29/11/2025
បន្ទាប់ពី មានសេចក្ដីសំរេចពី ខណ្ឌ័ សែនសុខ និង រាជធានីភ្នំពេញ ត្រូវតែបេីកផ្លូវ E នោះ ពី 10 ម៉ែត្រ មក 6 ម៉ែត្រវិញ កាលពីឆ្នាំ មុនៗ មក …
ប្រជាជន ៦ គ្រួសារដែលរងគ្រោះ ក៏ដាក់សំណេីរអន្តរាគមន៏ សុំការជួយ ពីក្រសួងដែនដី មាន២ចំនុច សំខាន់ :
1. សុំ ក្រសួងដែនដីជួយ សំរួល ដីដែលសល់ 2 ម៉ែត្រ ពីការ បង្រួមប្លង់ផ្លូវ E ចូលមកក្នុងប្លង់ របស់ពួកគាត់វិញ អោយស្រប និង សេចក្ដីសំរេចរបស់សាលារាជធានី ក្នុងគោលដៅបន្ថយការខូចខាតទ្រព្យឯកជន របស់ប្រជាជន រងគ្រោះ ទាំង ៦គ្រួសារ ធ្ងន់ធ្ងពេក
2. សុំសំណងគោលនយោបាយតិចតួចណាមួយ តាមលទ្ធភាពរបស់រដ្ធ ដេីម្បី អោយប្រជាជន ៦គ្រួសារ បានថវិកា រៀបជញ្ជាំងផ្ទះ រស់នៅមានសុវត្ថិភាព បន្តរទៀត 🙏🥲😭
ពិសេស ស្របតាម< ច្បាប់អភិវឌ្ឃន៏ បេីកផ្លូវថ្មី >
និង ដេីម្បី រួចបន្ទុកពាក្យថា ប្រជាជននពួកខ្ញុំ សង់ផ្ទះលេីផ្លូវសាធារណះ ទាំងដែលពួកខ្ញុំ ៦គ្រួសារ បានមកតាំងទីលំនៅ តាំងពី 1979 …..1982…..2004 …..( តែប្លង់ផ្លូវ E បានគូសពីលេីដំបូលផ្ទះ ប្រជាជន 6 គ្រួសារនេះ នៅឆ្នាំ 2009 ហេីយបានកាត់ផ្ទះ និង កាត់ការ៉េដី ចេញពី លិខិតកាន់កាប់ដី ផ្ទះ រឺហៅថាប្លង់ទន់ របស់ប្រជាជន 6 គ្រួសារ នៅពេល មន្ទីដែនដី ចុះធ្វេី ប្លង់រឹង លេីកទី១ នៅតំបន់ភ្នំពេញថ្មីនោះ ក្នុងពេលតែមួយ តែម្ដង ដោយពុំបានប្រាប់ប្រជាជន ដែលត្រូវរងផលប៉ះពាល់នោះឡេីយ …..)
ទន្ទឹមនិង ការបិទផ្សាយ របស់មន្ទីសុរិយោដី 2011 អោយប្រជាជន ដាក់សំណេីរតវ៉ា ចំពោះ ប្លង់រឹង ណាដែលបាត់បង់ផ្ទះ ដី ខុសប្រក្រតី មុនបោះផ្សាយបណ្ណ័ ចេញ រយះពេល១ ខែ ….ក្នុង ៦គ្រួសារ មានប្រជាជន ២ គ្រួសារដែលបានដាក់សំណេីរតវ៉ា ទៅសង្កាត់ មេភូមិ ឃុំ និង មន្ទី ក្នុងគ្រានោះមាននាងខ្ញុំ កៅ កញ្ញា ក៏បានដាក់សំណេីរតវ៉ា ទៅមន្ទី ដោយសារ ប្លង់រឹង ចេញថ្មី 2011 នោះបានកាត់ បន្ទប់ជួល កម្មករ រោងចក្រ របស់នាងចំនួន 10 បន្ទប់ ចូលទៅក្នុងគំរោង ផ្លូវ E នោះ …..
ដោយសារសំណេីរដែលនាងខ្ញុំ ដាក់ទៅហេីយ តែមិនមានចំលេីយ ដំណោះស្រាយណាមួយឡេីយ ….2013 ដោយសារបន្ទប់ជួល ទាំងអស់ របស់នាងខ្ញុំ លិចទឹក ព្រោះជាសំណង់តាំង 2004 មក ….នាងខ្ញុំក៏ សំរេចចិត្ត ទៅសុំដកប្លង់រឹងដែលបាត់បន្ទប់ជួល 10 បន្ទប់នោះ មកដាក់ធនាគា ដេីម្បីយកលុយ មកសាងសង់ឡេីងវិញ ជួលអោយសាលារៀន អង្គការ រហូតមក ……..ដល់បច្ចុប្បន្ន…..
យោងសំណេីរប្រជាជន ៦គ្រួសារខាងលេី 🙏
លោកពូ ឯ.ឧ អ៊ូ មុន្នី មន្រ្តីក្រសួងដែនដី ក៏បានហៅប្រជាជន ៦គ្រួសារ រងគ្រោះ ព្រោះគំរោងផ្លូវ E ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌ័សែនសុខ លេីកដំបូង នៅក្រសួងដែនដី…
តែចេញសេចក្ដីសំរេច សងសំណង គោលនយោបាយ និង បញ្ចូលដី៣ ម៉ែត្រ ដែលសល់ ពីការបង្រួមផ្លូវ ចូលប្លង់ប្លង់រឹងថ្មី ជូនតែ ១ គ្រួសារ ដែលជាមន្រ្តី ឈ្មោះ នួន ផល្លី ដែល តែងមិនយល់ស្របក្នុងការបេីកផ្លូវ E នោះ កន្លងមក ជាង 10 ឆ្នាំមកនេះ តាំងពី ប្រជុំនៅខណ្ឌ័ ប្រជុំនៅក្រុង និង គ្រប់ពេលឡេីងតុលាការ ……
ជាហេតុធ្វេីអោយ ប្រជាជន 5 គ្រួសារទៀត ដែលនិងត្រូវរងគ្រោះត្រូវឈូសអស់ផ្ទះ អស់ដី ធំជាងលោកស្រី មន្រ្តី នោះទៅទៀត តែបែមិនទទួលបានសំណង និង ប្លង់ថ្មី ដូចលោកស្រី នួន ផល្លី ឡេីយ ….
ដោយមមានការឈឺចាប់ជាពន់ពេក ចំពោះដំណោះស្រាយ ដែលមិនមានតម្លាភាព នោះ ប្រជាជន ៥ គ្រួសារ ក៏ដាក់សំណេីរ សុំអន្តរាគមន៏ ម្ដងទៀត ពីក្រសួងសាមុី ដែលជាលោកពុក អ្នកម្តាយរបស់រាស្រ្ត ……..🙏😭 ដោយសង្ឃឹមយ៉ាងមុតមុំា ថានិងទទួលបាន យុត្តិធម៏ ប្រកបដោយក្តីមេត្តាធម៌ ពីក្រសួង ដែនដី 🙏
តែអ្វីៗ គ្រប់យ៉ាង ដែលប្រជាជន ៥គ្រួសារ ជឿជាក់ បែរជាទទួលបាន សេចក្ដីសំរេចថ្មី ដែលមានអត្ថន័យ ដូច សេចក្ដីសំរេចមុនៗ ដដែល……😭😭😭😭😭
តេីអោយរាស្រ្ត ៥គ្រួសារពួកខ្ញុំ អាចសង្ឃឹម និង ជឿជាក់ លេី ច្បាប់ណាមួយរបស់ប្រទេស អ្វីបានទៀត 😭😭😭😭😭
បញ្ជាក់ 🙏 ពួកខ្ញុំ ៥គ្រួសារ មិនដែលបានផ្តិតមេដៃ លេីបណ្តឹងណាមួយ ប្រឆាំងការបេីកផ្លូវ រឺ ការអភិវឌ្ឃន៏របស់រដ្ធាភិបាល ណាមួយឡេីយ …..មានតែលិខិត សុំអន្តរាគម និងដំណោះស្រាយប្រកបក្តីមេត្តា ពីអាជ្ញាធរ និង ស្ថាបន្យ័ ពាក់ពន្ធ័ប៉ុនណោះ 🙏🙏🙏
ប្រជាជន 5 គ្រួសារ សូមក្រាបសំពះសម្តេចមហាបវរ #ហ៊ុនម៉ាណែត 🙏🙏🙏និង ថ្នាក់ដឹកនាំកំពូល ទាំងអស់ 🙏🙏🙏ពិសេស ឯកឧត្តម្ភ ឧ ប 🙏 #សាយ សំអាល់ #ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់
សូមជួយផ្តល់ភាពយុត្តិធម៌ ដល់ប្រជារាស្រ្ត ៥គ្រួសារ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌ័សែនសុខផង🙏🙏🙏😭😭😭😭😭😭….
#ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់
#ហ៊ុនម៉ាណែត
#សម្តេចហ៊ុនម៉ាណែត
#សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត
#សាយសំអាល
សូមថ្នាក់ដឹកនាំកំពូលទាំងអស់ ទទួលក្ដីគោរពពី ប្រជាជន ៥គ្រួសារ 🙏🙏🙏