We Tech

We Tech ទទួលដៃគូសហការណ៌ ធ្វើអាជីវកម្មលក់
(Online)ជាមួយ We Tech-Team​​ ជានិច្ច

អបអរសាទរ ខួបលើកទី៣២ ទិវាប្រកាសរដ្ឋធម្មនុញ្ញ (១៩៩៣-២០២៥)======================🇰🇭នៅព្រឹកថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ...
24/09/2025

អបអរសាទរ ខួបលើកទី៣២ ទិវាប្រកាសរដ្ឋធម្មនុញ្ញ (១៩៩៣-២០២៥)
======================
🇰🇭នៅព្រឹកថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ 🙏ឧកញ៉ាសាស្រ្តាចារ្យបណ្ឌិត សាង អ៊ាប🙏 ប្រធានគណៈកម្មការអភិវឌ្ឍសេដ្ឋកិច្ចថ្នាក់កណ្តាល និងជាអនុប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាស្ថាបនិកក្រុមហ៊ុនPSK2005Cambodia Co.,Ltd បានអញ្ជើញចូលរួមពិធី ដាក់ក្រពុំបិណ្ឌផ្កាឈូក អបអរសាទរ ទិវារំលឹកខួប ៣២ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា នៅនីតិបូជនីយដ្ឋាន វិមានរដ្ឋធម្មនុញ្ញ សួនច្បារខាងលិចវិមានឯករាជ្យ រាជធានីភ្នំពេញ។
#ឧកញ៉ាសាស្ត្រាចារ្យបណ្ឌិតសាងអ៊ាប

អបអរសាទរខួបលើកទី៣២ "ទិវាប្រកាសរដ្ឋធម្មនុញ្ញ"២៤ កញ្ញា ១៩៩៣ - ២៤ កញ្ញា ២០២៥
24/09/2025

អបអរសាទរខួបលើកទី៣២ "ទិវាប្រកាសរដ្ឋធម្មនុញ្ញ"
២៤ កញ្ញា ១៩៩៣ - ២៤ កញ្ញា ២០២៥

ពិធីប្រគល់អំណោយដល់វិរៈកងទ័ពនៅតំបន់ព្រំដែន ខេត្តព្រះវិហារនៅថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ឧកញ៉ាសាស្ត្រាចារ្យបណ្ឌិត សាង ...
20/09/2025

ពិធីប្រគល់អំណោយដល់វិរៈកងទ័ពនៅតំបន់ព្រំដែន ខេត្តព្រះវិហារ

នៅថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ឧកញ៉ាសាស្ត្រាចារ្យបណ្ឌិត សាង អ៊ាប ប្រធានគណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ រាជធានី-ខេត្ត និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ពន្ធភាពកសិកម្ម ជលផល ធនធានទឹក និងបរិស្ថានកម្ពុជា និងលោកជំទាវ ក្នុងនាមតំណាងឯកឧត្តមឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព បានដឹកនាំក្រុមការងារនាំយកអំណោយជាស្បៀង សម្ភារៈ និងថវិកា ប្រគល់ជូនដល់បងប្អូនវិរៈកងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារព្រំដែននៅតំបន់ស្រអែម ខេត្តព្រះវិហារ។

ពិធីនេះបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំយោធាប្រចាំតំបន់ និងវិរៈកងទ័ពជាច្រើន។

សកម្មភាពរបស់ឧកញ៉ាសាស្ត្រាចារ្យបណ្ឌិត សាង អ៊ាប គឺជាការបង្ហាញឱ្យឃើញពី ចិត្តសប្បុរស និងទឹកចិត្តជាតិនិយមដ៏ខ្ពង់ខ្ពស់ ក្នុងការចូលរួមគាំទ្រយុទ្ធសាស្រ្តការពារមាតុភូមិ។ សកម្មភាពនេះ មិនត្រឹមតែជួយជំរុញទឹកចិត្តកងទ័ពឱ្យរឹងមាំក្នុងការអនុវត្តភារកិច្ចទេ ប៉ុន្តែថែមទាំងជាគំរូដ៏ល្អឲ្យសង្គមកម្ពុជា ក្នុងការរួមចំណែកជួយគ្នាទៅវិញទៅមក។

យើងខ្ញុំទាំងអស់គ្នាស្រលាញ់ សន្តិភាព ការពារសន្តិភាព និងកិច្ចសហប្រតិបត្តិការគ្រប់បណ្តាប្រទេសនានា ព្រមទាំងជឿជាក់យ៉ាងមោះមុតចំពោះសម្តេចតេជោធិបតី និងគោរពតាមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
#ឧកញ៉ាសាស្ត្រាចារ្យបណ្ឌិតសាងអ៊ាប

Date:13-Sep-2025ជួបគ្នាម្តងទៀត តាមពេលវេលាម៉ោងដដែលម៉ោង: 8:00PM-9: 00PMPODCAST Talk Show==================
19/09/2025

Date:13-Sep-2025
ជួបគ្នាម្តងទៀត តាមពេលវេលាម៉ោងដដែល
ម៉ោង: 8:00PM-9: 00PM
PODCAST Talk Show
==================



ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ===================កិច្ចប្រជុំប្រចាំខែ ឆ្លុះបញ្ចាំងលទ្ធផលសម្រេចបានផែនការសកម្មភាព និងរៀបចំផែនកា...
31/08/2025

ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥
===================
កិច្ចប្រជុំប្រចាំខែ ឆ្លុះបញ្ចាំងលទ្ធផលសម្រេចបានផែនការសកម្មភាព និងរៀបចំផែនការសកម្មភាពសម្រាប់ខែថ្មី។
ឧកញ៉ាសាស្ត្រាចារ្យ បណ្ឌិត សាង អ៊ាប ប្រធានគណកម្មការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ឋ រាជធានី-ខេត្ត និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ពន្ធភាពកសិកម្ម ជលផល ធនធានទឹក និងបរិស្ថានកម្ពុជា និងជាស្ថាបនិកក្រុមហ៊ុន​PSK 2005 Cambodia។

🌾កិច្ចប្រជុំនេះមានសមាជិកក្រុមប្រឹក្សារភិបាល ក្រុមហ៊ុនPSK2005 Cambodia ម្ចាស់ដេប៉ូ ដៃគូរអាជីវកម្ម ចូលរួមជាង ១០០ នាក់ ដោយក្នុងនោះ ឧកញ៉ាសាស្ត្រាចារ្យ បណ្ឌិត សាង អ៊ាប បានសង្កត់ធ្ងន់ពីផែនការងារដែលត្រូវធ្វើនាពេលខាងមុខ និងបានបង្ហាញពីផលិតផលថ្មីដែលបានផលិតនៅក្នុងស្រុក🇰🇭 ដើម្បីបំរើសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជាផងដែរ៕
#ឧកញ៉ាសាស្ត្រាចារ្យបណ្ឌិតសាងអ៊ាប


ព្រះវិហារ ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ លោកខឿន លឿម ក្រុមប្រឹក្សាភិបាលជាន់ខ្ពស់របស់ក្រុមហ៊ុនPsk2005 Cambodia co.,ltd​ ន...
28/07/2025

ព្រះវិហារ ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ លោកខឿន លឿម ក្រុមប្រឹក្សាភិបាលជាន់ខ្ពស់
របស់ក្រុមហ៊ុនPsk2005 Cambodia co.,ltd​ និងក្រុមការងារ We Tech តំណាងដ៏ខ្ពង់ខ្ពស់ ឧកញ៉ាសាស្ត្រាចារ្យបណ្ឌិត សាង អ៊ាប ប្រធានគណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ រាជធានី-ខេត្ត​ និងជាស្ថាបនិកក្រុមហ៊ុន​
PSK2005Cambodia Co.ltd បាននាំយកអំណោយមួយចំនួនទៅចែកជូនបងប្អូនជនភៀស សឹក នៅវត្តទួលឧម្ត(ហៅវត្តប្រមេរុ)ខេត្តព្រះវិហារ
ទឹកសុទ្ធ៨០យួរ,ប៊ីចេង៣៥គីឡូ,អំបិល៣៥គីឡូ
ទឹកស៊ីអីវ៧០ដប,ទឹកត្រី៧០ដប,មី១៤កេស
ត្រីខ១៤០កំប៉ុង,សាប៊ូបោកខោអាវ ៧០កញ្ចាប់ និងទេយ្យទានផ្សេងៗ(នំ,ខ្ទឹមស)។
សូមអគុណ ទឹកចិត្តលោក-លោកស្រីជាថ្នាក់ ដឹកនាំដែល #បានចូលរួមយ៉ាងផុសផុលក្នុងន័យខ្មែរជួយខ្មែរក្នុងគ្រាដែលជួបការលំបាក៕

ភាពខុសគ្នារវាង អ្នកជំនួយ និង អ្នករកសុី
18/07/2025

ភាពខុសគ្នារវាង អ្នកជំនួយ និង អ្នករកសុី

12/07/2025

Date:12-Jul-2025
ជួបគ្នាម្តងទៀត តាមពេលវេលាម៉ោងដដែល
ម៉ោង: 8:00PM-9: 00PM
កម្មវិធី Talk Show
==================



កម្រងរូបភាព========ឧកញ៉ាសាស្ត្រាចារ្យបណ្ឌិត សាង អ៊ាបជាស្ថាបនិកក្រុមហ៊ុន​PSK 2005 Cambodia បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ព...
10/07/2025

កម្រងរូបភាព
========
ឧកញ៉ាសាស្ត្រាចារ្យបណ្ឌិត សាង អ៊ាប
ជាស្ថាបនិកក្រុមហ៊ុន​PSK 2005 Cambodia បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងវគ្គបណ្តុះបណ្តាល UMS នៅរសៀលថ្ងៃទី
05 ខែកក្កដា ឆ្នាំ2025។

ឧកញ៉ាសាស្ត្រាចារ្យបណ្ឌិតប្រធានបានមាន
ប្រសាសផ្តាំផ្ញើរអោយសិក្ខាកាមទំាងអស់ខិតខំយកចិត្តទុកដាក់ក្នុងការស្រូមយកចំណេះដឹងនិងអញ្ចើញក្រុមការងារមកសិក្សារអោយបានច្រើន លោកផ្តាំថា​មករៀនសូត្រទើបចេះចំណេះជំនាញពិតប្រាកដ។

កម្មវិធីវគ្គបណ្តុះបណ្តាល ចំនួន០២ថ្ងៃចាប់ពីរថ្ងៃទី15-16 ខែកក្កដា  ឆ្នាំ2025នៅសណ្ធាគា សាន ជូរី នៃទឹកដី ខេត្តសៀមរាប។🌾 #គម្រ...
09/07/2025

កម្មវិធីវគ្គបណ្តុះបណ្តាល ចំនួន០២ថ្ងៃ
ចាប់ពីរថ្ងៃទី15-16 ខែកក្កដា ឆ្នាំ2025
នៅសណ្ធាគា សាន ជូរី នៃទឹកដី ខេត្តសៀមរាប។

🌾 #គម្រោងគ្លីនិកកសិកម្ម

05/07/2025

ជួបគ្នាយប់នេះ ម៉ោង 8:00 - 9:00
កម្មវិធី Talk Show
==================



ឧកញ៉ាសាស្ត្រាចារ្យបណ្ឌិត សាង អ៊ាប ប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ពន្ធភាពកសិកម្ម ជលផល ធនធានទឹក និងបរិស្ថានកម្ពុជា ជាប្រធ...
05/07/2025

ឧកញ៉ាសាស្ត្រាចារ្យបណ្ឌិត សាង អ៊ាប ប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ពន្ធភាពកសិកម្ម ជលផល ធនធានទឹក និងបរិស្ថានកម្ពុជា ជាប្រធានស្ដីទីសមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា និងជាប្រធានគណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ រាជធានី-ខេត្ត នៃសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងជាស្ថាបនិកក្រុមហ៊ុន​PSK 2005 Cambodia Co.,Ltd បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងវគ្គបណ្តុះបណ្តាលUMS របស់ក្រុមហ៊ុន PSK 2005 (កម្ពុជា) ឯ.ក នៅរសៀលថ្ងៃទី 05 ខែកក្កដា ឆ្នាំ2025។

ឧកញ៉ាសាស្ត្រាចារ្យបណ្ឌិតប្រធានបានមានប្រសាសផ្តាំផ្ញើរអោយសិក្ខាកាមទំាងអស់ខិតខំយកចិត្តទុកដាក់ក្នុងការស្រូមយកចំណេះដឹងនិងអញ្ចើញក្រុមការងារមកសិក្សារអោយបានច្រើន លោកផ្តាំថា​មករៀនសូត្រទើបចេះចំណេះជំនាញពិតប្រាកដ៕

Address

523 Preah មហាវិថី សម្ដេចមុនីរ៉េត (២១៧), ភ្នំពេញ
Phnom Penh
1201

Telephone

+855972318234

Website

Alerts

Be the first to know and let us send you an email when We Tech posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to We Tech:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram