07/03/2022
មានអ្វីពិសេស? ឱសថធម្មជាតិ (ហេនខ្យួរ) បានក្លាយជាតួឯក ក្នុងជួយដោះស្រាយបញ្ហាសន្លាក់យ៉ាងពូកែ
បើនិយាយពីបញ្ហានៃការឈឺសន្លាក់ ចុករោយសាច់ដុំរុាំរ៉ៃ ដែលកើតមានចំពោះប្រជាជនកម្ពុជា នៅបន្តជារឿងរ៉ាវចោទឡើងឥតឈប់ទាល់តែសោះ ជាពិសេសទៅលើមនុស្សដែលមានវ័យចំណាស់តែម្តង។ មិនតែប៉ុណ្ណោះ ចូលមកទល់នាសម័យសតវត្សន៍ទី២១នេះផងដែរ បញ្ហាឈឺសន្លាក់ សាច់ដុំ មិនត្រឹមកើតចំពោះមនុស្សដែលវ័យជ្រេរនោះទេ សូម្បីតែក្មេងជំទង់ និងយុវវ័យមួយចំនួនដែលមានវ័យខ្ទង់២០ ក៏ជួបប្រទះនូវបញ្ហានេះផងដែរ។
ពាក់ព័ន្ធទៅនឹងវិបត្តិដែលបានរៀបរាប់ខាងលើ ពេលនេះបងប្អូនប្រាកដជាអស់ក្តីបារម្ភហើយ ដោយសារតែ ក្រុមហ៊ុន PCDR CO., LTD បាននាំយកមកនូវឱសថធម្មជាតិ HENPCure (ហេនខ្យួរ) ឯកទេស សន្លាក់ សរសៃ ឆ្អឹង និងសាច់ដុំ ជួយដោះស្រាយបញ្ហាដែលបងប្អូនកំពុងជួបប្រទះបានគ្រប់ស្រទាប់វ័យ។
ផ្អែកតាមការបកស្រាយរបស់លោកឧកញ៉ា ភូ ចាន់ដារិទ្ធ អគ្គនាយកក្រុមហ៊ុន PCDR CO., LTD បានពន្យល់ឱ្យដឹងថា មូលហេតុដែលបានលោកសម្រេចចិត្តនាំយកឱសថធម្មជាតិមួយនេះ មកលក់ចែកចាយនៅក្នុងស្រុក ដោយសារតែដំបូងឡើយលោកឧកញ៉ា គឺជាបុគ្គលម្នាក់ដែលមានបញ្ហាសន្លាក់ ជាប់សរសៃឆ្អឹងខ្នង។ ហើយជាដើមហេតុធ្វើឱ្យលោកឧកញ៉ាត្រូវកើតបញ្ហានេះទៀតសោត គឺបណ្ដាលមកពីកត្តាអង្គុយយូរពេក ដោយតាំងពីដើមមកលោកឧកញ៉ាគឺជាអ្នកធ្វើខាងផ្នែកអចលនទ្រព្យ និងសេវាផ្តល់ប្រាក់កម្ចីប្រតិបត្តិផ្ទាល់ឥតទានជនបទ ត្រូវចំណាយពេលធ្វើការច្រើនក្នុង ១ថ្ងៃចង់ចូលជាង១០ម៉ោង ជួនធ្វើការដល់យប់ជ្រៅ។
លោកឧកញ៉ា ភូ ចាន់ដារិទ្ធ បានប្រាប់បន្តទៀតថា ក្រោយពីកើតជំងឺសន្លាក់ ជាប់សរសៃឆ្អឹងខ្នងមក ពិតជាពិបាកនៅក្នុងខ្លួនខ្លាំងណាស់ទាំងនៅក្នុងការប្រកបការងារ និងការធ្វើសកម្មភាពប្រចាំថ្ងៃ។ ក៏ប៉ុន្តែក្រោយពីបានញ៉ាំឱសថធម្មជាតិ HENPCure (ហេនខ្យួរ) គួបផ្សំជាមួយមានគ្រូចាប់សរសៃទៀត ក៏បានជាមកទល់នាសព្វថ្ងៃនេះ។
ជាមួយលទ្ធផលជាក់ស្តែងផ្ទាល់ខ្លួននេះ លោកឧកញ៉ា ភូ ចាន់ដារិទ្ធ ក៏មានគោលបំណងធំមួយទៀតដែរដោយ លោកឧកញ៉ាបានមើលឃើញទៅកាន់ពលរដ្ឋកម្ពុជាចំពោះចាស់ៗជំនាន់នេះ ភាគច្រើនមានបញ្ហាជំងឺសន្លាក់ សរសៃ ឆ្អឹង ពីព្រោះកាលពីជំនាន់គាត់នៅក្មេងៗ ពិតណាស់ប្រាកដមានបញ្ហាកង្វះខាតចំណីអាហារ កង្វះអាហាររូបត្ថម្ភ និងសូម្បីតែផលិតផលទឹកដោះសឹងតែគ្មានផង បានយ៉ាងច្រើនជាប្រភេទទឹកដោះគោខាប់ញ៉ាំ មិនមានទឹកដោះស្រស់ញ៉ាំដូចជាក្មេងនាសម័យនេះឡើយ។
ជាងនេះទៀតសោត ក្នុងបរិបទប្រជាជននាសម័យបច្ចុប្បន្នក៏មានមួយចំនួនធំដែរ ដែលពុំសូវជាទាន់ចេះផ្តោតទៅលើបញ្ហាសុខភាពផ្នែកឆ្អឹងជាប៉ុន្មានទេ។ ឧទាហរណ៍ យើងហូបតែបាយ គុយទាវ ស៊ុប តែទឹកដោះគោស្រស់វិញ យើងពុំសូវជាទទួលទានឡើយ ហើយនេះគឺផ្ទុយខ្លាំងពីបណ្ដាប្រទេសជឿនលឿន ស្របពេលដែលនៅប្រទេសទាំងនោះមានរបបទឹកដោះស្រស់ទាំងពីកើតរហូតដល់ចាស់ឯណោះ។
ហេតុដូច្នេះ ការនាំយកឱសថធម្មជាតិ HENPCure (ហេនខ្យួរ) នេះមក ប្រៀបដូចជា កាដូរពិសេសសម្រាប់បងប្អូនជនរួមជាតិឱ្យទទួលបាននូវឱសថធម្មជាតិដ៏ល្អសម្រាប់ជូនដល់សុខភាពផ្ទាល់ខ្លួន លោកអ្នកមានគុណ និងជាមនុស្សជាទីស្រលាញ់របស់បងប្អូន។
គូសបញ្ជាក់បន្ថែមផងថា ឱសថធម្មជាតិ HENPCure (ហេនខ្យួរ) មានឯកទេសពូកែទៅលើ សន្លាក់ រលាកសន្លាក់ គៀបសរសៃ ពុកឆ្អឹង ឈឺចង្កេះ ស្មា កែងដៃ-ជើង ឈឺចាប់តាមសាច់ដុំ។ ជាងនេះទៅទៀត HENPCure (ហេនខ្យួរ) គឺជាឱសថធម្មជាតិដ៏ល្អនាំចូលពីប្រទេសឥណ្ឌា បង្កើតជា Brand Name ក្នុងស្រុក ថែមទាំងមានការចុះបញ្ជីស្របច្បាប់ពីគ្រប់ស្ថាប័នទាំងអស់រួមទាំងក្រសួងសុខាភិបាល និងមានលេខបញ្ជីការស្របច្បាប់ត្រឹមត្រូវ។
អ្វីកាន់តែពិសេសជាងនេះ ខាងក្រុមហ៊ុន PCDR CO., LTD មានអ្នកជំនាញខាងចាប់សរសៃ ដែលបានរៀនជំនាញច្បាស់លាស់ចេញពីម៉ាឡេចំនួន២ឆ្នាំ ចេញទៅបន្តនៅប្រទេសថៃចំនួន៦ខែបន្ថែមទៀត។
អាស្រ័យហេតុនេះ ប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍ចង់ជាវនូវផលិតផល HENPCure (ហេនខ្យួរ) បងប្អូនអាចធ្វើការទំនាក់ទំនងដោយផ្ទាល់បានជាមួយខាងក្រុម PCDR CO., LTD តាមរយៈផេកហ្វេសប៊ុកដែលមានឈ្មោះថា PCDR CO., LTD ឬតាមលេខទូរស័ព្ទ 098603333។ ម្យ៉ាងវិញបងប្អូនក៏អាចអញ្ជើញទៅដល់ទីតាំងផ្ទាល់ដែលស្ថិតបុរីប៉េងហួតបឹងស្នោរ ផ្ទះលេខ៤១៤ ផ្លូវក្លាស្ទ័រ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឬក៏នៅសាខាទី 2 បុរីពិភពថ្មីផ្សារឈូកមាស ផ្ទះលេខ 126 Dផ្លូវDសង្កាត់ក្រាំងធ្នុងខណ្ឌសែនសុខរាជធានីភ្នំពេញ៕