ហាងលក់សម្ភារៈពេទ្យ-Beyond Medical Store

ហាងលក់សម្ភារៈពេទ្យ-Beyond Medical Store Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ហាងលក់សម្ភារៈពេទ្យ-Beyond Medical Store, Medical and health, No315, Phnom Penh.

លើសពីហាងលក់សម្ភារៈពេទ្យទូទៅ ដោយយើងមានការពិគ្រោះយោបល់ជូនលោកអ្នកយ៉ាងត្រឹមត្រូវមុននឹងផ្ដល់ជូននូវឧបករណ៍បរិក្ខារពេទ្យជូនលោកអ្នក។

📱 0972957531(Metfone), 070275110 (Smart),
011452714 (Cellcard)
តេឡេក្រាម: t.me/DrMediacalEquipments

10/01/2026

សម្រាប់អ្នកដែលចង់ថែទាំសុខភាពម ចំពោះខ្លួនឯង និងគ្រួសារ ❤️
🩺 ឈុតម៉ាស៊ីនវាស់សម្ពាធឈាម អេក្រង់ធំ នឹង ម៉ាស៊ីនវាស់ស្ករឈាម
ថែមលើសគឺ:🌡️ ប្រដាប់វាស់កំដៅនឹង 🧴 អាល់កុល (Alcohol Pad)
💥 ពីតម្លៃ 38$ ⏩ ចុះសល់ត្រឹមតែ 30$
🎁 យក 2 ឈុត= តម្លៃពិសេស (PROMO)
💲តម្លៃចំពោះមួយមុខ មួយមុខ៖

ម៉ាស៊ីនវាស់សម្ពាធឈាម - $18
👉 រួមមាន៖ បង់រុំដៃ | ខ្សែ USB | ថ្មពិល 4 គ្រាប់ | តារាងលទ្ធផល | សៀវភៅណែនាំ

ម៉ាស៊ីនតេស្តជាតិស្ករ - $20
👉 រួមមាន៖ ប៊ិចជួសឈាម | សន្លឹក 50 | ម្ជុល 50 | ថ្ម | កាបូប | សៀវភៅណែនាំ
⏰ ចំនួនមានកំណត់
📩 សូម Inbox ឬ ទូរស័ព្ទភ្លាមៗ
📞 011 452 714 | 097 295 7531 | 070 275110

ប៉ូតង់ស្យែទរ័ មាន Arginine Aspatate ដែលជាប្រូតេអុីន ឬ ជាបណ្តុំអាមីណូអាសុីត (Amino Acids) សំខាន់ និងចាំបាច់សំរាប់សរីរាង្គ...
09/01/2026

ប៉ូតង់ស្យែទរ័ មាន Arginine Aspatate ដែលជាប្រូតេអុីន ឬ ជាបណ្តុំអាមីណូអាសុីត (Amino Acids) សំខាន់ និងចាំបាច់សំរាប់សរីរាង្គយើងគ្រប់ៗគ្នា

ប៉ូតង់ស្យែទរ័ (Potenciator) មានអត្ថប្រយោជន៏ដូចជា:
- ជួយផ្តល់កម្លាំង ថាមពល ដល់សរីរាង្គដើម្បីសុខភាពរឹងមាំ
-ផ្តល់ប្រូតេអុីនដល់រាងកាយ ជាពិសេសសំរាប់អ្នកដែលកង្វះប្រូតេអុីន
- ជួយអោយប្រពន្ធ័ការពាររាងកាយរឹងមាំ ការពារ និងឆាប់ជាពីជំងឺផ្សេងៗ

លើសពីនេះទៅទៀតនោះ Potenciator គឺជាជម្រើសដ៏ល្អសំរាប់ អ្នកជំងឺទឹកនោមផ្អែម លើសឈាម និងអ្នកដែលមានបញ្ហាខ្សោយផ្លូវភេទឬ ពិបាកក្នុងការមានកូនជាដើម។

ក្រេឌីត: ផេក វេជ្ជបណ្ឌិត កម្ពុជា

04/12/2025

ផលលំបាកដែលកើតឡើងពីជំងឺទឹកនោះផ្អែមវាបញ្ជាក់ឲ្យយើងដឹងអំពីការវិវត្តន៍នៃជំងឺ។ការប្រែប្រួលបន្តិចម្ដងៗយើងអាចដឹងមុនតាមរយៈការពិនិត្យជាតិស្ករដោយខ្លួនឯងជាប្រចាំ

🥰 របៀបវាស់ឈាមឲ្យបានត្រឹមត្រូវ និងទទួលបានលទ្ធផលពិតប្រាកដ.លោកគ្រូសូមណែនាំ 2 ឈុតពិសេស (តម្លៃដើម 38$ → ឥឡូវ 30$) រួមមាន៖ ម៉ា...
02/12/2025

🥰 របៀបវាស់ឈាមឲ្យបានត្រឹមត្រូវ និងទទួលបានលទ្ធផលពិតប្រាកដ.លោកគ្រូសូមណែនាំ 2 ឈុតពិសេស (តម្លៃដើម 38$ → ឥឡូវ 30$) រួមមាន៖ ម៉ាស៊ីនវាស់សម្ពាធឈាម + ម៉ាស៊ីនតេស្ករឈាម

🔍 ពន្យល់អំពីឈុតនីមួយៗ

🩺 1. ឈុតម៉ាស៊ីនតេស្តជាតិស្ករ – 20$
✔សន្លឹកតេស្តងាយរកទិញ ✔ ឥវ៉ាន់មានស៊ីលបិទជិតពីរោងចក្រ មានស្តង់ដារអនាម័យខ្ពស់
📦មានស្រាប់ក្នុងប្រអប់៖
✅ប៊ិចចាក់ឈាម
✅សន្លឹកតេស្ត 50
✅ម្ជុលចាក់ 50
✅ថ្មស្ងួត 2គ្រាប់
✅កាបូបផ្ទុក
✅សៀវភៅណែនាំប្រើប្រាស់
💥ថែមជូនពិសេស៖
🌡 ប្រដាប់វាស់កំដៅ
🧴 អាល់កុល
📊 តារាងចំណាត់ថ្នាក់លទ្ធផលជាតិស្ករ

🩺 2. ឈុតម៉ាស៊ីនវាស់សម្ពាធឈាម – 18$
✔ អេក្រង់ LED មើលច្បាស់✔ ងាយប្រើសម្រាប់មនុស្សគ្រប់វ័យ
📦មានស្រាប់ក្នុងប្រអប់៖
✅ម៉ាស៊ីនវាស់សម្ពាធ
✅ប្រាសារដៃ
✅ខ្សែដោត USB
✅ថ្មពិល៤កូន

💥ថែមជូន៖
📈 តារាងការចំណាត់ថ្នាក់សម្ពាធឈាម (ក្រដាសរឹង)

🩺🩺 ពិសេសជាងនេះ! 2 ឈុតចូលគ្នា – ត្រឹមតែ 30$

💵 តម្លៃដើម 38$ → កាត់តែពិសេស 30$
🎁 ថែមជូន៖🌡 ប្រដាប់វាស់កំដៅ🧴 អាល់កុល📊 តារាងលទ្ធផលជាតិស្ករ
🚚 ដឹកជញ្ជូនឥតគិតថ្លៃ
🛡 ធានា 6 ខែ (អនុវត្តលក្ខខណ្ឌ)
📞 ទំនាក់ទំនង
📲 070 275 110 (Smart)
📲 011 452 714 (Cellcard)
📲 097 295 7531 (Metfone)

កុមាររលាកបំពង់កខ្លាំង,ដោយសារមេរោគបាក់តេរី ត្រូវព្យាបាល និងតាមដានមិចដឹងធូរស្រាល?💊 ត្រូវប្រើថ្នាំផ្សះដើម្បីសម្លាប់មេរោគបាក...
23/11/2025

កុមាររលាកបំពង់កខ្លាំង,ដោយសារមេរោគបាក់តេរី ត្រូវព្យាបាល និងតាមដានមិចដឹងធូរស្រាល?

💊 ត្រូវប្រើថ្នាំផ្សះដើម្បីសម្លាប់មេរោគបាក់តេរី 3ថ្ងៃ ទៅ 5ថ្ងៃ ឬ អាចយូរជាងនេះ តាមប្រភេទថ្នាំ និងអាការ:ជាក់ស្តែង

💊 ត្រូវប្រើថ្នាំបញ្ចុះកម្តៅ ពេលកុមារក្តៅខ្លួន (ចាប់ពី 38C ឡើង🌡🌡)
👉 ថ្ងៃប្រើថ្នាំទី1៖ កុមារអាចឡើងក្តៅខ្លួនវិញ ចន្លោះ 4 ទៅ 6 ម៉ោងបន្ទាប់ពីប្រើថ្នាំ
👉 ថ្ងៃប្រើថ្នាំទី2៖ កុមារអាចឡើងក្តៅខ្លួនវិញ ចន្លោះ 7 ទៅ 8 ម៉ោងបន្ទាប់ពីប្រើថ្នាំ (នេះជាសញ្ញាល្អ កុមារធូរស្រាលហើយ )
👉 ថ្ងៃប្រើថ្នាំទី3៖ កុមារអាចលែងក្តៅខ្លួន ឬ ក្រឡើងក្តៅខ្លួនមកវិញ 😉😉

👌 សូមបន្តប្រើថ្នាំផ្សះអោយគ្រប់ដូស តាមវេជ្ជបញ្ជា របស់គ្រូពេទ្យ🩺🩺ដើម្បីប្រាកដថាមេរោគបាក់តេរីងាប់អស់ ហើយមេរោគមិនស៊ាំនឹងថ្នាំផ្សះដែលជាហានិភ័យខ្ពស់នៅពេលក្រោយ💪💪។
-------

 #រោគស្វាយ 🟣 គឺជាជំងឺឆ្លងតាមការរួមភេទ (STI) 🟣 ដែលបង្កឡើងដោយបាក់តេរី Treponema pallidum ។ វាអាចឆ្លងតាមរយៈការប៉ះនឹងដំបៅរបស...
21/11/2025

#រោគស្វាយ 🟣 គឺជាជំងឺឆ្លងតាមការរួមភេទ (STI) 🟣 ដែលបង្កឡើងដោយបាក់តេរី Treponema pallidum ។ វាអាចឆ្លងតាមរយៈការប៉ះនឹងដំបៅរបស់អ្នកដែលមានរោគស្វាយ តាមរយៈការរួមភេទតាមមាត់ ទ្វារមាស ឬតាមរន្ធគូថ ឬតាមរយៈម្ជុលចែករំលែក។

👉រោគសញ្ញានៃរោគស្វាយអាចប្រែប្រួលអាស្រ័យលើដំណាក់កាលនៃការឆ្លង។

1- ដំណាក់កាល រោគស្វាយ Primary ៖ សញ្ញាដំបូងនៃរោគស្វាយគឺជាការឈឺចាប់តូចមួយដែលហៅថា chancre ។ ជាធម្មតា chancre លេចឡើងក្នុងរយៈពេល 3 សប្តាហ៍បន្ទាប់ពីការប៉ះពាល់នឹងបាក់តេរី។ វាអាចលេចឡើងគ្រប់ទីកន្លែងនៅលើរាងកាយ ប៉ុន្តែវាជាធម្មតាបំផុតនៅលើប្រដាប់ភេទ មាត់ ឬរន្ធគូថ។ chancre នឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេល 3-6 សប្តាហ៍ ទោះបីគ្មានការព្យាបាលក៏ដោយ។

2- ដំណាក់កាល រោគស្វាយ Secondary ៖ ក្នុងរយៈពេលពីរបីសប្តាហ៍ ឬច្រើនខែបន្ទាប់ពី chancre បាត់ទៅ អ្នកដែលមានរោគស្វាយ ដំណាក់កាល Secondary អាចវិវត្តទៅជាកន្ទួល។ កន្ទួលអាចលេចឡើងនៅគ្រប់ទីកន្លែងនៅលើរាងកាយ ប៉ុន្តែវាច្រើនតែកើតមាននៅលើបាតដៃ និងបាតជើង។ កន្ទួលនេះជាធម្មតាមិនរមាស់ទេ ហើយអាចអមដោយគ្រុនក្តៅ ហើមកូនកណ្តុរ ឈឺបំពង់ក ជ្រុះសក់ ឈឺសាច់ដុំ និងអស់កម្លាំង។ រោគសញ្ញានៃរោគស្វាយដំណាក់កាល Secondary នឹងបាត់ទៅវិញដោយខ្លួនឯង ទោះបីជាមិនមានការព្យាបាលក៏ដោយ ប៉ុន្តែការឆ្លងនឹងនៅតែមាន។

3- ដំណាក់កាល រោគស្វាយ Latent ៖ ប្រសិនបើរោគស្វាយមិនត្រូវបានព្យាបាលទេ វានឹងឈានចូលដំណាក់កាល Latent។ នៅក្នុងដំណាក់កាល Latent មិនមានរោគសញ្ញាអ្វីទាំងអស់ ប៉ុន្តែការឆ្លងនៅតែមាននៅក្នុងខ្លួន។ អ្នកដែលមានរោគស្វាយដំណាក់កាល Latent នៅតែអាចចម្លងការឆ្លងទៅអ្នកដទៃបាន។

4- ដំណាក់កាល រោគស្វាយ Tertiary៖ ប្រសិនបើរោគស្វាយមិនត្រូវបានព្យាបាល និងឱ្យវិវត្តន៍ទៅដំណាក់កាល Tertiary វាអាចបណ្តាលឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងអាចគំរាមកំហែងដល់អាយុជីវិតបាន។ បញ្ហាទាំងនេះអាចរួមមាន ជំងឺបេះដូង ខូចខួរក្បាល និងពិការភ្នែក។

ប្រសិនបើអ្នកគិតថាអ្នកអាចកើតរោគស្វាយ វាជារឿងសំខាន់ក្នុងការទៅជួបគ្រូពេទ្យជាបន្ទាន់។ រោគស្វាយអាចព្យាបាលបានយ៉ាងងាយស្រួលជាមួយនឹងថ្នាំអង់ទីប៊ីយោទិច។ ប្រសិនបើអ្នកមានផ្ទៃពោះ និងមានរោគស្វាយ វាជារឿងសំខាន់ក្នុងការព្យាបាល ដើម្បីការពារការឆ្លងមិនឲ្យប៉ះពាល់ដល់កូនរបស់អ្នក។

👉ខាងក្រោមនេះជាវិធីមួយចំនួនដើម្បីការពាររោគស្វាយ៖

ធ្វើតេស្តរកជំងឺកាមរោគជាប្រចាំ។
ប្រើស្រោមអនាម័យរាល់ពេលដែលអ្នករួមភេទ។
ពិភាក្សាជាមួយដៃគូរបស់អ្នកអំពីប្រវត្តិជំងឺកាមរោគរបស់ពួកគេ។
កុំចែករំលែកម្ជុល។

ប្រភព» Violation Issue
Cc មន្ទីរពេទ្យបង្អែក ស្អាង

 #ការបំបាត់រមាស់កន្ទាលត្រអាកដែលអ្នកត្រូវដឹង ( Hives or Urticaria ) អាចកើតលើមនុស្សគ្រប់វ័យ និងគ្រប់ពេល។វាបង្ហាញនៅលើស្បែកហ...
13/11/2025

#ការបំបាត់រមាស់កន្ទាលត្រអាកដែលអ្នកត្រូវដឹង ( Hives or Urticaria )

អាចកើតលើមនុស្សគ្រប់វ័យ និងគ្រប់ពេល។
វាបង្ហាញនៅលើស្បែកហើយអាចមានទំហំពីប៉ុនចុងប៊ិុចរហូចប៉ុនចានបាយក៏មាន។
ជាធម្មតាវាបាត់ទៅវិញក្នុងរយៈពេលក្រោម24ម៉ោង ប៉ុន្តែមួយដុំចាស់បាត់ វាអាចចេញនៅកន្លែងថ្មីមួយទៀត។

#សញ្ញាសំខាន់ៗមាន៖

1- ឡើងកន្តួលឬបន្ទះៗលើស្បែកមានពណ៌ផ្កាឈូកឬក្រហម

2- រមាស់ខ្លាំង មនុស្សខ្លះអាចមានការឈឺចាប់។

#មូលហេតុរបស់វា

គឺដោយសារប្រតិកម្មជាមួយអ្វីម្យ៉ាង ហើយមនុស្សម្នាក់ទៅម្នាក់មិនដូចគ្នាទេដូចជា៖
-អាហារ : គ្រឿងសមុទ្រ សណ្តែកដី ស៊ុត…ល
-ថ្នាំពេទ្យ
-ស្រា
-សារធាតុគីមី
-សត្វទិច
-សត្វចិញ្ចឹម
-លំអងផ្កា លំអងរុក្ខជាតិ លំអងធូលី
-មេរោគ
-អាកាសធាតុ
-សម្ពាធលើស្បែកយូរពេក.....-ល- ។

#វិធីព្យាបាលរួមមាន៖

1- កុំអេស ស្អំជាមួយកន្សែងត្រជាក់

2- ប្រើថ្នាំលាបបំបាត់រមាស់ដែលមានលាយជាមួយជាតិម៉ង់តុល (Menthol) ឬ Pramoxine

3- ស្លៀកសំលៀកបំពាក់រលុងៗទន់ៗ និងបន្ទប់មិនក្តៅពេកមិនត្រជាក់ពេក

4- ប្រើប្រាស់ថ្នាំលេបដែលរកបាននៅ
ឪសថស្ថាន (ប្រភេទ Antihistamine) ។

ដើម្បីបង្ការកុំឲ្យកើតឡើងលើកក្រោយ អ្នកត្រូវអង្កេតមើល #មូលហេតុរបស់វា ហើយត្រូវជៀសវាងរបស់ទាំងនោះ។

សូមទៅពិគ្រោះជាមួយវេជ្ជៈបណ្ឌិតរបស់អ្នក ប្រសិនបើបញ្ហានេះមិនបានប្រសើរឡើងបន្ទាប់ពីបានអនុវត្តវិធីសាស្រ្តខាងលើ។

By: Doctor RÉMI.MD

សូមអរគុណ លោកគ្រូ ដុកទ័រ... 🙏♥️ ម្តងនេះ 23កញ្ចប់ ច្រករួច(ភ្ញៀវកក់រួច) ហេង ហេង
12/11/2025

សូមអរគុណ លោកគ្រូ ដុកទ័រ... 🙏♥️ ម្តងនេះ 23កញ្ចប់ ច្រករួច(ភ្ញៀវកក់រួច) ហេង ហេង

ពេលឈឺក្បាល កោសខ្យល់នៅកញ្ចឹងក អត់ល្អទេ អាចគ្រោះថ្នាក់ធ្ងន់សម្រាប់ប្រជាជនខ្មែរយើង ជាពិសេសចាស់ៗ ចូលចិត្តណាស់ វិធីកោសខ្យល់នៅ...
10/11/2025

ពេលឈឺក្បាល កោសខ្យល់នៅកញ្ចឹងក អត់ល្អទេ អាចគ្រោះថ្នាក់ធ្ងន់

សម្រាប់ប្រជាជនខ្មែរយើង ជាពិសេសចាស់ៗ ចូលចិត្តណាស់ វិធីកោសខ្យល់នៅខ្នង ហើយលើទ្រូង ដើម្បីបំបាត់អាការៈអត់ស្រួលខ្លួនមួយចំនួនដោយមិនចាំបាច់ចាយលុយទិញថ្នាំ។ មានចាស់ៗមួយចំនួន និយមកោសខ្យល់នៅកញ្ចឹងក ពេលដែលឈឺក្បាល តើវិធីបំបាត់ការឈឺក្បាលនេះអាចប៉ះពាល់ដល់សុខភាពអត់?

ទាក់ទងនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានពន្យល់ឲ្យដឹងថា អាការៈឈឺក្បាលជាសញ្ញាមួយដែលទាក់ទងនឹងជំងឺជាច្រើន ដូចជា លើសឈាមដែលតម្រូវឲ្យយើងធ្វើការពិនិត្យជាមុនសិន។ ការដែលចាស់ៗមួយចំនួននិយមកោសខ្យល់នៅកញ្ចឹងក ពេលឈឺក្បាល គឺអាចធ្វើឲ្យគាត់បាត់ការឈឺចាប់ក៏ពិតមែន តែអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ដូចជា បណ្ដាលឲ្យដាច់សរសៃឈាមខួរក្បាល ប្រសិនបើគាត់មិនបានតាមដានសម្ពាធឈាមត្រឹមត្រូវ។ តាមពិតទៅ ការកោសខ្យល់មិនល្អទេ តែដោយសារតែវាជាទម្លាប់របស់ខ្មែរយើង ឈឺអីតិចតួចគឺនិយមកោសខ្យល់នេះ។

“តាមពិតទៅ ការកោសខ្យល់មិនល្អទេ តែដោយសារតែវាជាទម្លាប់របស់ខ្មែរយើង ឈឺអីក៏ដោយ យើងគួរតែទៅរកពេទ្យពិនិត្យត្រឹមត្រូវ និងលេបថ្នាំតាមមុខជំងឺ ទើបជាការល្អ”។

ស្របគ្នានេះដែរ លោកវេជ្ជបណ្ឌិត លី ឬទ្ធីគុណ ឯកទេសផ្នែកទូទៅ ការកោសខ្យល់មិនមែនជាវិធីល្អទេ បូករួមទាំងវត្ថុធាតុដើមដែលប្រើរួមមានប្រេងកូឡា ឬប្រេងខ្យល់ក៏មិនល្អចំពោះសុខភាពដែរ ហើយការកោសខ្យល់មិនមែនចេះតែកោសៗទេ អ្នកដែលមានជំងឺ ដូចជា ទឹកនោមផ្អែម លើសឈាម និងលើសជាតិខ្លាញ់ មិនគួរកោសខ្យល់ឲ្យទេ ព្រោះវាអាចមានគ្រោះថ្នាក់ដល់សុខភាពលើសដើម។

ត្រួតពិនិត្យដោយ: Dr.ចាន់ ស៊ីណេត
ដោយ: នាង សុខុមដាលីញ៉ា
Medical news for Cambodia

សូមអរគុណ លោកគ្រូ(Doctor) ចំពោះការកម្មង់យកទៅប្រើប្រាស់នៅគ្លីនិក។👉👉💰បញ្ជាទិញឥឡូវនេះ!☎️ 011452714, 0972957531,070275110📩តេឡ...
07/11/2025

សូមអរគុណ លោកគ្រូ(Doctor) ចំពោះការកម្មង់យកទៅប្រើប្រាស់នៅគ្លីនិក។

👉👉💰បញ្ជាទិញឥឡូវនេះ!
☎️ 011452714, 0972957531,070275110
📩តេឡេក្រាម: t.me/DrMediacalEquipments
🌐ហ្វេសប៊ុក:https://www.facebook.com/share/172gnCjivJ/
💌តិកតុក:https://www.tiktok.com/.medicalequipment?_t=ZS-8znXPtFSm5h&_r=1

❤️
27/10/2025

❤️

បោះដុំតាមខេត្ត 🚛 កោះកុង ថែមម៉ាស៊ីនស្ពុង 1
25/10/2025

បោះដុំតាមខេត្ត 🚛 កោះកុង
ថែមម៉ាស៊ីនស្ពុង 1

Address

No315
Phnom Penh
12202

Alerts

Be the first to know and let us send you an email when ហាងលក់សម្ភារៈពេទ្យ-Beyond Medical Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ហាងលក់សម្ភារៈពេទ្យ-Beyond Medical Store:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram