SreyPich Store168

  • Home
  • SreyPich Store168

SreyPich Store168 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SreyPich Store168, .

08/12/2024
ស្នាមញញឹម​របស់​ប្អូន​ៗនៅសាលា​សហគមន៍​ ភ្នំ​ឱរ៉ាល់កម្មវិធី​ម្សិលមិញ​ (07/12/2024)
08/12/2024

ស្នាមញញឹម​របស់​ប្អូន​ៗនៅសាលា​សហគមន៍​ ភ្នំ​ឱរ៉ាល់
កម្មវិធី​ម្សិលមិញ​ (07/12/2024)

១. ទឹកដូង ទឹកដូងសម្បូរទៅដោយសារធាតុអេឡិចត្រូលីតដូចជាប៉ូតាស្យូម ដែលអាច​ជួយ​ឱ្យ​រាងកាយ​យើងរក្សាតុល្យភាព pH និងអាចជួយគ្រប់គ្...
06/12/2024

១. ទឹកដូង

ទឹកដូងសម្បូរទៅដោយសារធាតុអេឡិចត្រូលីតដូចជាប៉ូតាស្យូម ដែលអាច​ជួយ​ឱ្យ​រាងកាយ​យើងរក្សាតុល្យភាព pH និងអាចជួយគ្រប់គ្រងការច្រាលទឹកអាស៊ីដក្រពះ។

២. សាច់សុទ្ធ

សាច់សុទ្ធដូចជា សាច់ទ្រូងមាន់ និងត្រីមួយចំនួនមានជាតិខ្លាញ់​ទាបជាង​សាច់ដទៃ​ទៀត ដែលជួយកាត់បន្ថយអាការៈច្រាលទឹកអាស៊ីដក្រពះបាន ហើយថែមទាំង​សម្បូរ​ប្រូតេអ៊ីនទៀតផង។

៣. ស្រូវសាលីអូត

ស្រូវសាលីអូតផ្ទុកទៅដោយជាតិសរសៃធ្វើឱ្យយើងឆ្អែតបានយូរ ដូច្នេះយើង​មិនញុំា​ច្រើន​ដែលធ្វើឱ្យច្រាលទឹកអាស៊ីដក្រពះ។ ស្រូវសាលីអូត​អាច​ជួយស្រូប​យក​អាស៊ីដ​ក្រពះ និងជួយដល់ណើរការរំលាយអាហារ ព្រមទាំងផ្ទុកទៅ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន និងសារធាតុរ៉ែជាច្រើន។

៤. យ៉ាអួរ

យ៉ាអួរមិនដូចផលិតផលទឹកដោះដែលមានជាតិខ្លាញ់ច្រើនទេ។ យ៉ាអួរអាច​​ជួយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្រួល​អាការៈរលាកស្រទាប់បំពង់អាហារដោយសារច្រាលទឹកអាស៊ីដក្រពះ។

ម្យ៉ាងទៀត យ៉ាអួរមានផ្ទុកនូវសារធាតុ​ប្រូបាយ​អូទិកដែលជាបាក់តេរីល្អជួយ​ដល់​ដំណើរការរំលាយអាហារ និងដំណើរការស្រូប​យក​សារធាតុចិញ្ចឹម។ យ៉ាអួរ​ក៏​សម្បូរ​ទៅដោយប្រូតេអ៊ីន ដែលល្អសម្រាប់សុខភាពប្រព័ន្ធរំលាយអាហារដែរ។

៥. បន្លែបៃតង

បន្លែបៃតងសម្បូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹម។ ម៉្យាងទៀតបន្លែ​បៃតង​ក៏មាន​ជាតិអាល់កាឡាំងផងដែរ ដែលមានន័យថា បន្លែបៃតង​មិនមាន​ផ្ទុកអាស៊ីដ​ដែលធ្វើឱ្យ​រលាក​ផ្លូវរំលាយអាហាររបស់យើង។

៦. ខ្ញី

ខ្ញីជាអាហារប្រឆាំងនឹងការរលាក និងសម្បូរទៅដោយសារធាតុប្រឆាំង​អុកស៊ីដកម្ម​ដែល​អាចជួយសម្រួលបញ្ហារលាកស្រទាប់បំពង់អាហារ និងក្រពះ។

៧. បន្លែមើម

បន្លែមើមដូចជាដំឡូងជ្វាជាដើមមានជាតិសរសៃច្រើន ដែលត្រូវការពេល​យូរ​ក្នុង​ការ​រំលាយ និងអាចជួយស្រូបអាស៊ីដក្នុងក្រពះ។ បន្លែ​មើម​​ក៏មាន​សារធាតុចិញ្ចឹម​ជា​ច្រើន​​ដូចជា ​សារធាតុប្រឆាំង​អុកស៊ីតកម្ម សារធាតុរ៉ែ និង​វីតាមីន ហើយ​មាន​កាឡូរី​ទាប។

៨. អង្ករសម្រូប​

អង្ករសម្រូបសម្បូរទៅដោយកាបូអ៊ីដ្រាតស្មុគស្មាញ និងជាតិសរសៃជាងអង្ករសម្រិត​ដែល​ជួយ​ដល់​ការ​រំលាយ​អាហារ និងអាចជួយស្រូបយកជាតិអាស៊ីដក្នុងក្រពះ។

៩. ចេក

ចេកមានកម្រិត pH ៥,៦ ដែលធ្វើឱ្យចេកជាជម្រើសអាហារ​ដ៏ល្អសម្រាប់អ្នកដែល​មានជំងឺ​ច្រាល​ទឹក​អាស៊ីដក្រពះ។

១០. ឪឡឹក និងត្រសក់ស្រូវ

ឪឡឹក និងត្រសក់ស្រូវមានជាតិអាស៊ីដទាបដែលមានកម្រិត pH ជាមធ្យម ៦,១ និង​មានសារធាតុប្រឆាំងអុកស៊ីតកម្ម បេតាការ៉ូទីន ម៉ាញ៉េស្យូម និងជាតិសរសៃជាដើម ដែល​អាចកាត់បន្ថយជាតិអាស៊ីដ ហើយ​ជួយផ្សះក្រពះ។

១១. គ្រាប់ផ្លែឈើ

គ្រាប់ផ្លែឈើសម្បូរទៅដោយសារធាតុរ៉ែ និងខ្លាញ់ល្អ។ គ្រាប់វ៉ុលណាត់មានកម្រិត pH ខ្ពស់ ហើយមានជាតិអាល់កាឡាំង ដែលអាចប្រឆាំង​នឹងការ​ច្រាល់ទឹកអាស៊ីដ​ក្រពះ​ដោយ​បន្សាបអាស៊ីដក្នុងក្រពះ។ ឯគ្រាប់អាល់ម៉ុនមានផ្ទុកជាតិអាល់កាឡាំង ប្រូតេអ៊ីន និងជាតិសរសៃខ្ពស់។

១២. ទឹកឃ្មុំ

ទឹកឃ្មុំមានគុណសម្បត្តិក្នុងការប្រឆាំងនឹងការរលាក ដែលអាចជួយកាត់​​​បន្ថយ​អាការៈ​ក្រហាយទ្រូង។ តាមការស្រាវជ្រាវបានឱ្យដឹងថា ទឹកឃ្មុំអាចជួយពង្រឹង​សាច់ដុំក​ក្រពះ​ដែលអាចជួយទប់ទឹកអាស៊ីដក្រពះមិន​ឱ្យ​ច្រាលចូលបំពង់អាហារ។

១៣. ទឹកប្រទាលកន្ទុយក្រពើ

ទឹកប្រទាលកន្ទុយក្រពើមានអាល់កាឡាំង និងទឹកដែលអាចជួយ​សម្រាល​​​​អាការៈ​ច្រាលទឹកអាស៊ីដក្រពះ ព្រមទាំងអាចកាត់បន្ថយការរលាក​​ទៀតផង។

ច្រាលទឹកអាស៊ីដក្រពះក៏បណ្តាលមកពីអាហារមួយចំនួនដែរ ដូច្នេះយើងគួរ​ចៀសវាង​គ្រឿងស្រវឹង ភេជ្ជៈមានជាតិហ្គាស កាហ្វេអ៊ី​ន ឬភេសជ្ជៈមាន​ជាតិស្ករខ្ពស់ ក៏​ដូច​ជា​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ ជូរ និង​ហឹរជាដើម។

06/12/2024

1​ .​ ទឹកក្រូចដែលមានហ្គាស និងទឹកផ្លែឈើ សុទ្ធតែជាភេសជ្ជៈដែលមានសារធាតុស្ករខ្ពស់។ នៅពេលដែលអ្នកញ៉ាំច្រើន ក្រពះ និងពោះវៀនអ្នកនឹងដំណើរការមិនស្រួលឡើយ ព្រោះមិនអាចទទួលយកសារធាតុស្ករច្រើននោះទេ។

2 .​ កាហ្វេ អាចធ្វើឲ្យក្រពះអ្នករងសម្ពាធខ្លាំង ដោយធ្វើឲ្យអាស៊ីតក្រពះអ្នកកើនឡើង ថែមទាំងធ្វើឲ្យក្រពះមិនអាចរំលាយអាហារបានល្អឡើយ។ ដូចនេះ អ្នកមិនគួរញ៉ាំកាហ្វេច្រើនឡើយ ប្រសិនជាក្រពះរបស់អ្នកតែងមិនស្រួល។

3​ .​ បាយដែលសល់ពីយប់ អ្នកមិនគួរយកមកកម្តៅ ហើយពិសារឡើយ ព្រោះវាធ្វើឲ្យក្រពះងាយរបួសខ្លាំងណាស់។ អាហារធម្មតាដែលអ្នកកម្តៅក្រោយ៤ម៉ោង អ្នកមិនគួរបរិភោគឡើយ ព្រោះវាអាចបំផ្លាញសុខភាពក្រពះអ្នកលឿនណាស់។

4​ .​ អាហារដែលផ្ទុកសារធាតុខ្លាញ់ខ្ពស់ ព្រមទាំងអាហារដែលបំពងខ្លាញ់ អ្នកមិនគួរពិសារច្រើននោះទេ ព្រោះក្រពះរបស់អ្នកមិនអាចរំលាយបានលឿនឡើយ ដោយអាចធ្វើឲ្យអាស៊ីតក្រពះអាចកើនឡើងបាន។

5​ .​ ភេសជ្ជៈដែលត្រជាក់ខ្លាំង ក៏អ្នកមិនគួរញ៉ាំដែរ ព្រោះអាចធ្វើឲ្យសីតុណ្ហភាពក្រពះធ្លាក់ចុះ ដោយធ្វើឲ្យក្រពះមិនអាចរំលាយអាហារបាន ហើយក៏អាចធ្វើឲ្យអាស៊ីតក្រពះមានលក្ខណៈមិននឹងនរដែរ៕ * សូមជួយចែករំលែកប្រសិនអ្នកពេញចិត្ត👌

មាន​គ្រប់​ស្ទាយ😃
05/12/2024

មាន​គ្រប់​ស្ទាយ😃

PUB STREET យេីងហ្នឹង😃
05/12/2024

PUB STREET យេីងហ្នឹង😃

Angkor wat international half marathon01/12/2024
01/12/2024

Angkor wat international half marathon
01/12/2024

ជួប​គ្នា​ថ្ងៃ​ស្អែក​នៅលេីទឹកដីអង្គរ😊see you soon 😃
29/11/2024

ជួប​គ្នា​ថ្ងៃ​ស្អែក​នៅលេីទឹកដីអង្គរ😊
see you soon 😃

ថ្ងៃទី​ ០១​ ខែធ្នូ​ ឆ្នាំ​ ២០២៤​ ខាងមុខនេះ​ ខ្ញុំ​ និងក្រុមការងារ​ Juuva Cambodia នឹងចូលរួម​រត់​ ក្នុងទិវារត់ប្រណាំង​ អន...
28/11/2024

ថ្ងៃទី​ ០១​ ខែធ្នូ​ ឆ្នាំ​ ២០២៤​ ខាងមុខនេះ​ ខ្ញុំ​ និងក្រុមការងារ​ Juuva Cambodia នឹងចូលរួម​រត់​ ក្នុងទិវារត់ប្រណាំង​ អន្តរជាតិ​ពាក់កណ្តាលម៉ារ៉ាតុង នៅមុខប្រាសាទអង្គរវត្ត​ 🫶🏃🏻‍♂️ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរ។

គោលដៅផ្ទាល់ខ្លួនរបស់ខ្ញុំ គឺរៃអង្គាសអោយបានយ៉ាងតិច 100$ សូមបងប្អូនចូលរួមបរិច្ចាគតាមសទ្ធាផងចុះ!

(AHC's Run & Raise)
☎️ Contacts 017 912 618
💳 000 320 555
(ANGKOR HOSPITAL FOR CHILDREN)
(DONATE) https://angkorhospital.org/campaign/run-the-angkor-wat-half-marathon-for-ahc-cambodian-runners/team/22
សូមអរគុណ!
#មន្ទីរពេទ្យកុមារអង្គរ #ខ្មែរជួយខ្មែរ

មីនុយ​អាហារ​សុខភាព​🍀
27/11/2024

មីនុយ​អាហារ​សុខភាព​🍀

ស្នាមញញឹម​😊
27/11/2024

ស្នាមញញឹម​😊

Address


Telephone

+85587822588

Website

Alerts

Be the first to know and let us send you an email when SreyPich Store168 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to SreyPich Store168:

  • Want your practice to be the top-listed Clinic?

Share