វេជ្ជបណ្ឌិត ខ្មែរ

វេជ្ជបណ្ឌិត ខ្មែរ Want to share about medical knowledge to people

14/11/2025
14/11/2025

Tips ខ្លីៗ 10ចំនុចលើការថែទាំសុខភាពអំឡុងពេលត្រៀមមានផ្ទៃពោះ 👏🤰🏼👼🏻

1. ជួបប្រឹក្សាជាមួយ វេជ្ជបណ្ឌិត ឬ វេជ្ជបណ្ឌិតជំនាញខាងសម្ភព ធ្វើការតេស្តពិនិត្យឈាមរកមើលជំងឺមួយចំនួនមានដូចជា៖ ស្លេកស្លាំង (anemia), ក្រុមឈាមស្រ្តី (blood group ABO Rh[+/-]), រលាកថ្លើមបេ ឬ សេ (hepatitis B & C), ជំងឺស្វាយ ( Syphilis), មេរោគអេសដ៍ (HIV), ជំងឺដំណពូជ ( genetic disease ដូចជា thalassemia), ជំងឺខ្វះអរម៉ូនទីរ៉ូអុីត (hypothyroidism)ទឹកនោមផ្អែម នឹង លើសសំពាធឈាម (Diabetes & Hypertension)

2.លេបវីតាមីន Folic acid’s (vitamins B9) គួរតែលេបយ៉ាងហោចណាស់ 1 ខែជាមុន ដើម្បីការពារពិការភាពពីជំងឺឆ្អឹងបិទមិនជិត (spinal bifida or neural tube defects )ចំពោះទារក។

3.ឈប់ផឹកស្រា, ជក់បារី ឬនៅជិតអ្នកជក់បារី

4.បរិភោគចំនីអាហារដែលមានសារធាតុចិញ្ចឹមល្អៗ (ត្រី សាច់ បន្លែបៃតង ស៊ុត និងផ្លែឈើ)

5.រក្សាទម្ងន់ កុំអោយធាត់ ឬ ស្គមពេក
6.ធ្វើលំហាត់ប្រាណអោយបានទៀងទាត់ជាប្រចាំ

7.គេងអោយបានទៀងទាត់ យ៉ាងតិច ៦ ទៅ ៧ម៉ោង

8.សម្រាកពីភាពតានតឹង

9. Check up មាត់ធ្មេញ

10. វ៉ាក់សាំងដែលត្រូវបានណែនាំអោយចាក់មុនពេលមានផ្ទៃពោះ
វ៉ាក់សាំង ស្អុច (Rubella), វ៉ាក់សាំងជំងឺអុតស្វាយ, វ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទ B
💡ការចាក់វ៉ាក់សាំងមុនពេលមានផ្ទៃពោះគឺជាកត្តាសំខាន់មួយទៀតដែលជួយជំរុញភាពស៊ាំរបស់ស្ត្រី និងកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគគ្រោះថ្នាក់ដល់ស្រ្តីនិង រួមទាំងទារកក្នុងផ្ទៃអំឡុងពេលមានផ្ទៃពោះ។

👨🏼‍⚕️រៀបរៀង៖ វេជ្ជ. សៅ គីមហេង #ពិនិត្យថែទាំនិងព្យាបាលកុមារ #ពិនិត្យអេកូផ្ទៃពោះ #ស្រ្តីត្រីមាសទី១,២,៣@វេជ្ជបណ្ឌិតខ្មែរ #គ្រូពេទ្យសើម #គ្រូពេទ្យស្រុកស្រែ #វ៉ាក់សាំងកញ្រ្ជឹលស្អូចស្រឡទែន #វ៉ាក់សាំងអុតស្វាយ , ;women &Old age care.

14/07/2025

ស្វែងយល់ដឹងអំពីការតាមដានអេកូផ្ទៃពោះនៅត្រីមាសទី១, ២, ៣ របស់ស្រ្តីមានផ្ទៃពោះ 🔊🔔

តើអេកូផ្ទៃពោះនៅត្រីមាសទី ១, ២, និង ត្រីមាសទី៣ គ្រូពេទ្យពិនិត្យរកមើលអ្វីខ្លះ ?
🚨អេកូជាជម្រើសទីមួយដែលគេប្រើតាមដានការវិវត្តន៍របស់ទារកក្នុងផ្ទៃ៖

🔀 អេកូផ្ទៃពោះនៅត្រីមាសទី ១🔛🤰🏼
1️⃣លើកទី១ (នៅពេលបាត់រដូវ)ធ្វើតេស្តទឹកនោម (+) ឬធ្វើតេស្តឈាម Beta-HCG (+) ៖
- តើថង់កូនស្ថិតនៅក្នុង ឬនៅក្រៅស្បូន?
- តើថង់កូនកំពុងវិវត្តន៍ មានវត្តមានអំប្រ៊ីយ៉ុង(embryonic)ឬនៅ ឬឈប់វិវត្តន៍?

2️⃣លើកទី២ (១១សប្តាហ៍ - ១៣សប្តាហ៍ ០៦ថ្ងៃ)៖{ជាពេលវេលាពិសេសដែលចាំបាច់បំផុត}🔜
- ដើម្បីកំណត់អាយុកូន, ចំនួនកូន និងថ្ងៃគ្រប់ខែ ច្បាស់លាស់
- ការវាស់កម្រាស់កញ្ចឹងកកូន គឺជាការវាស់កម្រាស់ធាតុរាវនៅលើកញ្ចឹកកកូនផ្នែកខាងក្រោយ (clarté nucale or nuchal translucency “NT” )គឺជារយៈពេលដែលយើងអាចធ្វើអេកូរកមើលសញ្ញានៃជំងឺទ្រីសូមី២១ Down syndrome {ជំងឺមិនគ្រប់ទឹក} កញ្ចឹកកកូន ក្រាស់ ឬ ស្ដើង(normal NT)
-ករណីកូនភ្លោះ អាចពិនិត្យឃើញច្បាស់ល្អ តើកូនភ្លោះ ជាប់គ្នាឬ មិនជាប់គ្នា រកមើលសុក តើសុកមួយឬពីរ
- ពិនិត្យមើលរូបរាងកូនភាពមិនប្រក្រតីរបស់ទារក (malformation)
-បញ្ចាក់ការលូតលាស់របស់ទារក
-អាយុកូនត្រូវគិតសប្ដាហ៌ ហើយត្រូវធៀបជាមួយរដូវចុងក្រោយរបស់ស្ត្រី ។

🔀អេកូផ្ទៃពោះនៅត្រីមាសទី២🫄🏼🤰🏼🔛
3️⃣ លើកទី៣ (១៤សប្តាហ៍ - ២៧សប្តាហ៍)៖
ជាអំឡុងពេលដែលអេកូសាស្ត្រមើលលម្អិត នៃគ្រប់សរីរាង្គរបស់ទារក 🔜
- ឆ្អឹងលលាក្បាល, ខួរក្បាល (មានទឹកក្នុងខួរក្បាលជាដើម) ។ល-។
- មុខ មាត់ ភ្នែក ច្រមុះ ត្រចៀក (មាត់ឆែក, ឆែកក្រអូមមាត់ )
- បេះដូង (បេះដូងប្រហោង ថតបេះដូង, សរសៃឈាម ។ល-។ )
-សរសៃឈាមទងសុកទារក (មាន៣សរសៃ, ២សរសៃឬ មានតែ១សរសៃឈាម)
- សួត ថ្លើម ក្រពះ ពោះវៀន កម្រងនោម ផ្លោកនោម
- ឆ្អឹងខ្នង សន្ទះទ្រូង
- ពិនិត្យមើលអវយវៈ ដៃជើងលើក្រោមមាន 3កំណាត់ (លើស ឬខ្វះ)
-កំណត់ភេទកូន ស្រី ឬ ប្រុស
-ទីតាំងសុករបស់កូន លើ ក្រោម ក្រោយ ឬបាំងមាត់ស្បូន


🔀អេកូផ្ទៃពោះនៅត្រីមាសទី៣🫄🏼🤰🏼🔛
4️⃣ លើកទី៤ (២៨សប្តាហ៍ - ៣៥សប្តាហ៍ ឬដល់៤០សប្តាហ៍)៖
- ទម្រង់ និងទម្ងន់ទារក
- ការលូតលាស់ និងសុខភាពទារក
- ទីតាំងរបស់សុក ភាពចាស់ ឬទុំនៃសុក
- បរិមាណទឹកភ្លោះ គ្រប់គ្រាន់ឬ ខ្វះ
- បញ្ហាផ្សេងៗទៀតដែលអាចកើតមានចំពោះទារក

5️⃣លើកទី៥ (ដល់ថ្ងៃកំណត់សម្រាលហើយ មិនឈឺពោះសម្រាល)៖
- តាមដានសុខភាពកូន (ចង្វាក់បេះដូងកូន, ចលនារបស់ទារកជាដើម)
- តាមដានទឹកភ្លោះ (អស់ទឹកភ្លោះ ទឹកភ្លោះតិចពេក រឺច្រើនពេក)។

🔔ការពិនិត្យអេកូផ្ទៃពោះ មានសារៈសំខាន់ប្រសិនបើស្ត្រីមិនចាំ ឬចាំមិនច្បាស់ថ្ងៃបាត់រដូវ ឬថ្ងៃរដូវចុងក្រោយ {គឺជាថ្ងៃដែលស្រ្តីមកឈាមរដូវថ្ងៃដំបូង មិនមែនថ្ងៃឈប់មករដូវទេ}
ស្រ្តីមិនប្រាកដថាមានគភ៌ឬអត់ ស្រ្តីមានប្រវត្តិជំងឺដូចជា ធ្លាប់រលូត ធ្លាប់កូនស្លាប់ក្នុងស្បូន ធ្លាប់មានកូនពង ធ្លាប់មានកូនក្រៅស្បូន ឬស្ត្រីមានរោគសញ្ញាខុសប្រក្រតីដូចជា ធ្លាក់ឈាម ចុកពោះ ចាញ់ខ្លាំងពេក។
✳️ការពិនិត្យអេកូ គឺជាការពិនិត្យមួយពុំមានផលប៉ះពាល់អ្វីឡើយដល់ទារកក្នុងផ្ទៃ និងអ្នកម្តាយ ទោះបីមានការពិនិត្យច្រើនដងក៏ដោយ។

🔊ប្រសិនបើស្រ្តីមានពោះផ្ទៃ ម៉ាក់ៗ ឬ មានមានចម្ងល់អំពី ការតាមដានផ្ទៃពោះ និងពិនិត្យអេកូ សូមអញ្ជើញមកពិគ្រោះប្រឹក្សាយោបល់ជាមួយ វេជ្ជបណ្ឌិត ឬវេជ្ជបណ្ឌិតឯកទេស ផ្នែកសម្ភព ដើម្បីទទួលបានការពន្យល់ពិនិត្យអេកូផ្ទៃពោះលំអិតអំពី ស្ថានភាពនៃជំងឺ និងវិធីសាស្រ្តនៃការព្យាបាលទាន់ពេលវេលា ដើម្បីជៀសវាងបង្កគ្រោះថ្នាក់ និងផលវិបាកធ្ងន់ធ្ងរ។

🗄️ ប្រភព៖
https://www.ncbi.nlm.nih.gov/books/NBK573070/
https://www.isuog.org/static/uploaded/4daa1ea7-bc64-4c24-b81b17df5a684a38.pdf
https://www.isuog.org/static/f465db45-655c-42eb-96a196bcd2d34547/ISUOG-Practice-Guidelines-Updated-performance-of-11-14-week-ultrasound-scan.pdf
https://www.isuog.org/static/4e2ed89e-fa8a-42c2-9c0929cd89cb58ff/ISUOG-Practice-Guidelines-routine-mid-trimester-fetal-ultrasound.pdf

👨🏼‍⚕️រៀបរៀង៖ វេជ្ជ. សៅ គីមហេង #ពិនិត្យថែទាំនិងព្យាបាលកុមារ #ពិនិត្យអេកូផ្ទៃពោះ #ស្រ្តីត្រីមាសទី១,២,៣@វេជ្ជបណ្ឌិតខ្មែរ #គ្រូពេទ្យសើម #គ្រូពេទ្យស្រុកស្រែ &Old age care.

08/07/2025

At least 95% measles vaccine coverage is needed in all communities to prevent and stop outbreaks.

The only way to prevent measles? Two doses of measles vaccine.

Let’s close the gap and keep measles away!

31/05/2025

☝️🔔🦠រោគសញ្ញាខុសគ្នា និង ដូចគ្នានៃ ជំងឺស្អូច នឹង​ ជំងឺកញ្ជ្រឹល ?

✳️លក្ខណៈខុស​គ្នា:
▫️ក្ដៅ​ខ្លួន​
▫️ចំនុចស​ៗ​នៅ​កៀន​ថ្ពាល់​ក្នុង​មាត់​
▫️មានកូនកណ្តុរហើម នៅតំបន់ ត្រចៀក និង ក​
▫️កន្ទួល​ក្រហមប៉ោងតូចៗ​
▫️រយៈពេលសង្ងំរបស់ជំងឺមុនចេញសញ្ញាដំបូង
▫️ផលវិបាក​

✅❇️លក្ខណៈ​ដូច​គ្នា:
▪️បង្ករដោយ​​ពពួក​វីរុស
▪️ឆ្លង​តាម​ផ្លូវ​ដង្ហើម តាម​តំណក់ទឹកតូចៗ ក្អក,​ កណ្តាស់​ ឬប៉ះពាល់ផ្ទាល់
▪️សញ្ញាឈឺ​ភ្នែក ហៀរ​ទឹកភ្នែក រលាក​ភ្នែក
▪️កន្ទួលចេញ​ដំបូង​ពី​មុខ​,​ ទ្រូង ឬខ្នង,​ ដៃ និងជើង
▪️ការផ្តល់វ៉ាក់សាំងបង្ការដូចគ្នា។

🩺💉គ្រប់កុមារ​ គួរទទួលវ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹល​ ស្អូច ស្រឡទែន​ ចំនួន២ដង​:
🔹ដូសដំបូង: ចន្លោះពីអាយុ ១២ ទៅ ១៥ខែ​ តាមថ្នាក់ជាតិ អាយុ ៩ខែ
🔹ដូសទី២: ចន្លោះពីអាយុ ៤ទៅ ៦ឆ្នាំ​ តាមថ្នាក់ជាតិ អាយុ ១៨ខែ​។

💻🔍ប្រភព៖
1/ mayoclinic.org/diseases-conditions/rubella/symptoms-causes/syc-20377310
2/ my.clevelandclinic.org/health/diseases/8584-measles
3/https://www.who.int/westernpacific/health-topics/measles =tab_1

👨🏼‍⚕️រៀបរៀង៖ វេជ្ជ. សៅ គីមហេង #ពិនិត្យថែទាំនិងព្យាបាលកុមារ #ពិនិត្យអេកូផ្ទៃពោះ #ស្រ្តីត្រីមាសទី១,២,៣@វេជ្ជបណ្ឌិតខ្មែរ #គ្រូពេទ្យសើម #គ្រូពេទ្យស្រុកស្រែ #វ៉ាក់សាំងកញ្រ្ជឹលស្អូចស្រឡទែន #វ៉ាក់សាំងអុតស្វាយ , ;women &Old age care.

09/05/2025

🦠🦠តើអ្នកណាខ្លះគួរមកទទួលការចាក់វ៉ាក់សាំង កញ្ជ្រឹល ស្អូច និងស្រឡទែន (MMR)??
1. កុមារដែលមានអាយុចាប់ពី ៦ខែ ឡើងទៅ
2. បុគ្គលិកមើលថែទាំអ្នកជំងឺ
3. អ្នកធ្វើដំណើរកំសាន្ត
4. ស្រ្តីដែលមាន​មិនទាន់មានផ្ទៃពោះ​
5. អ្នកដែលប្រឈមអំឡុងពេលមានកើនឡើងនៃជំងឺស្រឡទែន ដោយសារតែការផ្ទុះឡើងនៃជំងឺស្រឡទែន។

👨🏼‍⚕️🧑🏻‍⚕️🦠🦠ហេតុអ្វីបានជាការទទួលវ៉ាក់សាំងបង្ការជំងឺនេះមានសារៈសំខាន់??
✌️ការចាក់វ៉ាក់សាំង MMR អាចការពារកូនរបស់អ្នកពីជំងឺមានដូចជា៖
1. ជំងឺកញ្ជ្រឹល៖ ឡើងកន្ទួលលើស្បែក មិនស្រួលក្នុងខ្លួន និងគ្រុនក្តៅខ្លួនខ្លាំង។
2. ជំងឺស្រឡទែន៖ គ្រុនក្តៅ និងហើមក្រពេញទឹកមាត់ ហើមក្រោមត្រចៀក ឬ ថ្គាម។
3. ជំងឺស្អូច៖ ការឡើងកន្ទួលលើស្បែក គ្រុនក្តៅខ្លួន និង ការពារការចម្លងជំងឺស្អូច
ទៅស្ត្រីមានផ្ទៃពោះ ទារកក្នុងផ្ទៃអាចវិវត្តន៍ទៅជាជំងឺធ្ងន់ធ្ងរពីកំណើត ឬអាចស្លាប់ប្រសិនបើម្តាយកើតជំងឺស្អូច។

🛡️ការចាក់វ៉ាក់សាំង គឺមធ្យោបាយដ៏ល្អ និងសុវត្តិភាពបំផុត ក្នុងការបង្ការ​ ក៏អាចជួយកាត់បន្ថយភាពធ្ងន់ធ្ងរនៃសម្រាកពេទ្យ និងទប់ស្កាត់រាលដាលនៃជំងឺកញ្ជ្រឹល ដែលផ្តល់ប្រសិទ្ធ​ភាព​ 97% ប្រឆាំងជំងឺកញ្ជ្រឹលដែលគ្មានផលវិបាក​ និងមិនទាក់ទងជាមួយអូទីស្សឹម។

🛡 💉កុមារ​គ្រប់រូប គួរទទួលវ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹល​ ស្អូច ស្រឡទែន​ (MMR vaccine) ចំនួន២ដង​:
✅ ដូសលើកទី1: អាយុចាប់ពី 12-15 ខែ តាមថ្នាក់ជាតិ អាយុ 9 ខែ
✅ ដូសលើកទី2: អាយុចាប់ពី 4- 6 ឆ្នាំ តាមថ្នាក់ជាតិ អាយុ 18 ខែ​

✳️កុមារដែលមានអាយុពី 6 ទៅ 11 ខែគួរតែទទួលបានវ៉ាក់សាំង MMR លើកដំបូងរបស់ពួកគេយ៉ាងហោចណាស់2សប្តាហ៍មុនពេលធ្វើដំណើរ។

🔔🔴ផលរំខានដែលអាចកើតមានឡើងក្រោយពីចាក់វ៉ាក់សាំងមានដូចជា៖
👏😭ឈឺ ឡើងក្រហម ឬហើមនៅកន្លែងចាក់វ៉ាក់សាំង
👏🤒គ្រុនក្តៅ មានឡើងកន្ទួលស្រាលលើស្បែក
☝️ផលប៉ះពាល់ធ្ងន់ធ្ងរ គឺកម្រមានណាស់។

💻🔍ប្រភព៖ 1) https://www.healthychildren.org/English/safety-prevention/immunizations/Pages/Protecting-Your-Baby-from-a-Measles-Outbreak-FAQs.aspx; 2)https://www.cdc.gov/measles/vaccines/index.html

👨🏼‍⚕️រៀបរៀង៖ វេជ្ជ. សៅ គីមហេង, #ពិនិត្យថែទាំនិងព្យាបាលកុមារពិនិត្យអេកូផ្ទៃពោះ
វេជ្ជបណ្ឌិត ខ្មែរ #គ្រូពេទ្យសើមគ្រូពេទ្យស្រុកស្រែ #វ៉ាក់សាំងកញ្រ្ជឹលស្អូចស្រឡទែន #ជំងឺកញ្ជ្រឹល

03/05/2025

📣តើអ្វីដែលឪពុកម្តាយត្រូវដឹងអំពីព័ត៌មានបំភាន់តាមអនឡាញ? 📣

យើងរស់នៅក្នុងពេលដែលទាំងអស់គ្នា អាចងាយស្រួលចូលរកព័ត៌មានបានយ៉ាងច្រើន។ ទូរស័ព្ទ ធ្វើអោយកាន់តែងាយស្រួលចូលរកព័ត៌មានដោយគ្រាន់តែប្រើម្រាមដៃតែប៉ុណ្ណោះ។ ភាពងាយស្រួលក្នុងការចូលរកព័ត៌មានសុខភាពតាមអនឡាញ អាចផ្តល់ការកំសាន្ត និងចំនេះដឹង, ប៉ុន្តែមិនតែងតែត្រឹមត្រូវ និងក៏អាចបណ្តាលឲ្យមានគ្រោះថ្នាក់ជាយថាហេតុផងដែរ។

🔉ព័ត៌មានបំភាន់ គឺនាំអោយយល់ច្រលំដោយអចេតនា ឬព័ត៌មានមិនសុក្រិតត្រឹមត្រូវ ដោយសារមិនបានស្វែងរកកំហុសបានគ្រប់ជ្រុងជ្រោយ។

🔊ព័ត៌មានមិនពិត គឺបង្កើតឡើងដោយចេតនាជាព័ត៌មានកុហក ប៉ុនប៉ងដើម្បីបំភាន់ និងបោកប្រាស់អ្នកដទៃ។ព័ត៌មានថែទាំសុខភាពមួយចំនួនតាមអនឡាញ មានសក្តានុពលទាំងព័ត៌មានបំភាន់ និងមិនពិត។

🛡️ការចេះប្រើប្រព័ន្ធផ្សព្វផ្សាយ ទាក់ទងជំនាញច្រើនដែលជួយបង្ហាញព័ត៌មានសុខភាពបំភាន់ និងមិនពិត, ការពារពីផលអវិជ្ជមានប៉ះពាល់ការគិត និងអាកប្បកិរិយារបស់អ្នក។

វិធីតទល់ព័ត៌មានបំភាន់ និងមិនពិតជាមួយការចេះជ្រើសរើសប្រព័ន្ធផ្សព្វផ្សាយៈ
🎓ពិនិត្យប្រភពព័ត៌មាន:
🔸វិទ្យាស្ថានអប់រំ,​ សេវាសុខភាព និងមន្ទីពេទ្យ ដែលគួរឲ្យទុកចិត្តបានជាងគេ
🔸ព័ត៌មានពីគេហទំព័រពាណិជ្ជកម្ម ដែលមានគោលដៅល្អច្បាស់ ឬគួរទុកចិត្តបាន។
🗂️ពិនិត្យឯកសារយោង:
🔸ព័ត៌មាន គួរមានឯកសារយោងពីប្រភពគួរឲ្យទុកចិត្ត
🔸ព័ត៌មាន គួរផ្ទៀងផ្ទាត់ ឬពិនិត្យម្តងទៀតពីអ្នកជំនាញផ្នែកឯកទេសមួយៗ។
🥼ពិចារណាលើអត្តសញ្ញាណរបស់អ្នកផ្តល់ព័ត៌មាន:
🔸ពិនិត្យប្រាកដ​ថាអ្នកផ្តល់ព័ត៌មាន ពិតជាជំនាញលើប្រធានបទព័ត៌មានច្បាស់លាស់ទេ។

⚕️សំគាល់: វិជ្ជាជីវៈខាងគ្រូពេទ្យ​ ត្រូវមានអាជ្ញាបណ្ឌពីគណៈគ្រូពេទ្យកម្ពុជា​ អាចស្វែងរកឈ្មោះតាមគេហទំព័រៈ www.mcc.org.kh/ws/search.php?lan=kh

📑ការសិក្សាថ្មីមួយពីអង្គការសុខភាពពិភពលោក ផ្តល់អនុសាសន៍ថា ការស្វែងយល់របស់យុវវ័យសំខាន់សម្រាប់ចៀសវាងព័ត៌មានមិនពិត ប៉ុន្តែ​ខ្វះទំនុកចិត្តដើម្បីដឹងច្បាស់អំពីវា។ ឪពុកម្តាយ អាចជួយដោយបង្រៀន និងរៀបចំកូន អោយចេះស្វែងរក និងវិភាគព័ត៌មានតាមអនឡាញ។ កូន បន្តលូតលាស់ចម្រើន ដូចដែលមានចំនេះស្វែងរក និងយល់ដឹងពីព័ត៌មានគួរឲ្យទុកចិត្ត។

“ការចែករំលែកចំនេះដឹង​គឺល្អប្រពៃ ប៉ុន្តែត្រូវមានឯកសារយោង និងប្រភពគួរឲ្យទុកចិត្តបានដើម្បីបង្កើនចំនេះទាំងអស់គ្នា”

🗄️ប្រភពៈ jamanetwork.com/journals/jamapediatrics/fullarticle/2833317
👨🏻‍⚕️ រៀបរៀង: វេជ្ជ.​ឡេង​ សំណាង, ឯកទេសកុមារ​ និងទារក
#ព័ត៌មានបំភាន់និងមិនពិតតាមអនឡាញ​ Parents គ្រូពេទ្យកុមារ

29/04/2025

📈ការរាលដាលជំងឺកញ្ជ្រឹល គឺកើនឡើង។
📑លើសពី៣៥៩,​៥២១ករណីនៃជំងឺកញ្ជ្រឹល ត្រូវបានរាយការណ៍ទូទាំងសកលលោកក្នុងឆ្នាំ២០២៤។
🗞️ប៉ុន្តែដំណឹងល្អ គឺថាយើងនឹងអាចបញ្ឃប់ការរីករាលដាលនេះ និងលុបបំបាត់ជំងឺកញ្ជ្រឹលពីពិភពលោករបស់យើងបាន។

🗄️ប្រភព: UNICEF
#ជំងឺកញ្ជ្រឹល Child & Old Age Care.
Credit វេជ្ជ.​ ឡេង​ សំណាង,ឯកទេសកុមារ​ និងទារក

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when វេជ្ជបណ្ឌិត ខ្មែរ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to វេជ្ជបណ្ឌិត ខ្មែរ:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram