជារៀងរាល់ថ្ងៃបើអ្នកឈឺយូឆ្នាំ10-15ថ្ងៃបើអ្នកទើបតែឈឺថ្មីតែ1អាទិត្យនិងបានធូស្បើយ។

@@@សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យអោយបានច្បាស់លាស់ជាមុនសិន វិធីនេះប្រើបានប្រសិនបើយើងគ្មានជម្រើសផ្សេង។

Address

Samut Sakhon
Krong Kaoh Kong
74000

Telephone

+85569997785

Website

Alerts

Be the first to know and let us send you an email when ពន្លឺអមត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share