ក្រុមយុវឌីជីថល ខេត្តកំពង់ឆ្នាំង

  • Home
  • Cambodia
  • Phnom Penh
  • ក្រុមយុវឌីជីថល ខេត្តកំពង់ឆ្នាំង

ក្រុមយុវឌីជីថល ខេត្តកំពង់ឆ្នាំង clean our hands & healthy

24/04/2025

🎥តោះចាំមើលមានអីប្លែក📷📹💝
📝បែងចែកតួនាទីរបស់យុវជន មុនពេលចុះផ្សព្វផ្សាយ
ថ្ងែនេះតួច្រើននាក់ Roza - រ៉ូហ្សា SoTheary Kong Sith Kimseng Ouk SI Yean Sielong Ny
#ចេញថតលើកដំបូងរាងភ័យតិចហើយ 😛😍😃
#វគ្គចាប់ត្រី #វគ្គចូលតួ #ចុះផ្សព្វផ្សាយI4Cលើវិស័យទាំងបី(រដ្ឋបាលឃុំ មណ្ឌលសុខភាព និងសាលាបឋមសិក្សា)
#អនុស្សាវរីយ

23/04/2025

តើការងារស្ម័គ្រចិត្តជួយអីបានខ្លះដល់អ្នក?
👄តើអ្នកកំពុងអាននឹងធ្លាប់ធ្វើការងារស័្មគ្រចិត្តអត់?
👉បើធ្លាប់ Comment ខាងក្រោម👇
📢ការងារដំបូងរបស់ខ្ងុំគឺជាការងារស្ម័គ្រចិត្ត 📝
#ចេញថតលើកដំបូងរាងភ័យតិចហើយ 😛😍😃
#វគ្គចាប់ត្រី #វគ្គចូលតួ #អនុស្សាវរីយ

23/04/2025

🎥ចេញថតលើទី១ហើយ ជាមួយ -រ៉ូហ្សា
🙏អរគុណដល់ក្រុមការងារ
#វគ្គចាប់ត្រី🐠🐟
#អនុស្សាវរីយ 😍
អុី ម៉ាឡែន-Y malen
Y Ma Len
Thou Chanlakhena

18/03/2025

គម្រោង "គណនេយ្យភាពសង្គម ដើម្បីការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង"

14/03/2025
🙆តើអ្នកដឹងទេថា ការងារស្ម័គ្រចិត្ត ផ្ដល់ផលប្រយោជន៍ អ្វីខ្លះ សម្រាប់អ្នក?🙆ពួកគាត់ជាសមាជិក នៅក្នុង ក្រុមយុវឌីជីថល ខេត្តកំពង...
08/01/2025

🙆តើអ្នកដឹងទេថា ការងារស្ម័គ្រចិត្ត ផ្ដល់ផលប្រយោជន៍ អ្វីខ្លះ សម្រាប់អ្នក?
🙆ពួកគាត់ជាសមាជិក នៅក្នុង ក្រុមយុវឌីជីថល ខេត្តកំពង់ឆ្នាំង

22/12/2024

រួមគ្នាធ្វើអោយសេវាសាធារណ:កាន់តែប្រសើរឡើង
តាមរយ:គម្រោង គណនេយ្យភាពសង្គម
#គណនេយ្យភាពសង្គម

វេទិការ ឆ្លុះបញ្ចាំងលទ្ធផលការងារគម្រោង គណនេយ្យភាពសង្គម ប្រចាំឆ្នាំ២០២៤ក្រុមអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ថ្ងៃចន្ទ ១រោច ...
17/12/2024

វេទិការ ឆ្លុះបញ្ចាំងលទ្ធផលការងារ
គម្រោង គណនេយ្យភាពសង្គម ប្រចាំឆ្នាំ២០២៤
ក្រុមអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍
ថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។
ធ្វើនៅសាលាខេត្តកំពង់ឆ្នាំង


#គណនេយ្យភាពសង្គម
#កំពង់ឆ្នាំង

14/10/2024

ទឹកស្អាតអូវីលើកកម្ពស់សុខភាពគ្រួសារ ...................................................

អ្នកមីង ម៉ក់ ចាន់សាន ពលរដ្ឋរស់នៅភូមិប្រាំបីឆោម ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានលើកឡើងពីសារៈសំខាន់នៃការប្រើប្រាស់ទឹកស្អាតផលិតនៅក្នុងសហគមន៍ភូមិប្រាំបីឆោម ។

អ្នកមីងបានឱ្យដឹងថា ទឹកស្អាតអូវី បានជួយលើកកម្ពស់សុខភាពសមាជិកគ្រួសារ សុវត្ថិភាពពេលទទួលទាន ចំណេញពេលវេលា ព្រមទាំងកាត់បន្ថយការចំណាយនៅក្នុងបានយ៉ាងច្រើន ។

ខាងក្រោមនេះជាកិច្ចសន្ទនាស្តីពីបទពិសោធន៍ប្រើប្រាស់ទឹកស្អាតអូវីអស់រយៈពេលបីឆ្នាំកន្លងទៅរបស់អ្នកមីង ម៉ក់ ចាន់សាន និងក្រុមយុវឌីជីថលទឹកស្អាត និងអនាម័យខេត្តកំពង់ឆ្នាំង ។

ផលិតដោយ📷🎥 ក្រុមយុវឌីជីថល ខេត្តកំពង់ឆ្នាំង

14/10/2024

ទឹកស្អាតជួយកុមារ មណ្ឌលសុខភាព និងសាលាឃុំពង្រ ...........................................................

លោក ខែក សុផល មេឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានបង្ហាញពីចំណាប់រីករាយនៅពេលដែលមានស្ថាននីយ៍ទឹកស្អាតអូវី នៅក្នុងឃុំពង្ររបស់គាត់ ។

លោកមេឃុំលើកឡើងថា ស្ថាននីយ៍ទឹកស្អាតអូវីនៅក្នុងឃុំ បានផ្តល់ភាពងាយស្រួលសម្រាប់ប្រជាសហគមន៏ ព្រមទាំងជួយផ្គត់ផ្គង់ទឹកស្អាតដល់សាលាបឋមសិក្សា មណ្ឌលសុខភាព និងសាលាឃុំ ។

លោកមេឃុំបានបន្តថា ទម្រាំនិងបានបង្កើតនូវស្ថាននីយ៍ទឹកស្អាតអូវី នេះឡើងជួបការផលពិបាកយ៉ាងខ្លាំង ពីព្រោះត្រូវសិក្សាពីប្រភពទឹក ហើយបានយកទឹកទៅពិនិត្យនៅប្រទេសបារាំង ដើម្បីធានាថា ប្រជាពលរដ្ឋទូទាំងឃុំប្រើប្រាស់ទឹកស្អាត និងមានសុវត្ថិភាពពេលទទួលទាន ។

ផលិតដោយ 📷🎥 #ក្រុមយុវឌីជីថលខេត្តកំពង់ឆ្នាំង

14/10/2024

ដំណើរការផលិតទឹកស្អាតប្រើប្រាស់នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង.........................................
អ្នកមីង គង់ ស៊ីម ម្ចាស់ស្ថានីយប្រព័ន្ធទឹកស្អាតអូវី នៅភូមិប្រាំបីឆោម ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ អ្នកមីងបានរៀបរាប់ពីលំហូរផលិតទឹកស្អាតចាប់ពីមួយដំណាក់កាលទៅមួយដំណាក់ រហូតបានផលិតចេញជាទឹកស្អាត វេចខ្ចប់ និងចែកចាយទៅដល់អ្នកភូមិ ។

ស្ថានីយប្រព័ន្ធទឹកស្អាតអូវីនៅភូមិនេះ មានគណៈកម្មាការចុះត្រួតពិនិត្យមួយខែម្ដង ដោយពិនិត្យទៅលើម៉ាស៊ីនចម្រាញ់ទឹក និងធុងចម្រោះទឹក ។ មួយថ្ងៃស្ថានីយប្រព័ន្ធទឹកស្អាតអូវីនៅភូមិប្រាំបីឆោម ផលិតទឹកបាន ១០០ធុងសម្រាប់ផ្គត់ផ្គងដល់ប្រជាសហគមន៍ ។

ផលិតដោយ📷🎥
#ក្រុមយុវឌីជីថលខេត្តកំពង់ឆ្នាំង

Address

ខេត្តកំពង់ឆ្នាំង
Phnom Penh
2024908

Telephone

+855963783642

Website

Alerts

Be the first to know and let us send you an email when ក្រុមយុវឌីជីថល ខេត្តកំពង់ឆ្នាំង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share