AROM Station ស្ថានីយអារម្មណ៍

AROM Station ស្ថានីយអារម្មណ៍ ណាត់ជួបជាមួយគ្រូពេទ្យឯកទេស ផ្លូវចិត្ត 💌☎️ To learn more about our plans and engage with us, please stay connected with our page!
(1)

In the rush of modern life as well as the issues of digital literacy, there exist obstacles in spreading valuable and accurate information regarding mental health so much that certain important topics are still avoided and stigmatized among the general public. Beginning in 2020, a group of enthusiastic mental health personnels came together with one common goal to reinforce the necessity of qualit

y education on relevant mental health information to the public, starting from Cambodian society. At Arom, we take pride in our works that are produced and reviewed by experts in the field of mental health where they are delivered in ways that are readily accessible and hit right at the core of discussion.

អ្នកអាចមើលឃើញថានេះគ្រាន់តែជារុក្ខជាតិមួយផើងតែពួកវាខិតខំលូតលាស់គ្មានថ្ងៃឈប់សម្រាក់ទេទោះក្នុងស្ថានភាពបែបណាក៏ដោយខុសពីមនុស្ស...
02/04/2026

អ្នកអាចមើលឃើញថានេះគ្រាន់តែជារុក្ខជាតិមួយផើង
តែពួកវាខិតខំលូតលាស់គ្មានថ្ងៃឈប់សម្រាក់ទេទោះក្នុងស្ថានភាពបែបណាក៏ដោយ
ខុសពីមនុស្សយើង​​ បើអ្នកហត់អ្នកអាចសម្រាក់សិនបាន​ បើបានលទ្ធិផលល្អហើយ​​​ អ្នកក៏អាចខំបន្តទៀតបាន តែបើមិនទាន់បានលទ្ធិផល​ទេ អ្នកក៏អាចខិតខំបន្តទៀតដែរ ចំនុចដែលសំខាន់គឺនៅត្រង់ថា អ្នកដឹងថាខ្លួនឯងនៅចំនុងណានៃគោលដៅរបស់អ្នក ហើយអ្នកដឹងថាខ្លួនឯងត្រូវការជំនួយឬធ្វើដោយខ្លួនឯងបាន។
កុំភ្លេចណា គ្រប់យ៉ាងត្រូវការពេល អ្នកមិនអាចបង្ខំពេលវេលាបានទេ​​ តែអ្នកអាចរង់ចាំពេលវេលាបាន

កុំបង្ខំឱ្យក្មេងតូចក្នុងខ្លួនអ្នកធំឡើងទាំងឈឺចាប់ ប៉ុន្តែចូរផ្តល់កន្លែងដែលមានសុវត្ថិភាពឱ្យគេបានព្យាបាលរបួសផ្លូវចិត្ត។ការព...
18/03/2026

កុំបង្ខំឱ្យក្មេងតូចក្នុងខ្លួនអ្នកធំឡើងទាំងឈឺចាប់ ប៉ុន្តែចូរផ្តល់កន្លែងដែលមានសុវត្ថិភាពឱ្យគេបានព្យាបាលរបួសផ្លូវចិត្ត។
ការព្យាបាលរបួសផ្លូវចិត្ត ចាប់ផ្តើមនៅពេលដែលយើងឈប់បន្ទោសក្មេងម្នាក់នោះ ហើយចាប់ផ្តើមឱបក្រសោបគេដោយក្តីមេត្តា។

នៅពេលអារម្មណ៍ឈឺចាប់ត្រូវបានសង្កត់ទុក ខួរក្បាលផ្នែកអាមីដាឡា (Amygdala) បន្តបញ្ជូនសញ្ញាអាសន្ន ដែលធ្វើឱ្យរាងកាយផលិតអរម៉ូនស្...
17/03/2026

នៅពេលអារម្មណ៍ឈឺចាប់ត្រូវបានសង្កត់ទុក ខួរក្បាលផ្នែកអាមីដាឡា (Amygdala) បន្តបញ្ជូនសញ្ញាអាសន្ន ដែលធ្វើឱ្យរាងកាយផលិតអរម៉ូនស្ត្រេស (Cortisol និង Adrenaline) ឥតឈប់ឈរ។ សារធាតុទាំងនេះធ្វើឱ្យរាងកាយតានតឹង ប្រឹងខុសធម្មតា និងធ្វើការហួសកម្លាំង៖

+បេះដូងនិយាយ៖ តាមរយៈការញ័រទ្រូង ឬដង្ហើមខ្លីៗ (ភ័យខ្លាចដែលមិនបាននិយាយ)។

+ក្រពះនិយាយ៖ តាមរយៈការច្អល់ពោះ ភើ ឬក្អួត ដោយការបញ្ជេញអាស៊ីត និងកន្ទ្រាក់ (រឿងដែល "រំលាយ" មិនបាន)។

+សាច់ដុំនិយាយ៖ តាមរយៈការឈឺស្មា ឈឺចង្កេះ ឬសរសៃ (បន្ទុកផ្លូវចិត្តដែលធ្ងន់ពេក)។

+ប្រព័ន្ធការពាររាងកាយនិយាយ៖ តាមរយៈការឆាប់ឈឺ ផ្ដាសាយ ឬអស់កម្លាំងរ៉ាំរ៉ៃ (ថាមពលចិត្តត្រូវបានប្រើអស់ក្នុងការទប់ទល់នឹងរបួស)។

#សុខភាពផ្លូវចិត្ត

16/03/2026

ជិតដល់ម៉ោងចេញពីធ្វើការហើយ..!
Enjoy Life or Enjoy ur Journey, fan fan...:D

Some thoughts arrive uninvited. Some disappear without saying goodbye. So where were they before they come? And where ar...
11/03/2026

Some thoughts arrive uninvited. Some disappear without saying goodbye. So where were they before they come? And where are they heading?

តាមបែបចិត្តសាស្ត្រ ពាក្យថា «ញៀន» (Addiction) មិនមែនគ្រាន់តែជាការចូលចិត្តអ្វីមួយខ្លាំងពេក ឬជាទម្លាប់អាក្រក់ធម្មតានោះទេ ប៉...
11/03/2026

តាមបែបចិត្តសាស្ត្រ ពាក្យថា «ញៀន» (Addiction) មិនមែនគ្រាន់តែជាការចូលចិត្តអ្វីមួយខ្លាំងពេក ឬជាទម្លាប់អាក្រក់ធម្មតានោះទេ ប៉ុន្តែវាត្រូវបានចាត់ទុកជា ជំងឺខួរក្បាលរ៉ាំរ៉ៃ (Chronic Brain Disorder) ដែលប៉ះពាល់ដល់ប្រព័ន្ធជំនួយអារម្មណ៍ (Reward System) ការលើកទឹកចិត្ត និងការចងចាំ។

ខាងក្រោមនេះគឺជាការបកស្រាយនិយមន័យនៃពាក្យថាញៀន តាមទិដ្ឋភាពចិត្តសាស្ត្រសំខាន់ៗ៖

១. ការបាត់បង់ម្ចាស់ការលើខ្លួនឯង (Loss of Control)
អ្នកដែលស្ថិតក្នុងស្ថានភាពញៀន មិនអាចទប់ស្កាត់ ឬបញ្ឈប់សកម្មភាពនោះបានឡើយ ទោះបីជាពួកគេដឹងយ៉ាងច្បាស់ថាវាបង្កផលប៉ះពាល់អវិជ្ជមានដល់សុខភាព ការងារ សេដ្ឋកិច្ច ឬទំនាក់ទំនងគ្រួសារក៏ដោយ។ វាគឺជាស្ថានភាពដែល «ចង់បញ្ឈប់ តែឈប់មិនបាន»។

២. ការប្រែប្រួលក្នុងប្រព័ន្ធខួរក្បាល
តាមបែបវិទ្យាសាស្ត្រផ្លូវចិត្ត នៅពេលមនុស្សញៀនអ្វីមួយ ខួរក្បាលនឹងបញ្ចេញសារធាតុ Dopamine ក្នុងកម្រិតខ្ពស់ខុសធម្មតា ដែលធ្វើឱ្យមានអារម្មណ៍ស្រួលខ្លាំង (Euphoria)។ យូរៗទៅ ខួរក្បាលនឹងស៊ាំ ហើយទាមទារកម្រិតនៃសារធាតុ ឬសកម្មភាពនោះកាន់តែខ្លាំងជាងមុន ដើម្បីទទួលបានអារម្មណ៍ស្រួលដូចដើម។

៣. លក្ខណៈសម្គាល់សំខាន់ៗ ៣ យ៉ាង (The 3 Cs)
ចិត្តវិទូតែងតែសង្កេតមើលកត្តា ៣ យ៉ាង ដើម្បីកំណត់ថាជាការញៀន៖

Compulsion (ការបង្ខំចិត្ត): មានអារម្មណ៍ថាត្រូវតែធ្វើវា ឬប្រើប្រាស់វាដោយខានមិនបាន។

Control (ការបាត់បង់ការគ្រប់គ្រង): មិនអាចកំណត់បរិមាណ ឬពេលវេលានៃការប្រើប្រាស់បាន។

Consequences (ផលវិបាក): នៅតែបន្តធ្វើវា ទោះបីជាមានផលវិបាកធ្ងន់ធ្ងរកើតឡើងក៏ដោយ។

៤. ប្រភេទនៃការញៀន
ក្នុងចិត្តសាស្ត្រទំនើប ការញៀនចែកចេញជាពីរផ្នែកធំៗ៖

ការញៀនសារធាតុ (Substance Addiction): ដូចជា គ្រឿងញៀន ស្រា បារី។

ការញៀនអាកប្បកិរិយា (Behavioral Addiction): ដូចជា ការញៀនល្បែងស៊ីសង ញៀនហ្គេម ញៀនអ៊ីនធឺណិត ឬញៀនការទិញទំនិញជាដើម។

ចំណាំ៖ ការញៀនច្រើនតែជារបាំងការពារផ្លូវចិត្ត (Coping Mechanism) ដែលបុគ្គលប្រើប្រាស់ដើម្បីគេចចេញពីការឈឺចាប់ក្នុងចិត្ត ភាពតានតឹង (Stress) ឬបញ្ហាផ្លូវចិត្តផ្សេងៗ។

#សុខភាពផ្លូវចិត្ត

10/03/2026

ស្វែងយល់អំពី ជំងឺ ធ្វើដរដែលៗ គិតដរដែលៗ ( Obsessive-Compulsive Disorder (OCD)

ស្វែងរកការប្រឹក្សាជាមួយអ្នកជំនាញ !

10/03/2026

មានមិត្តភក្តិ​ អាចស្តាប់គ្នា ក៏អាចនិយាយគ្នា ខុសពីមានសង្សារណា៎

06/03/2026

🌟 សិក្ខាសាលាស្តីពី "ការគ្រប់គ្រងភាពតានតឹង" (Stress Management)

មន្ទីរសំរាកព្យាបាល អ៊ែរ ផ្លឹស មានសេចក្តីសោមនស្សរីករាយ ក្នុងការរៀបចំសិក្ខាសាលាមួយ ជូនដល់បុគ្គលិកនៃ ធនាគារ CIMB ដែលជាដៃគូសហការដ៏ល្អរបស់យើង។ ក្នុងបរិបទការងារដ៏មមាញឹក ការថែទាំសុខភាពផ្លូវចិត្ត និងការចេះគ្រប់គ្រងសម្ពាធ គឺជាគន្លឹះនៃភាពជោគជ័យ និងសុភមង្គលក្នុងជីវិត។

🎤 ដោយវាគ្មិនកិត្តិយសលោកវេជ្ជបណ្ឌិត ស៊ី រ៉ាតូ ឯកទេសវិកលវិទ្យា ដែលជាអ្នកជំនាញមានបទពិសោធន៍ខ្ពស់ ក្នុងការចែករំលែកចំណេះដឹង និងបច្ចេកទេសជាក់ស្តែងស្តីពីការគ្រប់គ្រងភាពតានតឹង។

📅 កាលបរិច្ឆេទ៖ ថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០២៦
គោលបំណង៖ ដើម្បីពង្រឹងសុខុមាលភាពផ្លូវចិត្ត បង្កើនប្រសិទ្ធភាពការងារ និងបង្កើតតុល្យភាពរវាងជីវិតផ្ទាល់ខ្លួន និងការងារ (Work-Life Balance)។

មន្ទីរសំរាកព្យាបាល អ៊ែរ​ ផ្លឹស មានក្រុមគ្រូពេទ្យឯកទេសជំនាញច្បាស់លាស់ ក្នុងការបម្រើសេវាកម្ម និងព្យាបាលជូនអ្នកជំងឺ 24h ប្រកបដោយក្រមសីលធម៍ វិជ្ជាជីវៈ និងផ្អែកលើគុណភាព សេវាសុខភាព និងស្តង់ដារ។............................................................
ស្វែងរក អ៊ែរ ផ្លឹស តាមរយៈ៖
☎️ លេខទូរស័ព្ទ: 098 933 533 / 092 633 533 / 071 6 333 455
☎️ លេខទូរស័ព្ទ Hotline: 016 533 349​ / 078 988 994
💌 Telegram: https://t.me/airplusgroup
🎬Tik Tok: https://www.tiktok.com/
🎬YouTube: https://www.youtube.com/
📍 អាសយដ្ឋាន៖ ផ្ទះលេខ 55B, ផ្លូវ 113, សង្កាត់បឹងកេងកង III, រាជធានីភ្នំពេញ
📍 Map: https://champ.ly/bAdllhGs

24/02/2026

តើពាក្យអ្វីដែលអ្នកស្អប់បំផុត?

24/02/2026

តើយេីងគិតច្រើនពេកដោយសារតែយេីងខ្វល់ពេកឬដោយសារតែខ្លាចពេក?

24/02/2026

ការថប់បារម្ភធ្វើឱ្យចិត្តរបស់យេីងដូចរត់ម៉ារ៉ាតុងចឹង

Address

ផ្ទះលេខ 55B, ផ្លូវ 113, សង្កាត់បឹងកេងកង III, រាជធានីភ្នំពេញ
Phnom Penh
120104

Alerts

Be the first to know and let us send you an email when AROM Station ស្ថានីយអារម្មណ៍ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to AROM Station ស្ថានីយអារម្មណ៍:

Share

A Station

In the rush of modern life as well as the issues of digital literacy, there exist obstacles in spreading valuable and accurate information regarding mental health so much that certain important topics are still avoided and stigmatized among the general public.

Beginning in 2020, a group of enthusiastic mental health personnels came together with one common goal to reinforce the necessity of quality education on relevant mental health information to the public, starting from Cambodian society.

At Arom, we take pride in our works that are produced and reviewed by experts in the field of mental health where they are delivered in ways that are readily accessible and hit right at the core of discussion.

To learn more about our plans and engage with us, please stay connected with our page!