Piseth Lun / លន់ ពិសិដ្ឋ

Piseth Lun / លន់ ពិសិដ្ឋ Managing Director / Co-Founder at United Yoga Asia.
(1)

Piseth​ E-RYT® 500, YACEP® is a certified international Yoga teacher who has undertaken serious study of the Yoga system including Pranayama, Anatomy & Physiology, Philosophy and Yoga Therapy.

កូនពៅរៀបការហើយ! ពួកយើង អបអរសាទរគូភរិយាថ្មី 👫  #នៅផ្ទះជាកូនបង  #នៅសាលាជាកូនពៅ —— Celebrating a special milestone. One of ...
09/05/2026

កូនពៅរៀបការហើយ! ពួកយើង អបអរសាទរគូភរិយាថ្មី 👫 #នៅផ្ទះជាកូនបង #នៅសាលាជាកូនពៅ —— Celebrating a special milestone. One of my February graduates stepped into a new chapter with her marriage last week. It’s really nice to see the strength and peace you’ve built in the studio now supporting your shared life. Congratulations to you both. 🥂

Great Hanoi Yoga Community 2014 —— រម្លឹកកាលពីដើមឆ្នាំ ២០១៤ នៅឯក្រុងហាយណូយ ខ្ញុំចូលរួមជាសិស្សកិត្តិយស រម្លឹកមេរៀន (ដូចនឹ...
28/04/2026

Great Hanoi Yoga Community 2014 —— រម្លឹកកាលពីដើមឆ្នាំ ២០១៤ នៅឯក្រុងហាយណូយ ខ្ញុំចូលរួមជាសិស្សកិត្តិយស រម្លឹកមេរៀន (ដូចនឹងវគ្គបណ្តុះបណ្តាលគ្រូយូហ្គាកំរិតមូលដ្ឋាន២០០៩-២០១១) ជាមួយគ្រូរបស់ខ្ញុំម្នាក់សញ្ជាតិកាណាដា និងវាក៏ជាបេសកកម្មក្នុងការអញ្ជើញគាត់មកកម្ពុជាវិញ ក្រោយការខកខាន១រយៈធំ (ប្រហែល ៣ឆ្នាំ)។

ដំនើរទស្សនកិច្ចលើកដំបូងនេះ ត្រូវបានទទួលដោយរាក់ទាក់បំផុត ត្បិតខ្ញុំជាជនជាតិខ្មែរ និងខ្ញុំនិយមការសិក្សាក្បួនសាស្ត្របុរាណ ជាពិសេសទស្សនវិជ្ជាសម្រាប់សុខុមាលភាពជីវិត (មិនអាស្រ័យជំនឿ)។

បេសកកម្មអញ្ជើញលោកមកកម្ពុជាវិញក៏បានជោគជ័យ ហើយវាបានផ្តល់ឱកាសដល់សហគមន៍នៅកម្ពុជានាពេលនោះ បានជួប និងសិក្សាជាមួយគាត់ផងដែរ។

រូបភាព៖ ពិធីអបអរមិនផ្លូវការនៅ វាសនដ្ឋានលោកអគ្គរដ្ឋទូតអូទ្រីសប្រចាំវៀតណាម និងទស្សនកិច្ចសារមន្ទីវិចិត្រសិល្បៈវៀតណាម

កាយយើង គឺដឹងផ្លូវរបស់វា ក្នុងការជួសជុស និងសម្រាកស្រូបយកថាមពលមកវិញ ប៉ុន្តែវាចាំបាច់មានការសហការពីចិត្តដ៏មហិមានៃយើង។ ចេះពង្...
23/04/2026

កាយយើង គឺដឹងផ្លូវរបស់វា ក្នុងការជួសជុស និងសម្រាកស្រូបយកថាមពលមកវិញ ប៉ុន្តែវាចាំបាច់មានការសហការពីចិត្តដ៏មហិមានៃយើង។ ចេះពង្រឹងចិត្ត ក៏ត្រូវចេះសម្រាកចិត្ត! —— Teach what is practiced and guide what is lived.

About a decade ago, a neck relief workshop in Hanoi. Today, the international Yoga TTC in Phnom Penh.

Unweight the head, and the neck remembers its space. A simple strap, a quiet release, letting the spine breathe again.

រូបភាព៖ ប្រហែល១ទសវត្សរ៍មុន ដឹកនាំសិក្ខាសិលាអំពីការព្យាបាល ក នៅហាយណូយ និងបច្ចុប្បន្ន លើកបង្ហាញមេរៀននេះក្នុង វគ្គបណ្តុះបណ្តាលគ្រូយូហ្គាអន្តរជាតិ កំរិតមូលដ្ឋាន នៅភ្នំពេញ

បើរស់នៅគ្មានវិន័យជីវិតទេ កុំទៅបន់ស្រន់អាទិទេពចក្រវាឡ ឬគ្រូអាចារ្យណា៎មកជួយស្រោចស្រង់។ ផ្តើមពីវិន័យច្បាស់លាស់ អ្នកផង និងគ្...
21/04/2026

បើរស់នៅគ្មានវិន័យជីវិតទេ កុំទៅបន់ស្រន់អាទិទេពចក្រវាឡ ឬគ្រូអាចារ្យណា៎មកជួយស្រោចស្រង់។ ផ្តើមពីវិន័យច្បាស់លាស់ អ្នកផង និងគ្រូអាចារ្យស្រលាញ់ និងគិតតែពីការផ្តល់ជូនបន្ថែម។ #រឿងពិតលើលោក យោគាវចរតាមក្បួនយូហ្គា រៀនបន្ថែមពី តាផាស! —— Back to the mat we refine our independence, using props with awareness but relying on them less. We honor the foundation, building alignment and safety before stepping into freedom.

From there the practice becomes your own.

Welcome back to your first class មជ្ឈមណ្ឌលយូណាយធីតយូហ្គាអាស៊ី / United Yoga Asia after Khmer New Year.

សារជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជាពិសេសទេវតាឆ្នាំថ្...
15/04/2026

សារជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី សូមតាមជួយបីបាច់ថែរក្សា បងប្អូន ញាតិមិត្ត និងក្រុមគ្រួសារទាំងអស់ ឱ្យជួបប្រទះតែសេចក្តីសុខចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ សុខភាពល្អបរិបូណ៌ និងសូមប្រកបដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លាបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

ទន្ទឹមនឹងនេះ ខ្ញុំក៏សូមបួងសួងដល់ទេវតាឆ្នាំថ្មី សូមមេត្តាប្រោះព្រំសព្ទសាធុការពរជ័យដល់ កងទ័ពជួរមុខ និងបងប្អូនភៀសសឹកទាំងអស់ សូមឱ្យទទួលបាននូវកម្លាំងមាំមួន ក្លាហាន ឈ្នះអស់មារសត្រូវឈ្លានពានទាំងឡាយ និងបានវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញក្នុងពេលឆាប់ៗនេះ ប្រកបដោយសេចក្តីសុខ និងសុវត្ថិភាពជានិច្ច។

គោរពជូនពរពីខ្ញុំបាទ លន់ ពិសិដ្ឋ
ប្រធានក្រុមប្រឹក្សា យូណាយធីតយូហ្គាអាស៊ី ឯ.ក

3 ឆ្នាំមុនដើមក្ងោកទាំងនេះនៅតូច ដើមវាប៉ិនប្រហែលមេដៃខ្ញុំ និងកំពស់វាប្រហែលត្រឹមស្មាខ្ញុំ អីឡូវពួកវាធំខ្ពស់ផុតរបងសាលាអស់ហើយ...
10/04/2026

3 ឆ្នាំមុនដើមក្ងោកទាំងនេះនៅតូច ដើមវាប៉ិនប្រហែលមេដៃខ្ញុំ និងកំពស់វាប្រហែលត្រឹមស្មាខ្ញុំ អីឡូវពួកវាធំខ្ពស់ផុតរបងសាលាអស់ហើយ! ឆ្នាំក្រោយ ដើមខ្លះអាចនឹងចាប់ផ្តើមបញ្ចេញសម្រស់ផ្កាក្រហមរបស់វាផងដែរ។

តែ ពូមីង យាយតា កុំអាលស្រមៃទៅផ្កាក្ងោកក្រហមនឹងពេក វាកំពុងទៅតាមដំណើរធម្មជាតិវាហើយ កុំឡើយតែយើងភ្លេចជួយស្រោចទឹកថែមជី បំប៉នវា។

សូមងាក មកមើលការច្នៃ ដីទំនេរ និងការនាំកូនចៅយើង រៀនដាំដុះ បង្កើតការអោយតម្លៃលើដី បង្កើតការសាមគ្គីគ្នានិងគ្នា បង្កើតការតស៊ូអត់ធ្មត់ បង្កើតស្នាមញញឹមនិងចរន្តរស់នៅដោយជួយយកអាសារគ្នាផងដែរ។

ទាំងអស់នេះជាការងារ ខាតទ្រព្យមួយជីវិត របស់ក្រុមការងារសហគមន៍យូហ្គាកម្ពុជា។ ពួកយើញពេញចិត្តនឹងចែករំលែកចំណេះជំនាញជីវិត កម្លាំង ពេលវេលា និងការបរិច្ចាគនានាដើម្បីអំពើល្អក្នុងសង្គម (មាគ៌ា ខារម៉ាយូហ្គា ផ្តល់ជំនួយដោយមិនរំពឹងផលត្រលប់មកខ្លួន)។ ខាតមែនពិត តែបើប្រជាជនមួយប្រទេសចាប់ផ្តើមធ្វើវាចឹងដែរ មិនដឹងភាពសុខសាន្តក្នុងសហគមន៍រីកសុះសាយប៉ុនណាទេ។

រូបភាព៖ ក្រុមការងារចុះប្រមូលផលត្រកួន និងផ្តល់រង្វាន់លើក្រុមសិស្សានុសិស្សដែលបានចូលរួមការងារកសិកម្ម។

ដំណើរទស្សនកិច្ចយូហ្គា អន្តរជាតិប្រចាំឆ្នាំ២០២៦ នឹងធ្វើដំណើរទៅ ទីក្រុងហាណូយ និង សាប៉ា ប្រទេសវៀតណាម។ កម្មវិធីនេះ នឹងប្រារព...
06/04/2026

ដំណើរទស្សនកិច្ចយូហ្គា អន្តរជាតិប្រចាំឆ្នាំ២០២៦ នឹងធ្វើដំណើរទៅ ទីក្រុងហាណូយ និង សាប៉ា ប្រទេសវៀតណាម។ កម្មវិធីនេះ នឹងប្រារព្ធឡើងចាប់ពី ថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២៦។

ដំណើរទស្សនកិច្ចយូហ្គាអន្តរជាតិប្រចាំឆ្នាំនេះ មិនមែនជាការធ្វើដំណើរទស្សនកិច្ចធម្មតាទេ ប៉ុន្តែជាចក្ខុវិស័យដ៏រស់រវើកមួយរបស់ខ្ញុំផ្ទាល់ និងក្រុមការងារយើង United Yoga Asia មជ្ឈមណ្ឌលយូណាយធីតយូហ្គាអាស៊ី ក្នុងការពង្រីកវិស័យយូហ្គានៅក្នុងប្រទេសកម្ពុជា ហើយដឹកនាំសហគមន៍យូហ្គាយើង ទៅសហគមន៍យូហ្គាពិភពលោក។

រូបភាព៖ អនុស្សាវរីយ៍ដ៏ល្អពីដំណើរទស្សនកិច្ចយូហ្គា អន្តរជាតិប្រចាំឆ្នាំ២០២៥ នៅកោះ Phu Quoc។

ការដឹកនាំយូហ្គាសមាធិក្នុងកម្មវិធី ប្រាណ Praan Wellness Festival ជាកិច្ចចាប់ផ្តើមក្នុងការបើកដំណើរការកម្មវិធីលើកទី១ នាឆ្នា...
02/04/2026

ការដឹកនាំយូហ្គាសមាធិក្នុងកម្មវិធី ប្រាណ Praan Wellness Festival ជាកិច្ចចាប់ផ្តើមក្នុងការបើកដំណើរការកម្មវិធីលើកទី១ នាឆ្នាំ២០២៦ នេះ —— Honored to open the 1st Praan Festival with an early morning of shared meditation practice, grounded in nature and mindful presence. 📿📿📿

ថ្ងៃច័ន្ទមនោរម្យ អបអរមិត្តសម្លាញ់ Janet Tartaglia នាយិកា AUPP Liger Leadership Academy សម្រាប់ការសំភោជបើកអគារសិក្សាថ្មី ...
23/03/2026

ថ្ងៃច័ន្ទមនោរម្យ អបអរមិត្តសម្លាញ់ Janet Tartaglia នាយិកា AUPP Liger Leadership Academy សម្រាប់ការសំភោជបើកអគារសិក្សាថ្មី នៅខណ្ឌជ្រោយចង្វារ។ យើងនឹងបន្តសហការ រៀបចំកម្មវិធីនានាអំពីយូហ្គា សមាធិសម្រាប់សិស្សានុសិស្ស និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ក្នុងទិសដៅការអប់រំកាយចិត្តជាផ្នែកនៃវិស័យអប់រំនៅឡាយហ្គឺ។

ថ្ងៃនេះប្រជុំការងារជាមួយលោកសាស្ត្រាចារ្យ សិល្បករខ្មែរឆ្នើមក្នុងឆាកអន្តរជាតិ […] ក៏បានដំណឹងល្អជាច្រើនជាមួយនឹងគម្រោងអភិវឌ្...
21/03/2026

ថ្ងៃនេះប្រជុំការងារជាមួយលោកសាស្ត្រាចារ្យ សិល្បករខ្មែរឆ្នើមក្នុងឆាកអន្តរជាតិ […] ក៏បានដំណឹងល្អជាច្រើនជាមួយនឹងគម្រោងអភិវឌ្ឍន៍សម្រាប់សហគមន៍យើងទាំងមូល #សមាធិក្នុងការងារបែបសិល្បៈ —— Each year since 2022, I have personally supported a small contribution to the art community in Cambodia. This year marks a meaningful step forward for United Yoga Asia, woven together with the spirit of the Cambodian art community. More is yet to come.

រូបភាព៖ ពិនិត្យ និងសហដឹកនាំកម្មវិធី Chumhean

#យូហ្គាសំរាប់ជីវិត


















Piseth Lun




ក្រុមការងារយូហ្គាសម្រាប់សហគមន៍កម្ពុជាបន្តចូលរួមយ៉ាងសកម្មជាមួយក្រុមបងគ្រូ ដោយលោកជំទាវ ឈីវ ភិរម្យ Chhiv Phyrum និងក្រុមការ...
19/03/2026

ក្រុមការងារយូហ្គាសម្រាប់សហគមន៍កម្ពុជាបន្តចូលរួមយ៉ាងសកម្មជាមួយក្រុមបងគ្រូ ដោយលោកជំទាវ ឈីវ ភិរម្យ Chhiv Phyrum និងក្រុមការងារឯកឧត្តម Chantola Ly/ លី ច័ន្ទតុលា ក្នុងការដឹកនាំកម្មវិធីពិចនិចសិក្សាសម្រាប់សិស្សវិទ្យាល័យវាលពង់ ក្រុងឧត្តុងម៉ែជ័យ ខេត្តកំពង់ស្ពឺ ឲ្យទទួលបានឱកាសល្អៗបន្ថែមក្នុងការហ្វឹកហាត់ពង្រឹងកាយចិត្តស្មារតី ការចម្រើនការសិក្សាជាមួយបច្ចេកទេសថ្មីៗ និងការបណ្តុះផ្នត់គំនិតលើអនាគតល្អវែងឆ្ងាយសម្រាប់ខ្លួនឯង និងសង្គមជាតិ។

ជួបគ្នានៅ #ពិចនិចសិក្សាវគ្គទី៤ សម្រាប់សិស្សថ្នាក់ទី១១ និងទី១២ ក្នុងចុងសប្តាហ៍នេះសង្កាត់វាលពង់ ក្រុងឧត្តុងម៉ែជ័យ ខេត្តកំពង់ស្ពឺ។

រូបភាព៖ កម្មវិធីពិចនិចសិក្សាទី៣ ពីគេហទំព័រ ឈីវភិរម្យ ChhivPhyrum

Address

Phnom Penh

Opening Hours

Monday 10:30 - 20:00
Tuesday 10:30 - 20:00
Wednesday 10:30 - 20:00
Thursday 10:30 - 20:00
Friday 10:30 - 20:00

Telephone

+85516311341

Alerts

Be the first to know and let us send you an email when Piseth Lun / លន់ ពិសិដ្ឋ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Piseth Lun / លន់ ពិសិដ្ឋ:

Share