16/07/2025
Lots of happy story about Tuktukasana! #កាលនោះ #ជាង១ទស្សវត្សមុន សឹងគ្រប់ពេលអង្គុយបាយជាមួយគ្រូខ្ញុំម្នាក់ យើងចចាររឿងបង្កើតសិក្ខាសិលាបន្តបន្ទាប់សំរាប់សហគមន៍យូហ្គាភ្នំពេញ (និងសៀមរាប) និងផ្លាស់ប្តូរយោបល់អំពីដំណើរសិក្សារបស់កូនសិស្ស និងគ្រូៗស្ថិតក្នុងកម្មវិធីដែលខ្ញុំគ្រប់គ្រងនាពេលនោះ។ មានពេលមួយនោះ ខ្ញុំញញឹម ហើយប្រាប់គាត់ថា ស្វីមមីងខុតក្រូច គឺល្បីណាស់ សូម្បី (អតីត) ក្រុមតុលាការអន្តរជាតិនៅ Extraordinary Chambers in the Courts of Cambodia និង អតីត ក្រុមអ្នកដឹកនាំនៅសាលាអន្តរជាតិ iCAN British International ក៏រីករាយរៀនអានឹងដែរ ព្រោះ កាត់ស្ត្រសបានច្រើន! នៅឡើយ តុកតុកកាសាណា ខ្ញុំកំពុងដាក់បញ្ចូលបណ្តើរៗហើយ! 😃 #កាលអើយកាលនោះ
បងប្អូន អ្នកអត់ស្គាល់ ស្វីមមីងខុតក្រូច សូមចូលមើលវីឌីចាស់ជាង១ទស្សវត្សមុន។ អ្នកចង់ដឹង តុកតុកកាសាណា សូមមើលរូបនេះ។ ចំពោះសាច់រឿងលំអិត សូមសាកសួរអ្នកគ្រូលោកគ្រូនៅ មជ្ឈមណ្ឌលយូណាយធីតយូហ្គាអាស៊ី 🙏🏻🙏🏻🙏🏻
© Photo by Ly Bunloung