ទ្រឹស្តីអ្នកបរាជ័យ- Theory of The Loser

ទ្រឹស្តីអ្នកបរាជ័យ- Theory of The Loser ពាក្យ "បរាជ័យ" មិនពិរោះដូចពាក្យ "ជោគជ?

បេីអ្នកទេីបប្រឡូកនឹងការងារត្រូវរៀនពីលេខសូន្យធ្លាប់ដឹងទេអំពីលេខសូន្យ លេខ​ 0ឈរ​ មុខគេ​ ធម្មតាឈរ​ ក្រោយគេ​ កេីន​ ១០ភាគឈរ​ ម...
27/06/2023

បេីអ្នកទេីបប្រឡូកនឹងការងារត្រូវរៀនពីលេខសូន្យ

ធ្លាប់ដឹងទេអំពីលេខសូន្យ លេខ​ 0

ឈរ​ មុខគេ​ ធម្មតា
ឈរ​ ក្រោយគេ​ កេីន​ ១០ភាគ
ឈរ​ ម្នាក់ឯង​ គ្មានតម្លៃ

17/11/2021

អ្នកអាចឈរនៅទីខ្ពស់បាន ពេលខ្លះវាមកកត្តា​សំខាន់ៗ​ ២យ៉ាង​ ៖
+​ សំណាង​ មកពីពាក្យថាសាង​ តែពេលខ្លះអាចមានអ្នកជួយសាងជំនួសយេីងបាន​ !
+​ ការខិតខំប្រែងប្រែង​ ប្រឹងតែមួយមុខក៏មិនគ្រប់​ ត្រូវប្រែង​អោយវាបែងជាប្រយោជន៍ផង !

ពេលខ្លះវាអាចទទួលបានដោយសារសំណាង​ ហេីយពេលខ្លះខិតខំប្រឹងយ៉ាងណា​ក៏ដោយ ​បេីយេីងមិនស្វែងរកក៏មិនអាចទទួលបានដែរ​ ! បេីមានសំណាងហេីយគួរខិតខំប្រឹងប្រែងបន្ត​ !

05/11/2021

អ្វីដែលទទួលបានលេីសពីការរំពឹងទុកវាអាចមានលទ្ធផល​ ២យ៉ាង

សប្បាយឥតឧបមា​
ខកចិត្ត​ ហេីយឈឺចាប់ខ្លាំង​ !

28/05/2021

តោះនិយាយពីការងារសម្រាប់យុវជនក្នុងបរិបទបច្ចប្បន្ន​ ប្រសិនបេីអ្នកស្ថិតក្នុងវ័យចាប់ផ្តេីមការងារដំបូង៖

តេីអ្នកគួរជ្រេីសរេីសការងារមួយណាក្នុងចំណោមប្រភេទការងារខាងក្រោម៖
1.​ ការងារជាក្រុមនិងមានរចនាសម្ព័ន្ធច្បាស់លាស់​ (0-150$/ខែ)
2.​ការងារដែលមានភាពឯករាជ្យ​ និងស្មុគស្មាញ​ (200-600$/ខែ)
អេដមីននឹងឆ្លេីយតាមរយៈការខមិន​ !

#វិថីការងារ និង​ #ការងារឯករាជ្យ

#៣កុំ៣ការពារ

25/05/2021

ហេតុអ្វីបានជាអ្នកចង់ចាប់ផ្តេីមបង្កេីតអាជីវកម្ម?

1.​ ពីព្រោះអ្នកគិតថាមានសមត្ថភាពគ្រប់គ្រាន់អាចធ្វេីវាបាន
2.​​ ពីព្រោះអ្នកគិតថាអាជីវកម្មដែលអ្នកកំពុងធ្វេីវាអាចជួយសម្រួល​ និងបំពេញតម្រូវការ​ និងមានអត្ថប្រយោជន៍ល្អ​ដល់អតិថិជន

03/05/2021

មនុស្សកាន់តែដេីរ​ ឆ្កែកាន់តែព្រុស​ !

#បេីវាព្រុសខ្លាំងពេកប្រដៅវាខ្លះទៅមិនខុសទេ..

03/05/2021

ប្រាក់ខែតិច ​តែចាយមិនអស់​!

#ប្រាក់ខែមន្ត្រី

29/04/2021

មកពីអ្នកមានទេីបអ្នកខ្លាចបាត់បង់​ !

មកពីអ្នកអត់ទេីបប្រឹងរក​ !
#អ្នកមានទេីបខ្លាចក្រ​ #អ្នកក្រមិនមិនដែរខ្លាចក្រទៀតទេ

20/04/2021

ការដឹងគុណ​ និងតបស្នងសងគុណ​ វាមិនចេះហួសពេលនោះទេ​...

មនុស្សដែលគេជួយអ្នក​ពិតប្រាកដ​ គេមិនបានគិតអំពីតម្លៃនៃការតបស្នងនោះទេ​....​ ចូរអ្នកចងចាំទង្វេីល្អរបស់គេដែលបានជួយអ្នកគ្រាកន្លងផង។

17/04/2021

សម័យនេះគេមិនសូវបង្រៀនអ្នកអោយចេះរកស៉ីទេ​ ! ! !

ប៉ុន្តែក្នុងបរិបទ​បច្ចុប្បន្ន​ គឺមានតែគេបង្រៀនអ្នកអោយចាប់ផ្តេីមលក់របស់(គ្មានគុណភាព)ក្នុងតម្លៃខ្ពស់​ ដេីម្បីទទួលកម្រៃជេីងសារច្រេីនតែប៉ុណ្ណោះ....

ភាពបរាជ័យគឺនៅក្បែរខ្លួនអ្នកតាំងពីពេលចាប់ផ្តេីមដំបូង។

14/04/2021

តោះខ្ញុំសូមចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ទាក់ទងនឹងបញ្ហាសុខភាពនៅក្នុងអំឡុងពេលនៃការរីករាលដាលឆ្លងវ៉ីរុសកូវីដ-១៩ នេះ...

ខ្ញុំជាមនុស្សដែលចូលចិត្តហូបអាហារដែលមានជាតិខ្លាញ់ច្រើន និងផឹកទឹកកកជាប្រចាំ ដែលជាមូលហេតុដែលបណ្តាលអោយខ្ញុំឧស្សាហ៍មានបញ្ហារលាកបំពងក។ ជាក់ស្តែងនៅថ្ងៃទី៨ ខែមេសា ខ្ញុំបានទៅពិនិត្យមន្ទីរពេទ្យព្រះអង្គដួង ឃើញថាសាច់នៅក្នុងបំពងកខ្ញុំមានសភាពហើមខ្លាំង និងមានខ្ទុះ ដោយលោកវេជ្ជបណ្ឌិតបានណែនាំអោយខ្ញុំធ្វើការវះកាត់យកសាច់នោះចេញ ប៉ុន្តែដោយសារខ្ញុំមានភារកិច្ចចាំបាច់ត្រូវទៅទទួលវាក់សាំងការពារវ៉ីរុសកូវីដ-១៩ ក៏សម្រេចចិត្តពន្យាពេលវះកាត់សិន និងសុំវេជ្ជបញ្ជាប្រើប្រាស់ថ្នាំផ្សះមួយរយៈសិន។ រហូតមកដល់ថ្ងៃទី១២ ខែមេសា បំពងករបស់ខ្ញុំបានធ្វើទុកខ្លាំង រហូតដល់ផឹកទឹកមិនចង់កើត និយាយមិនរួច ខ្ញុំបានទៅមន្ទីរពេទ្យព្រះអង្គឌួងវិញ ដើម្បីសម្រេចទទួលយកការវះកាត់ ដោយសារពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងចំថ្ងៃសៅរ៍ អាទិត្យ ដូចនេះទម្រាំអាចវះកាត់បានគឺថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។ ដូចនេះ ដោយអាការៈខ្ញុំធ្ងន់ធ្ងរ ខ្ញុំក៏សម្រេចព្យាយាមទៅមន្ទីរពេទ្យមួយកន្លែងនៅម្តុំច្បារអំពៅ ដើម្បីពិនិត្យអំពីអាការៈ ប៉ុន្តែវេជ្ជបណ្ឌិតមិនបានពិនិត្យអំពីស្ថានភាពបំពង់ករបស់ខ្ញុំទេ គ្រាន់តែពិគ្រោះយោបល់រួច ក៏អោយខ្ញុំទៅបើកថ្នាំហូបវិញដដែរ ទាំងអាការៈរបស់ខ្ញុំកាន់តែធ្ងន់ធ្ងរទៅហើយ ខ្ញុំក៏សម្រេចចិត្តចេញមករកវេជ្ជបណ្ឌិតឯកទេសបំពងកផ្សេងៗទៀត (វេជ្ជបណ្ឌិតតាមផ្ទះ) ប៉ុន្តែសោកស្តាយព្រោះតែក្នុងកំឡុងពេលកូវីដ-១៩ វេជ្ជបណ្ឌិតភាគច្រើនមិនទទួលពិនិត្យជម្ងឺនោះទេ ។ ខ្ញុំបានត្រលប់មកផ្ទះវិញទាំងអស់សង្ឃឹម និងសភាពធ្ងន់ធ្ងរ ដោយគ្មានជម្រើស នឹងមានតែរង់ចាំថ្ងៃវះកាត់តែប៉ុណ្ណោះប៉ុន្តែវាជាសំណាងមួយ ដែលសាច់ដែលហើម មានខ្ទុះក្នុងបំពងកខ្ញុំ វាបានបែក និងហូរខ្ទុះចេញមកទើបអាការៈខ្ញុំបានធូស្បើយច្រើន។

អត្ថបទខាងលើខ្ញុំសរសេរវាឡើងព្រោះចង់រំលឹកអោយអ្នកទាំងអស់គ្នាថែរក្សាសុខភាព អនុវត្តវិធានការ ៣ការពារ ៣កុំ អោយបានខ្ជាប់ខ្ជួន ជាពិសេសត្រូវហូបស្អាត ផឹកស្អាត និងការរស់នៅស្អាត។ ពីព្រោះអ្នកសាកគិតមើលទៅក្នុងស្ថានភាពនេះប្រសិនបើសុខភាពអ្នកមានបញ្ហា អ្នកប្រាកដជាគ្មានជម្រើសទេ មន្ទីរសម្រាកព្យាបាលភាគច្រើនមិនទទួលព្យាបាលអ្នកជម្ងឺដែលមានអាការឈឺបំពងក និងក្តៅខ្លួន ដូចខ្ញុំបានរៀបរាប់នោះទេ។
ក្នុងស្ថានភាពបែបនេះទោះជាអ្នកមានលុយ ក៏មិនប្រាកដថាមានគ្រូពេទ្យមកពិនិត្យព្យាបាលអ្នកដែរ។

13/04/2021

ពេលដែលចាប់ផ្តេីមស្រលាញ់​ និងបានយល់ពីតម្លៃ​ គឺវាជិតដល់ពេលដែលត្រូវបាត់បង់ទៅហេីយ​! ! ! !

ថែរក្សាសុខភាពបងប្អូនទាំងអស់គ្នា​ ៣ការពារ​ ៣កុំ...

Address

Phnom Penh

Telephone

+85510225189

Website

Alerts

Be the first to know and let us send you an email when ទ្រឹស្តីអ្នកបរាជ័យ- Theory of The Loser posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ទ្រឹស្តីអ្នកបរាជ័យ- Theory of The Loser:

Share