31/07/2023
សូមប្រយ.ត្ន័! គ្រោះថ្នា.ក់ខ្លាំងណាស់សម្រាប់ អ្នកញ៉ាំអាហារក្តៅៗដាក់ថង់ប្លាស្ទិច ចាន ឬប្រអប់ស្នោ
ជាទូទៅថង់ប្លាស្ទិច ចាន ឬប្រអប់ស្នោ ត្រូវបានគេយកទៅដាក់ចំណីអាហារ មានទាំងត្រជាក់ និងក្តៅៗទើបតែចម្អិនរួច។ កាលណាចំណីអាហារក្តៅៗដែលចម្អិន រួចមកដាក់ក្នុងថង់ ឬប្រអប់ស្នោនោះ វានឹងបញ្ចេញសារធាតុគីមី ម្យ៉ាងឈ្មោះ Polyvinyl chloride polyethylene, Polystyrene Biphenol A Polybrominated Diphenyl ether និង Tetrabromobisphenol A ច្រើនរហូតទៅដល់ ៥៥ ដង នៅពេលយើងដាក់វាក្នុងរបស់ក្តៅនឹងចេញទៅចំណីអាហារ ដែលជាតិពុលទាំងនោះប៉ះពាល់ដល់សុខភាពខ្លាំងណាស់ អាចឲ្យយើងប្រឈមនឹងជំងឺច្រើនមុខ ដូចជា មហារីកបំពង់ក ជំងឺលើសឈាម មហារីក បេះដូង តម្រងនោម និងអត់មានកូន ជាដើម។
ចូលរួមថែរក្សាបរិស្ថាន បញ្ចៀសមិនឲ្យខូចសុខភាព ដូច្នេះយើងកុំដាក់របស់ញ៉ាំនៅថង់ ឬស្នោឲ្យសោះ អាចជំនួសមកវិញនូវចាន ឬស្រាក់ ធ្វើអំពីដែក ឬថ្ម ហើយប្រសិនបើចំណីអាហារដែលគោកៗអាចខ្ចប់ស្លឹកចេក ឬស្លឹកឈូក។
ប្រភព: Doctor 24h