Sok San Sport Club

Sok San Sport Club Sok San Sport Club ផ្គត់ផ្គង់អាហារបំប៉ន ​(Supplements) ន

🏋️‍♀️Mutant Mass សម្រា​ប់អ្នកស្គមចង់ឡេីងគីឡូជាមួយនឹងសារធាតុសំខាន់ៗដូចជា៖• 1100 Calories ដើម្បីទ្រទ្រង់ការឡើងទម្ងន់យ៉ាងឆា...
30/04/2023

🏋️‍♀️Mutant Mass សម្រា​ប់អ្នកស្គមចង់ឡេីងគីឡូជាមួយនឹងសារធាតុសំខាន់ៗដូចជា៖

• 1100 Calories ដើម្បីទ្រទ្រង់ការឡើងទម្ងន់យ៉ាងឆាប់រហ័ស បំពេញថាមពល
• 56 ក្រាម​ ប្រូតេអ៊ីនសម្រាប់ការលូតលាស់សាច់ដុំប្រកបដោយប្រសិទ្ធភាព
• បន្ថែម 36g EAAS + BCAAs + Glutamine ដើម្បីកាត់បន្ថយការឈឺចាប់ ស្តារ និង​ ការពារសាច់ដុំបានយ៉ាងល្អ

🏋️‍♀️ ការណែនាំសម្រាប់ការប្រើប្រាស់ Mutant Mass ប្រកបដោយប្រសិទ្ធភាព

• លាយ 1-1.5 ស្លាបព្រានៃ Mutant Mass ជាមួយ​300-500ml ទឹកសុទ្ធឬទឹកដោះគោស្រស់ដែលគ្មានជាតិស្ករ។ ប្រើ 3-4 ដងក្នុងមួយថ្ងៃ។

🏋️‍♀️ ប្រើនៅពេល:

• ក្រោយលំហាត់ប្រាណ​ 15-30 នាទី។
• អាហារសម្រន់ ៩ ព្រឹក
• អាហារសម្រន់ ៣ រសៀល
• មុនពេលចូលគេង
• ទម្ងន់​: 15lbs (6,8kg)
☎️​​ 061 228864
Telegram https://t.me/sokseyha8
ទីតាំង: នៅក្រោយបុរីពិភពថ្មីចំកាដូង2

• តម្លៃ​: 89$

ចាស់មែនទែនហើយ
06/07/2021

ចាស់មែនទែនហើយ

នៅ​ពេល​ដែល​យើង​នៅ​ជាមួយ​ខ្លួន​ឯង​រាល់​ថ្ងៃ​ ធ្វើ​ឱ្យ​មិន​ដឹង​ថា​ខ្លួន​ផ្លាស់ប្តូរ​អាកប្បកិរិយា​ដែល​ធ.....

❓ហេតុអ្វីអ្នកត្រូវការផ្គត់ផ្គង់ប្រេងត្រីអូមេហ្គា?👉អូមេហ្គា ៣ ត្រូវបានបង្ហាញថាមាន១០០០គុណប្រយោជន៍សម្រាប់សុខភាព ជាធម្មតាមនុ...
19/12/2020

❓ហេតុអ្វីអ្នកត្រូវការផ្គត់ផ្គង់ប្រេងត្រីអូមេហ្គា?

👉អូមេហ្គា ៣ ត្រូវបានបង្ហាញថាមាន១០០០គុណប្រយោជន៍សម្រាប់សុខភាព ជាធម្មតាមនុស្សគ្រប់គ្នាក៏ដឹងដែរថាវាល្អដល់សុខភាពភ្នែក បេះដូង ខួរក្បាល ការលូតលាស់សាច់ដុំ…
👉អូមេហ្គា ៣ ជួយការពារជំងឺមហារីកនិងប្រឆាំងការរលាក កាត់បន្ថយការកើតមុន …
👉អាហារបំប៉នអូមេហ្គា ៣- មិនត្រូវបានកំណត់សំរាប់តែអ្នកលេងកីឡានិងអ្នកហាត់ប្រាណបន្នោះទេ តែថែមទាំងមនុស្សគ្រប់គ្នាចាប់ពីកុមារ ស្ត្រី មនុស្សចាស់ ក៏អាចទទួលទានបានដែរ ...
-------------
💦អាហារបំប៉នប្រេងត្រី NutraBio Fish Oil ដែលមានបរិមាណរហូតដល់ទៅ ២០០០mg អូមេហ្គា ៣ ប្រើក្នុងមួយដង ២គ្រាប់។
💦គ្មានក្លិន មិនឆ្អាប ងាយស្រួលប្រើ។
💦 Size ១៥០ គ្រាប់។
👩‍👩‍👧‍👦មានសុវត្ថិភាពទាំងស្រុងក្នុងការប្រើប្រាស់សម្រាប់គ្រួសារទាំងមូល។

👌👌👌ស្រកទម្ងន់ (គីឡូក្រាម)តែមិនស្រកខ្លាញ់ ហេតុអ្វី?1-សម្គាល់ការសម្រកទម្ងន់និងសម្រកខ្លាញ់👍🏋️‍♀️យោងតាមវេជ្ជសាស្ត្រទម្ងន់ត្រ...
15/12/2020

👌👌👌ស្រកទម្ងន់ (គីឡូក្រាម)តែមិនស្រកខ្លាញ់ ហេតុអ្វី?

1-សម្គាល់ការសម្រកទម្ងន់និងសម្រកខ្លាញ់👍

🏋️‍♀️យោងតាមវេជ្ជសាស្ត្រទម្ងន់ត្រូវបានប៉ះពាល់ដោយកត្តាជាច្រើនដូចជាទំហំគ្រោងឆ្អឹង សមាមាត្រសាច់ដុំនិងខ្លាញ់ មាតិកាទឹក …
🏋️‍♀️ទោះជាយ៉ាងណាក៏ដោយមានមនុស្សតិចតួចទេដែលដឹងពីភាពខុសគ្នារវាងការសម្រកទម្ងន់និងការសម្រកខ្លាញ់ ដូច្នេះការសម្រកទម្ងន់មិនត្រឹមត្រូវអាចបណ្តាលឱ្យអ្នកបាត់បង់សារធាតុចិញ្ចឹមរាងកាយ ទឹកនិងសាច់ដុំ មិនមែនខ្លាញ់ទេ។ កោសិកាខ្លាញ់មានពីរប្រភេទគឺខ្លាញ់ subcutaneous និងខ្លាញ់ visceral។ ការសម្រកជាតិខ្លាញ់គឺកាត់បន្ថយបរិមាណកោសិកាខ្លាញ់ក្នុងរាងកាយនិងបង្កើនសាច់ដុំ។

2-ការសម្រកទម្ងន់ត្រឹមត្រូវ👍

🏋️‍♂️ដើម្បីបញ្ចុះទម្ងន់ឱ្យមានប្រសិទ្ធិភាពវាចាំបាច់ត្រូវកំណត់ថាតើរាងកាយរបស់អ្នកស្ថិតក្នុងស្ថានភាពបែបណា ការដែលទទួលទានរបបអាហារមិនល្អដើម្បីសម្រកទម្ងន់ អាចធ្វើអោយសុខភាពរបស់លោកអ្នកក៏នឹងថមថយខ្លាំងទៅតាមដែរ។
🏋️‍♂️នៅពេលដែលអ្នកសម្រកទម្ងន់តាមវិធីត្រឹមត្រូដោយការរួមផ្សំរបបអាហារនិងលំហាត់ប្រាណនឹងជួយឱ្យអ្នកទទួលបានរាងស្អាត ស្លីម រឹងមាំជាងមុនហើយថែមទាំងជួយការពារហានិភ័យនៃជំងឺដ៏គ្រោះថ្នាក់នៃភាពធាត់ដូចជាការកើនឡើង សម្ពាធឈាម ទឹកនោមផ្អែម ជំងឺបេះដូង។
💪💪💪ខាងក្រោមនេះគឺជាវិធីដែលអាចជួយអ្នកក្នុងការសម្រកខ្លាញ់បានយ៉ាងមានប្រសិទ្ធភាព៖
👉 កាត់បន្ថយអាហារដែលមានជាតិស្ករ
👉 ដាច់ខាតកុំបស់បង់ការស្រស់ស្រូបអាហារពេលព្រឹក
👉 អនុវត្ថការបរិភោគរបបអាហារដែលមាន Cacbonhydrat ទាប (low-carbs)។
👉 គួបផ្សំរបបអាហារល្អត្រឹមត្រូវជាមួយលំហាត់ប្រាណ HIIT ឬ CARDIO។
👉 ប្រើអាហារបំប៉នដុតជាតិខ្លាញ់ដ៏មានប្រសិទ្ធភាពខ្ពស់ អាចជួយសម្រកជាតិខ្លាញ់លោកអ្នកបាន (LIPO 6)។

🍽🍽🍽របបអាហាររូបត្ថម្ភសម្រាប់ការលំហាត់ប្រាណ🍇ក. អាហារមុនពេលហាត់ប្រាណ៖មុនពេលធ្វើលំហាត់ប្រាណ ២-៣ ម៉ោងអ្នកគួរទទួលទានអាហារដែលសំ...
28/11/2020

🍽🍽🍽របបអាហាររូបត្ថម្ភសម្រាប់ការលំហាត់ប្រាណ

🍇ក. អាហារមុនពេលហាត់ប្រាណ៖

មុនពេលធ្វើលំហាត់ប្រាណ ២-៣ ម៉ោងអ្នកគួរទទួលទានអាហារដែលសំបូរទៅដោយប្រូតេអ៊ីនដូចជាសាច់គោ​ ស៊ុត សាច់មាន់និងcarbsដូចជាអង្ករសំរូប មី ដំឡូង ចេក ព្រោះវាមានសារធាតុស្ករទាប។

🌽ខ. អាហារក្រោយពេលហាត់ប្រាណ៖

បន្ទាប់ពីធ្វើលំហាត់ប្រាណ រាងកាយរបស់អ្នកហាក់ដូចជាបាត់បង់ថាមពលច្រើន អ្នកមានអារម្មណ៍ថាអស់កម្លាំង ដូច្នេះអាហារក្រោយពេលហាត់ប្រាណគឺមានសារៈសំខាន់ណាស់។ អ្នកត្រូវការញ៉ាំក្នុងរយៈពេល ១ ម៉ោងឬល្អបំផុតក្នុងរយៈពេល៣០ នាទីក្រោយហាត់ប្រាណ ប៉ុន្តែត្រូវប្រាកដថាញ៉ាំអាហារណាដែលសំបូរទៅដោយប្រូតេអ៊ីនហើយជៀសវាងអាហារដែលមានជាតិខ្លាញ់។

🍎គ. ដូច្នេះតើត្រូវញ៉ាំប្រូតេអ៊ីនប៉ុន្មានក្រាមទើបគ្រប់គ្រាន់

យោងទៅតាមទស្សនាវដ្តី American Journal of Clinical Nutrition​អ្នកអាចគណនាបរិមាណប្រូតេអ៊ីនក្នុងរបបអាហារប្រហែល ២០-៣០ ក្រាមគឺគ្រប់គ្រាន់ហើយ។​ ការប្រើប្រាស់ប្រូតេអ៊ីន ២០ ក្រាមរៀងរាល់ ២-៣ ម៉ោង ១ ដងគឺប្រសើរជាងការញ៉ាំប្រូតេអ៊ីន ១០ ក្រាម ១ ម៉ោង ១ ដង។ ឬច្រើនជាង ៤០ ក្រាមនៃប្រូតេអ៊ីនរៀងរាល់ ៤ ម៉ោង ១ ដង។

ទោះជាយ៉ាងណាក៏ដោយសម្រាប់មនុស្សដែលធ្វើការក្នុងការិយាល័យដែលមានពេលតិចតួច ការទទួលទានអោយបាន 20 ក្រាមប្រូតេអ៊ីនគឺពិបាកខ្លាំងណាស់។ ដូច្នេះតើធ្វើដូចម្តេចដើម្បីធានានូវអាហារូបត្ថម្ភសម្រាប់បុគ្គលិកការិយាល័យ?

ដើម្បីអាចធានាបាននូវបរិមាណប្រូតេអ៊ីនរាល់ថ្ងៃ គាត់អាចជំនួសចំណីអាហារដោយការញុាំប្រភេទគ្រាប់សណ្តែកបៃតងវិញព្រោះវាមានប្រូតេអ៊ីនខ្ពស់ជាងសាច់គោ ២០ ដង។ ដូច្នេះពួកគាត់អាចញុាំប្រភេទសណ្តែកដូចជា សណ្តែកក្រហម សណ្តែកបៃតង សណ្តែកសៀង សណ្តែកខ្មៅ។ជាមួយស៊ុត ១ - ២គ្រាប់។មាតិកាប្រូតេអ៊ីននៃសណ្តែករួមជាមួយប្រូតេអ៊ីនពីស៊ុតនឹងធានាអោយអ្នកនូវអាហារសម្រន់ដ៏ល្អ មុននិងក្រោយពេលធ្វើលំហាត់ប្រាណ។👍👍👍

🍜🍜🍜បញ្ជីមុខម្ហូប eat clean បង្កើនសាច់ដំុ សម្រកទម្ងន់​សម្រាប់អ្នកហាត់ប្រាន(Part 1):🥦ថ្ងៃច័ន្ទ •អាហារពេលព្រឹក៖ ដំឡូងជ្វាតូ...
27/11/2020

🍜🍜🍜បញ្ជីមុខម្ហូប eat clean បង្កើនសាច់ដំុ សម្រកទម្ងន់​សម្រាប់អ្នកហាត់ប្រាន(Part 1):

🥦ថ្ងៃច័ន្ទ

•អាហារពេលព្រឹក៖ ដំឡូងជ្វាតូច ១ សាច់គោ ២០០ក្រាម🥓 សាឡាត់ ១ចាន🥗។
•អាហារសម្រន់៖ ប្រភេទគ្រាប់ ១ចានតូច។
•អាហារថ្ងៃត្រង់៖ បាយអង្ករសំរូប ១ចាន🥣 គ្រឿងសមុទ្រ​ 🍤🍤🍤 បន្លែឆ្អិន ១ចាន🥙🥙🥙​ ។
•អាហារសម្រន់៖ ទឹកដោះគោយ៉ាអួ ១ប្រអប់ 🧃ស៊ុតឆ្អិន ១គ្រាប់🥚 ផ្លែឈើ ១ ចាន🍉🍊🍏។
•អាហារពេលល្ងាច៖ ដំឡូងជ្វា ១ សាច់មាន់ ៣០០ក្រាម 🍗🍗បន្លែស្រស់ ១ចាន🥗។
•អាហារសម្រន់៖ ទឹកដោះគោ ១ កែវ🥛។

🥦ថ្ងៃអង្គារ

•អាហារពេលព្រឹក៖ នំប៉័ង ២ដុំ🥪🥪 ស៊ុតឆ្អិន ២គ្រាប់🥚🥚 សាឡាត់ ១ចាន ។
•អាហារសម្រន់៖ ទឹកដោះគោសម្រាប់ហាត់ប្រាណ ១កែវ🥛 ចេក ១ផ្លែ🍌 ។
•អាហារថ្ងៃត្រង់៖ សាច់គ្មានខ្លាញ់ ៣០០ក្រាម🥓🥓 បាយអង្ករសំរូប ១ចាន 🍚បន្លែឆ្អិន ១ចាន🥗។
•អាហារសម្រន់មុនពេលហាត់ប្រាណ៖ នំប៉័ង ២ដុំ 🌭🌭ស៊ុតឆ្អិន ១គ្រាប់🥚 ផ្លែឈើ ១ ចាន🍎🍎🍎។
•អាហារសម្រន់ក្រោយពេលហាត់ប្រាណ៖ នំប៉័ង ២ដុំ🧀🧀 សាច់គោ ១០០ក្រាម🥓🥓។
•អាហារពេលល្ងាច៖ បាយ ១ចាន តូច, សាច់គ្មានខ្លាញ់ ២០០ ក្រាម បន្លែស្ងោ ១ចាន។
•អាហារសម្រន់៖ ផ្លែប៉ោម ១ផ្លែ🍎។

Address

Phnom Penh

Alerts

Be the first to know and let us send you an email when Sok San Sport Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram