TSH Translation-សេវាបកប្រែរហ័ស

TSH Translation-សេវាបកប្រែរហ័ស We have a full commitment and confidence on our services. Please do not hesitate to contact us

13/06/2025

យប់មុិញខ្ញុំបានចេញសារមួយហើយ ព្រឹកនេះខ្ញុំនិយាយក្នុងនាមប្រធានបក្សកាន់អំណាចទៅកាន់រាជរដ្ឋាភិបាលបន្ថែមទៀត។ ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ៖

1. ប្រកាសបិទឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជាគឺមានន័យថា ឈប់ប្រើទំនិញថៃ ជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ។

2. ត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃ ដោយខិតខំរកទីផ្សាជូនប្រជាជនទាំងក្នុងស្រុក និងក្រៅស្រុក។

3. បង្វែរអ្នកជម្ងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃ មករកមន្ទីរពេទ្យក្នុងស្រុក ឬទៅប្រទេសផ្សេងវិញ។

4. ត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែល និងវិលត្រឡប់ពីប្រទេសថៃ។ កម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្ម ទាំងក្នុងវិស័យកសិកម្ម និងសំណង់រាប់សិបមុឺនកន្លែង។ បងប្អូនពលករអាចចាកចេញមកកម្ពុជាមុនថៃបណ្តេញចេញ ដែលពេលនេះកំពុងទទួលការមើលងាយ និងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន។

5. កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀម២៤ម៉ោងលើ២៤ម៉ោង ដើម្បីវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពាន។

6. បណ្តាខេត្តនៅជិតព្រំដែនត្រូវត្រៀមជម្លៀសប្រជាជនចេញមកកាន់តំបន់មានសុវត្តិភាព និងដោះស្រាយស្បៀងអាហារថ្នាំពេទ្យ និងសំភារៈចាំបាច់ផ្សេងទៀត។

បើថៃមិនធ្វើការដោះស្រាយច្រកព្រំដែនឲ្យវិលមករកភាពប្រក្រតីវិញ យើងគ្មានជម្រើសក្រៅពីធ្វើការទាំងអស់នេះទេ។

ខ្ញុំសូមអំពាវបងប្អូនជនរួមជាតិ សូមកុំធ្វើអំពើជ្រុលនិយមដូចជាបាតុកម្មប្រឆាំងស្ថានទូតថៃ ក្រុមហ៊ុនថៃ និងជនជាតិថៃនៅកម្ពុជា និងសូមកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ ចំពោះជនជាតិថៃដែលភាគច្រើនលើសលប់ជាមនុស្សល្អ។ មានតែក្រុមជ្រុលនិយម និងយោធាមួយចំនួនប៉ុណ្ណោះ ដែលបង្ករឿងជាមួយកម្ពុជា ព្រោះជាទម្លាប់រដ្ឋាភិបាលថៃ មិនអាចគ្រប់គ្រងកងទ័ពបានដូចប្រទេសយើងនោះទេ៕

Last night I issued a message, and this morning, I address the Royal Government again in my capacity as leader of the ruling party.

In the event that the Thai side refuses to reopen the border checkpoints which they have unilaterally closed, Cambodia must take the following measures:

1. Announce the suspension of imports of Thai goods into the Cambodian market, which means halting the use of Thai products and replacing them with domestic goods or products from countries other than Thailand.

2. Prepare to purchase goods—mostly agricultural products—that Cambodian citizens used to export to Thailand, by actively seeking markets for them both domestically and internationally.

3. Redirect patients who previously sought medical treatment in Thailand to domestic hospitals or medical institutions in other countries.

4. Prepare to receive and manage employment opportunities for workers who will return from Thailand. Cambodia is currently facing a shortage of labor across tens of thousands of positions in the industrial, agricultural, and construction sectors. Cambodian workers may choose to return voluntarily before being deported by Thailand, where they are currently experiencing severe discrimination and contempt in certain areas.

5. All armed forces must remain on full alert 24 hours a day, ready to respond and defend in the event of aggression.

6. The provinces near the border must be prepared to evacuate residents to safer areas and ensure the supply of food, medicine, and other essential materials.

If Thailand does not resolve the reopening of border checkpoints and return to normalcy, we will have no choice but to implement all these measures.

I appeal to my fellow citizens not to commit extremist acts such as protesting against the Thai embassy, Thai companies, or Thai nationals in Cambodia, and not to harbor racial hatred toward Thai people, most of whom are decent individuals. Only extremist groups and some military factions are behind these issues with Cambodia, because as usual, the Thai government is unable to control its military the way our country can.

អបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ 8 មីនា 2025 🥰💕យើងសូមផ្ញើរក្តីស្រឡាញ់ និងជូនពរឲ្យបងប្អូនស្ត្រីគ្រប់រូប ដែលជាមាតាពិភពលោក ម...
07/03/2025

អបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ 8 មីនា 2025 🥰💕

យើងសូមផ្ញើរក្តីស្រឡាញ់ និងជូនពរឲ្យបងប្អូនស្ត្រីគ្រប់រូប ដែលជាមាតាពិភពលោក មានសុខភាពល្អ បរិបូរណ៍ រូបសម្រស់ស្រស់ស្អាត និងសុភមង្គលក្នុងគ្រួសារ។ 🥰

"ភាពឯកោគឺជាគ្រូដ៏អស្ចារ្យបំផុតមួយ" 💡
24/02/2025

"ភាពឯកោគឺជាគ្រូដ៏អស្ចារ្យបំផុតមួយ" 💡

Amazing
23/02/2025

Amazing

🍊ហេងចូល ហេងឆ្នាំថ្មី🎉ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំ 2025🧨🧧
27/01/2025

🍊ហេងចូល ហេងឆ្នាំថ្មី🎉
ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំ 2025🧨🧧

11/05/2024

#ហ្វូណនតេជោព្រែកជីកកម្ពុជា #សេដ្ឋកិច្ចស្ទុះស្ទាប្រជាសុខសាន្ត
ឈាមជ័រជាខ្មែរ យើងមិនដែលប្រែ តែងមានមហិច្ចតា ពង្រឹងពង្រីកឆ្ពោះខ្ពស់អស្ចារ្យ កេរ្តិ៍ឈ្មោះរដ្ឋា ដូនតាត្រួសត្រាយ។ បើទោះជាយើងឆ្លងកាត់ប្រវត្តិសាស្ត្រដ៏រុងរឿងតាំងពីបុរាណកាល យើងក៏ធ្លាប់ត្រូវបានអតីតកាលដ៏ជូរចត់ ញាំញីក្នុងភ្លើងសង្គ្រាមជាច្រើនអន្លើ ធ្វើឲ្យយើងហាក់លែងទុកចិត្តគ្នា។ តែមកដល់សករាជថ្មី នេះជាគ្រាមួយដែលខ្មែរត្រូវចាប់ផ្តើម វេញគ្នាជាធ្លុងមួយ លាស់ចេញជាត្រួយដឹងគុណដូនតា។ តាមជំនឿ លោកកំពុងតែដាស់តឿនកូនចៅជំនាន់ក្រោយឲ្យចេះសាមគ្គីគ្នា ចេះស្រលាញ់គ្នា ឱបក្រសោបគ្នា។ ល្គឹកណាយើងទទួលបានអារម្មណ៍នោះ ល្គឹកនោះហើយជាវេលាដែលជនជាតិខ្មែរស្គាល់ត្រើយសុវណ្ណភូមិ ប្រមូលផ្តុំគ្នារស់នៅយ៉ាងសុខសាន្ត។

#ព្រែកជីកបង្រួបបង្រួមកម្ពុជាជាធ្លុងមួយឬក៏នាំព្រួយឲ្យយើងប្រុង?
ពិតណាស់អ្វីដែលថ្មី ការប្រថុយប្រថាន គឺពិតជានាំឲ្យយើងបុកពោះ ក៏ព្រោះថាយើងមិនទាន់បានឆ្លងកាត់ពីមុនមក ហើយកត្តានយោបាយទៀតសោត ក៏កាន់តែធ្វើឲ្យយើងកាន់តែមានមន្ទិល។ ដូចបទចម្រៀងរបស់អ្នកនាង ទេព បូព្រឹក កុំទុកចិត្តទុកថ្លើម អ៊ីអ្នកជិតខាងពេក គេមិនសូវមានចេតនាល្អទេ កាលបើឃើញយើងចម្រុងចម្រើន។ គេតែងមានបំណងប៉ងចង់បង្អាក់ តែងរាយអន្ទាក់ ពញ្ញាក់ឲ្យយើងភ័យ។ ចិត្តចេះតែព្រួយ តែបើជាធ្លុងមួយយើងបានប្រុង ឬនៅ? ចម្លើយ គឺប្រុងហើយៗ។ ព្រែកជីកនេះមិនមែនជាគម្រោងថ្មីសុទ្ធសាធនោះទេ ហើយក៏មិនមែនកម្ពុជាត្រៀមបំបែកឯកត្តកម្មពិភពលោកនោះដែរ។ ព្រែកជីកជាច្រើននៅលើពិភពលោក ត្រូវបានជីករួចមកហើយជាអាទិ៍ព្រែកជីក ប៉ាណាម៉ា ព្រែកជីកស៊ុយអេ ជាដើម ដែលប្រទេសទាំងនោះបានទាញប្រយោជន៍ជូនជាតិសាសន៍របស់គេ។​ ដោយឡែកក្រឡេកមកមើលឈ្មោះ គម្រោងព្រែកជីកកម្ពុជាមួយនេះ "ព្រែកជីក ហ្វូណនតេជោ" បើអ្នកជាខ្មែរស្នេហាប្រវត្តិសាស្ត្រ ក៏គង់នឹងឆ្ងល់ថា ហេតុដូចម្តេចបានជាភ្ជាប់ជាមួយឈ្មោះ #ហ្វូណន ?

ព្រែកជីកនេះបើតាមការបកស្រាយរបស់រដ្ឋាភិបាលកម្ពុជា ច្បាស់ណាស់គឺមិនមែនជាគម្រោងថ្មីទាំងស្រុង នាសតវត្សរ៍ទី២១នេះទេ គឺជាគាស់រំលើងឡើងវិញ អំពីសេដ្ឋកិច្ច ក៏ដូចជាប្រព័ន្ធធារាសាស្ត្រ និងវិស័យទាក់ទងនានា ក្នុងសម័យហ្វូណន (បុរេអង្គរដ៏រុងរឿង)។ ការជីកព្រែកមួយនេះឡើងវិញ លើដានចាស់ គឺជាការខៃ បន្ទាត់សម័យកាល ឲ្យស្របនឹងបរិបទសេដ្ឋកិច្ច ច្បិចឲ្យចេញជាផលចំណេញ ដែលកម្ពុជាជារដ្ឋឯករាជ្យ មានលទ្ធភាពពេញលេញសម្រេចលើជោគវាសនាខ្លួនឯង។ គម្រោងនេះនឹងស្តារផ្លូវទឹកដែលមានស្រាប់ (ពីសម័យបុរាណ) ប្រមាណ ១៣៥គម និងជីកថ្មីប្រមាណ ៤៥គម។ បើតាមប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន លោកក៏បានលើកឡើងចំៗដែរថា សម្តេចលោកបានគោរពទៅដល់ព្រះរាជតម្រិះរបស់ព្រះបាទអង្គឌួង ដែលជាក់ស្តែងផ្លូវជាតិលេខ៤១ របស់កម្ពុជា គឺជាផ្លូវព្រះអង្គឌួង ដែលធ្វើទៅកាន់មាត់សមុទ្រ ហើយអតីតព្រះមហាក្សត្រយើង ទ្រង់ក៏មានព្រះរាជតម្រិះជីកព្រែកនេះដែរ ក៏ប៉ុន្តែកាលនោះកម្ពុជាយើងពុំទាន់អាចធ្វើទៅបាន។

#ឆ្ពោះទិសនិរតីចំណេញក្រែលក្រៃសមត្ថភាពគ្រប់គ្រាន់
គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាដើម្បី តភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ។ លក្ខណៈបច្ចេកទេសទូទៅរបស់ផ្លូវទឹក មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាម ព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និង បន្តរហូត ដល់ សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង ខេត្តកែប ដែលមាន ប្រជាជន សរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។

ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយ សុវត្ថិភាព។

បើតាមព័ត៌មានចេញផ្សាយដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងព្រែកជីកហ្វូណនតេជោ មានសារៈសំខាន់ និងផលប្រយោជន៍ដូចជា៖
➊ ពង្រឹងនយោបាយ និងយុទ្ធសាស្រ្តរបស់កម្ពុជា ក្នុងគោលជំហររក្សានូវ ឯករាជ្យភាព អធិបតេយ្យភាព និងឧត្តមភាព នៃវិស័យ នាវាចរណ៍ និងសន្តិសុខផ្ទៃក្នុងប្រទេស
➋ ផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមដូចជា៖ អត្រាខ្ពស់ នៃផលចំណេញ សេដ្ឋកិច្ច ត្រឡប់មកវិញពីការវិនិយោគប្រមាណពី ២០% ទៅ ៣១%
➌ កាត់បន្ថយការចំណាយពេលវេលា និងរបាំងពន្ធគយ - ការទាក់ទាញការវិនិយោគ និងការអភិវឌ្ឍលើ វិស័យផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
➍ការជំរុញ អភិវឌ្ឍពហុវិស័យរួមមាន កសិកម្ម ជលផល ទេសចរណ៍ ពាណិជ្ជកម្ម វិស័យអចលនទ្រព្យ និងនគរូបនីយកម្ម ទីក្រុង ជាដើម
➎ ការបង្កើត មុខរបរ និងការងារជូនប្រជាពលរដ្ឋ និងកាត់បន្ថយផលប៉ះពាល់ពីគ្រោះរាំងស្ងួត និងទឹកជំនន់
➏ រក្សាបាននូវលំនឹងនៃរបបលំហូរទឹក និងស្ថិរភាពបរិស្ថាន ដោយមិនបង្កឱ្យមាន ផលប៉ះពាល់ជា អវិជ្ជមាន លើរបបលំហូរទឹកទន្លេមេគង្គ និងទន្លេផ្សេងៗទៀត
➐ ការរក្សាបាននូវស្ថិរភាពបរិស្ថាន អេកូឡូស៊ី និងទីជម្រកធម្មជាតិ សម្រាប់ជីវចម្រុះ។

ដល់ពេលហើយដែលយើងជាប្រជាជនកម្ពុជា រៀនចេះម្ចាស់ការ កំណត់វាសនាខ្លួនឯង។​ ហើយមានតែការរួបរួមសាមគ្គីសាមគ្គា វេញគ្នាចេញជាធ្លុងមួយទេ ដែលជាតិយើងនឹងបានស្គាល់ភាពថ្កុំថ្កើង៕

#យើងគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ

សូមបញ្ចេញមតិយោបល់ដោយក្តីគោរព!

ព័ត៌មានពីក្រសួងសាធារណការ និងដឹកជញ្ជូនអំពីព្រែកជីកហ្វូណនតេជោ៖
https://www.mpwt.gov.kh/kh/press/38245

សរសេរអត្ថបទ និងដឹកនាំផលិតគំនូរ៖ ថៃ ឈៀងម៉េង
គំនូរឌីជីថលដោយសិល្បករកម្ពុឈៀស៍៖ បុល វិរបុត្រ
ពុម្ពអក្សរ Kampucheers Chamnan៖ ឆេង ចំណាន

#កម្ពុឈៀស៍ #រឿងយើងដៅរ៉ាវយើងដឹង

11/05/2024

ទីកន្លែងដ៏ស្រស់ស្អាត នៅក្នុងប្រទេសរបស់យើង​😊

ហេតុអ្វីមិនធ្វេីការជ្រេីសរេីសយកសេវាបកប្រែរហ័សយេីង😆?
27/09/2020

ហេតុអ្វីមិនធ្វេីការជ្រេីសរេីសយកសេវាបកប្រែរហ័សយេីង😆?

𝐹𝑜𝑟 𝑠𝑢𝑟𝑒 𝑤𝑒 𝑚𝑎𝑑𝑒 𝑖𝑡 🤣
29/08/2020

𝐹𝑜𝑟 𝑠𝑢𝑟𝑒 𝑤𝑒 𝑚𝑎𝑑𝑒 𝑖𝑡 🤣

05/08/2020
17/06/2020

Address

Phnom Penh

Alerts

Be the first to know and let us send you an email when TSH Translation-សេវាបកប្រែរហ័ស posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to TSH Translation-សេវាបកប្រែរហ័ស:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram