Medical Supply by We-Pharm

Medical Supply by We-Pharm Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Medical Supply by We-Pharm, Medical Equipment Supplier, Cambodia, Phnom Penh.

25/08/2022

Penicillin V ​ដែលប្រជាជនខ្មែរច្រើនហៅថា ថ្នាំ ៥ សែន ហើយភាគច្រើនប្រើប្រាស់មិនបានត្រឹមត្រូវតាមរយះការដកគម្រមថ្នាំ យកម្សៅមករយលើដំបៅ ។ ច៊ឹងមកអានទាំងអស់គ្នាអំពីគុណភាពព្យាបាលនិងកម្រិតប្រើប្រាស់ឲ្យបានត្រឹមត្រូវ

Penicillin V មានក្នុងទម្រង់ជា
- ថ្នាំគ្រាប់ 250mg , 500mg
- សេរ៉ូ : 125mg/5ml , 250mg/5ml

គុណព្យាបាលនិងកម្រិតប្រើប្រាស់
- ព្យាបាលជម្ងឺផ្លូវដង្ហើមកម្រិតមធ្យម
○ មនុស្សជំទង់ មនុស្សចាស់ និង កុមារអាយុ ១២ ឆ្នាំឡើង : 125 mg ទៅ ៥០០ ​ ៣ ដងក្នុងមួយថ្ងៃរៀងរាល់ ៦​ ម៉ោងម្តង
○ កុមារអាយុក្រោម ១២ ឆ្នាំ : 25 ទៅ 50 mg ក្នង ១ Kg ក្នុង ១ ថ្ងៃ ៣ ដងក្នុងមួយថ្ងៃ រៀងរាល់ ៦ ម៉ោងម្តង
- ការបង្ករោគលើស្បែក

- ជម្ងឺអំបៅអំបែក

- រលាកអញ្ជាតធ្មេញរាំរៃ
○ មនុស្សជំទង់ មនុស្សចាស់ និង កុមារអាយុ ១២ ឆ្នាំឡើង : 125 mg ទៅ ៥០០ ​ ៣ ដងក្នុងមួយថ្ងៃរៀងរាល់ ៦​ ម៉ោងម្តង
○ កុមារអាយុក្រោម ១២ ឆ្នាំ : 25 ទៅ 50 mg ក្នង ១ Kg ក្នុង ១ ថ្ងៃ ៣ ដងក្នុងមួយថ្ងៃ រៀងរាល់ ៦ ម៉ោងម្តង
- ការពារជម្ងឺ Rheumatic Fever
○ មនុស្សជំទង់ មនុសចាស់ : 125 ទៅ 500 mg រៀងរាល់ ៦ ម៉ោងម្តង រយះពេល ១០​ថ្ងៃ
○ កុមារ : 250 mg លេប ២ ទៅ ៣ ដងក្នុងមួយថ្ងៃរយះពេល ១០ ថ្ងៃ

ការហាមប្រើប្រាស់ដាច់ខាត
- ហាមប្រើប្រាស់ចំពោះអ្នកជម្ងឺទាំងឡាយណាដែលមានប្រតិកម្មជាមួយសាធាតុសកម្មក្នុងក្រុម​ Penicillin .

ផលរំខាន
- ក្អួត ចង្អោរ រាក និង ប្រតិកម្មឱសថ កន្ទួល រមាស់ ឮ

អន្តរកម្មឱសថ
- Oral Contraceptives
- Probenecid Aspirin
- Tetracycline Lincomycine Erythromycin

ការប្រុងប្រយ័ត្ន
- ត្រូវប្រុងប្រយ័ត្នចំពោះអ្នកជម្ងឺ មានបញ្ហាតម្រងនោម មានប្រវត្តិជម្ងឹប្រកាច់
- ត្រូវប្រុងប្រយ័ត្នចំពោះអ្នកជម្ងឺមានប្រតិកម្មជាមួយក្រុម Cephalosporins
- ត្រូវប្រុងប្រយ័ត្នប្រើប្រាស់ចំំំពោះអ្នកស្រ្តីមានផ្ទៃពោះនិងស្រ្តីបំបៅដោះកូន
- ត្រូវប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ទៅទារកនិងកុមារទើបកើត
- ករណីមាន Superinfection ត្រូវបញ្ឈប់ការប្រើ​ប្រាស់

មុននឹងចាប់ផ្តើមប្រើប្រាស់ឱសថសូមធ្វើការសាកសួរពត៍មានពីឱសថការីឬវេជ្ជបណ្ឌិតជាមុនសិន
រៀបរៀងដោយ : ឱសថការី ហែម ម៉េងឃីម ( We-Pharm ) )
ឯកសារយោង

Penicillin G Potassium In: MOSBY’S DRUG REFERENCES FOR HEALTH PROFESSIONS. 6th ed. ELSEVIER; 2018. p.1106 .

ប្រអប់សង្រ្គោះបន្ទាន់ពីខាង we-pharm មានភាពពិសេស និងផ្ដល់ភាពងាយស្រួលដល់អ្នកប្រើទៀតហ៎. ខាងយើងមាន QR Code សម្រាប់ស្កេនយកឯកស...
12/02/2022

ប្រអប់សង្រ្គោះបន្ទាន់ពីខាង we-pharm មានភាពពិសេស និងផ្ដល់ភាពងាយស្រួលដល់អ្នកប្រើទៀតហ៎. ខាងយើងមាន QR Code សម្រាប់ស្កេនយកឯកសារដែលប្រមូលផ្ដ៉ំដោយព័ត៌មានឱសថ និងការព្យាបាល.

👉 ហេតុអ្វីបានជាយើងត្រូវមានម៉ាស៊ីនវាស់សម្ពាធឈាមនៅផ្ទះ❓ដោយសារអ្នកជំងឺលើសសម្ពាធឈាមត្រូវធ្វើការ តាមដានសម្ពាធឈាមនៅផ្ទះដោយខ្លួ...
11/02/2022

👉 ហេតុអ្វីបានជាយើងត្រូវមានម៉ាស៊ីនវាស់សម្ពាធឈាមនៅផ្ទះ❓
ដោយសារអ្នកជំងឺលើសសម្ពាធឈាមត្រូវធ្វើការ តាមដានសម្ពាធឈាមនៅផ្ទះដោយខ្លួនឯងឲ្យបានញឹកញាប់ និងទៀងទាត់ព្រមទាំងកត់ត្រាលទ្ធផលទុកជាប្រចាំ ដើម្បីដឹងពីស្ថានភាពជំងឺ និងកាពារពីការវិវត្តនៃជំងឺដែលវាអាចធ្វើអោយអ្នកជំងឺកាន់តែធ្ងន់ធ្ងរអាចប្រឈមនឹងផលវិបាកដល់សុខភាព ដូចជា៖
1. ជំងឺស្ទះសរសៃឈាមបេះដូង ឬជំងឺស្ទះដាច់សរសៃឈាមខួរក្បាល
2. ការប៉ះពាល់ទៅលើតម្រងនោម អាចឲ្យទៅជាខ្សោយ ឬខូចតម្រងនោម។
3. ជំងឺគាំងបេះដូង
4. ជំងឺខ្សោយបេះដូង
5. ជំងឺក្រឡាភ្លើងចំពោះស្ត្រីមានផ្ទៃពោះ
6. ជំងឺសរសៃរឈាម​ជាច្រើនទៀត ដូចជាដាច់សរសៃឈាមក្នុងភ្នែក ដាច់សរសៃឈាមធំ តូចជាច្រើន និងកង្វះឈាមទៅចិញ្ចឹមសរីរាង្គផ្សេង។ល។
ដូចនេះមានមួយគ្រឿងនេះនៅផ្ទះដូចមានគ្រូពេទ្យម្នាក់ចឹង ដែលជួយតាមដានសម្ពាធឈាមនិងចង្វាក់បេះដូងដោយខ្លួនឯង មិនចំណាយពេលវេលាច្រើន ទិញម្តងប្រើបានរាប់ឆ្នាំ។

✔ Model: Accumed AU941f -> 66$
✔ មានសេវាកម្មដឹកជញ្ជូន ២៥ ខេត្ត ក្រុង
✔ បើមានចម្ងល់ ឬពត័មានលំអិតទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 010 465 040/078 978 649/095 796 202

👉កត្តាប្រឈមមុខ ដែលជំរុញអោយកើតជំងឺលើសឈាម៖ - អាយុច្រើន(បុរសលើសពី៥៥ឆ្នាំ ស្ត្រីលើសពី៦៥ឆ្នាំ) - មិនសូវ ឬមិនបានហាត់ប្រាណ - ជក...
27/01/2022

👉កត្តាប្រឈមមុខ ដែលជំរុញអោយកើតជំងឺលើសឈាម៖
- អាយុច្រើន(បុរសលើសពី៥៥ឆ្នាំ ស្ត្រីលើសពី៦៥ឆ្នាំ)
- មិនសូវ ឬមិនបានហាត់ប្រាណ
- ជក់បារី
- ជំងឺទឹកនោមផ្អែម
- លើសទម្ងន់ ធាត់
- លើសជាតិខ្លាញ់
- មានប្រវត្តិ ឬកំពុងប្រើប្រាស់ថ្នាំដែលនាំអោយលើសឈាម
- ប្រវត្តិក្រុមគ្រួសារមានជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម និង ជំងឺលើសឈាម។

✔Model: Accumed CG155f -> 46$
✔មានសេវាកម្មដឹកជញ្ជូន ២៥ ខេត្ត ក្រុង
✔បើមានចម្ងល់ ឬពត័មានលំអិតទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 010 465 040/078 978 649/095 796 202

👨‍⚕️សមបងប្អូនសាកសួរព័ត៌មានពីវេជ្ជបណ្ឌិតឬឱសថការីជាមុនសិនមុននឹងចាប់ផ្តើមប្រើប្រាស់ឱសថអ្វីមួយ។ ពួកយើង We-Pharm ជានិសិ្សតឱសថសាស្រ្តនៅទីនេះដើម្បីសុខភាពអ្នកទាំងអស់គ្នា។
រៀបរៀងដោយ: ចិន ពន្លឺ
ធ្វើនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២២

អនុវត្តប៉ុន្មានចំនុចនេះហើយតាមដានសម្ពាធឈាមរបស់លោកអ្នកមើលមានការប្រៀប្រួលឬអត់?
26/01/2022

អនុវត្តប៉ុន្មានចំនុចនេះហើយតាមដានសម្ពាធឈាមរបស់លោកអ្នកមើលមានការប្រៀប្រួលឬអត់?

👉 មកដល់សព្វថ្ងៃនេះ ជំងឺលើសសម្ពាធឈាម មិនទាន់អាចព្យាបាលឲ្យជាសះស្បើយ បាននៅឡើយទេ។ ប៉ុន្តែ ការព្យាបាលដោយថ្នាំ អាចធ្វើអោយសម្ពាធឈាម ធ្លាក់មកស្ថិតនៅក្នុងកំរិតធម្មតាវិញ ជៀសផុតពី ផលវិបាក និងហានិភ័យផ្សេងៗដែល បណ្តាលមកពីជំងឺលើសសម្ពាធឈាម។ អ្នកជំងឺ ត្រូវលេបថ្នាំឲ្យបានទៀងទាត់ និងត្រឹមត្រូវ តាមវេជ្ជបញ្ជា ហើយមិនត្រូវឈប់ពាក់កណ្តាលទីទេ ព្រោះការកើនឡើងនៃ សម្ពាធឈាម អាចនឹងរើឡើងវិញ។ អ្នកជំងឺក៏ត្រូវអនុវត្តតាម វិធានការដើម្បី បង្ការជំងឺលើសសម្ពាធឈាមផងដែរមានដូចខាងក្រោម៖
1. តមការហូបប្រៃ ក្នុងករណីដែលជំងឺប្រើប្រាស់សារធាតុប្រៃអោយបានតិចជាង ៦ក្រាម​ក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃ អ្នកជំងឺអាចមានការថយចុះការលើសសម្ពាធឈាមពី​ ២ទៅ៨មីលីបារ៉តឬ (Lower blood pressure by 2-8 mm Hg)។
2. ការញុំាបន្លែ ផ្លែឈើនឹង ញុំាសារធាតុ ប្រេង ខ្លាញ់តិច វាអាចធ្វើអោយមានការថយចុះការលើសសម្ពាធឈាមពី​ ៨ទៅ១៤មីលីបារ៉តឬ (Low blood pressure by 8-14mm Hg)។​
3. អាហារបំប៉នដែលជាពពួកសារធាតុរ៉ែមានដូចជា (កាល់ស្យូម ម៉ាញ៉េស្យូម ប៉ូតាស្យូម) វាក៏មានសារ:សំខាន់ក្នុងការបន្ថយការលើសសម្ពាធឈាមផងដែរ។
4. ឈប់ជក់បារី និងគ្រឿងស្រវឹង អ្នកជំងឺអាចមានការថយចុះការលើសសម្ពាធឈាមពី​ ២ទៅ៤មីលីបារ៉តឬ (Lower blood pressure by 2-4 mm Hg)។
5. ការញុំាសូកូឡាខ្មៅជួយបន្ថយសម្ពាធឈាមពី ២ទៅ៣មីលីបារ៉តឬ (Lower blood pressure by 2-3mm Hg)។
6. បន្ថយបញ្ហាផ្លូវចិត្តក៏ជួយអោយមានការថយចុះសម្ពាធឈាមផងដែរ។​
7. ការសម្រកទម្ងន់ នៅពេលដែលអ្នកជំងឺសម្រកទម្ងន់បាន១០គីឡូ អាចធ្វើអោយអ្នកជំងឺថយចុះលើសសម្ពាធឈាមពី​ ៥ទៅ២០មីលីបារ៉តឬ (Lower blood pressure by 5-20 mm Hg)។
8. ការធ្វើលំហាត់ប្រាណដោយការដើរអោយបាន ៣០នាទីក្នុងមួយថ្ងៃ យ៉ាងតិច៥ថ្ងៃក្នុងមួយសប្តាហ៍ ឬ១៥០នាទីក្នុងមួយអាទិត្យអាចជួយអោយថយចុះការលើសសម្ពាធឈាមពី​ ៤ទៅ៩មីលីបារ៉តឬ (Lower blood pressure by 4-9 mm Hg)។
ក្នុងករណីដែលសម្ពាធឈាមឡើងខ្ពស់ខ្លាំង ឬមាន រោគសញ្ញាមិនធម្មតា ត្រួវទៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះអាចបណ្តាលឲ្យប៉ះពាល់ដល់ អាយុជីវិត។

📑 ឯកសារយោង
1. ជំងឺលើសឈាម ឬជំងឺលើសសម្ពាធឈាម! | Calmette Hospital [Internet]. [cited 2022 Jan 23]. Available from: https://www.calmette.gov.kh/%e1%9e%87%e1%9f%86%e1%9e%84%e1%9e%ba%e1%9e%9b%e1%9e%be%e1%9e%9f%e1%9e%88%e1%9e%b6%e1%9e%98-%e1%9e%ac%e1%9e%87%e1%9f%86%e1%9e%84%e1%9e%ba%e1%9e%9b%e1%9e%be%e1%9e%9f%e1%9e%9f%e1%9e%98%e1%9f%92%e1%9e%96/
2. Hypertension Treatment & Management: Approach Considerations, Nonpharmacologic Therapy, Pharmacologic Therapy. 2021 Oct 17 [cited 2022 Jan 23]; Available from: https://emedicine.medscape.com/article/241381-treatment

✔ Model: Accumed CG155f -> 46$
✔ មានសេវាកម្មដឹកជញ្ជូន ២៥ ខេត្ត ក្រុង
✔ បើមានចម្ងល់ ឬពត័មានលំអិតទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 010 465 040/078 978 649/095 796 202

👨‍⚕️សមបងប្អូនសាកសួរព័ត៌មានពីវេជ្ជបណ្ឌិតឬឱសថការីជាមុនសិនមុននឹងចាប់ផ្តើមប្រើប្រាស់ឱសថអ្វីមួយ។ ពួកយើង We-Pharm ជានិសិ្សតឱសថសាស្រ្តនៅទីនេះដើម្បីសុខភាពអ្នកទាំងអស់គ្នា។
រៀបរៀងដោយ: ចិន ពន្លឺ
ធ្វើនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២២

👉 ហេតុអ្វីបានជាយើងត្រូវមានម៉ាស៊ីនវាស់សម្ពាធឈាមនៅផ្ទះ❓ដោយសារអ្នកជំងឺលើសសម្ពាធឈាមត្រូវធ្វើការ តាមដានសម្ពាធឈាមនៅផ្ទះដោយខ្លួ...
25/01/2022

👉 ហេតុអ្វីបានជាយើងត្រូវមានម៉ាស៊ីនវាស់សម្ពាធឈាមនៅផ្ទះ❓
ដោយសារអ្នកជំងឺលើសសម្ពាធឈាមត្រូវធ្វើការ តាមដានសម្ពាធឈាមនៅផ្ទះដោយខ្លួនឯងឲ្យបានញឹកញាប់ និងទៀងទាត់ព្រមទាំងកត់ត្រាលទ្ធផលទុកជាប្រចាំ ដើម្បីដឹងពីស្ថានភាពជំងឺ និងកាពារពីការវិវត្តនៃជំងឺដែលវាអាចធ្វើអោយអ្នកជំងឺកាន់តែធ្ងន់ធ្ងរអាចប្រឈមនឹងផលវិបាកដល់សុខភាព ដូចជា៖
1. ជំងឺស្ទះសរសៃឈាមបេះដូង ឬជំងឺស្ទះដាច់សរសៃឈាមខួរក្បាល
2. ការប៉ះពាល់ទៅលើតម្រងនោម អាចឲ្យទៅជាខ្សោយ ឬខូចតម្រងនោម។
3. ជំងឺគាំងបេះដូង
4. ជំងឺខ្សោយបេះដូង
5. ជំងឺក្រឡាភ្លើងចំពោះស្ត្រីមានផ្ទៃពោះ
6. ជំងឺសរសៃរឈាម​ជាច្រើនទៀត ដូចជាដាច់សរសៃឈាមក្នុងភ្នែក ដាច់សរសៃឈាមធំ តូចជាច្រើន និងកង្វះឈាមទៅចិញ្ចឹមសរីរាង្គផ្សេង។ល។
ដូចនេះមានមួយគ្រឿងនេះនៅផ្ទះដូចមានគ្រូពេទ្យម្នាក់ចឹង ដែលជួយតាមដានសម្ពាធឈាមនិងចង្វាក់បេះដូងដោយខ្លួនឯង មិនចំណាយពេលវេលាច្រើន ទិញម្តងប្រើបានរាប់ឆ្នាំ។

✔ Model: Accumed CG155f -> 46$
✔ មានសេវាកម្មដឹកជញ្ជូន ២៥ ខេត្ត ក្រុង
✔ បើមានចម្ងល់ ឬពត័មានលំអិតទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 010 465 040/078 978 649/095 796 202

31/10/2021

Medical Supply is comming soon…

Address

Cambodia
Phnom Penh

Website

Alerts

Be the first to know and let us send you an email when Medical Supply by We-Pharm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram