Srun Lilay - ស្រ៊ុន លីឡាយ

Srun Lilay - ស្រ៊ុន លីឡាយ This is our official page: Srun Lilay-ស្រ៊ុន លីឡាយ🧑🏻‍⚕️
We have a role in sharing knowledge related to medical skills and daily health.✅🏥

 #ម៉ាសុីនវាស់សម្ពាធឈាម 25$ ហ្រ្វីដឹកថែមថ្ម 4គ្រាប់✔️ ផលិតផលពីប្រទេសជប៉ុន✔️ មានការធានាជូនរយះពេល 1ឆ្នាំ✔️លទ្ធផលច្បាស់លាស់ ...
12/03/2026

#ម៉ាសុីនវាស់សម្ពាធឈាម 25$ ហ្រ្វីដឹកថែមថ្ម 4គ្រាប់
✔️ ផលិតផលពីប្រទេសជប៉ុន
✔️ មានការធានាជូនរយះពេល 1ឆ្នាំ
✔️លទ្ធផលច្បាស់លាស់ ត្រឹមត្រូវ 100%
✔️ អេក្រង់និងលេខ ធំៗ ងាយស្រួលមើល
✔️កាន់ថ្ម ធានាម៉ាសុីនប្រើបានរាប់ឆ្នាំ

 #ម៉ាសុីនតេសជាតិស្ករ 25$ ថែមថ្ម 4គ្រាប់ ហ្រ្វីដឹក.មួយឈុតមាន ៖ ម៉ាសុីនតេសស្ករមួយ ប៊ិចចុចចុងដៃមួយ សន្លឹកតេស 50 គ្រាប់ម្ជុល...
12/03/2026

#ម៉ាសុីនតេសជាតិស្ករ 25$ ថែមថ្ម 4គ្រាប់ ហ្រ្វីដឹក.
មួយឈុតមាន ៖ ម៉ាសុីនតេសស្ករមួយ ប៊ិចចុចចុងដៃមួយ
សន្លឹកតេស 50 គ្រាប់ម្ជុល 50.
✔️ ម៉ាសុីនមានគុណភាពខ្ពស់ កាន់ថ្មបានយូរ
✔️ លទ្ធផលច្បាស់លាស់ សុក្រិត ត្រឹមត្រូវ
✔️ ងាយស្រួលយកដាក់តាមខ្លួន
✔️ មានការធានាជូនរយះពេល 1ឆ្នាំ

06/03/2026

ព្រឹកនេះមកពេទ្យអង្គដួងប្រេី ប ស ស ជាលេីកដំបូង.. សេវាកម្មលឿនរហ័សខុសពីមុនច្រេីនណាស់ គ្រូពេទ្យនិយាយស្ដីមានសុជីវធម៌គួរអោយសរសេីរ

🧠 ស្វែងយល់អំពីជំងឺឈឺសរសៃប្រសាទមុខ (Trigeminal Neuralgia)ជំងឺឈឺសរសៃប្រសាទមុខ គឺជាជំងឺឈឺចាប់ខ្លាំងមួយដែលបណ្តាលមកពីការរលាក ...
05/03/2026

🧠 ស្វែងយល់អំពីជំងឺឈឺសរសៃប្រសាទមុខ (Trigeminal Neuralgia)

ជំងឺឈឺសរសៃប្រសាទមុខ គឺជាជំងឺឈឺចាប់ខ្លាំងមួយដែលបណ្តាលមកពីការរលាក ឬ ការគៀបសរសៃប្រសាទទី៥ (Trigeminal nerve) ដែលគ្រប់គ្រងអារម្មណ៍នៅតំបន់មុខ។ ជំងឺនេះអាចបង្កឲ្យមានការឈឺចាប់ដូចអគ្គិសនីឆក់ និងប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពប្រចាំថ្ងៃ។

🔎 រោគសញ្ញាដែលជួបញឹកញាប់៖
• ឈឺមុខខ្លាំង ដូចអគ្គិសនីឆក់
• ឈឺម្តងៗ មានរយៈពេលខ្លី ប៉ុន្តែឈឺខ្លាំង
• ឈឺពេលនិយាយ ញ៉ាំអាហារ លាងមុខ ឬ ដុសធ្មេញ
• ឈឺតែមួយចំហៀងមុខ
• កើតឡើងជាបន្តបន្ទាប់ និងកាន់តែញឹកញាប់

🩺 ការធ្វើរោគវិនិច្ឆ័យ
ការពិនិត្យដោយវេជ្ជបណ្ឌិតឯកទេសប្រសាទ និងការថត MRI ខួរក្បាល អាចជួយរកមូលហេតុដូចជា សរសៃឈាមសង្កត់លើសរសៃប្រសាទ ឬ ជំងឺផ្សេងៗដែលពាក់ព័ន្ធ។

💊 ការព្យាបាល
ការព្យាបាលអាចរួមមាន៖
• ការប្រើថ្នាំបំបាត់ការឈឺសរសៃប្រសាទ
• ការវះកាត់ Microvascular decompression

🦴 ស្វែងយល់អំពី បាក់ឆ្អឹងកងខ្នងដោយសារជំងឺពុកឆ្អឹង (Osteoporotic Vertebral Fracture)បាក់ឆ្អឹងកងខ្នងដោយសារជំងឺពុកឆ្អឹង គឺជា...
05/03/2026

🦴 ស្វែងយល់អំពី បាក់ឆ្អឹងកងខ្នងដោយសារជំងឺពុកឆ្អឹង (Osteoporotic Vertebral Fracture)

បាក់ឆ្អឹងកងខ្នងដោយសារជំងឺពុកឆ្អឹង គឺជាបញ្ហាដែលជួបញឹកញាប់នៅមនុស្សវ័យចាស់ ជាពិសេសស្ត្រីក្រោយអស់រដូវ។
ឆ្អឹងកាន់តែស្តើង និងងាយបាក់ ទោះបីជាប៉ះទង្គិចតិចតួច ឬគ្រាន់តែធ្លាក់បន្តិចក៏ដោយ។

🔎 រោគសញ្ញា

• ឈឺខ្នងរឺចង្កេះភ្លាមៗ បន្ទាប់ពីធ្លាក់ ឬ លើកអីវ៉ាន់
• ឈឺខ្លាំងពេលឈរ ឬ ដើរ
• ខ្ថយចុះកម្ពស់បន្តិចម្តងៗ
• ខ្នងកោង (Kyphosis)

🩺 ការធ្វើរោគវិនិច្ឆ័យ

• X-ray ឆ្អឹងខ្នង
• CT Scan ឬ MRI ដើម្បីបញ្ជាក់កម្រិតបាក់ និងស្ថានភាពសង្កត់លើសរសៃប្រសាទ

💉 Vertebroplasty ជាវិធីព្យាបាលបាក់ឆ្អឹងដោយជំងឺពុកឆ្អឹង

Vertebroplasty គឺជាវិធីវះកាត់តូច (Minimally Invasive)
ដោយចាក់សារធាតុស៊ីម៉ង់ឆ្អឹងចូលក្នុងឆ្អឹងកងដែលបាក់
ដើម្បីធ្វើឲ្យឆ្អឹងរឹងមាំ និងបន្ថយការឈឺចាប់។

✅ អត្ថប្រយោជន៍

• បន្ថយការឈឺយ៉ាងឆាប់រហ័ស
• ការវះរយះពេលខ្លី (ប្រហែល 30–60 នាទី)
• អាចដើរវិញបានឆាប់
• មិនចាំបាច់វះកាត់ធំ

⏳ ការស្តារនីតិសម្បទា

អ្នកជំងឺភាគច្រើនអាចដើរបានក្នុងថ្ងៃតែមួយ
ការឈឺថយចុះយ៉ាងច្បាស់ក្នុងរយៈពេលប៉ុន្មានថ្ងៃ

⚠️ ពេលណាគួរពិគ្រោះវេជ្ជបណ្ឌិត?

• ឈឺខ្នងភ្លាមៗក្រោយធ្លាក់
• ឈឺខ្លាំងមិនធូរស្បើយដោយថ្នាំ
• មានប្រវត្តិជំងឺពុកឆ្អឹង

ការពិនិត្យឲ្យបានឆាប់ អាចការពារការខូចខាតបន្ថែម និងជួយអ្នកត្រលប់ទៅជីវិតធម្មតាវិញបានឆាប់។

🦴 ស្វែងយល់អំពីជំងឺគៀបសរសៃចង្កេះ (Sciatica)ជំងឺ Sciatica គឺជាការឈឺចាប់ពីចង្កេះចាក់មកជើងដែលបណ្តាលមកពីការគៀបសង្កត់ ឬ រលាកលើ...
05/03/2026

🦴 ស្វែងយល់អំពីជំងឺគៀបសរសៃចង្កេះ (Sciatica)

ជំងឺ Sciatica គឺជាការឈឺចាប់ពីចង្កេះចាក់មកជើងដែលបណ្តាលមកពីការគៀបសង្កត់ ឬ រលាកលើសរសៃប្រសាទ Sciatic nerve ដែលជាសរសៃប្រសាទធំបំផុតក្នុងរាងកាយ។ ការសង្កត់លើសរសៃនេះភាគច្រើនកើតឡើងដោយសារលានឌីសនៅតំបន់ចង្កេះ (Herniated disc) ឬ បញ្ហាឆ្អឹងខ្នងផ្សេងៗ។

ជំងឺនេះអាចបង្កឲ្យមានការឈឺចាប់ចាប់ពីចង្កេះ ហើយរាលដាលចុះទៅត្រគាក ភ្លៅ និងជើង។

🔎 រោគសញ្ញាដែលជួបញឹកញាប់៖
• ឈឺចង្កេះរាលដាលចុះជើងមួយចំហៀង
• ស្ពឹក ឬ ដូចស្រមោចវារ នៅជើង
• ខ្សោយសាច់ដុំជើង
• ឈឺខ្លាំងពេលអង្គុយ ឬ ឈរយូរ
• ករណីធ្ងន់ អាចមានការលំបាកក្នុងការដើរ

🩺 ការធ្វើរោគវិនិច្ឆ័យ
វេជ្ជបណ្ឌិតអាចធ្វើការពិនិត្យរាងកាយ និងថត X-ray, CT Scan ឬ MRI ដើម្បីរកមូលហេតុនៃការសង្កត់សរសៃប្រសាទ។

💊 ការព្យាបាល
• ការប្រើថ្នាំបំបាត់ការឈឺ និងថ្នាំបន្ថយការរលាក
• ព្យាបាលដោយចលនា (Physiotherapy)
• ការចាក់ថ្នាំcorticoïdes ជុំវិញសរសៃប្រសាទ
• ការវះកាត់ ក្នុងករណីសរសៃប្រសាទត្រូវសង្កត់ខ្លាំង

⚠️ ប្រសិនបើមានរោគសញ្ញាឈឺចុះជើង ស្ពឹក ឬ ខ្សោយជើង សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសឆ្អឹងខ្នង និងប្រព័ន្ធសរសៃប្រសាទ ដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ។
មន្ទីរពេទ្យព្រះអង្គឌួង

01/03/2026
28/02/2026
28/02/2026

🧑🏻‍🔬 តើសេរ៉ូមគឺជាអ្វី?

➡️ សេរ៉ូម គឺជាល្បាយសូលុយស្យុងដែលត្រូវបានសម្លាប់មេរោគពពួកមីក្រុបហើយ រួចយកទៅលាយជាមួយស្ករ ឬអំបិលជាដើម ទៅតាមលក្ខណៈវេជ្ជសាស្ត្រ ដោយច្រកចូលដបយ៉ាងត្រឹមត្រូវ ទើបចែកចាយទៅមន្ទីរពេទ្យនានា។ សេរ៉ូមផ្អែម គឺទឹកលាយ និងស្ករបន្តិច។ ចំណែកឯសេរ៉ូមប្រៃ គឺទឹកលាយ និងអំបិលបន្តិច សម្រាប់ប្រើប្រាស់ទៅតាមប្រភេទជំងឺជាក់ស្ដែង។

▪️ចុះសួរថា សេរ៉ូមថ្លៃដែរឬទេ?

សេរ៉ូមមិនថ្លៃខ្លាំងអីនោះទេ ព្រោះតម្លៃវាស្មើនឹងទឹក ដែលមានសារធាតុរ៉ែធម្មជាតិមួយចំនួនដែរ ឬទឹកដូងមួយផ្លែ តម្លៃត្រឹមតែ២៥០០៛ ដែលសម្បូរជាតិអ៊ីយ៉ុងច្រើន ជំនួយដល់សុខភាពរាងកាយ។ ប៉ុន្តែគ្រូពេទ្យមួយចំនួនតូច ដែលខ្វះក្រមសីលធម៌ និងគិតលុយជាធំ បានគិតថាការព្យួរសេរ៉ូម ជាឱកាសល្អបំផុត ដើម្បីឱ្យអ្នកជំងឺភ័យ និងគិតថ្លៃព្យាបាលខ្ពស់។

▪️ចុះហេតុអ្វីអ្នកជំងឺភាគច្រើន ព្យួរសេរ៉ូម?

ពីព្រោះថាប្រជាជនយើងមិនទាន់បានយល់ដឹងអោយបានស៊ីជម្រៅ ពីគុណប្រយោជន៍ និងផលវិបាករបស់សេរ៉ូម។ ប៉ុន្តែពេលខ្លះ ក៏មកពីគ្រូពេទ្យ មិនបានបញ្ជាក់ច្បាស់ លុះត្រាដាក់សេរ៉ូម ទើបអ្នកជំងឺស្ងប់ចិត្ត។ វាជាការពិតជាក់ស្ដែងខ្លាំងណាស់ អ្នកជម្ងឺចាំបាច់ត្រូវដាក់សេរ៉ូម ក្នុងករណីបាត់បង់ស្មារតី, ក្នុងបន្ទប់វះកាត់, បាត់បង់ឈាមច្រើន, ឈឺធ្ងន់ធ្ងរ, ហូប ឬផឹកអ្វីមិនកើត។

▪️ចុះការដាក់សេរ៉ូមគ្រោះថ្នាក់ ដែរឬទេ?

វាជារឿងដែលគ្រោះថ្នាក់ខ្លាំងបំផុត រហូតដល់បាត់បង់ជីវិត ឬអាចប្រឈមមុខ និងវិបត្តិផ្សេងៗ ដូចជា ស្ថានភាពស្លេកស្លាំងខ្លាំង ឡើងស្វាយ, ត្រជាក់ចុងដៃ ឬជើង, លើសជាតិទឹក ឡើងហើម, និងមេរោកមួយចំនួន ដែលនាំអោយរលាកសួតរ៉ាំរៃ ក្នុងករណីដែលអ្នកជំងឺប្រើប្រាស់ហួសកម្រិត ឬខុសស្ថានភាព ដូចជានៅទទួលទានច្រើនធម្មតា បែរប្រើសេរ៉ូមទៀត។

ប្រសិនបើ អ្នកទាំងអស់គ្នាមិនមានជម្ងឺ ឬឈឺអ្វីធ្ងន់ធ្ងរទេ សូមមេត្តាកុំដាក់សេរ៉ូមអី ព្រោះវាគ្មានបានប្រយោជន៍អ្វីឡើយ គឺមានតែខាតបង់ទាំងពេលវេលា និងថវិកាខ្លួនឯងតែប៉ុណ្ណោះ។ បើយល់ថាល្អ សូមទុកលុយទាំងនោះ សម្រាប់ទិញម្ហូបអាហារ នំចំណី បន្លែផ្លែឈើធម្មជាតិស្រស់ៗ ពិសាវិញទៅល្អជាជាង ព្រោះវាអាចផ្ដល់សារធាតុបំប៉នរាងកាយទៅតាមធម្មជាតិ និងឆ្លងកាត់ដំណើរកិនរំលាយជាធម្មតា។

▪️តើលេខ និងអក្សរលើសេរ៉ូមនីមួយៗមានអត្ថន័យដូចម្ដេច?

• សេរ៉ូម ដែលមានអក្សរ D10 ជាប្រភេទសេរ៉ូមផ្អែម
• មានអក្សរ Lactated ជាប្រភេទ សេរ៉ូមប្រៃ
• មានអក្សរ NSS ជាប្រភេទសេរ៉ូមប្រៃ
• មានអក្សរ D51/2S ជាប្រភេទសេរ៉ូមផ្អែម
• មានលេខ D5 និង1/2 ជាប្រភេទសេរ៉ូមប្រៃ
• មានអក្សរ D5S ជាប្រភេទសេរ៉ូមប្រៃផ្អែម។

▪️ចំណែករបៀបប្រើ ក៏ខុសគ្នាទៅតាមនោះដែរ

• Lactate n NSS គេប្រើនៅក្នុងករណី ជម្ងឺគ្រុនឈាម ជម្ងឺធ្លាក់ឈាម គ្រុនក្តៅដែលបាត់បង់ជាតិទឹក ជំងឺដែលបណ្ដាលឱ្យបាត់បង់ជាតិទឹក (ជម្ងឺរាគ ក្អួត)។

• ប្រភេទសេរ៉ូម D5% និង D10% ប្រើក្នុងជម្ងឺលើសឈាម ហែវហត់អស់កំលាំង នៅក្នុងជម្ងឺគ្រុនចាញ់(D10%)។

• ប្រភេទ D5S និង D51/2Sគេប្រើនៅលើកូនក្មេងតូចៗក្រោម5ឆ្នាំ(D5S) ក្រោម1ឆ្នាំ(D51/2S)នៅក្នុងជំងឺរាគក្អួត ក្តៅដែលបាត់បង់ជាតិទឹកល្មមរឺតិចតួច។ ។

Credit: khmer-global

28/02/2026
28/02/2026

ភាពត្រឹមត្រូវទាំង១០ នៃការចាក់ថ្នាំ 💉💉💉

1- អ្នកជំងឺត្រឹមត្រូវ
2-ឱសថត្រឹមត្រូវ
3-រូបមន្តត្រឹមត្រូវ
4-ឧបករណ៍សម្រាប់ចាក់ត្រឹមត្រូវ
5-កម្រិតប្រើប្រាស់ត្រឹមត្រូវ
6-ពេលវេលាត្រឹមត្រូវ
7-ផ្លូវចាក់ត្រឹមត្រូវ
8-កត់ត្រាត្រឹមត្រូវ
9-ការរក្សាទុកត្រឹមត្រូវ
10-ការបោះចោលត្រឹមត្រូវ

ដកស្រង់ពី » សៀវភៅមគ្គុទេសន៍ស្តីពីសុវត្ថិភាពនៃការចាក់ថ្នាំសម្រាប់គ្រឹះស្ថានថែទាំសុខភាពសាធារណៈ និងឯកជន។

28/02/2026

💡៧យ៉ាង ដែលអ្នកដឹកនាំត្រូវមាន 🍀
១. ខ្លាំង ប៉ុន្តែមិនមែនកាច
២. ស្លូតបូត ប៉ុន្តែមិនទន់ខ្សោយ
៣. ក្លាហាន តែមិនឃោរឃៅ
៤. ចេះគិត ប៉ុន្តែមិនខ្ជិលច្រអូស
៥. បន្ទាបខ្លួន ប៉ុន្តែមិនមានភាពខ្មាសអៀន
៦. មានមោទនភាព ប៉ុន្តែមិនអួតអាង
៧. ចេះកំប្លែង ប៉ុន្តែមិនល្ងីល្ងើ

Credit to គយ វឌ្ឍន:

Address

Phnom Penh

Alerts

Be the first to know and let us send you an email when Srun Lilay - ស្រ៊ុន លីឡាយ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Srun Lilay - ស្រ៊ុន លីឡាយ:

Share