29/01/2022
សួស្ដីមិត្តអ្នកអានជាទីនឹករលឹក ថ្ងៃនេះខ្ញុំលើកពីស្ថានភាពអ្នកជំងឺខ្ញុំម្នាក់មកបង្ហាញដើម្បីជាចំណេះដឹងនិងបង្ការពីភាពពិការភាព(ទុកស្ថានភាពរបួសមួយរយះពេលយូរដែលមិនអាចស្ដារបាន)។
💥 អ្នកជំងឺខ្ញុំម្នាក់ដែលជាក្មេងស្រីវ័យ ១៥ ឆ្នាំ គាត់មកជួបគ្រូពេទ្យព្យាបាលចលនាក្នុងស្ថានភាពមួយដែលពិបាកលើកប្រអប់ជើងពេលដើរ ប្រអប់ជើងផ្នែកខាងខ្នងសភាពហើមនិងឈឺ កជើងមានលទ្ធភាពតិចតួចក្នុងការរក្សាលំនឹងពេលឈរ ភាពស្ពឹកស្រពន់ឬញាណនៃការដឹងដោយប៉ះស្ទាបថយចុះច្រើន ពពួកសាច់ដុំតាមបណ្ដោយស្មងជើងខាងមុខនិងចំហៀងខាងក្រោយតឹងរឹងខុសធម្មតា ត្រង់សន្លាក់ជង្គង់ម្ដុំ Fibulo-Tibia
តឹងចង្អៀតខ្លាំង(របស់ទន់ៗជុំវិញសន្លាក់គាំងរឹង)។
🚑 មូលហេតុដើមឡើយក្នុងរយះពេលជាងពីរឆ្នាំមុន អ្នកជំងឺធ្លាប់របួសដោយគ្រោះថ្នាក់ដួលម៉ូតូ(ប៉ះពាល់ជង្គង់ចំហៀងខាងក្រៅ)កំរិតមធ្យម តែអ្វីដែលជាបញ្ហា គាត់ឧស្សាហ៍របួសនៅត្រង់កន្លែងដដែលៗច្រើនដង ។ គាត់មិនបានចាប់អារម្មណ៍ពីស្ថានភាពរបួសគាត់នោះទេ រហូតដល់ពេលមួយគាត់ឧស្សាហ៍គ្រៀចកជើងញឺកញាប់បង្ករជារបួស ទើបគាត់ចាប់អារម្មណ៍ពីដំណើរនិងការមិនលើកប្រអប់ជើងពេលដើរ។
🚥 ក្រោយពីធ្វើរោគវិនិច្ឆ័យ លើស្ថានភាពជាក់ស្ដែងរបស់អ្នកជំងឺ
យើងអាចកំណត់បានថា ជា Foot Drop ឬ Peroneal Nerve Injury មានន័យថា ការបង្ករបួសនៅត្រង់តំបន់សរសៃប្រសាទ Peroneus ដែលគ្រប់គ្រងការកំរើកឬបញ្ជការលើកប្រអប់ជើងនិងទទួលវេទនារម្មណ៍ការដឹងពីការប៉ះស្ទាបត្រង់កន្លែងដែលវារ៉ាប់រង។
🌺 ក្រោយពីការព្យាបាលដោយចលនាមួយរយះខ្លី យើងសង្កេតឃើញមានការរីកចំរើនលូតលាស់ខ្លាំង បើប្រៀបធៀបពេលដែលគាត់មកជួបយើងតំបូង លំនឹងកជើងមានថាមពលឡើងវិញ ភាពអូសចុងជើងសឹងតែលែងមានពេលដើរ ឈប់ប្រើឧបករណ៍ទប់ជំនួយកជើងដូចមុន នេះក៏ដោយសារការខិតខំប្រឹងប្រែងរបស់អ្នកជំងឺនិងឪពុកម្ដាយផ្ទាល់ផងដែរដែលបានពាំនាំការបង្ហាត់បង្រៀនឬកើនរំលឹកបន្ថែមពីបច្ចេកទេសដែលគ្រូពេទ្យចលនាបានណែនាំអោយធ្វើ។
៙៙៙ អរគុណច្រើន បើមានចំងល់ដែលទាក់ទងនិងបញ្ហាខាងដើមអាចឆាតសួរបាន ខ្ញុំនិងព្យាយាមឆ្លើយតបទៅវិញតាមពេលវេលាណាមួយសមគួរ..!
Telegram : 012808348
015678560