Medical news for Cambodia

Medical news for Cambodia Medical Cambodia

សេចក្តីជូនដំណឹង​ស្តីពីការជ្រេីសរេីសបុគ្គលិកជាប់កិច្ចសន្យា
06/02/2026

សេចក្តីជូនដំណឹង​ស្តីពីការជ្រេីសរេីសបុគ្គលិកជាប់កិច្ចសន្យា

បញ្ហាឈឺចង្កេះ ដែលយើងតែងជួបញឹកញាប់!អាការៈឈឺចង្កេះ គឺជារោគសញ្ញាមួយដែលកើតមានឡើងជាញឹកញាប់ និងទូទៅមិនមានសភាពធ្ងន់ធ្ងរទេ តែជាម...
30/01/2026

បញ្ហាឈឺចង្កេះ ដែលយើងតែងជួបញឹកញាប់!

អាការៈឈឺចង្កេះ គឺជារោគសញ្ញាមួយដែលកើតមានឡើងជាញឹកញាប់ និងទូទៅមិនមានសភាពធ្ងន់ធ្ងរទេ តែជាមូលហេតុចម្បងដែលធ្វើអោយអ្នកជំងឺភាគច្រើនធ្វើការងារមិនបាន ឫរំខានញឹកញាប់កិច្ចការប្រចាំថ្ងៃ។ ការឈឺចង្កេះអាចកើតលើមនុស្សគ្រប់វ័យ ហើយភាគច្រើននៅក្នុងអាយុចន្លោះពី ៤៥ ទៅ ៥០ ឆ្នាំ។ ប្រសិនបើយើងមិនបានធ្វើការព្យាបាលអោយបានត្រឹមត្រូវនោះទេ បញ្ហាឈឺចង្កេះនេះ នឹងអាចវិវត្តន៍ទៅជាជំងឺរ៉ាំរ៉ៃ ឬធ្ងន់ធ្ងរ។

ក) មានមូលហេតុជាច្រើនដែលបណ្តាលអោយឈឺចង្កេះរួមមាន៖
- វិបត្តិសាច់ដុំ សរសៃពួរតឆ្អឹងត្រង់សន្លាក់
- ការសឹកសន្លាក់ឆ្អឹង ឬដោយសារការពុកឆ្អឹងចង្កេះ
- ការរលាកសន្លាក់ឆ្អឹង និងឆ្អឹងចង្កេះ
- ភាពចុះខ្សោយ និងការលូនមកក្រៅនៃទ្រនាប់ឆ្អឹង
- ការបាក់បែកឆ្អឹងចង្កេះដែលបណ្តាលមកពីគ្រោះថ្នាក់ ប៉ះទង្គិច ធ្លាក់ពីទីខ្ពស់ និងរអិលជាដើម
- ការគាប ឬសង្កត់ទៅលើសរសៃប្រព័ន្ធប្រសាទ
- ជំងឺមហារីក ។ល។

*បញ្ជាក់៖ មូលហេតុភាគច្រើនបណ្ដាលមកពីការលូនមកក្រៅនៃទ្រនាប់ឆ្អឹង ហើយប្រសិនបើមិនបានធ្វើរោគវិនិច្ឆ័យឲ្យបានឆាប់រហ័ស និងព្យាបាលឲ្យបានត្រឹមត្រូវ វាអាចផ្ដល់ផលវិបាកដូចជា ពិការជើង វិបត្តិបន្ទោរបង់ និងការឈឺចាប់ខ្លាំងរហូតមិនអាចធ្វើការបាន។

ខ) កត្តាប្រឈមមុខនឹងបញ្ហាឈឺចង្កេះមានដូចជា៖
- អ្នកធ្វើការងារដោយប្រើកំលាំងកាយខ្លាំងដូចជា លីសែងរបស់ធ្ងន់ៗ
- អ្នកធ្វើការងារដែលអង្គុយ ឬឈរដោយប្រើរយៈពេលយូរ
- ស្ត្រីមានផ្ទៃពោះ មនុស្សធាត់ មនុស្សចាស់ជរា
- អ្នកដែលពុំសូវបានហាត់ប្រាណជាប្រចាំ
- ស្ត្រីដែលចូលចិត្តពាក់ស្បែកជើងកែងខ្ពស់ៗ

គ) ការធ្វើរោគវិនិច្ឆ័យត្រូវពឹងផ្អែកលើ៖
- ការសាកសួរពីរោគសញ្ញា និងការពិនិត្យមើលអ្នកជំងឺ
- ការពិនិត្យមើលឈាមមួយចំនួនទៅតាមប្រភេទជំងឺ
- ការថតឆ្លុះឆ្អឹងខ្នងដោយម៉ាស៊ីន កាំរស្មីអ៊ិច អ៊ឹមអរអាយ ស្កាន់នែរ (X-Ray, MRI, Scanner) ជាដើម។

ឃ) ការព្យាបាល៖
ការព្យាបាលគឺអាស្រ័យទៅលើការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងការពិភាក្សាជាមួយគ្រូពេទ្យទៅតាមជំនាញឯកទេសពិតប្រាកដ ព្រមទាំងមានឧបករណ៍ពិនិត្យទំនើបដើម្បីទទួលបាននូវប្រសិទ្ធភាពខ្ពស់ និងប្រកបដោយការជឿទុកចិត្ត។
ការព្យាបាលគឺទៅតាមប្រភេទជំងឺមានដូចជា៖
- ការព្យាបាលដោយប្រើប្រាស់ថ្នាំ
- ការវះកាត់
- ការព្យាបាលដោយចលនា
- ការសម្រាកពីការងារទៅតាមសភាពធ្ងន់ធ្ងរនៃជំងឺ
- ការអប់រំពីរបៀបរស់នៅដែលល្អសម្រាប់អ្នកមានបញ្ហាឈឺចង្កេះ

«សូមកុំទុកអោយបញ្ហាឈឺចង្កេះនេះរំខានដល់ការរស់នៅរបស់លោកអ្នកតទៅទៀត ដោយសូមឆាប់មកពិនិត្យជាមួយក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យ ដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរទៅថ្ងៃក្រោយ។»

Sources:calmettehospital
Medical news for Cambodia

សេចក្ដីជូនដំណឹងស្ដីពីការជ្រើសរើសបុគ្គលិក
29/01/2026

សេចក្ដីជូនដំណឹងស្ដីពីការជ្រើសរើសបុគ្គលិក

សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសបុគ្គលិក==========================មន្ទីរពេទ្យតេជោសែនកោះធំមានកិត្តយសសូមជម្រាបជូនបេក្ខជនដែ...
14/01/2026

សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសបុគ្គលិក
==========================
មន្ទីរពេទ្យតេជោសែនកោះធំមានកិត្តយសសូម
ជម្រាបជូនបេក្ខជនដែលមានបំណងមកបំពេញ
ការងារនៅមន្ទីរពេទ្យតេជោសែនកោះធំឱ្យបាន
ជ្រាបថាៈ មន្ទីរពេទ្យត្រូវការជ្រើសរើសបុគ្គលិក
គិលានុបដ្ឋាក ចំនួន៣រូប ជាបុគ្គលិកកិច្ចសន្យា
របស់មន្ទីរពេទ្យ។ ដូច្នេះបើបេក្ខជនមានបំណង
បំពេញការងារ សូមធ្វើការដាក់ពាក្យរាល់ម៉ោង
ធ្វើការនៅផ្នែករដ្ឋបាលនៃមន្ទីរពេទ្យ។ សូមអរគុណ

ការជួយសង្រ្គោះបឋមចំពោះពស់ចឹក!I. ការណែនាំប្រទេសកម្ពុជាមានពស់ ៨៦ប្រភេទ៖   - ១៧ ប្រភេទមានពិស   - ៦ ប្រភេទ ដែលពិសរបស់វាបណ្តា...
14/01/2026

ការជួយសង្រ្គោះបឋមចំពោះពស់ចឹក!

I. ការណែនាំ
ប្រទេសកម្ពុជាមានពស់ ៨៦ប្រភេទ៖
- ១៧ ប្រភេទមានពិស
- ៦ ប្រភេទ ដែលពិសរបស់វាបណ្តាលឱ្យមានភាពធ្ងន់ធ្ងរបន្ទាប់ពីចឹក
- ៥ ប្រភេទទៀតបណ្តាលអោយស្លាប់បន្ទាប់ពីចឹក

តាមអ្នកជំនាញឯកទេសពស់បានអោយដឹងថា៖ ៨០ % នៃពស់ចឹកកើតឡើងនៅខែវស្សាពីខែមិថុនា កក្កដា សីហា និង ខែកញ្ញា។ នៅប្រទេសកម្ពុជាយើងពីចុងខែឧសភា ដល់ខែសីហា ជាពិសេសនៅតាមបណ្តាខេត្តតាមដងទន្លេមេគង្គ និងទន្លេសាប «ខែទឹកឡើងលិចព្រៃ»។

II. រោគសញ្ញាពស់ចឹក
ក) រោគសញ្ញាទូទៅ៖
- ចង្អោរ ក្អួត ឈឺពោះ
- ឡេះឡះ ខ្សោយ ងងុយដេក

ខ) រោគសញ្ញានៅនឹងកន្លែងចឹក៖
- ស្នាមរបួសមានរន្ធពីរ (ស្នាមចង្កូម២)
- មានហូរឈាមនៅកន្លែងចឹក
- មានការឈឺចាប់ ជាំ ហើម ក្រហម ក្តៅ

III. ការជួយសង្រ្គោះបឋម
១- កំណត់ប្រភេទពស់ (មានសារៈសំខាន់ក្នុងការព្យាបាលដោយប្រើថ្នាំបន្សាប)
២- ផ្លាស់ទីឆ្ងាយពីកន្លែងពស់ចឹក (សែង)
៣- ចំពោះអ្នកពស់ចឹកតាំងចិត្តនៅអោយស្ងៀមកុំភ័យស្លន់ស្លោ។ កាលណាភ័យស្លន់ស្លោនាំអោយបេះដូងដើរលឿននាំអោយពិសពស់ជ្រាបលឿនបណ្តាលអោយគ្រោះថ្នាក់ធ្ងន់ធ្ងរ។
៤- ហាមលើកដៃឬជើងកន្លែងពស់ចឹកខ្ពស់ជាងបេះដូង (បេះដូងនៅក្រោមដោះខាងឆ្វេង)
៥- បញ្ជូនអ្នកត្រូវពស់ចឹកទៅមន្ទីរពេទ្យដែលនៅជិតអ្នកជាបន្ទាន់
៦- ត្រូវដោះគ្រឿងអលង្ការ ឬ សម្លៀកបំពាក់ដែលតឹងចេញពីកន្លែងពស់ចឹកចេញ
៧- លាងសម្អាតមុខរបួសកន្លែងពស់ចឹកដោយសាប៊ូ និងទឹក ឬ នឹងទឹកថ្នាំសម្លាប់មេរោគ
៨- រុំមុខរបួសដោយបង់ ដោយចាប់ផ្តើមពីក្រោមមុខរបួសឡើងទៅលើ។

IV. វិធានការណ៍ការពារ
- អប់រំប្រជាជនក្នុងសហគមន៍អោយចេះដឹងពីវិធានការណ៍ការពារ និងហានិភ័យពស់ចឹក និង ការសង្គ្រោះបឋមបន្ទាប់ពីពស់ចឹក
- ពាក់ស្បែកជើងកវែងពេលធ្វើដំណើរកាត់ព្រៃ ឬកាត់វាលបឹង (៥០% នៃពស់ចឹកគឺចឹកជើងក្រោមជង្គង់)
- ចំពោះអ្នកនៅជនបទស្រែចំការសំរាន្តលើគ្រែចងមុង
- ហាមសម្រាន្តផ្ទាល់ដី ឬលើស្មៅ
- ធ្វើដំណើរពេលយប់ប្រើភ្លើងពិល
- សម្អាតទីធ្លាជុំវិញផ្ទះកុំអោយមានស្មៅ
- ហាមចាប់ពស់
Source:calmettehospital

Medical news for Cambodia

ធ្វើដូចម្តេច ទើបអាចដឹងថា លោកអ្នកកំពុងលើសជាតិប៉ូតាស្យូម?សូដ្យូម និងប៉ូតាស្យូម ជាអ៊ីយ៉ុងដែលមានបរិមាណច្រើនជាងគេនៅក្នុងខ្លួន...
08/01/2026

ធ្វើដូចម្តេច ទើបអាចដឹងថា លោកអ្នកកំពុងលើសជាតិប៉ូតាស្យូម?

សូដ្យូម និងប៉ូតាស្យូម ជាអ៊ីយ៉ុងដែលមានបរិមាណច្រើនជាងគេនៅក្នុងខ្លួនមនុស្ស។ សូដ្យូមភាគច្រើនស្ថិតនៅខាងក្រៅកោសិកា ចំណែកប៉ូតាស្យូមភាគច្រើនស្ថិតនៅក្នុងកោសិកា។ ប៉ូតាស្យូមដែលយើងវាស់ដោយពិនិត្យឈាម ជាចំណែកប៉ូតាស្យូមដែលនៅក្រៅកោសិកា គឺនៅក្នុងប្លាស្មាឈាម។

ប៉ូតាស្យូមមានតួនាទីដ៏សំខាន់សំរាប់អោយសាច់ដុំទាំងឡាយ រួមទាំងសាច់ដុំបេះដូងផង មានដំណើរការជាប្រក្រតី។

ដើម្បីដឹងថា លោកអ្នកកំពុងមានបញ្ហាលើសជាតិប៉ូតាស្យូម សូមលោកអ្នកសង្កេតលើរោគសញ្ញាសំខាន់ៗដូចខាងក្រោម៖

- ហត់
- ក្អួតចង្អោរ
- ចុះខ្សោយនៃភាពរំញោច
- ទន់សាច់ដុំ (ស្លាប់ដៃជើង paralysis)
- ស្ពឹក ឬស្រពន់
- ចុកទ្រូង ញ័រទ្រូង
- ខ្សោយអស់កម្លាំង
- បេះដូងដើរខុសសង្វាក់ (អាចឈានទៅដល់បេះដូងឈប់ដើរ ឬ ការបាត់បង់ជីវិត)

មានមនុស្សជាច្រើនដែលមានកម្រិតប៉ូតាស្យូមក្នុងឈាមលើស ក៏ប៉ុន្តែគ្មានចេញរោគសញ្ញាអ្វីសោះ។ ខ្លះទៀតមានរោគសញ្ញាច្រឡំជាមួយជំងឺទូទៅ។
រោគសញ្ញាដែលពាក់ព័ន្ធជាមួយការលើសកម្រិតប៉ូតាស្យូម ជាទូទៅគឺជាបញ្ហាសាច់ដុំ និងបញ្ហាបេះដូង។ ក្នុងកម្រិតដូចគ្នា ការកើនឡើងជាតិប៉ូតាស្យូមយ៉ាងលឿន នាំអោយមានរោគសញ្ញាធ្ងន់ធ្ងរជាងការកើនឡើងសន្សឹមៗ។

ប្រសិនបើលោកអ្នកមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមលោកអ្នកប្រញ៉ាប់មកជួបពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

“ក្នុងករណីខ្លះ ការយឺតយូរតែប៉ុន្មាននាទី ឬកង្វះសម្ភារៈ ឧបករណ៍ និងខ្វះជំនាញណាមួយ អ្នកជំងឺនឹងអាចបាត់បង់ជីវិត។”

Source:calmettehospital
Medical news for Cambodia

08/01/2026
បន្ទោរបង់មកមានឈាមក្រហម សុទ្ធតែបណ្តាលមកពីជំងឺឫសដូងបាត? នេះគឺជាផ្នត់គំនិត និងការគិតខុសដែលតែងតែមានសម្រាប់ប្រជាជនទូទៅភាគច្រើ...
07/01/2026

បន្ទោរបង់មកមានឈាមក្រហម សុទ្ធតែបណ្តាលមកពីជំងឺឫសដូងបាត?

នេះគឺជាផ្នត់គំនិត និងការគិតខុសដែលតែងតែមានសម្រាប់ប្រជាជនទូទៅភាគច្រើនរបស់យើងកន្លងមក ហើយយើងគួរតែព្យាយាមធ្វើការស្វែងយល់បន្ថែម និងផ្លាស់ប្ដូរចំពោះការគិតខុសមួយនេះដើម្បីជៀសវាងនូវការធ្វេសប្រហែសក្នុងការយកចិត្តទុកដាក់ថែទាំសុខភាព ឬព្យាបាលជំងឺបានទាន់ពេលវេលា។

ជាការពិតណាស់ដែលការបន្ទោរបង់មកមានឈាមក្រហម គឺមូលហេតុភាគច្រើនអាចបណ្តាលមកពីជំងឺឫសដូងបាត (Hemorrhoids bleeding) ឬអាចជាបញ្ហាផ្សេងនៅម្តុំបាតដូចជា ការដាច់រហែកភ្នាសបាត (Bleeding from a**l fissure) ក៏ប៉ុន្តែយើងមិនបានដឹងទេថានៅពីក្រោយមូលហេតុទាំងពីរនេះ ក៏នៅមានមូលហេតុដ៏គ្រោះថ្នាក់ជាច្រើនទៀតដែលអាចអោយមានឈាមក្រហមពេលបន្ទោរបង់នេះផងដែរ ហើយវាអាចបង្កភាពគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព និងអាយុជីវិតទៀតផង។ ជាពិសេសគឺឈាមដែលបណ្តាលមកពីបញ្ហារលាកពោះវៀនធំ (Bleeding from the colon) ដែលក្នុងនោះមានមូលហេតុចម្បងៗដូចជា : ដុំសាច់មហារីក (Colon cancer), ដុំសាច់ Polyp (Colonic polyp bleeding), ដំបៅពោះវៀនធំ (Colonic ulcer), ដំបៅពោះវៀនតូច (Typhoid Fever or other infection causes to the bowel part), ការហូរឈាមដែលបណ្តាលមកពី Colonic Diverticula ។ ល។

ដូច្នេះហើយទើបការដែលបន្ទោរបង់លាមកមានឈាមក្រហមនេះសម្រាប់ក្រុមវេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺក្រពះ ពោះវៀន ថ្លើម និង ឫសដូងបាតយើង តែងតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ហើយពេលខ្លះតម្រូវអោយមានការពិនិត្យ និងធ្វើរោគវិនិច្ឆ័យអំពីមូលហេតុនៃការធ្លាក់ឈាមនេះអោយបានច្បាស់លាស់បំផុតដោយការពិនិត្យឆ្លុះសុងពោះវៀនធំ (Total colonoscopy) ដើម្បីរកមូលហេតុពិត និងបែងចែកថាការធ្លាក់ឈាមនេះមកពីពោះវៀនធំ ឬបញ្ហាបាតដូចបានបកស្រាយនៅខាងលើពីព្រោះថា ត្រឹមតែការពិនិត្យមើលឫសដូងបាត គឺយើងមិនអាចដឹងអំពីបញ្ហាពោះវៀនធំនេះឡើយ ហើយម្យ៉ាងមួយទៀត បើទោះជាមានជំងឺឫសដូងបាត ក៏នៅតែមិនប្រាកដដែរថា ឈាមនោះមកពីផ្នែកខាងក្រោម ឬមកពីពោះវៀនធំនោះទេ។

* ចំពោះការបន្ទោរបង់មានឈាមដែលតម្រូវអោយធ្វើការឆ្លុះពិនិត្យពោះវៀនធំនេះ គឺមានកក្តា និង រោគសញ្ញារួមផ្សំដូចជា៖
- អាយុលើសពី ៤៥ឆ្នាំឡើងទៅ (old age)
- បាត់បង់គ្រាប់ឈាមក្រហមច្រើន (Hb < 9g/l)
- មានអការ:ឈឺពោះរ៉ាំរ៉ៃ (Chronic abdominal pain)
- មានការស្រកទម្ងន់លឿន ឬ ខុសប្លែកពីធម្មតា (Weight lost or alteration)
- ក្រោយការពិនិត្យរាង្គកាយរបស់វេជ្ជបណ្ឌិត រកឃើញ ឬ ស្ទាបប៉ះដុំក្នុងពោះ (after physical examination)
- មានប្រវត្តិគ្រួសារដែលមានបញ្ហាដុំសាច់កាច ឬមហារីក (Family history of any cancer).

ជាសារដាស់តឿនចុងក្រោយជូនដល់បងប្អូនប្រជាជនយើងទាំងអស់គ្នា ពីក្រុមវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យ ចំពោះបញ្ហានៃការបន្ទោបង់មកមានឈាមក្រហម សូមអោយមានការប្រុងប្រយ័ត្នអោយបានខ្ពស់ និងមិនត្រូវភ័យខ្លាចក្នុងការធ្វើការពិនិត្យឆ្លុះពោះវៀនធំដើម្បីរកមូលហេតុ និង រោគវិនិច្ឆ័យនៃជំងឺអោយបានច្បាស់លាស់ ក្នុងគោលបំណងជៀសវាងភាពធ្ងន់ធ្ងរ ព្រមទាំងធ្វើការព្យាបាលបានចំគោលដៅ និងទាន់ពេលវេលាផងដែរ ។

Source:calmettehospital
Medical news for Cambodia

ជំងឺមហារីកច្រមុះ!(Nasopharyngeal Cancer)Nasopharyngeal Cancer ជាជំងឺមហារីកដែលកើតឡើងនៅផ្នែកខាងក្រោយច្រមុះ និងខាងលើបំពងក ដ...
30/12/2025

ជំងឺមហារីកច្រមុះ!
(Nasopharyngeal Cancer)

Nasopharyngeal Cancer ជាជំងឺមហារីកដែលកើតឡើងនៅផ្នែកខាងក្រោយច្រមុះ និងខាងលើបំពងក ដែលពាក្យបច្ចេកទេសឲ្យតំបន់នេះថា “Nasopharynx”។

ក) រោគសញ្ញា៖
នៅដំណាក់កាលដំបូង ជំងឺមហារីកច្រមុះ ពុំស្ដែងនូវសញ្ញាអ្វីដែលគួរឲ្យកត់សំគាល់ទេ។ រោគសញ្ញាមួយចំនួនដែលតម្រូវឲ្យអ្នកជំងឺមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ មានដូចខាងក្រោម៖
- មានឡើងកូនកណ្តុលនៅក
- ឈាមច្រមុះ
- តឹងច្រមុះភាគច្រើនមួយចំហៀង
- សណ្តាប់មានការធ្លាក់ចុះនៅត្រចៀកម្ខាង
- ហឹងត្រចៀក
- ឈឺក្បាល

ខ) មូលហេតុបង្ក៖
មូលហេតុបង្កឲ្យកើតជំងឺមហារីកច្រមុះ នៅមិនទាន់ដឹងពិតប្រាកដ ប៉ុន្តែមានកត្តាមួយចំនួនដែលជំរុញឲ្យកើតមានជំងឺនេះ ៖
- ទីតាំងភូមិសាស្រ្ត ដូចជាប្រទេសចិនភាគខាងត្បូង ឬអាស៊ីខាងកើត
- ការបរិភោគអាហារដែលសម្បូរជាតិ Nitrosamine : អាហារដែលមានកម្រិតអំបិលខ្ពស់ ប្រលាក់ហាលឲ្យស្ងួតរួចអាំង (សាច់ ឬត្រី)
- អ្នកប្រកបរបរដែលទាក់ទងជាមួយឈើ-ជាងឈើ
- Epstein-Barr Virus
- ប្រវត្តិក្រុមគ្រួសារដែលកើតជំងឺនេះ(Nasopharyngeal Cancer)

គ) ការធ្វើរោគវិនិច្ឆ័យ៖
- ការឆ្លុះដោយម៉ាស៊ីនអង់ដូស្គប់ ប្រើកាំមេរ៉ាឆ្លុះចូលក្នុងច្រមុះរហូតដល់ផ្នែកខាងក្រោយ Nasopharynx
- ការច្រិបសាច់ : ត្រូវច្រិបសាច់នៅផ្នែកខាងក្រោយច្រមុះ ដើម្បីធ្វើការពិសោធន៍កោសិកាមហារីក Pathology and Immmuno-histo-chemistry
- ធ្វើ CT-Scan ឬ MRI
- Panendoscopy

ឃ) ការព្យាបាល៖
- ការព្យាបាលដោយកាំរស្មី តាមវិធីសាស្ត្រទំនើប (Modern Radiotherapy)
- ការចាក់ថ្នាំគីមី(Chemotherapy)
- ការវះកាត់ក្នុងករណីខ្លះ

មិនមានវិធានការសម្រាប់ការពារមិនឲ្យកើតជំងឺមហារីកច្រមុះទេ ប៉ុន្តែយើងអាចកាត់បន្ថយដោយកត្តាមួយចំនួន ដែលជំរុញឲ្យកើតជំងឺនេះ ដូចដែលបានរៀបរាប់ខាងលើ។ ដូចនេះក្នុងនាមជាគ្រួពេទ្យជំនាញ អំពាវនាវដល់បងប្អូនទាំងអស់ ដែលមានប្រវត្តិឈាមច្រមុះ ឬតឹងច្រមុះជាប្រចាំ សូមអញ្ជើញមកទទួលការពិគ្រោះ ពិនិត្យ និងព្យាបាលឲ្យទាន់ពេលវេលា ជាមួយក្រុមវេជ្ជបណ្ឌិតជំនាញត្រចៀក ច្រមុះ បំពង់ក និងជម្ងឺមហារីកនៅមន្ទីរពេទ្យ។

Source:មន្ទីរពេទ្យកាល់ម៉ែត
Medical news for Cambodia

ជំងឺដុំសាច់នៅភ្នាសក្នុងនៃស្បូន!ដុំសាច់នៅភ្នាសក្នុងនៃស្បូន គឺជាដុំសាច់ដែលកើតឡើងនៅក្នុងស្រទាប់សាច់ដុំស្បូន ដែលដុះចូលទៅក្នុ...
26/12/2025

ជំងឺដុំសាច់នៅភ្នាសក្នុងនៃស្បូន!

ដុំសាច់នៅភ្នាសក្នុងនៃស្បូន គឺជាដុំសាច់ដែលកើតឡើងនៅក្នុងស្រទាប់សាច់ដុំស្បូន ដែលដុះចូលទៅក្នុងប្រហោងស្បូន ដែលចែកចេញជា៣កម្រិត៖

- ទី១(Grade 0): ដុំសាច់ដែលដុះនៅភ្នាសក្នុងនៃស្បូន (Endometrial fibroma pedunculated) មានទងច្បាស់លាស់ មានទំហំមិនលើសពី ៣សង់ទីម៉ែត្រ

- ទី២(Grade 1): ដុំសាច់ដែលដុះនៅភ្នាសក្នុងនៃស្បូន (Partial intramural endocavity angle of protrusion < 90o) ដែលមានទងធំ ស៊ីចូលទៅដល់សាច់ដុំស្បូន

- ទី៣(Grade 2): ដុំសាច់ដែលដុះនៅភ្នាសក្នុងនៃស្បូន (Predominantly intramural endocavity angle of protrusion > 90o) ដែលមានទំហំធំស៊ីចូលទាំងភ្នាសក្នុង និងសាច់ដុំនៃស្បូន មិនមានទងច្បាស់លាស់ហើយទំហំធំលើសពី៥សង់ទីម៉ែត្រ។

១) មូលហេតុ៖
- ជំងឺនេះកើតមានតែលើស្រ្តីក្នុងវ័យបន្តពូជ
- ជំងឺនេះកើតលើស្ត្រីដែលលើសជាតិអ័រមូនអ៊ឺស្រ្តូហ្សែន
- ជំងឺនេះកើតលើស្ត្រីដែលមានវិបត្តិអ័រមូន
- ជំងឺនេះកើតលើស្ត្រីដែលមានវដ្តរដូវមិនទៀងទាត់
- កត្តាចំណីអាហារ បរិយាកាស និងកត្តាសង្គម

* ជំងឺនេះមិនអាចកើតមានចំពោះស្រ្តីមិនទាន់ពេញវ័យ ហើយជំងឺនេះនឹងអាចបាត់ទៅវិញនៅពេលដែលស្រ្តីមានវ័យចំណាស់ (ស្ត្រីអត់រដូវ)។

២) រោគសញ្ញា៖
ស្រ្តីដែលមានជំងឺនេះធ្វើឲ្យមានរោគសញ្ញាដូចតទៅ
- ធ្លាក់ឈាមរដូវច្រើន
- រយៈពេលមានរដូវអូសបន្លាយយូរខុសធម្មតា
- ធ្លាក់ឈាមតាមទ្វារមាសខុសធម្មតា ក្រៅពីពេលមានរដូវ
- មានការឈឺចុកចាប់ពេលមានរដូវ
- អាចបណ្តាលឲ្យធ្លាក់ឈាមពេលមានផ្ទៃពោះ
- អាចបណ្តាលឲ្យរលូតកូននៅត្រីមាសដំបូង
- បង្កឲ្យមានវិបត្តិអត់កូន

៣) ការព្យាបាល៖
ក្នុងករណីពុំមានបង្កឲ្យមានផលវិបាកធ្លាក់ឈាម ឬក៏មានវិបត្តិផ្សេងៗ គេពុំធ្វើការវះកាត់ទេ ដោយគ្រាន់តែធ្វើការតាមដានឲ្យបានទៀងទាត់ជាមួយគ្រូពេទ្យឯកទេសរោគស្ត្រីជាប្រចាំ។

ប៉ុន្តែក្នុងករណីមានធ្លាក់ឈាមច្រើនខុសធម្មតា និងបង្កឲ្យមានវិបត្តិអត់កូន យើងត្រូវធ្វើការវះកាត់ដុំសាច់នេះចេញ ដោយគ្រូពេទ្យឯកទេសរោគស្ត្រីតាមរយៈម៉ាស៊ីនឆ្លុះប្រហោងក្នុងនៃស្បូនបច្ចេកវិទ្យាចុងក្រោយ (Modern hysteroscopy of diagnosis and operative procedure) នៅមន្ទីរពេទ្យកាល់ម៉ែត។

“សូមបងប្អូនស្ត្រី លោកស្រី មេត្តាមកពិគ្រោះ និងពិនិត្យរោគស្ត្រីអោយបានទាន់ពេលវេលា ក្នុងករណីមានរោគសញ្ញាដូចបានជម្រាបជូនខាងលើ។”

Source:calmettehospital
Medical news for Cambodia

🔔ស្របពេលដែលយោធាថៃ កំពុងបន្តការឈ្លានពានយ៉ាងកម្រោល និងកាន់តែព្រៃផ្សៃបំផុត តាមរយៈ ការវាយប្រហារតាមផ្លូវអាកាសចូលកាន់តែជ្រៅក្ន...
24/12/2025

🔔ស្របពេលដែលយោធាថៃ កំពុងបន្តការឈ្លានពានយ៉ាងកម្រោល និងកាន់តែព្រៃផ្សៃបំផុត តាមរយៈ ការវាយប្រហារតាមផ្លូវអាកាសចូលកាន់តែជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា ជាពិសេស ការវាយប្រហារលើតំបន់ជនស៊ីវិលរស់នៅ សូមបងប្អូនទាំងអស់ ដែលស្ថិតក្នុងតំបន់រងហានិភ័យ មេត្តាប្រុងប្រយ័ត្នខ្ពស់ ‼️

ខាងក្រោមនេះ គឺជារបៀបការពារខ្លួនបន្ទាន់ នៅពេលដែលមានការវាយប្រហារពីលើអាកាស៖

១. ដេកផ្កាប់មុខលើដី ដើម្បីកាត់បន្ថយសម្ពាធមកលើរាងកាយ
២. យកដៃខ្ទប់ក្បាល និងក ដើម្បីការពារពីកម្ទេចកម្ទី
៣. ហើបមាត់បន្តិចកាត់បន្ថយសម្ពាធក្រដាសត្រចៀក និងសួត
៤. កុំផ្អែកនឹងជញ្ជាំងព្រោះអាចបណ្ដាលឲ្យរងរបួស

Address

Phnom Penh

Telephone

+32460768088

Website

Alerts

Be the first to know and let us send you an email when Medical news for Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram