Amour Zell សុខភាព-បុរសនារី

Amour Zell សុខភាព-បុរសនារី Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Amour Zell សុខភាព-បុរសនារី, Medical and health, Kampot Province, Phnom Penh.

អាម័រស៊ែល​ គឺជាអ្នកឯកទេសតម្រងនោម

✅️ នោមញឹក បែកពពុះ នោមសល់ នោមក្រហាយ ក្តៅចុកឈឺ
✅️ ចុកដៃជើង ក្បាល់ជង្គង់ ចង្កោះ
✅️ លើកជាតិអាសុីត ស្ករ ទឹកនោមផ្អែម
✅️ គេងមិនលក់ ជាតិពុលក្នុងខ្លួន

សូមទំនាក់ទំនង☎️

012225198 Cellcard

093205089 Smart

066499903 Metfone

25/08/2025

សូមប្រុង​ប្រយត័្ន​ ការពារទាំងអស់គ្នា​ បញ្ហាកំពុងប្រឈម…

#បញ្ហាតម្រងនោម​ #លាងឈាម​ #បញ្ហាក្រលៀន

អាម័រស៊ែល​ គឺជាអ្នកឯកទេសតម្រងនោម ✅️ នោមញឹក បែកពពុះ នោមសល់ នោមក្រហាយ ក្តៅចុកឈឺ ✅️ ចុកដៃជើង ក្បាល់ជង្គង់ ចង្កោះ ✅️ លើកជាតិ...
25/08/2025

អាម័រស៊ែល​ គឺជាអ្នកឯកទេសតម្រងនោម

✅️ នោមញឹក បែកពពុះ នោមសល់ នោមក្រហាយ ក្តៅចុកឈឺ
✅️ ចុកដៃជើង ក្បាល់ជង្គង់ ចង្កោះ
✅️ លើកជាតិអាសុីត ស្ករ ទឹកនោមផ្អែម
✅️ គេងមិនលក់ ជាតិពុលក្នុងខ្លួន

សូមទំនាក់ទំនង☎️

012225198 Cellcard

093205089 Smart

066499903 Metfone

12/08/2025

លោកអ្នកកំពុងជួបបញ្ហា​ ទាំងអស់នេះមែនទេ?

☎️សូមទំនាក់ទំនងមកអីឡូវនេះ

093 205 089 Smart

012 225 198 Cellcard

066 499 903 Metfone

12/08/2025

អាម័រស៊ែល​ គឺជាអ្នកឯកទេស.ត.ម្រ.ងនោ.ម

✅️ នោ.មញឹក នោ.ម​បែ.កព.ពុះ នោ.មសល់ នោ.មក្រហា.យ ក្តៅ ចុ.ក ឈឺ
✅️ ចុ.កដៃ ជើង ក្បា.ល់ជង្គង់ ចង្កោះ ទឹក.ដក់ក្បា.ល់ជង្គ.ង់
✅️ លើកជា.តិអាសី.ត ជាតិស្ករ ទឹកនោ.មផ្អែ.ម
✅️ គេងមិនលក់ ជាតិពុ.លក្នុងខ្លួន
👉 ZE'LL ព្យាបា.លជាដា.ច់1,000%

សូមទំនាក់ទំនង☎️

012225198 Cellcard

093205089 Smart

066499903 Metfone

អាម័រស៊ែល​ គឺជាអ្នកឯកទេស.ត.ម្រ.ងនោ.ម ✅️ នោ.មញឹក នោ.ម​បែ.កព.ពុះ នោ.មសល់ នោ.មក្រហា.យ ក្តៅ ចុ.ក ឈឺ ✅️ ចុ.កដៃ ជើង ក្បា.ល់ជង្...
11/08/2025

អាម័រស៊ែល​ គឺជាអ្នកឯកទេស.ត.ម្រ.ងនោ.ម

✅️ នោ.មញឹក នោ.ម​បែ.កព.ពុះ នោ.មសល់ នោ.មក្រហា.យ ក្តៅ ចុ.ក ឈឺ
✅️ ចុ.កដៃ ជើង ក្បា.ល់ជង្គង់ ចង្កោះ ទឹក.ដក់ក្បា.ល់ជង្គ.ង់
✅️ លើកជា.តិអាសី.ត ជាតិស្ករ ទឹកនោ.មផ្អែ.ម
✅️ គេងមិនលក់ ជាតិពុ.លក្នុងខ្លួន
👉 ZE'LL ព្យាបា.លជាដា.ច់1,000%

សូមទំនាក់ទំនង☎️

012225198 Cellcard

093205089 Smart

066499903 Metfone

ស្ទើរមិនជឿ! ទម្លាប់ពេលព្រឹកដែលគេមើលរំលង ៦ អាចជួយដោះបំណុលជាង ៤២ម៉ឺនដុល្លារបានលោក Hal Elord បច្ចុប្បន្នគឺជាអ្នកនិពន្ធ គ្រូ...
23/10/2022

ស្ទើរមិនជឿ! ទម្លាប់ពេលព្រឹកដែលគេមើលរំលង ៦ អាចជួយដោះបំណុលជាង ៤២ម៉ឺនដុល្លារបាន

លោក Hal Elord បច្ចុប្បន្នគឺជាអ្នកនិពន្ធ គ្រូបង្វឹកភាពជោគជ័យ និងជាវាគ្មិនមួយរូបផងដែរ។ សៀវភៅដ៏ល្បីល្បាញមួយក្បាលដែលលោកបាននិពន្ធឡើងគឺមានចំណងជើងថា The Miracle Morning ឬអាចបកប្រែជាភាសាខ្មែរថា ពេលព្រឹកព្រលឹមដ៏អស្ចារ្យ។ សៀវភៅនេះគឺបាននិយាយពីប្រវត្តិ និងទម្លាប់ពេលព្រឹកព្រលឹមចំនួន ៦យ៉ាង ដែលលោកបានស្រាវជ្រាវ ​និងអនុវត្តន៍នៅខណៈពេលដែលជីវិតរបស់លោកធ្លាក់ចុះដល់បាតព្រោះតែជំពាក់បំណុលគេរហូតដល់ទៅ ៤២៥,០០០ ដុល្លារ ប៉ុន្តែលោកអាចធ្វើឱ្យជីវិតរបស់លោកអាចងើបឡើងវិញចាកចេញពីភាពខ្មៅងងឹងទាំងនោះបាន។

រំលឹកទៅកាន់ប្រវត្តិរបស់លោកលោកបានបញ្ជាក់ថា ជីវិតរបស់លោកគឺបានធ្លាក់ចុះដល់បាតចំនួន ២ដង។ ទី១ គឺនៅពេលដែលលោកមានអាយុខ្ទង់ ២០ ឆ្នាំ គឺលោកបានជួបនូវគ្រោះថ្នាក់ចរាចរណ៍ដែលធ្វើឱ្យប៉ះពាល់ដល់ខួរក្បាល បាក់ឆ្អឹងរហូតដល់ទៅ ១១កំណាត់ និងរបួសពាសពេញរាងកាយយ៉ាងដំណំ។ មនុស្សជាច្រើនបានគិតថាលោកប្រហែលជាអាចនឹងក្លាយជាមនុស្សពិការអស់មួយជីវិតហើយព្រោះតែការបាក់ឆ្អឹង និងការប៉ះពាល់ខួរក្បាលរបស់លោកបានធ្វើឱ្យលោកមានការភ្លេចភ្លាំងច្រើន។ ប៉ុន្តែអ្វីគ្រប់យ៉ាងដូចជាមានរឿងអច្ឆរិយកើតឡើងចំពោះលោក គឺលោកបានជាសះស្បើយ ហើយត្រឡប់មកក្លាយជាមនុស្សធម្មតាវិញ។

ចំណុចដែលជីវិតលោកធ្លាក់ចុះជាលើកទី ២គឺនៅក្នុងឆ្នាំ ២០០៧ នៅខណៈពេលសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានចាប់ផ្ដើមមានវិបត្តិ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រាក់ចំណូលរបស់លោក ដែលជាហេតុធ្វើឱ្យជីវិតរបស់លោកមានភាពក្រឡាប់ចាក់ក្នុងរយៈពេលលឿនបំផុត ទាំងដែលលោកមិនបានត្រៀមខ្លួនរួចរាល់នៅឡើយ។ លោកបានខ្វះប្រាក់ដើម្បីបង់ទៅលើវិក័យបត្រចំណាយផ្សេងៗ ហើយការចំណាយដ៏ធំរបស់លោកគឺការបង់ប្រាក់កម្ចីទិញផ្ទះ ដែលបានធ្វើឱ្យជីវិតរបស់លោកធ្លាក់ទៅក្នុងបំណុលរហូតដល់ទៅ ៤២៥០០០ ដុល្លារ។ ចាប់ពីពេលនោះមកជីវិតរបស់លោកបានប្រែប្រួលខ្លួនក្លាយជាមនុស្សដែលធ្លាក់ទឹកចិត្ត អស់សង្ឃឹម​ និងចូលចិត្តនៅស្ងៀមស្ងាត់តែឯងដើម្បីរិះរកដំណោះស្រាយ។

ក្រោយមកនៅក្នុងឆ្នាំ ២០០៨ ជីវិតរបស់លោកក៏ចាប់ផ្ដើមប្រែប្រួលត្រឡប់មកជាល្អប្រសើរជាងមុន នៅពេលដែលលោកបានយកបញ្ហារបស់លោកទៅនិយាយប្រាប់ដល់មិត្តភក្តិជិតស្និទ្ធម្នាក់របស់លោក។ ចម្លើយតបដែលមិត្តរបស់លោកជួយគឺឱ្យលោកចាប់ផ្ដើមហាត់ប្រាណឱ្យបានទៀងទាត់ ដើម្បីឱ្យស្មារតីមានភាពល្អប្រសើរជាងមុន។ ក្រោយមកលោកបានអាចសៀវភៅមួយក្បាលរបស់លោក Jim Rohn ដែលបាននិយាយពាក្យដ៏មានអត្ថន័យមួយឃ្លាថា “កម្រិតនៃភាពជោគជ័យរបស់អ្នកគឺនឹងមិនអាចលើសពីកម្រិតនៃការអភិវឌ្ឍខ្លួនរបស់អ្នកនោះទេ ព្រោះភាពជោគជ័យគឺជាអ្វីដែលអ្នកអាចទាក់ទាញវាបានតាមរយៈការអភិវឌ្ឍខ្លួនឱ្យក្លាយជាមនុស្សបែបណាមួយ”។ ក្រោយពីយល់ពីអានពាក្យមួយឃ្លានេះហើយ លោកក៏ចាប់ផ្ដើមខិតខំស្រាវជ្រាវពីវិធីសាស្ត្រផ្សេងៗ ដើម្បីអភិវឌ្ឍន៍ខ្លួនឯងឡើងវិញ រហូតដល់លោកអាចបង្កើតចេញជាទម្លាប់ពេលព្រឹកមួយដែលលោកបានដាក់ថា S.A.V.E.R.S។

១. Silence (S)៖ មានន័យថា ភាពស្ងៀមស្ងាត់ ដែលដំបូងឡើយនៅពេលដែលលោកក្រោកពីដំណេកលោកត្រូវ អង្គុយតាំងសមាធិដើម្បីធ្វើចិត្តឱ្យស្ងប់ កាត់បន្ថយអារម្មណ៍ស្ត្រេសមុននឹងចាប់ផ្ដើមថ្ងៃថ្មីរបស់លោក។ នៅក្នុងចំណុចនេះអ្នកអាចធ្វើការតាំងសមាធិ ​ធ្វើការបួងសួងដល់អ្វីដែលអ្នកមានជំនឿ ធ្វើការដឹងគុណដល់អ្វីៗដែលមានគុណលើអ្នក ដងដង្ហើមឱ្យបានវែងៗ ឬឆ្លុះបញ្ចាំងពីខ្លួនឯងអំពីអ្វីដែលអ្នកបានធ្វើជាដើម។

២. Affrimation (A)៖ មានន័យថា ការប្រើពាក្យល្អៗបញ្ជាក់ប្រាប់ខ្លួនឯង។ អ្នកអាចសរសេរពាក្យល្អៗដែលអ្នកនឹងប្រើដើម្បីបញ្ជាក់ប្រាប់ខ្លួនឯងជារៀងរាល់ថ្ងៃ។ អ្វីដែលអ្នកគួរសរសេរគឺ តើអ្វីដែលអ្នកពិតជាចង់បានខ្លាំងបំផុត? ហេតុអ្វីបានជាអ្នកចង់បានវា? តើអ្នកត្រូវធ្វើខ្លួនបែបណាដើម្បីទទួលបានវា? ធ្វើការប្ដេជ្ញាចិត្តចំពោះសកម្មភាពអ្វីខ្លះដែលអ្នកនឹងធ្វើដើម្បីទទួលបានវា។

៣. Visualization (V)៖ មានន័យថាស្រមៃឱ្យឃើញជារូបភាព។ នៅក្រោយពេលដែលអ្នកប្រើពាក្យល្អៗ និងនិយាយចេញនូវអ្វីដែលអ្នកចង់បានហើយ អ្នកត្រូវធ្វើការស្រមៃអំពីវាឱ្យចេញជារូបភាពផងដែរ។ ប្រសិនបើអ្នកចង់បានអ្វីអ្នកអាចស្រមៃថាអ្នកកំពុងតែទទួលបានវា និងទទួលអារម្មណ៍រំភើបផ្សេងៗពេលដែលអ្នកជោគជ័យជាដើម។ ការស្រមៃថាអ្នកកំពុងទទួលបាននូវអ្វីដែលអ្នកចង់បាន គឺវានឹងផ្ដល់នូវថាមពល និងជំនឿចិត្តឱ្យអ្នកដើម្បីសម្រេចនូវរាល់អ្វីៗដែលអ្នកចង់បាន។

៤. Exercise (E)៖ មានន័យថា ការហាត់ប្រាណ។ អ្នកត្រូវធ្វើការហាត់ប្រាណដើម្បីឱ្យឈាមក្នុងខ្លួនរបស់អ្នករត់ល្អ និងធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លាមុននឹងចាប់ផ្ដើមថ្ងៃថ្មី។ អ្នកអាចជ្រើសរើសនូវប្រភេទលំហាត់ប្រាណផ្សេងៗដែលអ្នកចូលចិត្ត ដើម្បីឱ្យអ្នកមានអារម្មណ៍ល្អក្នុងការធ្វើវា និងមិនមានភាពធុញទ្រាន់។

៥. Reading (R)៖ មានន័យថា ការអាន។ បន្ទាប់ពីហាត់ប្រាណហើយ អ្នកត្រូវចាប់ផ្ដើមអាន។ អ្នកអាចអាននូវសៀវភៅផ្សេងៗដែលអ្នកចូលចិត្ត និងត្រូវជាមួយនឹងគោលដៅដែលអ្នកចង់សម្រេចបាន។ សម្រាប់អ្នកថ្មីៗដែលមិនសូវចូលចិត្តការអាន លោកផ្ដល់ជាយោបល់ថាគួរតែធ្វើការប្ដេជ្ញាចិត្តដាក់គោលដៅអានឱ្យបានយ៉ាងហោចណាស់ ១០ទំព័រឡើងដែរ ឬនិយាយមួយបែបទៀតអានយ៉ាងតិច ៣០នាទីជាប្រចាំ។

៦. Scribling (S)៖ មានន័យថា ការសរសេរ។ បន្ទាប់ពីអានចប់អ្នកត្រូវសរសេរចូលនូវរាល់ចំណុចសំខាន់ៗ ឬចំណេះដឹងថ្មីៗដែលអ្នកទទួលបានចូលទៅក្នុងក្រដាស ឬកូនសៀវភៅរបស់អ្នក។ ការសរសេរវាអាចធ្វើឱ្យអ្នកចងចាំបានយូរ ចំណេញពេលវេលា និងងាយស្រួលក្នុងការស្វែងរកវា។ ជាចុងក្រោយនៅពេលដែលអ្នកទទួលបាននូវអ្វីថ្មីៗ កុំភ្លេចព្យាយាមយកវាទៅអនុវត្តន៍ផងព្រោះចំណេះដឹងដែលមិនបានយកវាទៅអនុវត្តន៍គឺវាគ្មានន័យនោះទេ។

ជាសង្ខេបមកវិញនេះគឺជាបទពិសោធន៍ក៏ដូចជាទម្លាប់របស់លោក Hal Elrod ដែលជីវិតរបស់់លោកបានធ្លាក់ដល់បាត បន្ទាប់មកក្រោយពីពេលដែលលោកបានរកឃើញនៅទម្លាប់ទាំងអស់នេះ ហើយបានយកវាទៅអនុវត្តន៍ធ្វើឱ្យជីវិតរបស់លោកមានការប្រែប្រួលល្អប្រសើរជាងមុន ការងារក៏ចាប់ផ្ដើមរីកចម្រើនទៅមុខ ចំណូលក៏កើនឡើងច្រើនជាងមុន និងអាចរំដោះខ្លួនចេញពីបំណុលជាង ៤០ម៉ឺនដុល្លារទៀតផង។ លោកបាននិយាយថាក្រោយពេលដែលលោកយកទម្លាប់ទាំងនេះមកអនុវត្តន៍គឺ ជីវិតរបស់លោកបានល្អប្រសើរជាងជីវិតរបស់លោកកាលពីមុនកើតមានវិបត្តិសេដ្ឋកិច្ចនៅអាមេរិកនោះទៅទៀត។ ជាចុងបញ្ចប់ ក្រោយពេលដែលមិត្តអ្នកអានបានដឹងពីទម្លាប់ដ៏អស្ចារ្យទាំង ៦របស់លោក Hal Elrod ដែលលោកប្រើដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យប្រសើរឡើង និងអាចរកចំណូលបានជាច្រើន រហូតដល់អាចដោះបំណុលដែលខ្លួនជំពាក់គេចំនួន ៤២៥០០០ ដុល្លារបាន លោកអ្នកក៏អាចយកទម្លាប់ទាំងនោះទៅអនុវត្តន៍តាមផងដែរ ដើម្បីអាចកែប្រែខ្លួនឯងឱ្យក្លាយជាមនុស្សម្នាក់ដែលមានសមត្ថភាពខ្ពស់ អាចរកចំណូលបានកាន់តែច្រើនដើម្បីអាចដោះបំណុល និងកសាងនូវទ្រព្យសម្បត្តិឱ្យកាន់តែមានជីវភាពធូរធារផងដែរ៕

ជីវិត​លំហែរពេលចូលនិវត្តន៍ពីការងារ​ ដេីម្បីសុខភាព​ នឹងជីវិត​មានតម្លៃ​ !
15/09/2022

ជីវិត​លំហែរពេលចូលនិវត្តន៍ពីការងារ​ ដេីម្បីសុខភាព​ នឹងជីវិត​មានតម្លៃ​ !

កូនប្រសារអ្នកឧកញ៉ា ម៉ុង ឫទ្ធី ផ្តាំយុវជនឱ្យធ្វើរឿង៨ចំណុច កុំទាន់ស្តាប់អ្នកជោគជ័យច្រើនពេកបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក...
18/08/2022

កូនប្រសារអ្នកឧកញ៉ា ម៉ុង ឫទ្ធី ផ្តាំយុវជនឱ្យធ្វើរឿង៨ចំណុច កុំទាន់ស្តាប់អ្នកជោគជ័យច្រើនពេក

បណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប និងជាកូនប្រសារ​របស់​អ្នកឧកញ៉ា ម៉ុង ឫទ្ធី ​​បាន​​មាន​អនុសាសន៍​ផ្តាំ​ផ្ញើ​ដល់​យុវជន​ជំនាន់​ក្រោយ និង​សិស្សានុសិស្ស​ថា កុំទាន់​អាល​ស្តាប់​អ្នក​ជោគជ័យ​ច្រើន​ពេក ​​ហើយ​លោក​​​សូម​ណែនាំ​ឱ្យ​ធ្វើ​រឿង​សំខាន់ៗ​ចំនួន ៨ ចំណុច ​ក្នុង​នាម​ជា​យុវជន​បន្ត​វេន។

អនុប្រធាន​សភា​ពាណិជ្ជកម្មកម្ពុជា​​រូប​នេះ ​​បាន​លើក​ឡើង​ក្នុងកម្មវិធីតម្រង់ទិស​ជំនាញសិក្សា​និងការងារ នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន សម្រាប់​សិស្ស​និស្សិត​ប្រមាណ ៥០០​នាក់ ​​កាលពី​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ២០២២ ថា លោក​មាន​៨​ចំណុច ​​ដើម្បី​ចែក​រំលែក​ដល់​​​សិស្ស​និស្សិត​ ហើយ​ជា​រឿង​ដែល​យុវជន​ត្រូវ​ធ្វើ ដូច​ខាង​ក្រោម៖

១. ហ៊ានអភិវឌ្ឍខ្លួនលើចំណេះដឹង៖ កុំអាលស្តាប់អ្នកជោគជ័យខ្លាំងពេក នាំឱ្យបែកអារម្មណ៍ ប៉ុន្តែត្រូវផ្តោត​លើ​ការ​សិក្សា​អភិវឌ្ឍ​ខ្លួន​ ឱ្យ​មាន​ចំណេះ​ដឹង​ច្បាស់​លាស់​សិន។

២. ត្រូវចាប់យកមុខវិជ្ជាណាមួយឱ្យបានច្បាស់លាស់៖ មនុស្សម្នាក់​យ៉ាង​ហោចណាស់ ក៏​មានជំនាញ​មួយ​ច្បាស់ដែរ ដូច្នេះ​បើ​ដឹង​ថា​ខ្លួន​ពូកែ​មុខ​វិជ្ជា​អ្វី គួរ​តែ​ចាប់​​​យក​មុខវិជ្ជា​នោះ​ឱ្យ​បាន​ច្បាស់​លាស់។

៣. ត្រូវដាក់ទិសដៅរបស់ខ្លួន៖ តើ​អនាគត​ខ្លួន​ចង់ក្លាយជាអ្វី? ជាមន្ត្រីរាជការ សហគ្រិនភាព ឬបុគ្គលិក​វិស័យឯកជន? ជាពិសេស​ ត្រូវ​ចេះ​សិក្សា​ស្វែង​យល់​ពី​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល និង​សម្រួច​ខ្លួន​ទៅ​តាម​គោលនយោបាយ​នោះ។

៤. ត្រៀមខ្លួនសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០៖ ត្រូវយល់ដឹងពីបច្ចេកវិទ្យាទំនើបៗឱ្យបានច្រើន ទាក់​នឹង​​​បរិបទ​ការងារ​ថ្មី ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ជំនួយ។

៥. ត្រូវចេះ IT និងភាសាអង់គ្លេស៖ ចំណេះដឹង​ទាក់ទង​នឹង​​ Computer និង​ភាសាអង់គ្លេស ជា​អ្វី​ដែល​មិន​អាច​ខ្វះ​បាន សម្រាប់​មនុស្ស​សម័យ​ថ្មី ដូច្នេះ​ត្រូវ​តែ​ខិត​ខំ​សិក្សា​ឱ្យ​បាន​ជ្រៅ​ជ្រះ ឬ​អាច​ប្រើ​ការ​បាន។ ​

៦. ត្រូវចេះសិក្សាជាក្រុម និងរៀនរបៀបធ្វើការជាក្រុម៖ នៅ​បរទេស​ គេ​ចូល​ចិត្ត​ធ្វើ​ជា​ការ​ក្រុម ព្រោះ​វា​អាច​បានលទ្ធផលខ្ពស់ ប៉ុន្តែ​​​បរិបទ​កម្ពុជា​លោក​យល់​ឃើញ​ថា មនុស្ស​ដូច​ជា​ពិបាក​ពេល​ធ្វើការ​ជាក្រុម ដូច្នេះ​យុវជន​សម័យ​ថ្មី​ ត្រូវ​អភិវឌ្ឍ​ខ្លួន​ និង​ត្រូវ​រៀន​សម្រប​ខ្លួន​​ ឱ្យ​ចេះ​ធ្វើការ​ជា​ក្រុម។

៧. ត្រូវមានមនុស្សម្នាក់​ជា​និមិត្ត​រូប​ (Idol) ដើម្បីធ្វើគម្រូតាម៖ មនុស្ស​ជោគជ័យ​ម្នាក់ តែង​​មាន​មនុស្ស​អស្ចារ្យ​ម្នាក់​​​​ជា​និមិត្ត​រូប ​​បើ​មិន​មាន​ទេ នោះ​មាន​ន័យ​ថា​ យើង​គ្រាន់​តែ​​ជា​មនុស្ស​សាមញ្ញ ​គ្មាន​ការ​ខិត​ខំ និង​គ្មាន​ការ​ប្តេជ្ញា​ចិត្ត​នោះ​ទេ។

៨. ត្រូវចេះថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អ៖ សុខភាព​ នៅ​តែ​ជា​រឿង​សំខាន់ ទោះ​បី​ថ្នាក់​ដឹកនាំ​កំពូលៗ​​ក៏​តែង​គិត​ពី​សុខភាព​ និងថែ​ទាំ​​កាយ​សម្បទារ​ឱ្យ​បាន​មាំមួន​ផង​ដែរ ដូច្នេះ​ក្នុងនាម​យុវជន មិន​អាច​ប្រងើយ​កន្តើយ​មិន​គិត​ពី​សុខភាព​របស់​ខ្លួន​នោះ​ទេ។

សូមបញ្ជាក់ថា បណ្ឌិត​​ តាន់ មុនីវណ្ណ ​​​កើត​ឆ្នាំ​១៩៧៣​ ហើយ​ម្តាយ​​​បាន​ស្លាប់​​នៅ​សម័យ​ប៉ុលពត ​ខណៈ​ដែល​លោក​​រស់​នៅ​តែលតោល​ ក្នុង​ស្ថានភាព​លំបាក​​​ជា​ច្រើន​ឆ្នាំ។ ប៉ុន្តែ​​ដោយសារ​ការ​ខិតខំ​ប្រឹង​ប្រែង​​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​រៀនសូត្រ លោក​បាន​បញ្ចប់​ការសិក្សា​​ជា​ច្រើន​ដូចជា បរិញ្ញាបត្រ​ច្បាប់, អនុបណ្ឌិត​ ចំនួន​២ ​ផ្នែក (គ្រប់គ្រង និង​ធុរកិច្ចរដ្ឋបាល) និង​បណ្ឌិត​ ចំនួន​២ ផ្នែក (ច្បាប់ និង​ធុរកិច្ចរដ្ឋបាល)។

បច្ចុប្បន្ន​ បណ្ឌិត​​ តាន់ មុនីវណ្ណ មាន​​តួនាទី​ក្នុង​សង្គម​ជា​ច្រើន​ដូចជា ​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា សមាជិក​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​កម្ពុជា-ថៃ សមាជិក​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ចិន-អាស៊ាន សមាជិក​ក្រុមប្រឹក្សាភិបាល​សមាគម​ពាណិជ្ជកម្ម​អាស៊ីអាគ្នេយ៍ សមាជិក​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាស៊ាន​ឥណ្ឌា សមាជិក​សមាគម​អ្នក​សាងសង់​អាស៊ាន ទី​ប្រឹក្សា​ជាន់​ខ្ពស់​នៃ​សមាគម​អភិវឌ្ឍន៍​លំនៅដ្ឋាន​ អគ្គលេខាធិការ​សមាគម​អ្នក​សាងសង់​កម្ពុជា ទី​ប្រឹក្សា​ភិបាល​​សមាគម​ស្ត្រី​កម្ពុជា​ ក្រុមប្រឹក្សា​បណ្តុះ​បណ្តាល​ថ្នាក់​ជាតិ​នៃ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​ សមាជិក​មេធាវី នៃ​​គណៈ​មេធាវី​កម្ពុជា។ ​រីឯតួនាទីឯកជន លោក​គឺជា​អគ្គនាយករង​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និង​ជាម្ចាស់​​ក្រុមហ៊ុន​ចំនួន​១០ ផងដែរ៕

មកដឹងពីក្បួនរកស៊ីទាំង១០ របស់ជនជាតិចិនទោះរកស៊ីដល់ណាក៏រីកចម្រើនអាច បន្សល់មុខរបរតកូនចៅទៀតនាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថា...
23/07/2022

មកដឹងពីក្បួនរកស៊ីទាំង១០ របស់ជនជាតិចិនទោះរកស៊ីដល់ណាក៏រីកចម្រើនអាច បន្សល់មុខរបរតកូនចៅទៀត

នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាជនជាតិមួយដែលលេចធ្លោជាងគេក្នុងវិស័យរកស៊ីមិនតែប៉ុណ្ណោះជនជាតិចិនក៏ល្បីពូកែខាងធ្វើជំនួញ របររកស៊ី និងការចាយលុយតាមខ្ទង់ច្បាស់លាស់ណាស់។ បន្ថែមពីនេះទៅទៀតការប្រើប្រាស់យុទ្ធសាស្រ្ដរកស៊ី ក៏អស្ចារ្យមិនធម្មតាដែរ។

ថ្ងៃនេះក្រុមការងាររបស់ Business Cambodia នឹងមកបង្ហាញពីគន្លឹះទាំង ១០ថាហេតុអ្វីបានជាប្រជាជនចិនមានភាពវៃឆ្លាតក្នុងការធ្វើជំនួញបែបនេះ។ គន្លឹះទាំងអស់រួមមានដូចខាងក្រោម៖

១. ចង់ជោគជ័យត្រូវការពេលវេលា

ប្រទេសចិនមានទស្សនៈមួយថា​​​ ដាំដើមស្វាយប្រើរយៈពេល ៣ឆ្នាំ ដាំដើមឬស្សីប្រើរយៈពេល ១០ឆ្នាំ។ គោលគំនិតនេះបង្ហាញឲ្យឃើញថាបើចង់ជោគជ័យគឺពិតជាត្រូវការពេលវេលាហើយត្រូវហ៊ានលត់ដុំចិត្តគំនិតកុំឲ្យមានភាពច្របូកច្របល់។

២. អតិថិជនគឺជាស្ដេចនៃអាជីវកម្ម

នៅតំបន់ណាដែលមានហាងជនជាតិចិន ប្រាកកដជាពិបាកឲ្យហាងដទៃប្រកួតប្រជែងណាស់ព្រោះចិនមានវប្បធម៍មួយគឺ ទុកភ្ញៀវជាស្ដេច។ រាល់អតិថិជនទាំងអស់ដែលបានទៅហាងរបស់ជនជាតិចិន ចិនតែងតែផ្ដល់នូវសេវាកម្មយ៉ាងមានភាពកក់ក្ដៅ និងមានអារម្មណ៍ល្អ ដែលជាហេតុធ្វើឲ្យភ្ញៀវចូលពេញហាង។

៣. ចេះអ្វីធ្វើហ្នឹង ត្រូវចាប់ផ្ដើមពីតូច

ក្នុងចំណុចនេះ ប្រជាជនចិនឲ្យតម្លៃទៅលើមនុស្សដែលមានភាពប៉ិនប្រសព្វ និងមានទេពកោសល្យណាស់។ ហើយព្យាយាមបណ្ដុះគំនិតឲ្យហ៊ានចេញរកស៊ីពីតូចទៅចិនបន្តថាកុំចាំរហូតដល់មានអ្វីៗគ្រប់សព្វ ទើបចាំផ្ដើមធ្វើអាជីវកម្មនោះ។

៤. ធ្វើរឿងល្អហូប កុំធ្វើឲ្យតែល្អមើល

នេះជាគោលការណ៍ហិរញ្ញវត្ថុដ៏ល្អមួយរបស់ប្រជាជនចិនដែលនិយាយថា “កុំខ្ចីលុយគេមកចាប់ផ្តើម ត្រូវឈរឲ្យនឹងសិន ចាំខ្ចីលុយគេមកពង្រីកម្ដងបន្តិច”ៗ។ ហើយអ្វីដែលកាន់ពិសេសេមួយទៀតនោះគឺ សន្សំលុយបន្តិចម្ដងៗ ចាំចាប់ផ្ដើមបើកអាជីវកម្ម ទោះបីជាបរាជ័យក៏គ្មានហានិភ័យដែរ។

៥. ត្រីលឿន ស៊ីត្រីយឺត

ត្រង់ចំណុចនេះគឺសំដៅទៅលើសក្ដានុពល និងមានអត្តចរិករហ័សរហួនរបស់ជនជាតិចិត្ត។ ដែលជាមូលហេតុចម្បងជួយឲ្យជនជាតិចិន ចេញបើកអាជីវកម្មដោយទទួលបានភាពជោគជ័យទាន់ពេលវេលា នឹងត្រូវកាលៈទេសៈ។

៦. ដួលនៅទីណា ត្រូវងើបនៅទីនោះ

នេះជាឃ្លារបស់មហាសេដ្ឋីលោក ជេក​ ម៉ា ប្រាប់អំពីឆន្ទៈនៃការតស៊ូខិតខំធ្វើអ្វីមួយដើម្បីទទួលបានជោគជ័យ។ លោក ជេក ម៉ា បានប្រាប់បន្តអំពីភាពបរាជ័យថា ​“នៅក្នុងក្រុមហ៊ុន KFC ២៤នាក់បានដាក់ពាក្យធ្វើកាងារ ហើយ២៣នាក់ជាប់ លើកលែងតែខ្ញុំម្នាក់គត់ដែលធ្លាក់ប៉ុណ្ណោះ”។

តែលោកមិនបានបោះបង់ក្ដីសង្ឃឹមឡើយ ផ្ទុយមកវិញលោកបានបន្ថែមការខំប្រឹងប្រែងរហូតក្លាយជាស្ថាបនិករបស់ក្រុមហ៊ុន Alibaba។ នេះហើយជាស្មារតីដួលកន្លែងណា ងើបកន្លែងនោះ។

៧. រកស៊ីត្រូវវោហាស័ព្ទ

ជាការពិតណាស់ រាល់សហគ្រិនចិនភាពច្រើនពូកែខាងវោហាស័ព្ទ ហើយចិនក៏មានវប្បធម៌ជួបមនុស្សផ្សេងៗដើម្បីពង្រីកទំនាក់ទំនងរបស់ខ្លួន ជាពិសេសជួយបង្កើនសមត្ថភាពនិយាយបានទៀតផង។

៨. រៀនធ្វើមនុស្សចិត្តដាច់

មកដល់ជំហ៊ាននេះ វាជាផ្នត់គំនិតមួយមុនចេញរកស៊ីរបស់ជនជាតិចិន ដែលតែងតែពោលថា ចិត្តល្អគឺជាបុណ្យ ចិត្តទុនគឺជាគ្រោះ។ វាមិនមែនត្រឹមតែប្រើនៅក្នុងប្រទេសចិនប៉ុណ្ណោះទេ តែវាត្រូវបានប្រើនៅក្នុងវិស័យជំនួញសឹងតែទូទាំងសកលទៅហើយ ។

៩. សប្បាយតាមកាល

ចិនមានវប្បធម៌សប្បាយតាមកាលៈទេសៈរហូតដល់មានទស្សនៈមួយពោលថា ប្រឹងឲ្យអស់ដៃ ចាយឲ្យចំខ្ទង់។ ដែលជាទស្សនៈដ៏មានអត្ថន័យចំពោះការកំណត់ពេលវេលាសប្បាយ ជាជាងសប្បាយទៅតាមចំណង់។

១០. ទម្លាប់សន្សំច្រើនជាងទម្លាប់ចាយវាយខ្ជះខ្ជាយ

ចុងក្រោយជាចំណុចខ្លឹមមួយដែលប្រជាជនចិនតែងតែពោលថា “អង្ករមួយតៅគឺផ្ដើមចេញពីអង្ករមួយគ្រាប់”។ ដូច្នេះប្រជាជនចិនបានបង្រៀនក្មេងៗឲ្យមានទម្លាប់ សន្សំសំចៃ និងការចាយវាយកុំឲ្យខ្ចះខ្ជាយ និងត្រូវទៅតាមខ្ទង់ច្បាស់លាស់។

សូមបញ្ជាក់ថា ក្បួនទាំង១០នេះ គឺជាក្បួនដែលជនជាតិចិនបានអុវត្តន៍នៅក្នុងវិស័យរកស៊ី ហើយការធ្វើបែបនេះយើងអាចមើលឃើញថាជនជាតិចិនរកស៊ីគឺរីកចម្រើនខ្លាំងណាស់ ហើយគ្រប់មុខរបរដែលជនជាតិចិនរកស៊ីគឺសុទ្ធសឹងតែបន្សល់ទុកដល់កូនចៅ៕

អត្ថបទដោយ ផល ធារិត

Address

Kampot Province
Phnom Penh
2000

Website

Alerts

Be the first to know and let us send you an email when Amour Zell សុខភាព-បុរសនារី posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share