
28/06/2024
នេះជារូបភាពស្តីពីការជួបជុំរវាងអ្នកជំងឺក្រោយការវៈកាត់ និងលោក
ស៊ុន សែ ប្រធានក្រុមហ៊ុន KH HEALTHPLUS នៅការិយាល័យក្រុមហ៊ុនទីតាំងបុរីពិភពថ្មីសែនសុខ ភ្នំពេញ។
លោកប្រធានបានចែករំលែកចំណេះដឹងដែលគាត់ទទួលបានអស់រយះពេល១៤ឆ្នាំ ពីវេជ្ជបណ្ឌិតជាច្រើននៅប្រទេសឥណ្ឌា ជូនដល់បងប្អូនទាំងអស់គ្នា!
ក្នុងការចែករំលែកនេះដែរ លោកបានធ្វើការសង្កត់ធ្ងន់នូវចំនុចសំខាន់មួយចំនួនដែលអ្នកជំងឺក្រោយការវះកាត់ត្រូវតែអនុវត្តអោយខានតែបានមានដូចតទៅ :
1. ត្រូវលេបថ្នាំអោយបានត្រឹមត្រូវនិងទៀងទាត់ពេលវេលា។
2. ត្រូវទទួលទានអាហារអោយបានត្រឹមត្រូវ។
3. ទទួលទានទឹកអោយបានគ្រប់គ្រាន់ (ទឹកក្តៅអន់ៗកាន់តែប្រសើរ)
4.ការធ្វើលំហាត់ប្រាណ។
5.ការគ្រប់គ្រងទំងន់ ការគ្រប់គ្រងស្ត្រេស។
6.ពាក់ម៉ាស់ពេលជួបជុំមនុស្សច្រើន ពេលចេញក្រៅផ្ទះ ឬ កន្លែងដែលមាន បរិស្ថានមិនល្អ។
7.ការគ្រប់គ្រង់សំពាធឈាម និងជាតិស្ករ សំរាប់អ្នកមានជំងឺលើសសំពាធឈាម និងទឹកនោមផ្អែម ដោយមានតារាងកត់ត្រាច្បាស់លាស់។
8.សំរាកអោយបានគ្រប់គ្រាន់
9.ពិនិត្យឈាម និងជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញជាប្រចាំ ។ល។