19/03/2025
#គន្លឹះជួយឱ្យកូនរបស់អ្នកមិនធ្លាក់ខ្លួនឈឺនៅរដូវក្តៅ
នៅរដូវប្រាំង អាកាសធាតុឡើងកម្ដៅខ្លាំង ការបម្រែបម្រួលអាកាសធាតុនេះ បានបង្កជាផលប៉ះពាល់ដល់សុខភាពកុមារ និងធ្វើឱ្យពួកគេងាយនឹងទទួលរងនូវការកើតជំងឺផ្សេងៗបាន។ ក្នុងនោះ កុមារងាយរងគ្រោះបំផុតនោះ គឺ កុមារអាយុក្រោយ ៤ឆ្នាំ ។
ជាផលវិបាក កុមារងាយនឹងមានអាការៈមិនស្រួលខ្លួន ឈឺក្បាល ទន់ខ្លួន ឬដល់សន្លប់បាត់ស្មារតី ក្តៅខ្លួន និងរលាកស្បែកជាដើម។ ដូច្នេះ ឪពុកម្ដាយ និងអាណាព្យាបាលទាំងអស់ សូមយកចិត្តទុកដាក់ថែរក្សាសុខភាពកូនៗជាទីស្រលាញ់របស់អ្នក តាមវិធីខាងក្រោមនេះ ៖
- កុមារហូបទឹកឱ្យបានពី ១,៥ទៅ២លីត្រក្នុងមួយថ្ងៃ (ច្រើនលើសពេលធម្មតា)
- ផ្តល់ឱ្យទារក ឬកុមារ ទទួលបំបៅ ឬទទួលទានអាហារឱ្យបានទៀងទាត់ និងត្រឹមត្រូវ
- ស្លៀកពាក់ខោអាវ រលុងៗ ស្រាលៗ ធ្វើពីសរសៃអំបោះ ឬទេសឯក
- កុំនាំកុមារចេញក្រៅ ទៅហាលវាលថ្ងៃ ក្នុងអំឡុងពេលក្តៅខ្លាំង
- កុំបញ្ចេញកម្លាំងកាយ ធ្វើកីឡា ហាត់ប្រាណ ពេលអាកាសធាតុកំពុងក្តៅខ្លាំង
- បិទបង្អួច វាំងនោន ដើម្បីកុំឱ្យពន្លឺនិងកំដៅព្រះអាទិត្យចាំងចូលផ្ទះ ហើយបើកចំហពេល
ព្រលឹមពេលព្រលប់ និងពេលយប់ដើម្បីឱ្យខ្យល់ត្រជាក់ចូល
- លាហាលកន្សែង កម្រាលសើម នៅមាត់បង្អួច
- សម្រាកនៅ ក្នុងបន្ទប់ត្រជាក់ ក្រោមម្លប់ ឬកន្លែងមានម៉ាស៊ីនត្រជាក់ឱ្យបានយ៉ាងហោច
ពីរម៉ោង
- មុជទឹកឱ្យញឹក ឬផ្សើមខ្លួន នឹងក្រណាត់សើម នឹងចំណាយទឹក និងបក់ឱ្យមានខ្យល់តិចៗ
ប៉ះខ្លួន
អត្ថបទដោយ៖
#សុខភាពកុមារ #កម្ដៅថ្ងៃ #អាកាសធាតុឡើងកម្ដៅខ្លាំង #សុខភាពទូទៅ