Dr. Mong Heang

  • Home
  • Dr. Mong Heang

Dr. Mong Heang The best thing to say is to say nothing

18/09/2025

Tumor lysis syndrome has evolved and become less predictable with the introduction of new cancer therapies. A new review explores risk factors and causes of the syndrome, as well as strategies for treatment and prevention.

អ្នកជំងឺមហារីក មិនមានតម្រូវការឲ្យតមសាច់គោ សាច់មាន់ សាច់ទា…នោះទេ។ អ្វីដែលបងប្អូនត្រូវតម គឺ បារី ស្រា ថ្នាំឱសថបុរាណផ្សេងៗដ...
15/09/2025

អ្នកជំងឺមហារីក មិនមានតម្រូវការឲ្យតមសាច់គោ សាច់មាន់ សាច់ទា…នោះទេ។
អ្វីដែលបងប្អូនត្រូវតម គឺ បារី ស្រា ថ្នាំឱសថបុរាណផ្សេងៗដែលគ្មានប្រភព ។ល។

15/09/2025

Did you know? Noncommunicable diseases (NCDs) such as heart disease, cancer, chronic respiratory diseases and diabetes are one of the greatest health and development challenges of this century.

14/09/2025

🚨 A constipation drug could help fight chronic kidney disease!

In an unexpected breakthrough, researchers from Tohoku University have discovered that lubiprostone, a drug usually prescribed for constipation, may slow the progression of chronic kidney disease (CKD).

In a Phase II clinical trial with 150 patients, lubiprostone significantly reduced the decline in kidney function compared to placebo. Since CKD often leads to kidney failure and dialysis—and no approved drugs currently exist to directly protect kidney performance—this finding is a major step forward.

The mechanism is fascinating: by easing constipation and improving gut health, lubiprostone increases production of spermidine, a compound that strengthens mitochondria and suppresses inflammation. This cascade helps limit kidney damage. Patients receiving higher doses showed dose-dependent protection of renal function, measured by eGFR.

This marks the first evidence that a constipation treatment could provide renoprotective effects in humans. With Phase III trials planned, scientists hope this gut-targeted approach could transform CKD therapy—and even benefit other diseases linked to mitochondrial dysfunction.

Source: Watanabe, S., Nakayama, M., Yokoo, T., et al. Scientific Reports (Aug 29, 2025).

ស្លឹកទាបបារាំង មិនអាចព្យាបាលជំងឺមហារីកណាមួយបានទេបងប្អូន កុំចេះតែយកខ្លួនទៅពិសោធន៍ 10/10នាក់ ខូចថ្លើម ខូចតម្រងនោម ជំងឺមហារ...
08/09/2025

ស្លឹកទាបបារាំង មិនអាចព្យាបាលជំងឺមហារីកណាមួយបានទេបងប្អូន
កុំចេះតែយកខ្លួនទៅពិសោធន៍ 10/10នាក់ ខូចថ្លើម ខូចតម្រងនោម
ជំងឺមហារីកមិនជាហើយ ថែមជំងឺពុលថ្លើម/ខូចតម្រងនោមទៀត។
សារដាស់តឿន ពីវេជ្ជបណ្ឌិតដែលជួបជនរងគ្រោះច្រើន 🙏

 #រោគសញ្ញានៃជំងឺមហារីកកូនកណ្តុរ រោគសញ្ញាចម្បងៗនៃជំងឺនេះមហារីកកូនកណ្តុរ មានដូចជា ការហើមកូនកណ្តុរនៅក នៅក្រោមក្លៀក ឬនៅក្រលៀ...
08/09/2025

#រោគសញ្ញានៃជំងឺមហារីកកូនកណ្តុរ

រោគសញ្ញាចម្បងៗនៃជំងឺនេះមហារីកកូនកណ្តុរ មានដូចជា ការហើមកូនកណ្តុរនៅក នៅក្រោមក្លៀក ឬនៅក្រលៀន ឬដំបៅ ស្នាមក្រហមចំឡែកៗលើស្បែក។
រោគសញ្ញាផ្សេងទៀតរួមផ្សំមាន
• ក្តៅខ្លួន
• បែកញើសពេលយប់
• អស់កម្លាំងខ្លាំង
• ស្រកទម្ងន់ដោយមិនមានមូលហេតុ ។ល។

ការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីកកូនកណ្តុរ
• ការវះយកកូនកណ្តុរ ១ ឬផ្នែកណាមួយដែលសង្សយ័ថាមានជំងឺនេះ យកទៅវិភាគនៅមន្ទីរពិសោធន៍ រកមេរោគមហារីក។
ការវិភាគរកមើលហ៊្សែន ដោយបច្ចេកវិទ្យាថ្មី អាចអោយយើងស្គាល់ប្រភេទកោសិកាមហារីកកាន់តែច្បាស់លាស់។
• ការធ្វើតេស្តឈាម និងតេស្តពិសេសហៅថា Flow cytometry (ដើម្បីតំរៀបនិងកំណត់ប្រភេទផ្សេងគ្នានៃកោសិកានៅក្នុងឈាមរួមទាំងកោសិកាមហារីកកូនកណ្តុរ)។
• ការបូមខួរឆ្អឹង ពិនិត្យរកមេរោគមហារីក កូនកណ្តុរ។
• ការថត CT ស្កេន ឬថត MRI នៅទ្រូងនិងពោះ ឬ ការថតដោយប្រព័ន្ធបំភាយ positron ពិសេសហៅថា PET Scan ទាំងនេះគឺដើម្បីកំណត់ដំណាក់កាលនៃមហារីកកូនកណ្តុរ (ដំណាក់កាលទី១-៤)។

ប្រសិនបើមានការសង្ស័យលើរោគសញ្ញានៃជំងឺមហារីកកូនកណ្តុរ សូមអ្នកទទួលការប្រឹក្សា និងធ្វើរោគវិនិច្ឆ័យជាមួយវេជ្ជបណ្ឌិតឯកទេសឲ្យបានត្រឹមត្រូវ។

07/09/2025
 #ជំងឺមហារីកឈាម ❣️រោគសញ្ញានៃជំងឺមហារីកឈាមមានទម្រង់ខុសៗគ្នាអាស្រ័យលើប្រភេទនៃជំងឺមហារីកឈាម។  រោគសញ្ញាជំងឺមហារីកឈាមជាទូទៅ រ...
06/09/2025

#ជំងឺមហារីកឈាម ❣️

រោគសញ្ញានៃជំងឺមហារីកឈាមមានទម្រង់ខុសៗគ្នាអាស្រ័យលើប្រភេទនៃជំងឺមហារីកឈាម។
រោគសញ្ញាជំងឺមហារីកឈាមជាទូទៅ រួមមានៈ
• ក្តៅខ្លួនឬញាក់
• ភាពអស់កម្លាំងជាប់ជាប្រចាំ ភាពទន់ខ្សោយ
• ការឆ្លងរោគ ញឹកញាប់ឬធ្ងន់ធ្ងរ
• ស្រកទំងន់ដោយមិនដឹងមូលហេតុ
• ឡើងកូនកណ្តុរ ថ្លើមរីកធំ
• ការហូរឈាម ឬស្នាមជាំងាយ
• ឈាមច្រមុះ ញឹកញាប់
• ចំណុចក្រហមតូចៗនៅលើស្បែករបស់អ្នក (petechiae)
• បែកញើសច្រើនពេកជាពិសេសពេលយប់
• ការឈឺចាប់ឆ្អឹង

រោគសញ្ញានៃជំងឺមហារីកឈាមច្រើនតែមិនច្បាស់និងមិនជាក់លាក់។ អ្នកអាចមើលរំលងរោគសញ្ញានៃជំងឺមហារីកឈាមដំណាក់កាលដំបូងព្រោះវាអាចស្រដៀងនឹងរោគសញ្ញានៃជំងឺផ្តាសាយនិងជំងឺទូទៅផ្សេងទៀត។

ជំងឺខ្វះគ្រាប់ឈាមក្រហម (Anemia)🩸គ្រាប់ឈាមក្រហម មានមុខងារដឹកអុកស៊ីសែន សម្រាប់ផ្គត់ផ្គង់ និងចិញ្ចឹមគ្រប់សរីរាង្គកាយរបស់មនុ...
05/09/2025

ជំងឺខ្វះគ្រាប់ឈាមក្រហម (Anemia)🩸

គ្រាប់ឈាមក្រហម មានមុខងារដឹកអុកស៊ីសែន សម្រាប់ផ្គត់ផ្គង់ និងចិញ្ចឹមគ្រប់សរីរាង្គកាយរបស់មនុស្ស។

វាត្រូវបានផលិតចេញពីខួរឆ្អឹង ក្រោមឥទ្ធិពលនៃការរួមផ្សំរបស់អ័រម៉ូនមួយចំនួនដែលមាននៅក្នុងសរីរាង្គផ្សេងៗ។

កង្វះគ្រាប់ឈាមក្រហម គឺជាមូលហេតុដែលអាចប៉ះពាល់ដល់បញ្ហាសុខភាព និងអាចបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត។

រោគសញ្ញានៃជំងឺខ្វះគ្រាប់ឈាមក្រហម ៖
• ស្លេកស្លាំង ខុសពីធម្មតា
• ហេវហត់ អស់កម្លាំង ល្ហិតល្ហៃ
• ឧស្សាហ៍ វិលមុខ ធេងធោង ឈឺក្បាល
• ហ៊ឹង ត្រចៀក
• ស្រវាំងភ្នែក
• ញ័រដើមទ្រូង បេះដូងលោតញាប់ ចុកទ្រូង-ដង្ហក់ ឆាប់ហត់ ខុសពីធម្មតា។

មូលហេតុ​នៃជំងឺខ្វះគ្រាប់ឈាមក្រហម ៖
• ការ​បាត់បង់​គ្រាប់​ឈាមក្រហម​ដោយសារ ការ​ហូរ​ឈាម​បណ្តាល​មក​ពី​មូលហេតុ​ផ្សេង​ៗ ដូច​ជា​គ្រោះថ្នាក់​ចរាចរណ៍ របួស ការ​ហូរ​ឈាម​តាម​សរីរាង្គ​នានា ក្នុង​និង​ក្រៅ​ខ្លួន ។​ល​។
• ជំងឺ​គ្រាប់​ឈាមក្រហម (Hemoglobinopathy) ធ្វើ​ឲ្យ​គ្រាប់​ឈាម​មិន​មានគុណ​ភាព និង​ងាយ​បែក​ខូច។
• ការ​រលាក​ផ្សេង​ៗ​ដោយសារ​បាក់តេរី វីរុស ប៉ារ៉ាស៊ីត ឬ​ពពួកផ្សិត។
• ចំពោះ​ស្ត្រី​អាច​បណ្តាល​មក​ពី​វិបត្តិ​អ័រម៉ូន ដែល​ធ្វើ​ឲ្យ​មានការ​ធ្លាក់​ឈាមរដូវ​ច្រើន និង​យូរ​ខុស​ពី​ប្រក្រតី
• ស្ត្រី​មានគភ៌ ។ល។
• ការ​ផលិត​គ្រាប់​ឈាមក្រហម​ថយ​ចុះ
* ជំងឺ​ខ្សោយ​ខួរឆ្អឹង​ដែល​បណ្តាល​មក​ពីសារ​ជាតិពុល​មួយ​ចំនួន​ដូច​ជា​សំណ ថ្នាំ​សម្លាប់​សត្វល្អិត ថ្នាំ​បាញ់​ដំណាំ​ផ្សេង​ៗ
* ការ​ប្រើប្រាស់​ឱសថ​ព្យាបាល​មិន​ត្រឹមត្រូវ​តាម​ក្បួន​វេជ្ជសាស្ត្រ​ជា​ពិសេស​ថ្នាំ​ផ្សះ
* កង្វះ​អាហារូបត្ថម្ភ​ផ្សេង​ៗ​ដូច​ជា ខ្វះ​ជាតិ​ដែក ខ្វះ​វីតាមីន B12 ។​ល។

ហេម៉ូហ្វីលី គឺជាជំងឺកម្រមួយដែលបណ្តាលមកពីការខ្វះ ឬ ការមិនដំណើរការត្រឹមត្រូវនៃកត្តាកំណកឈាម (clotting factors) ជាពិសេស Fact...
04/09/2025

ហេម៉ូហ្វីលី គឺជាជំងឺកម្រមួយដែលបណ្តាលមកពីការខ្វះ ឬ ការមិនដំណើរការត្រឹមត្រូវនៃកត្តាកំណកឈាម (clotting factors) ជាពិសេស Factor VIII (Hemophilia A) និង Factor IX (Hemophilia B)។

មូលហេតុ:
- ជាជំងឺតំណពូជ (X-linked recessive inheritance)
- ប៉ះពាល់លើបុរស ខណៈស្ត្រីជាអ្នកផ្ទុកហ្សែន (carriers)។

រោគសញ្ញាសំខាន់ៗ:
- ឈាមហូរយូរ បន្ទាប់ពីរងរបួស ឬវះកាត់។
- ឈាមហូរដោយខ្លួនឯងនៅក្នុងសន្លាក់ (hemarthrosis) ឬសាច់ដុំ។
- ងាយមានជាឈាមកក ឬឈាមហូរតាមច្រមុះ។
- ករណីធ្ងន់អាចមានការហូរឈាមក្នុងខួរក្បាល ដែលគ្រោះថ្នាក់ដល់ជីវិត។

ការធ្វើរោគវិនិច្ឆ័យ:
- ចំនួនប្លាកែត (platelet) និង PT ជាទូទៅ ធម្មតា។
- aPTT កើនឡើង
- បញ្ជាក់ដោយ Factor assay (កំណត់កម្រិត Factor VIII ឬ IX)។

ការព្យាបាល:
- ផ្តល់ថ្នាំជំនួស Factor VIII ឬ IX (on-demand ឬ prophylaxis)។
- ថ្នាំថ្មីក្រៅពី Factor: Emicizumab (សម្រាប់ Hemophilia A)។
- ត្រូវជៀសវាងថ្នាំ NSAIDs/aspirin

ផលវិបាក:
- សន្លាក់ខូចខាត និងជំងឺរលាកសន្លាក់រ៉ាំរ៉ៃ (from recurrent hemarthrosis)
- កើតមាន Antibody ប្រឆាំង Factor (Inhibitors)។

 #ជំងឺតាឡាសេមី (Thalassemia) ជំងឺតាឡាសេមី កើតមានច្រើននៅលើប្រជាជនខ្មែរយើង។ វាជាជំងឺឈាមមួយប្រភេទ ដែលបណ្តាលមកពីការប្រែប្រួល...
03/09/2025

#ជំងឺតាឡាសេមី (Thalassemia)

ជំងឺតាឡាសេមី កើតមានច្រើននៅលើប្រជាជនខ្មែរយើង។
វាជាជំងឺឈាមមួយប្រភេទ ដែលបណ្តាលមកពីការប្រែប្រួល alpha globin gene នៅលើក្រូម៉ូសូមទី១៦ នៃការសំយោគ alpha globin chain ឬ ការប្រែប្រួល beta globin gene នៃការសំយោគ beta globin chain ដែលនាំឲ្យការបង្កើតហេម៉ូក្លូប៊ីន(Hemoglobin)​ នៅលើគ្រាប់ឈាមក្រហម មានសភាពមិនល្អ។

ជំងឺតាឡាសេមី បែងចែកជា២ប្រភេទ គឺ Alpha Thalassemia និង Beta Thalassemia ។

ឪពុកឬម្តាយ ដែលផ្ទុកនូវហ៊្សែន(gene)ដែលខូចនេះ មិនបានបង្ហាញនូវសភាពស្លេកស្លាំងគួរឲ្យកត់សម្គាល់ទេ ហើយជាទូទៅ គេសង្កេតឃើញទំហំគ្រាប់ឈាមរបស់គាត់មានលក្ខណៈតូចជាងធម្មតាបន្តិច។
ឪពុកនិងម្តាយដែលមានផ្ទុក gene thalassemia អាចមានលទ្ធភាពផ្ទេរទៅកូនជំនាន់ក្រោយដល់ទៅ 75% ។

យើងអាចធ្វើតេស្តរកជំងឺនេះបានតាមរយៈការធ្វើតេស្តឈាមមួយចំនួន។ ❤️❤️

Address

Street 656, Toek Laak III, Toul Kork

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+85511477806

Website

Alerts

Be the first to know and let us send you an email when Dr. Mong Heang posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram