Dr Talk វេជ្ជ. ឃន ភារម្យ

Dr Talk វេជ្ជ. ឃន ភារម្យ ចែករំលែក ចំណេះដឹងសុខភាព ជូនដល់ប្រជាពលរដ្ឋ និង សហគមន៍
sharing medical knowledge to people and communit

28/04/2026

អ្នកជំងឺរលាកថ្លើមប្រភេទ បេ (Chronic Hepatitis B)រ៉ាំរ៉ៃ អាចវិវត្តទៅជាក្រិនថ្លើម និងមហារីកថ្លើមបាន ប្រសិនបើមិនបានទទួលការតាមដាន ឬព្យាបាលឱ្យបានត្រឹមត្រូវ។
នេះគឺជាដំណើរវិវត្តន៍សំខាន់ៗដែលអ្នកជំងឺគួរយល់ដឹង៖
១. ការវិវត្តទៅជាក្រិនថ្លើម (Liver Cirrhosis)
នៅពេលមេរោគរលាកថ្លើមប្រភេទ បេ ស្ថិតនៅក្នុងខ្លួនរយៈពេលយូរ (រ៉ាំរ៉ៃ) វាបង្កឱ្យមានការរលាកកោសិកាថ្លើមដដែលៗ។ ដំណើរការនេះបង្កើតឱ្យមាន ជាលិកាស្លាកស្នាម (Fibrosis)។
• ប្រសិនបើការរលាកនៅតែបន្ត កោសិកាថ្លើមដែលល្អនឹងត្រូវជំនួសដោយស្លាកស្នាមកាន់តែច្រើន រហូតធ្វើឱ្យថ្លើមឡើងរឹង និងបាត់បង់មុខងារ ដែលយើងហៅថា ក្រិនថ្លើម។
• ជាមធ្យម ប្រហែល ២០% ទៅ ៣០% នៃអ្នកជំងឺរលាកថ្លើមបេរ៉ាំរ៉ៃ អាចវិវត្តទៅជាក្រិនថ្លើមក្នុងរយៈពេល ២០ ទៅ ៣០ ឆ្នាំ។
២. ការវិវត្តទៅជាមហារីកថ្លើម (Hepatocellular Carcinoma - HCC)
មេរោគរលាកថ្លើមប្រភេទ បេ គឺជាមូលហេតុចម្បងមួយនៃមហារីកថ្លើមនៅលើពិភពលោក។
• តាមរយៈក្រិនថ្លើម៖ អ្នកជំងឺដែលឈានដល់ដំណាក់កាលក្រិនថ្លើម មានហានិភ័យខ្ពស់បំផុតក្នុងការកើតមហារីកថ្លើម។
• ដោយផ្ទាល់៖ ចំណុចពិសេសនៃមេរោគប្រភេទ បេ គឺវាអាចបញ្ចូល DNA របស់វាទៅក្នុង DNA របស់កោសិកាថ្លើមមនុស្ស ដែលអាចបង្កឱ្យមានការបំប្លែងកោសិកាទៅជាមហារីកបាន សូម្បីតែអ្នកជំងឺមិនទាន់ឈានដល់ដំណាក់កាលក្រិនថ្លើមក៏ដោយ។
កត្តាដែលធ្វើឱ្យហានិភ័យកើនឡើង៖
• កម្រិតមេរោគ (Viral Load): អ្នកដែលមានកម្រិតមេរោគក្នុងឈាមខ្ពស់ (HBV DNA) ឬមានមេរោគថ្លើមបេសកម្ម។
• ការទទួលទានគ្រឿងស្រវឹង៖ ជាតិអាល់កុលជួយពន្លឿនការខូចខាតថ្លើមឱ្យកាន់តែលឿន។
• ជំងឺរួមផ្សំ៖ ការមានផ្ទុកមេរោគថ្លើមប្រភេទ សេ (HCV) ឬមេរោគអេដស៍ (HIV) រួមគ្នា។
• ប្រវត្តិគ្រួសារ៖ មានសាច់ញាតិធ្លាប់កើតមហារីកថ្លើម។
• របៀបរស់នៅ៖ ការលើសទម្ងន់ ឬមានជំងឺខ្លាញ់រុំថ្លើម។
ការការពារ និងការគ្រប់គ្រង៖
ដើម្បីទប់ស្កាត់ការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ អ្នកជំងឺគួរអនុវត្តដូចខាងក្រោម៖
1. តាមដានសុខភាពទៀងទាត់៖ ពិនិត្យឈាមមើលមុខងារថ្លើមលំអិត(Liver Functions Test and Liver Injury Test), កម្រិតមេរោគ និងការធ្វើអេកូថ្លើម (Ultrasound) រៀងរាល់ ៦ ខែម្តង ដើម្បីស្វែងរកសញ្ញាមហារីកដំណាក់កាលដំបូង។
2. ការព្យាបាលដោយថ្នាំប្រឆាំងមេរោគ៖ ប្រើប្រាស់ថ្នាំ (ដូចជា Tenofovir ឬ Entecavir) តាមការណែនាំរបស់គ្រូពេទ្យ ដើម្បីកាត់បន្ថយការរលាក និងទប់ស្កាត់ការកើនឡើងនៃមេរោគ។
3. កែប្រែទម្លាប់រស់នៅ៖ បញ្ឈប់ការពិសារគ្រឿងស្រវឹង ជក់បារី និងបរិភោគអាហារដែលផ្តល់សុខភាពដល់ថ្លើម។

28/04/2026

ខ្ញុំសូមជួយណែនាំ ស្ប៉ាញសេនធ័រ Spine Center ជាកន្លែងព្យាបាលមួយដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ និង គុណភាព 👨‍⚕️
I’m strongly recommend the place Spine Center the best for Physiotherapy

27/04/2026

ការព្យាបាលជំងឺខ្លាញ់រុំថ្លើមដ៏មានប្រសិទ្ធភាពហើយពុំចំនាយថវិការ គឺការសំរកទំងន់អោយបាន១០% នៃទំងន់ខ្លួន វាអាចជួយកែប្រែឬបន្ថយកំរឹតរឹងក្រិន(Fibrosis)នៃសាច់ថ្លើមបាន

27/04/2026

ជំងឺខ្លាញ់រុំថ្លើម នៅកម្រិតF2-F3 អាចនៅព្យាបាលបាន តែបើថ្លើមឈានចូលដល់ក្រិនហើយ មានលុយប៉ុន្មានក៏មិនអាចព្យាបាលថ្លើមអោយវិលត្រលប់ថយក្រោយវិញបានដែរ វិធីចុងក្រោយមានតែវះកាត់ប្តូរថ្លើម

27/04/2026

(ភ្នំពេញ)៖ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ សន្និសីទវេជ្ជសាស្រ្ដក្រោមប្រធានបទ «នវានុវត្តន៍ នៃការព្យាបាលជំងឺមេតា...

អ្នកមីងអាយុ ៥២ ឆ្នាំ ចូលមពិនិត្យពិគ្រោះយោបល់បញ្ហា ឧស្សាចេញជាំ និងអស់កំលាំល្ហិតល្ហៃ ជាប្រចាំ ក្រោយពិនិត្យរកឃើញថាអ្នកមីងមា...
27/04/2026

អ្នកមីងអាយុ ៥២ ឆ្នាំ ចូលមពិនិត្យពិគ្រោះយោបល់បញ្ហា ឧស្សាចេញជាំ និងអស់កំលាំល្ហិតល្ហៃ ជាប្រចាំ ក្រោយពិនិត្យរកឃើញថាអ្នកមីងមានបញ្ហាកង្វះគ្រាប់ឈាមក្រហម និងផ្លាកែត រួចក៏បានណែនាំគាត់អោយបន្តតាមដានព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត។ រោគវិនិច្ឆ័យបានបញ្ជាក់ថា អ្នកមីងមានជំងឺមហារីកឈាមប្រភេទ (AML) អ្នកមីងបានទទួលការព្យាបាលដោយប្រើកាត បសស ដោយឥតគិតថ្លៃ។ កាត បសស ពិតជាមានអត្ថយប្រយោជន៍ណាស់ សំរាប់ជំងឺធ្ងន់ធ្ងរ បើពុំមានកាត បសស ការចំនាយទៅលើការព្យាបាលជំងឺនេះមានតម្លៃខ្ពស់
អរគុណដល់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាលបានយកចិត្តទុកដាក់ជាអទិភាព សំរាប់ប្រជាពលរដ្ឋដែលប្រើប័ណ បសស នេះសបញ្ជាក់អោយឃើញថា អាចកាត់បន្ថយភាពក្រីក្រដល់ប្រជាពលរដ្ឋយើងបានច្រើន 🙏🙏🙏❤️❤️❤️👨‍⚕️👨‍⚕️👨‍⚕️

26/04/2026

តើពិតឬទេ? ការទទួលទានអាហារប្រៃខ្លាំង អាហារផ្អាប់ និងសាច់កែច្នៃ បង្កើនហានិភ័យមហារីកក្រពះ

ក. ពិត
ខ. មិនពិត

សូមបងប្អូនចូលរួមឆ្លើយទាំងអស់គ្នាតាមរយៈ Comment ដោយជ្រើសរើសចម្លើយណាមួយដែលគិតថាត្រឹមត្រូវ។
Please Like & Share!

26/04/2026

ថ្នាំចាក់ជំនាន់ថ្មី ព្យាបាលជំងឺមេតាបូលិក (លើសខ្លាញ់ លើសស្ករ ខ្លាញ់រុំថ្លើម ធាត់លើសទំងន់ …

កម្រិតនៃជំងឺខ្លាញ់រុំថ្លើម (Fatty Liver) ឬតាមបច្ចេកទេសវេជ្ជសាស្ត្រហៅថា Hepatic Steatosis ដោយផ្អែកលើការពិនិត្យតាមរយៈ ម៉ាស...
26/04/2026

កម្រិតនៃជំងឺខ្លាញ់រុំថ្លើម (Fatty Liver) ឬតាមបច្ចេកទេសវេជ្ជសាស្ត្រហៅថា Hepatic Steatosis ដោយផ្អែកលើការពិនិត្យតាមរយៈ ម៉ាស៊ីនអេកូ (Ultrasound)។
•••••••••
ខាងក្រោមនេះគឺជាការពន្យល់លម្អិត តាមកម្រិតនីមួយៗ៖
👉កម្រិត ០ (Grade 0): ថ្លើមធម្មតា (Normal Liver)
នេះគឺជាស្ថានភាពថ្លើមដែលសុខភាពល្អ មិនមានជាតិខ្លាញ់កកកុញទេ។
• សាច់ថ្លើម៖ មានសភាពរលោងស្មើគ្នា (Homogeneous)។
• កម្រិតពន្លឺ៖ មានពន្លឺប្រហាក់ប្រហែលនឹងតម្រងនោម។
• ការមើលឃើញ៖ គេអាចមើលឃើញសរសៃឈាមក្នុងថ្លើម (Portal vein) និងសន្ទះទ្រូង (Diaphragm) បានយ៉ាងច្បាស់លាស់។
👉កម្រិតទី ១ (Grade 1): ខ្លាញ់រុំថ្លើមកម្រិតស្រាល (Mild Fatty Liver)
ចាប់ផ្ដើមមានជាតិខ្លាញ់កកកុញខ្លះៗក្នុងកោសិកាថ្លើម។
• សាច់ថ្លើម៖ ចាប់ផ្ដើមឡើងពន្លឺ (ស) ជាងមុនបន្តិច។
• ការមើលឃើញ៖ នៅតែអាចមើលឃើញសរសៃឈាមក្នុងថ្លើម និងសន្ទះទ្រូងបានច្បាស់ល្អដដែល ប៉ុន្តែសាច់ថ្លើមហាក់ដូចជាភ្លឺជាងមុនបន្តិច។
👉កម្រិតទី ២ (Grade 2): ខ្លាញ់រុំថ្លើមកម្រិតមធ្យម (Moderate Fatty Liver)
ជាតិខ្លាញ់ចាប់ផ្ដើមកកកុញកាន់តែច្រើន។
• សាច់ថ្លើម៖ ឡើងស ឬភ្លឺខ្លាំងជាងមុន (Moderate brightness)។
• ការមើលឃើញ៖ ចាប់ផ្ដើមពិបាកមើលឃើញសរសៃឈាមតូចៗនៅក្នុងថ្លើម។ ចំណែកឯសន្ទះទ្រូង (Diaphragm) ក៏ចាប់ផ្ដើមមើលឃើញស្រអាប់ៗ មិនសូវច្បាស់ដូចមុន។
👉កម្រិតទី ៣ (Grade 3): ខ្លាញ់រុំថ្លើមកម្រិតធ្ងន់ (Severe Fatty Liver)
ជាតិខ្លាញ់កកកុញក្នុងថ្លើមយ៉ាងច្រើន ដែលរារាំងដល់រលកសំឡេងរបស់ម៉ាស៊ីនអេកូ។
• សាច់ថ្លើម៖ ឡើងសខ្លាំង (Bright liver)។
• ការមើលឃើញ៖ ពិបាកខ្លាំង ឬមិនអាចមើលឃើញសរសៃឈាមក្នុងថ្លើមទាល់តែសោះ។ សន្ទះទ្រូង (Diaphragm) ក៏មើលមិនឃើញ ឬឃើញតិចតួចបំផុត ដោយសារជាតិខ្លាញ់ច្រើនពេកបាំងជិត។
•••••••••
🩺បញ្ជាក់៖
សម្គាល់៖ ប្រសិនបើអ្នកមានលទ្ធផលអេកូស្ថិតក្នុងកម្រិតណាមួយ (១, ២ ឬ ៣) គួរតែពិគ្រោះជាមួយគ្រូពេទ្យជំនាញបន្ថែមទៀត ដើម្បី ពិនិត្យលំអិតនិងវាយតម្លៃទៅលើមុខាងារថ្លើម ឬ ធ្វើតេស្ត Fibroscan ដើម្បីបញ្ជាក់ថាស្ថានភាពថ្លើមឡើងរឹងគ្រឿមកម្រិតណាមួយ ប្រសិនបើស្ថិតក្នុងកម្រិត F2-F3 គួរប្រញាប់ធ្វើការតាមដានព្យាបាលជាបន្ទាន់ដើម្បីទប់ស្កាត់មិនអោយថ្លើមវិវឌ្ឍន៍ទៅក្រិន

25/04/2026

សម័យថ្មីនៃការព្យាបាលជំងឺទឹកនោមផ្អែមបានកើតឡើងហើយ ដែលអ្នកជំងឺអាចមិនចាំបាច់លេបថ្នាំជារៀងរាល់ថ្ងៃទៀតទេ — ការចាក់មួយម្ជុលក្នុងមួយសប្ដាហ៍អាចគ្រប់គ្រាន់ Credit:DrSum Satha

Address

Boueng Torteung Thngai
Phnom Penh
12110

Telephone

+85592994003

Website

Alerts

Be the first to know and let us send you an email when Dr Talk វេជ្ជ. ឃន ភារម្យ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr Talk វេជ្ជ. ឃន ភារម្យ:

Share