05/03/2025
សំនួរដែលខ្ញុំលឺសួរញឹកញាប់រឿងតំបន់ពិសេសក្រោយកេីតតាមផ្លូវធម្មជាតិហេីយ…..
១- តេីការសំរាលធម្មជាតិធ្វេីអោយទ្វារមាសធូររលុង?
👉 ចំលេីយគឺ មិនពិតទេ ធម្មជាតិនៃទ្វារមាសស្ត្រី គឺជា សាច់ដុំយឺត នៅពេលមានផ្ទៃពោះបំរែបំរួលគ្រប់យ៉ាងកេីតមាន រួមទាំងទ្វារមាសផង ពេលឈឺពោះសំរាល ទ្វារមាសស្ត្រីក៏រីកធំនិងយឺតដូចគ្នាទេីបក្បាលកូន កូនទាំងមូលអាចលូនចេញមកបាន ហេីយក្រោយពេលកេីត អ្វីៗរួមតូចមកវិញនិងបន្តរួមតូចទៅរកសភាពមុនមានផ្ទៃពោះ ដោយប្រេីពេលវេលា ហេតុដូចនេះទេីបគ្រូពេទ្យណាត់ ៦អាទិត្យដេីម្បីពិនិត្យសុខភាពក្រោយសំរាល
២- ពេលកេីតលឺគេថា ត្រូវកាត់ទ្វារ...មា..ស តេីឈឺខ្លាំង អាចទ្រាំបានឬទេ?
👉 ចំលេីយគឺ ឈឺ តែការឈឺគឺវាលាយលំនឹងការឈឺពោះអោយប្រឹងកូន គ្រូពេទ្យអាចចាក់ថ្នាំស្ពឹកនៅកន្លែងត្រូវកាត់ជាមុន ឬ មិនបាច់ចាក់ តាមបទពិសោធន៍
៣- ខ្ញុំលឺគេថា ដេរឆៅ អត់ចាក់ថ្នាំស្ពឹកទេ ខ្ញុំខ្លាច
👉 មិនពិតទេ ការដេរទ្វា....រមា..ស ត្រូវប្រេីថ្នាំស្ពឹកនៅកន្លែងដែលបាន កា...ត់
៤- ខ្ញុំលឺគេថា ដេរច្រេីនជាន់បានតូចល្អ?
👉 មិនពិតទេ ក្បួនពេទ្យរៀនច្រេីនជំនាន់ហេីយ ប្លង់ត្រូវដេរមាន៣ប្លង់ប៉ុណ្ណោះ
៥- ខ្ញុំលឺគេថា ដេរថ្នេររលាយមិនបាច់កាត់ចេស បានស្អាតនិងឡូយ
👉 តាមធម្មតាថ្នេរស្បែកខាងក្រៅ ដោយសារការរីកចំរេីន យេីងប្រេីចេសរលាយយូរមកហេីយ ហេីយរបៀបដេរត្រូវដេរថ្នេរផ្លោះ ឬ ថ្នេរបង្កប់ជាប់ ប្រេីចេសតូច ត្រូវកាត់ឬមិនបាច់កាត់ គឺអាស្រយ័លេី ការថ្លឹងថ្លែង សុវត្ថិភាព (បំណងអោយថ្នេរជាសះស្បេីយដោយគ្មានផលវិបាក)និង សោភណ័ភាព( ផ្លែសាច់)
៦- ខ្ញុំមិនចេះរបៀបសំអាតកន្លែងដេរទេ សំអាតរបៀបម៉េច?
👉 គ្មានអីពិបាកទេ អាចលាងសំអាតដោយទឹកធម្មតា ត្រជាក់ ឬ ក្តៅអ៊ុនៗ ឬប្រេីទឹកអនាម័យ លាងផ្នែកខាងក្រៅៗ ហេីយផ្តិតអោយស្ងួតជាការស្រេច ស្លៀកខោទ្រាប់និងឧស្សាហ៍ផ្លាស់ប្តូរសំឡី កុំដេកត្រាំឈាម ទឹកនោមក្នុងខោមនុស្សធំអោយសោះ
៧- តេីកេីតហេីយដេរហេីយ ពេលណាថ្នេរជា?
👉 ជាទូទៅ ១អាទិត្យឬ ១០ថ្ងៃ អាចហូតចេសស្បែកខាងក្រៅបាន
៨- តេីពេលណាខ្ញុំអាចរួ...ម...ភេ...ទបានវិញ ក្រោយសំរាល?
👉 😁 មកពិនិត្យតាមការណាត់សិន ថាតេីខាងក្នុងខាងក្រៅបានសះស្បេីយឬនៅ?
៩- តេីធ្វេីម៉េចអោយស្នាមដេរស្អាត មេីលមិនដឹង មិនស្នាមមិនផ្លែ ក្រោយសំរាលធម្មជាតិហេីយ?
👉 ថែទាំតាមដំបូនានពេទ្យ😁
១០- តេីមានរបៀបជួយអោយទ្វារមាសតឹងណែនដូចដេីមវិញឬទេ?
👉 មានគឺការហាត់យូហ្កាបន្តឹងសាច់ដុំប៉េរីនេឡេីងវិញ