វេជ្ជបណ្ឌិត អុី ស្រីពៅ

វេជ្ជបណ្ឌិត អុី ស្រីពៅ Sharing medical knowledge ស្វាគមន៍មកកាន់ទំព័រចែករំលែក

22/10/2025
Fly back to 6 years ago❤️❤️Emergency department
14/09/2023

Fly back to 6 years ago❤️❤️
Emergency department

កុំមើលតែមួយជ្រុង
11/09/2023

កុំមើលតែមួយជ្រុង

09/09/2023

Neonatal cephalohematoma
ក្បាលពកដូចពាក់បូរ ដោយសារម្តាយក្រសម្រាលពេក អាងត្រគៀកចង្អៀត ពិបាកសម្រាល ប្រើប្រាស់ឧបករណ៏ជំនួយសម្រាលជួយទាញ បូមជាដើម ធ្វើអោយដាច់សរសៃឈាមនៃឆ្អឹងលលាក្បាល
បណ្តាលអោយមានឈាមបន្តុំគ្នានៅចន្លោះឆ្អឹងលលា និងស្បែកក្បាលរបស់ទារក។

ផលវិបាករបស់ទារកបណ្តាលអោយ
-កង្វះគ្រាប់ឈាមក្រឈម (Anemia) ដោយសារតែឈាមដឹកនាំចេញពីសរសៃរឈាមទៅបណ្តុំនៅកន្លែងដែលកកផ្តុំ Cephalohematomas (ករណីខ្លះត្រូវដាក់ឈាម)
-Calcificationទៅកកនៅជុំវិញដុំកំណកឈាម ដែលករណីខ្លះទាមទាអោយមានការវះកាត់ (កោសកំណកចេញ)
-ទារកឡើងលឿង ឬលឿងខ្លាំងដោយសារឈាមត្រូវសម្រូប(absorbtion)មកវិញលឿងពេក ដែលតម្រូវអោយធ្វើ phototherapy
-បាក់ស្រុតឆ្អឹងលលាក្បាល
-មាន រលាក ការបង្កររោគផ្សេងៗ

ពន្យល់: Cephalohematomas ដែលមិនធ្ងន់ធ្ងរជាទូទៅនឹងបាត់ទៅវិញ(spontaneously resorb)រយៈពេល 3ទៅ6ខែ ដែលខុសពីដុំឈាមនៅចន្លោះឆ្លឹងក្បាល (Intradiploic hematoma)ដែលតំរូវអោយវះកាត់ (Differential diagnosis)។

រូបភាព: (បានសុំអនុញ្ញាតពីម្តាយ)
ឯកសារយោង: Journal of Pediatric Neurology and Neuroscience. Ahmed El Damaty 2018.
Cleveland clinic.

ញ៉ាំម្ហូបសម្បនិម្មិត្តច្រើនជាងម្ហូបពិត ដល់ញ៉ាំម្ហូបពិតថាជាម្ហូបសម្រក
22/08/2023

ញ៉ាំម្ហូបសម្បនិម្មិត្តច្រើនជាងម្ហូបពិត ដល់ញ៉ាំម្ហូបពិតថាជាម្ហូបសម្រក

19/07/2023
ឆ្នាំនេះមិនបានទៅផ្ទះ តែរបស់ផ្ញើណែនគូទឡាន😆😆
17/04/2023

ឆ្នាំនេះមិនបានទៅផ្ទះ តែរបស់ផ្ញើណែនគូទឡាន😆😆

ជំងឺតេតាណុស
07/04/2023

ជំងឺតេតាណុស

06/04/2023

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ជំងឺឆ្កែឆ្កួត
06/04/2023

ជំងឺឆ្កែឆ្កួត

ស្នាមដៅពីកំណើត ស្នាមដៅពីកំណើតកើតឡើងពីបន្តុំ Melanocytes នៃពណ៌របស់ស្បែក អោយពណ៌ជាពណ៌ខៀវ ខៀវ-ប្រផេះជាដើម។ ស្នាមដៅពីកំណើត ឬហ...
05/04/2023

ស្នាមដៅពីកំណើត
ស្នាមដៅពីកំណើតកើតឡើងពីបន្តុំ Melanocytes នៃពណ៌របស់ស្បែក អោយពណ៌ជាពណ៌ខៀវ ខៀវ-ប្រផេះជាដើម។ ស្នាមដៅពីកំណើត ឬហៅថា Mongolian spot មិនមែនជាកោសិកាមហារីក ឬបង្ករជាហានីភ័យនៃជំងឺអ្វីនោះទេ។
ជាទូទៅច្រើនកើតមាននៅលើខ្នង គូទ កញ្ចូញគូទ ស្មា ឬកន្លែងផ្សេងនៃខ្លួន។

ហេតុអ្វីម្តាយមួយចំនួនមានបញ្ហាផ្លូវចិត្តក្រោយពេលសម្រាលបុត្រ?មានហេតុផលច្រើនយ៉ាងដូចខាងក្រោមនេះ១. កិច្ចការបន្ថែមក្នុងនាមជាម្...
05/04/2023

ហេតុអ្វីម្តាយមួយចំនួនមានបញ្ហាផ្លូវចិត្តក្រោយពេលសម្រាលបុត្រ?

មានហេតុផលច្រើនយ៉ាងដូចខាងក្រោមនេះ
១. កិច្ចការបន្ថែមក្នុងនាមជាម្តាយត្រូវមើលថែកូនតែម្នាក់ឯង
២. ការផ្តល់កំណើតកូន ជាហេតុនាំឱ្យកន្រ្តាក់អារម្មណ៍យ៉ាងខ្លាំង ហើយនាំឱ្យមានជំងឺធ្លាក់ទឹកចិត្ត។
៣.ការបាត់បង់សេរីភាព និងឯករាជ្យរបស់ស្រ្តីជាម្តាយ
៤. ការផ្លាស់ប្តូរទំនាក់ទំនងរវាងម្តាយ និងឪពុក។
៥. វប្បធម៌ ឬសង្គមខ្លះ នៅពេលសម្រាលកូនជាស្រី អាចនាំឱ្យមានការខកចិត្ត។
៦. ក្នុងពេលសម្រាលកូន រាងកាយនិងអ័រមនរបស់ម្តាយមានការផ្លាស់ប្តូរ ដែលអាចបណ្តាលឱ្យកើតជំងឺធ្លាក់ទឹកចិត្ត
៧. ស្រ្តីដែលមានទំនាក់ទំនងប្តីប្រពន្ធមិនល្អ ឬជូបការលំបាកក្នុងពេលសម្រាលកូន អាចងាយនឹងកើតជំងឺផ្លូវចិត្ត។ ការសម្រាលបុត្រជាបុព្វហេតុនៃជំងឺផ្លូវចិត្ត។

បញ្ហាផ្លូវចិត្តកើតមានក្រោយពេលសម្រាលកូនមាន ៣ប្រភេទ៖
១. ភាពស្រងូតស្រងាត់: អារម្មណ៍នេះកើតឡើងក្នុងសប្តាហ៍ទី១ ក្រោយទារកកើត។ ម្តាយមានអារម្មណ៍ចង់យំស្រងូតស្រងាត់។ លក្ខណៈនេះកើតឡើងរយៈពេល២-៣ថ្ងៃ តែវាមិនបង្កគ្រោះថ្នាក់ទេ។

២.ជំងឺធ្លាក់ទឹកចិត្ត: លក្ខណៈវាកើតមានឡើងក្រោយទារកកើតបាន១ខែ។ ម្តាយមានសញ្ញារំខានទៅជា មានអារម្មណ៍អស់កម្លាំង បញ្ហាគេង និងមានអារម្មណ៍ចង់យំ ហើយសៅពនេះម្តាយលែងមានការយកចិត្តទុកដាក់ថែទាំខ្លួននិងកូន វាអាចអូសបន្លាយរហូតដល់១២ខែ បើមិនបានព្យាបាល។

៣. ជំងឺចិត្តវិកល: ជាជំងឺផ្លូវចិត្តធ្ងន់ធ្ងររបស់ស្រ្តីជាម្តាយ ក្រោយពេលសម្រាលកូន។ លក្ខណៈនេះស្រដៀងគ្នាទៅនឹងសភាពវង្វែង តែវាក៏ជាករណីកំរកើតមាន។

វិធីជួយដូចខាងក្រោម
#អប់រំស្រ្តីជាម្តាយ ប្តី ឬសាច់ញាតិអំពីជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាលកូន
#ការចូលរួមមើលថែទាំកូនពីប្តីឬសាច់ញាតិ
#លើកទឹកចិត្តម្តាយឱ្យនៅក្បែរកូន លេងជាមួយកូន បីកូនឱបកូន និងបំបៅដោះកូន
#បើស្ថានភាពមិនប្រសើរ ស្រ្តីជាម្តាយគួរតែរកជំនួយឬទទួលការព្យាបាលពីគ្រូពេទ្យឯកទេសជំងឺផ្លូវចិត្ត
#បង្រៀនស្រ្តីជាម្តាយអនុវត្តលំហាត់ដង្ហើមជាប្រចាំ

ដកស្រង់ឯកសារ៖ សៀវភៅ ទីណាគ្មានវេជ្ជបណ្ឌិតឯកទេសវិកលវិទ្យា របស់អង្គការTPO។

Photo from Google

Address

12M
Phnom Penh
12000

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when វេជ្ជបណ្ឌិត អុី ស្រីពៅ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category