Medical Knowledge - យល់ដឹងវិជ្ជាពេទ្យ

Medical Knowledge - យល់ដឹងវិជ្ជាពេទ្យ ចែករំលែកចំនេះដឹងវេជ្ជសាស្រ្ត

🎈យល់ដឹងពីជំងឺលើសឈាម ឬ ជំងឺលើសសម្ពាធឈាម🎈👉👉ជំងឺលើសឈាម ឬជំងឺលើសសម្ពាធឈាម គឺជា ការកើនឡើងនៃសំពាធឈាមលើសពី កំរិតធម្មតា (ដឹងបានត...
30/05/2025

🎈យល់ដឹងពីជំងឺលើសឈាម ឬ ជំងឺលើសសម្ពាធឈាម🎈

👉👉ជំងឺលើសឈាម ឬជំងឺលើសសម្ពាធឈាម គឺជា ការកើនឡើងនៃសំពាធឈាមលើសពី កំរិតធម្មតា (ដឹងបានតាមរយះម៉ាស៊ីនវាស់សំពាធឈាម) ដែលវាអាចផ្តល់ផលប៉ះពាល់ទៅលើជញ្ជាំងសសៃឈាមនៃសរីរាង្គផ្សេងៗ ជាពិសេសសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាល។ ជំងឺលើសឈាម ត្រូវបានទទួល ស្គាល់ថាជាឃាតករសំងាត់ ដែលអាចសំលាប់យើងបានគ្រប់ពេលវេលា។

#រោគសញ្ញា៖
☝️ជាទូទៅ មនុស្សភាគច្រើនដែលកើត ជំងឺលើសឈាមមិនមានស្តែងចេញជារោគសញ្ញាផ្សេងៗទេ បើទោះបីជាសម្ពាធឈាមឡើងខ្ពស់ដល់ កំរិតធ្ងន់ធ្ងរដែលអាចប៉ះពាល់ដល់អាយុជីវិតក៏ដោយ។ ការដែលមិនមានរោគសញ្ញានេះ ទើបធ្វើអោយគេ ហៅជំងឺលើសឈាមថា ឃាតករសំងាត់។ ក៏ប៉ុន្តែ មានអ្នកជំងឺលើសឈាមមួយចំនួនតូចអាចមានរោគសញ្ញាដូចជា:
– ឈឺក្បាល
– រោយកញ្ជឹងក
– វិលមុខ
– ស្រវាំងភ្នែក
– ឈាមច្រមុះ ជាដើម។

ចំណាត់ថ្នាក់កំរិតសំពាធឈាម៖
– សំពាធឈាមធម្មតា សំពាធអតិបរមាតិចជាង 120 mmHg និងសំពាធអប្បបរមាតិចជាង 80 mmHg
– សំពាធឈាមមុនលើសឈាម សំពាធអតិបរមា120-139 mmHg និងសំពាធអប្បបរមា 80-89mmHg
– លើសសំពាធឈាមដំនាក់កាលទី1 សំពាធអតិបរមា140-159 mmHg និងសំពាធអប្បបរមា90-99mmHg
– លើសសំពាធឈាមដំនាក់កាលទី2 សំពាធអតិបរមាធំជាងឬលើស160 mmHg និងសំពាធអប្បបរមាធំជាងឬលើស100 mmHg

👩‍⚕️មូលហេតុអ្វីខ្លះដែលបណ្ដាលអោយកើតជំងឺលើសឈាម៖
តាមការសិក្សាបានបញ្ជក់ ៩០-៩៥% នៃជំងឺលើសឈាម គឺមិនមាន មូលហេតុពិតប្រាកដឡើយ។ ចំណែក ១០-១៥% នៃជំងឺលើសឈាមអាចមាន មូលហេតុច្បាស់លាស់ដែលមានដូចខាងក្រោម៖
– ជំងឺតំរងនោម (Kidney problems)
– ជំងឺក្រពេញក (Thyroid problems)
– ជំងឺក្រពេញលើក្រពេញតំរងនោម (Adrenal gland problems)
– ជំងឺពិបាកចិត្ត (stress)
– ពិសាគ្រឿងស្រវឹង(Alcohol abuse or chronic alcohol use)
– ប្រើប្រាស់គ្រឿងញៀន (co***ne និង amphetamines)
👉 កត្តាប្រឈមមុខ ដែលជំរុញអោយកើតជំងឺលើសឈាម៖
– អាយុច្រើន(បុរសលើសពី៥៥ឆ្នាំ ស្ត្រីលើសពី៦៥ឆ្នាំ)
– មិនសូវ ឬមិនបានហាត់ប្រាណ
– ជក់បារី
– ជំងឺទឹកនោមផ្អែម
– លើសទម្ងន់ ធាត់
– លើសជាតិខ្លាញ់
– មានប្រវត្តិ ឬកំពុងប្រើប្រាស់ថ្នាំដែលនាំអោយលើសឈាម
– ប្រវត្តិក្រុមគ្រួសារមានជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម និង ជំងឺលើសឈាម។

🌷🌷🌷 ជំងឺលើសឈាមផ្តល់ផលវិបាក ដល់សុខភាព៖
ការកើនឡើងនៃសំពាធឈាមលើសពីកំរិតធម្មតា អាចធ្វើអោយប៉ះពាល់ដល់ជញ្ចាំងសរសៃឈាម និងសរីរាង្គផ្សេងៗ។ កាលបើ សំពាធឈាមកាន់តែខ្ពស់ និងមិនបានព្យាបាលត្រឹមត្រូវកាន់តែយូរ ផលវិបាក និងហានិភ័យដល់សុខភាពកាន់ តែមានច្រើនឡើងៗ។
អ្នកជំងឺលើសឈាមដែលមិនបានទទួលការព្យាបាលត្រឹមត្រូវ អាចប្រឈមនឹងផលវិបាកដល់សុខភាព ដូចជា៖
– ជំងឺស្ទះសរសៃឈាមបេះដូង ឬជំងឺស្ទះដាច់សរសៃឈាមខួរក្បាល
– ជំងឺគាំងបេះដូង
– ជំងឺខ្សោយបេះដូង
– ជំងឺខ្សោយតំរងនោម
– ជំងឺងងឹតភ្នែក
– ជំងឺក្រឡាភ្លើងចំពោះស្ត្រីមានផ្ទៃពោះ។

🌼🌼 វិធានការអ្វីខ្លះដើម្បីបង្ការជំងឺលើសឈាម៖
+ បញ្ចុះទម្ងន់ និងរក្សាទម្ងន់អោយត្រឹមត្រូវតាមស្តង់ដារ
+ ហូបអាហារណាដែលផ្តល់ផលល្អដល់សុខភាពមានដូចជា បន្លែ ផ្លែឈើ បាយអង្ករសម្រូប អាហារដែលសំបូរ ជាតិប៉ូតាស្យូម ជាពិសេសផ្លែចេកណាំវ៉ា ផ្កាខាត់ណា ផ្លែប៊័រ និងគ្រាប់ធុញជាតិជាដើម។
+ តមការហូបប្រៃ
+ បន្ថយការហូបជាតិខ្លាញ់ និងប្រេង
+ ឈប់ពិសាបារី និងគ្រឿងស្រវឹង
+ បន្ថយបញ្ហាពិបាកចិត្ត គិតច្រើន

+ ធ្វើលំហាត់ប្រាណយ៉ាងហោចណាស់អោយបាន៣០នាទីរៀងរាល់ថ្ងៃ។

ច) ការព្យាបាលជំងឺលើសឈាម៖
មកដល់សព្វថ្ងៃនេះ ជំងឺលើសឈាម មិនទាន់អាចព្យាបាលឲ្យជាសះស្បើយ បាននៅឡើយទេ។ ប៉ុន្តែ ការព្យាបាលដោយប្រើដំណក់ទឹកកោសិកាO-Fresh នឹងឱសថB9ដើម្បីដុតបំផ្លាញខ្លាញ់ក្នុងសរសៃរឈាមនឹងជួយសម្រួលអុកសុីសែនក្នុងឈាម ហើយជួយអោយគ្រាប់ឈាមដើរស្រួល។

🎈យល់ដឹងពីខ្លាញ់នៅក្នុងខ្លួន Triglyceride & Cholesterol🎈1. ខ្លាញ់ល្អ ( HDL Cholesterol)2. ខ្លាញ់អាក្រក់( LDL Cholesterol ...
29/05/2025

🎈យល់ដឹងពីខ្លាញ់នៅក្នុងខ្លួន Triglyceride & Cholesterol🎈

1. ខ្លាញ់ល្អ ( HDL Cholesterol)
2. ខ្លាញ់អាក្រក់( LDL Cholesterol )
🚫ផលវិបាកនៃការលើសជាតិខ្លាញ់អាក្រក់

#មិនមែនខ្លាញ់សុទ្ធតែអាក្រក់ទាំងអស់នោះទេដែលមុខងារទូរទៅនៃខ្លាញ់(fat) គឺជាសារជាតិចឹញ្ចឹមនៅក្នុងរាងកាយរបស់យើងហើយ ខ្លាញ់គឺដើរតួរនាទីសំខាន់ផងដែរក្នុងការជួយទ្រទ្រង់មុខងារមួយចំនួននៃសរីរាង្គកាយយើងនិងផ្តល់ថាមពលដល់រាងកាយយើងផងដែរ។ ខ្លាញ់ក៏បានចូលរួមចំនែកជួយធ្វើឲ្យវីតាមីននៅក្នុងរាយកាយយើងងាយស្រួលរំលាយចូលក្នុងឈាមបានល្អដែរ។

#ខ្លាញ់បែងចែកជាខ្លាញ់ Cholesterol និង Triglyceride ហើយខ្លាញ់​ Cholesterol បានបែងចែកជា2ប្រភេទទៀតគឺ៖

> ខ្លាញ់ល្អ គឺគេហៅថា HDL (high-density lipoprotein), ឬ ហៅថា“good” cholesterol,​ខ្លាញ់នេះគឺជួយដឹកនាំខ្លាញ់អាក្រក់​ LDL cholesterol ចេញពីរាងកាយយើង ឬពីរសរសៃឈាមអាទែរទៅឲ្យថ្លើម រួចថ្លើមបានច្រោះចេញនូវសារជាតិខ្លាញ់ cholesterolនេះចេញពីរាងកាយយើង។ ការថយចុះនូវកំរិតខ្លាញ់ល្អនេះគឺអាចធ្វើឲ្យយើងអាចប្រឈមមុខនឹងជំងឺបេះដូងនិងសរសៃឈាមខួរក្បាល។ពេលដែលយើងទៅពិនិត្យឈាមគឺយើងចង់បានកំរិតខ្លាញ់ល្អនេះឡើងខ្ពស់។

> ខ្លាញ់អាក្រក់ ឬ LDL (low-density lipoprotein), ឬ ហៅថា “bad” cholesterol,នៅពេលរាងកាយរបស់យើងមានខ្លាញ់អាក្រក់នេះច្រើន,​ខ្លាញ់នេះវាបានទៅកកផ្តុំនៅលើជញ្ជាំងសរសៃឈាមដែលបង្កើតបានជាកំនកខ្លាញ់ “plaque.” ហើយនៅពេលសរសៃឈាមរបស់យើងបង្កើតបានជាកំនកខ្លាញ់នេះយូរៗទៅវាធ្វើឲ្យប្រហោងលំហូរនៃសរសៃឈាមយើងរួមតូច។ ការរួមតូចនេះធ្វើឲ្យមានការស្ទះចរន្តលំហូរឈាមរត់ទៅបេះដូងនិងត្រឡប់ចេញពីបេះដូងដើម្បីចែកចាយទៅសរសៃរាង្គផ្សេងៗវិញ។ ដូច្នោះនៅពេលដែលសរសៃឈាមស្ទះមិនអាចទៅចិញ្ចឹមបេះដូងបាននោះធ្វើឲ្យមានការចុកទ្រូងនិងគាំងបេះដូងបាន។​ដែលពេលយើងពិនិត្យឈាមគឺចង់អោយកំរិតខ្លាញ់អាក្រក់នេះចុះទាប។

> ចំនែកឯខ្លាញ់ Triglyceride ​វិញគឺជាខ្លាញ់ដែលបានមកពីចំណីអាហារដែលយើងបរិភោគប្រចាំថ្ងៃដូចជាមាននៅក្នុងប័រ(យកមកអាំងសាច់ជាដើម), ប្រេងរុក្ខជាតិនិងនៅក្នុងខ្លាញ់សត្វ ហើយខ្លាញ់នេះក៏បានមកពីការឡើងនូវកាល់ឡូរីខ្ពស់ពេក​ហើយពេលណាកាល់ឡូរីឡើងច្រើនពេករាងកាយមិនត្រូវការកាល់ឡូរីនេះទេហើយក៏បំលែងទៅជាខ្លាញ់ Triglyceride ដែលត្រូវបានស្ទុកក្នុងកោសិកាខ្លាញ់រួចបញ្ចេញទៅក្នុងចរន្តឈាមបង្កើតបានជា​ថាមពលដែលត្រូវបានប្រើប្រាស់ដោយកោសិការបស់យើង។

#ផលវិបាកនៃការលើសខ្លាញ់អាក្រក់និងខ្លាញ់ Triglycerideអាចបណ្តាលឲ្យ​៖
> មានបញ្ហាត្បៀតសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាល
> គាំងបេះដូង
> មានបញ្ហាលើសសំពាធឈាម
> មានបញ្ហាជំងឺទឹកនោមផ្អែម
> អាចមានបញ្ហាប៉ះពាល់ដល់តំរងនោម
> អាចបណ្តាលឲ្យមានខ្លាញ់រុំថ្លើម
> ឡើងគីឡូ ឬលើសទំងន់​ (​ធាត់)​
> អាចប្រឈមមុខនឹងការបង្កើតបានជាគ្រួសក្នុងថង់ទឹកប្រមាត់
> អាចធ្វើឲ្យមានដុំពកតូចៗនៅលើស្បែក(​subcutaneous xanthomas​)

#ការកំណត់រោគវិនិច្ឆ័យនិងការព្យាបាល​

> ដូច្នោះដើម្បីបញ្ជៀសពីផលវិបាកទាំងអស់នេះគឺមានតែការពិនិត្យសុខភាពឲ្យបានទាន់ពេលវេលាដោយធ្វើតេស្តពិនិត្យមើលកំរិតជាតិខ្លាញ់ក្នុងឈាមឲ្យបានត្រឹមត្រូវនិងជាប្រចាំទៅតាមការកំណត់របស់វេជ្ជបណ្ឌិត។
> និងធ្វើការបរិភោគអាហារឲ្យបានត្រឹមត្រូវដូចជា៖ កាត់បន្ថយអាហារខ្លាញ់ច្រើនជាពិសេសខ្លាញ់សាច់សត្វដែលជាប្រភេទខ្លាញ់ឆ្អែត​ ( saturated fat)
> ​ធ្វើការហាត់ប្រាណឲ្យបានទៀងទាត់
> កាត់បន្ថយការពិសារស្រានិងបារី (​ពីព្រោះសារជាតិនេះធ្វើឲ្យមានការបំលែងទៅជាខ្លាញ់បាន)​
> និងគួរកាត់បន្ថយអាហារដែលផ្អែមច្រើនពេកផងដែរ​(​ពីព្រោះសារជាតិផ្អែមនេះធ្វើឲ្យមានការបំលែងទៅជាខ្លាញ់បាន)​​៕

🎈យល់ដឹងពីជម្ងឺស្ទះសរសៃឈាមបេះដូង🎈១) ជំងឺស្ទះសរសៃរឈាមបេះដូងគឺជាការខូច ឬស្លោកសាច់ដុំបេះដូងស្រួចស្រាវបណ្តាលមកពីសរសៃឈាមដែលទៅច...
27/05/2025

🎈យល់ដឹងពីជម្ងឺស្ទះសរសៃឈាមបេះដូង🎈

១) ជំងឺស្ទះសរសៃរឈាមបេះដូងគឺជាការខូច ឬស្លោកសាច់ដុំបេះដូងស្រួចស្រាវបណ្តាលមកពីសរសៃឈាមដែលទៅចិញ្ចឹមបេះដូង (Coronary artery)។
– ជាជំងឺដែលមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត, ត្រូវការការព្យាបាលពិសេស និងបន្ទាន់ (Absolute medical emergency) ដើម្បីកាត់បន្ថយអាត្រាមរណភាព។

២) មូលហេតុ៖
ភាគច្រើន (លើសពី៩០%) បណ្តាលមកពីការកកជាតិខ្លាញ់តាមសរសៃឈាមបេះដូង (Atherosclerosis)។

៣) ក្រុមមនុស្សដែលប្រឈមមុខ៖
– វ័យចំណាស់ (ប្រុស >៤៥ឆ្នាំ, ស្រី >៥៥ឆ្នាំ)
– លើសទម្ងន់
– មានជំងឺលើសឈាម
– មានជំងឺលើសជាតិស្ករ/ទឹកនោមផ្អែម
– មានជំងឺលើសជាតិខ្លាញ់ (High cholesterol)
– ពិសារបារី
– ពិសារស្រាច្រើន
– ប្រវត្តិក្រុមគ្រួសារមានជំងឺស្ទះសរសៃឈាមបេះដូង។

៤) រោគសញ្ញា៖
– ឈឺទ្រូងផ្នែកខាងមុខខ្លាំងរយៈពេលយូរ (លើសពី៣០នាទី) ហើយអាចសាយភាយទៅ ក, ដើមដៃ, ស្មា, ឬថ្គាម
– សញ្ញារួមផ្សំៈ
• បែកញើស
• ឡេះឡះ
• ថប់ដង្ហើម ឬហត់។

៥) ផលវិបាក៖
– វិបត្តិ ចង្វាក់បេះដូងធ្ងន់ធ្ងរ (Arrhythmia)
– ខ្សោយបេះដូង ( Heart failure)
– ចុះសម្ពាធឈាមធ្ងន់ធ្ងរ (Shock)
– គាំងបេះដូង -ស្លាប់ (Sudden death)

៦) រោគវិនិច្ឆ័យ៖
– ការវាស់ចង្វាក់បេះដូង (EKG)
– ការពិនិត្យឈាម អង់ស៊ីមបេះដូង (Troponin)
– អេកូបេះដូង (Heart ultrasound)
– ការថតឆ្លុះសរសៃឈាមបេះដូង (Angiography)

៧) ការព្យាបាល៖
– ការឆ្លុះសរសៃឈាម និង ពង្រីកដោយរ៉ឺស័រ ជាជម្រើសដ៏ល្អ និងបច្ចេកវិទ្យាទំនើបចុងក្រោយគេបង្អស់ ចំពោះការព្យាបាល ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ (Angioplasty with stent)។
– ការព្យាបាលដោយថ្នាំឲ្យបានទៀងទាត់តាមវេជ្ជបញ្ជាត្រឹមត្រូវ។

៨) វិធីការពារ៖
– ហាត់ប្រាណឲ្យបានទៀងទាត់ ៣០នាទីក្នុង១ថ្ងៃ, ៥ថ្ងៃក្នុង១សប្តាហ៍
– ឈប់ពិសារបារី
– កាត់បន្ថយគ្រឿងស្រវឹងឲ្យបានច្រើនបំផុត
– ជៀសវាងអាហារប្រៃហួសប្រមាណ
– កាត់បន្ថយអាហារសំបូរជាតិខ្លាញ់, សាច់
– កាត់បន្ថយស្ថានភាពតានតឹងអារម្មណ៍ (Stress)
– គ្រប់គ្រងសម្ពាធឈាមឲ្យបានល្អប្រសិនបើលើសឈាម
– គ្រប់គ្រងជាតិស្ករឲ្យបានត្រឹមត្រូវប្រសិនបើលើសជាតិស្ករ ទៅតាមបទបញ្ជារបស់គ្រូពេទ្យ
– រក្សាទម្ងន់ឲ្យបានសមស្រប កុំឲ្យលើសទម្ងន់
– ជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសឲ្យបានទៀងទាត់។

ដូច្នេះប្រសិនបើអ្នកមានអាការៈ និងរោគសញ្ញាដូចខាងលើ សូមទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញឯកទេសបេះដូង ដើម្បីស្វែងរករោគវិនិច្ឆ័យ និងការព្យាបាលជំងឺនេះឲ្យបានទាន់ពេលវេលា។
Credit: #វេជ្ជបណ្ឌិត​កម្ពុជា

🎈យល់ដឹងពីប្រសិទ្ធិភាពគ្រីមលាបមួយចំនួន🎈1. SAFI-Cream គ្រឺមលាបព្យាបាលទឹកសុីដៃសុីជើង ស្បែករមាស់ ផ្សិត កន្ទួលរោល, លាបលើស្បែក...
27/04/2025

🎈យល់ដឹងពីប្រសិទ្ធិភាពគ្រីមលាបមួយចំនួន🎈

1. SAFI-Cream គ្រឺមលាបព្យាបាលទឹកសុីដៃសុីជើង ស្បែករមាស់ ផ្សិត កន្ទួលរោល, លាបលើស្បែកដែលមានបញ្ហា ២-៣ដង ក្នុង១ថ្ងៃ

2. G-DERM cream គ្រីមព្យាបាលរមាស់ក្រហមដែលកើតឡើងពីការដាច់រលាត់,ជង្ងឺតាអក,រលាកស្បែក, ទឹកសុីដៃសុីជើង

3. SF cream(cream ចិន) ព្យាបាលផ្សិត រមាស់ក្រហម ស្រែង ជជុះមាន់

4. Posen cream ព្យាបាល រោល, Allergy ,ហើមរលាក ,រមាស់

5. DERMAGEN cream ព្យាបាលរោល រមាស់ allergy ប្រទាលត្រអក

6. GENTRIDERM cream (សាលេសលឿង)ព្យាបាលរមាស់ រោល កន្ទួល ទឹកសុីដៃជើង

7. Skineal Cream គ្រឺមលាបព្យាបាលស្បែករមាស់ ផ្សិត កន្ទួលរោល, លាបលើស្បែកដែលមានបញ្ហា ២-៣ដង ក្នុង១ថ្ងៃ

8. Bioplacenton (placenta extra10%’neomycin sulphateព្យាបាលអាឡែកសុីស្បែក រមាស់ស្បែក,ដំបៅរាំរៃុ ស្បែកដែលរលាកភ្លើង

9. ACRASON cream ព្យាបាលរមាស់ ទឹកសុីដៃសុីជើង ,ផ្សិត ,ប្រឆាំងការលាក

10. C-Sans Plus cream ព្យាបាលរោល កន្ទួល រមាស់

11. FLUCORT-N cream (គ្រីមព្រួញ3) ព្យាបាល រមាស់ ,allergyស្បែក

12. NHU-K8 (ketzol cream ) ព្យាបាលលាបភ្លឺ ,ស្រែង ,រមាស់ ,រោល ,allergy ស្បែក

13. CANASONE C.B. ព្យាបាល រមាស់,ទឹកសុីដៃជើង,ផ្សិត,ប្រឆាំងរលាក

14. Myda-B cream ជាឱសថប្រភេទក្រែមលាបប្រឆាំងការរលាក រមាស់

15.Ketovid Cream 2% ព្យាបាល លាបភ្លឺ ,ស្រែង ,ចាំងថ្ងៃ

Sharing is caring😍🫶
Made by ឡុង សុភ័ត្រា

🎈យល់ដឹងពីសម្ភារៈបរិក្ខាពេទ្យជាភាសាអង់គ្លេស🎈 #ពិសេសនិស្សិតពេទ្យ
27/04/2025

🎈យល់ដឹងពីសម្ភារៈបរិក្ខាពេទ្យជាភាសាអង់គ្លេស🎈

#ពិសេសនិស្សិតពេទ្យ

🎈យល់ដឹងពីអត្ថប្រយោជន៍និងផលប៉ះពាល់នៃផ្លែត្រប់វែងឬត្រប់ក្ដគោ 🎈សុខភាព៖ ត្រប់វែង ឬត្រប់ក្តគោ ជាបន្លែមួយប្រភេទដែលផ្ទុកទៅដោយវី...
13/01/2025

🎈យល់ដឹងពីអត្ថប្រយោជន៍និងផលប៉ះពាល់នៃផ្លែត្រប់វែងឬត្រប់ក្ដគោ 🎈

សុខភាព៖ ត្រប់វែង ឬត្រប់ក្តគោ ជាបន្លែមួយប្រភេទដែលផ្ទុកទៅដោយវីតាមីន K និងសារធាតុ Bioflavonoid Phytonutrient Flavonoid, ជាតិដែក កាល់ស្យូម និងសារជាតិរ៉ែផ្សេងៗទៀត ដែលផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាព។ តែទោះជាយ៉ាងណាមិញ ក៏អ្នកមិនគួរទទួលទានវាច្រើនពេកដែរ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់សុខភាព។

១.អត្ថប្រយោជន៍នៃផ្លែត្រប់ក្ដគោ
- បង្ការការកកស្ទះឈាម
- បញ្ចុះសារធាតុកូឡេស្តេរ៉ុលអាក្រក់ និងជួយសម្រកទម្ងន់
- ជួយការពារ និងជម្រុញប្រព័ន្ធរំលាយអាហារ
- ធ្វើឱ្យលំហូរឈាមដើរស្រួលទៅចិញ្ចឹមដល់ខួរក្បាល
- ជួយគ្រប់គ្រងកម្រិតជាតិស្ករ និងជាពិសេសល្អសម្រាប់អ្នកកើតជម្ងឺទឹកនោមផ្អែម
- ជួយគ្រប់គ្រងសម្ពាធឈាម

២. ផលប៉ះពាល់បណ្ដាលមកពីការបរិភោគត្រប់ក្ដគោច្រើនពេក
ខាងក្រោមនេះជា ផលប៉ះពាល់ដែលបណ្ដាលមកពីការបរិភោគត្រប់ក្ដគោច្រើនពេក៖
- ប្រតិកម្មអាឡែហ្ស៊ីស្បែកដូចជាហើមក ចង់ក្អួត រមាស់ និងឡើងកន្ទួលរមាស់
- មានអាការចង់ក្អួត និងអាចក្អួតនៅពេលបរិភោគតែម្ដង
- កើតក្រួសក្នុងតម្រងនោម
- ថប់អារម្មណ៍ ប្រឈមនឹងជម្ងឺធ្លាក់ទឹកចិត្តកាន់តែខ្លាំង...។

Source: សុខក្រម - Sokhakrom

🎈យល់ដឹងពី ទម្ងន់របស់ទារកធៀបនឹងអាយុ🎈
19/12/2024

🎈យល់ដឹងពី ទម្ងន់របស់ទារកធៀបនឹងអាយុ🎈

🎈 យល់ដឹងពីជម្ងឺទឹកនោមផ្អែម (ប្រភេទទី2)🎈ជម្ងឺទឹកនោមផ្អែមគឺជាជម្ងឺដែលមានជាតិស្កនៅក្នុងឈាមលើសពីកម្រិតធម្មតា។ ហើយក្នុងដំណាក់...
23/10/2024

🎈 យល់ដឹងពីជម្ងឺទឹកនោមផ្អែម (ប្រភេទទី2)🎈

ជម្ងឺទឹកនោមផ្អែមគឺជាជម្ងឺដែលមានជាតិស្កនៅក្នុងឈាមលើសពីកម្រិតធម្មតា។ ហើយក្នុងដំណាក់កាលដំបូងជម្ងឺនេះគឺគ្មានរោគសញ្ញាអ្វីឡើយ។
ដើម្បីធ្វើរោគវិនិច្ឆ័យ:
1. តេស្តជាតិស្ករ (តេស្តក្រោយញាំអាហារ8ម៉ោង ឬពេលព្រឹកពោះទទេ)
- ជាតិស្ករធម្មតា : 70-100mg/dl
- អ្នកត្រៀមនិងកើតជម្ងឺទឹកនោមផ្អែម : 101-125mg/dl
- អ្នកកើតជម្ងឺទឹកនោមផ្អែម : ជាតិស្ករចាប់ពី 126mg/dl ឡើងទៅ
2. បូមឈាមមើលកំហាប់ជាតិស្ករនៅក្នុងឈាម ដែលភាសាអង់គ្លេសហៅថា (HbA1c).
- កម្រិតធម្មតា : តិចជាង 5.7% (

🎈យល់ដឹងពីការព្យាបាលជម្ងឺរលាកថ្លើមបេ 🎈ប្រភព៖ Chin Darith
08/10/2024

🎈យល់ដឹងពីការព្យាបាលជម្ងឺរលាកថ្លើមបេ 🎈

ប្រភព៖ Chin Darith

🎈យល់ដឹងពីឱសថ Daflon 500mg 🎈 #មានប្រសិទ្ធិភាពព្យាបាលជំងឺវិបត្តិចរន្តឈាមឬរោគសញ្ញានៃការឈឺចាប់បណ្តាលពីជំងឺឫសដូងបាតធ្ងន់ធ្ងរ ...
21/08/2024

🎈យល់ដឹងពីឱសថ Daflon 500mg 🎈

#មានប្រសិទ្ធិភាពព្យាបាលជំងឺវិបត្តិចរន្តឈាមឬរោគសញ្ញានៃការឈឺចាប់បណ្តាលពីជំងឺឫសដូងបាតធ្ងន់ធ្ងរ ។

គុណភាពព្យាបាល៖

- ជាប្រភេទឱសថដែលមានប្រសិទ្ធភាពជំនួយចលនាសរសៃវ៉ែន និង ការពារ ឬជំនួយសរសៃឈាម

- ឱសថនេះប្រើសម្រាប់ព្យាបាល៖

* ជំងឺវិបត្តិចរន្តឈាមដូចជា៖ ហើមជើង ការឈឺចាប់ ឬរសេះរសល់ ជើង

* រោគសញ្ញានៃការឈឺចាប់បណ្តាលពីជំងឺឫសដូងបាតធ្ងន់ធ្ងរ

កម្រិត និងរបៀបប្រើ៖

- ប្រើលេបតាមមាត់ជាមួយទឹកមួយកែវក្នុងពេលអាហារ

ចំពោះជំងឺខ្សោយសរសៃវ៉ែន៖

- ប្រើ 2គ្រាប់ក្នុង1ថ្ងៃ (លេប 1គ្រាប់នៅពេលបរិភោគអាហារថ្ងៃត្រង់ និង 1គ្រាប់ទៀតក្នុងពេលអាហារពេលល្ងាច)

ចំពោះការឈឺចាប់បណ្តាលពីជំងឺឫសដូងបាតធ្ងន់ធ្ងរ៖

• ប្រើ 6 គ្រាប់ក្នុង1ថ្ងៃ (ក្នុងរយៈពេល 4ថ្ងៃដំបូង)

• ប្រើ 4 គ្រាប់ក្នុង1ថ្ងៃ (ក្នុងរយៈពេល 3ថ្ងៃបន្ទាប់)

📌សំគាល់៖ គ្រប់ករណីត្រូវគោរពតាមវេជ្ជបញ្ជារបស់គ្រូពេទ្យបានត្រឹមត្រូវ។

🎈ស្វែងយល់ពីជំងឺមហារីកថ្លើម 🎈⛔️សូមប្រុងប្រយ័ត្ន លោកអ្នកអាចនឹងកំពុងកើតជំងឺមហារីកថ្លើមដោយមិនដឹងខ្លួនបាន!១. អ្វីទៅជាជំងឺមហារ...
18/07/2024

🎈ស្វែងយល់ពីជំងឺមហារីកថ្លើម 🎈

⛔️សូមប្រុងប្រយ័ត្ន លោកអ្នកអាចនឹងកំពុងកើតជំងឺមហារីកថ្លើមដោយមិនដឹងខ្លួនបាន!

១. អ្វីទៅជាជំងឺមហារីកថ្លើម?

👉ជំងឺមហារីកថ្លើម កើតចេញពីសាច់ថ្លើមខ្លួនឯង ឬមួយក៏ឆ្លងរាលដាលពីសរីរៈដទៃ(Métastase)។

👉ជំងឺមហារីកថ្លើមមានច្រើនប្រភេទ ក្នុងចំណោមនោះមានតែមួយប្រភេទប៉ុណ្ណោះ ដែលកើតមានញឹកញាប់ និងកាចសាហាវជាងគេ គឺជាពួកប្រភេទកើតចេញពីកោសិកាថ្លើមដែលក្រិនឈ្មោះថា CHC (Carcinome Hépato-Cellulaire)។

២. មូលហេតុអ្វីខ្លះដែលបង្កជាជំងឺមហារីកថ្លើម?

👉កត្តាមួយចំនួន ដែលជាមូលហេតុបង្កជាជំងឺមហារីកថ្លើមមាន៖

- ពិសារស្រា និងបារី ដែលបង្កឲ្យក្រិនថ្លើម

- ជំងឺរលាកថ្លើម បេ និង សេ (B, C)

- ជំងឺទឹកនោមផ្អែម បារ៉ាស៊ីត ថ្នាំពន្យាកំណើត

- វិទ្យុសកម្ម

- សារធាតុគីមីមួយចំនួន

- ការសាយភាយពីសរីរាង្គដទៃ

៣. តើជំងឺមហារីកថ្លើមមានរោគសញ្ញាអ្វីខ្លះ?

👉រោគសញ្ញានៃជំងឺមហារីកថ្លើមមានដូចជា៖

- ឈឺពោះ

- អស់កំលាំង មិនសូវឃ្លាន ស្លេកស្លាំង ស្រកទម្ងន់

- មានដុំ ដោយស្ទាបប៉ះនៅពោះ

៤. បើមានជំងឺមហារីកថ្លើម គួរធ្វើបែបណា?

👉មានវិធីសាស្ត្រជាច្រើន ត្រូវបានគេអនុវត្តនៅប្រទេសជឿនលឿន៖

- វិធីវះកាត់ ឬប្តូរថ្លើម

- បាញ់កាំរស្មី និងចាក់ថ្នាំគីមីដោយមិនបាច់វះកាត់ ករណីចំពោះដុំតូចៗ

៥. តើមានវិធីការពារឬទេ?

👉យើងអាចអនុវត្តវិធីមួយចំនួន ដើម្បីការពារជំងឺមហារីកថ្លើម៖

- ចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើម

- បញ្ឈប់ការពិសារស្រា និងបារី

- តាមដានសុខភាព ចំពោះការប្រើថ្នាំពន្យាកំណើត

- កាត់បន្ថយការប្រើប្រាស់ និងឃ្លាតឲ្យឆ្ងាយពីសម្ភារៈ និងទីតាំងមានរលកវិទ្យុសកម្ម ដែលប៉ះពាល់ដល់សុខភាព

អត្ថបទ៖ មន្ទីរពេទ្យកាល់ម៉ែត

🎈យល់ដឹងពីជំងឺស្អូច 🎈       ( RUBELLA) ជំងឺស្អូចបណ្ដាលមកពីមេរោគវីរុស១.ស្ត្រីដែលមានផ្ទៃពោះងាយចម្លងហើយនឹងអាចប៉ះពាល់ទៅលើការ...
16/05/2024

🎈យល់ដឹងពីជំងឺស្អូច 🎈
( RUBELLA)

 ជំងឺស្អូចបណ្ដាលមកពីមេរោគវីរុស
១.ស្ត្រីដែលមានផ្ទៃពោះងាយចម្លងហើយនឹងអាចប៉ះពាល់ទៅលើការបង្កកំណើតនៃទារក
២.ក្នុងពេលមានផ្ទៃពោះ៩០%នៃវីរុសជំងឺស្អូចត្រូវបានឆ្លងចូលទៅក្នុងគ៌ភ
៣.វីរុសអាចធ្វើអោយទារកស្លាប់ឬក៏ធ្វើអោយគ៌ភមានបញ្ហា
៤.ទារកឆ្លងជំងឺស្អូចបានសំរាលរួចហើយក៏ដោយក៏ទារកនោះត្រូវតែមានជំងឺប្រចាំកាយ ជំងឺស្អូចពីកំណើត
៥.ជំងឺស្អូចពីកំណើតធ្វើអោយទារកនោះថ្លង់ ធ្វើអោយមានបញ្ហាភ្នែក បញ្ហាបេះដូងហើយនិងខួរក្បាល
៦.ជំងឺស្អូចពីកំណើតមានការស្លាប់ជាច្រើនរៀងរាល់ឆ្នាំ

 រោគសញ្ញាជំងឺស្អូចពីកំណើតCRS
១.ចេញលឿងភ្លាមៗ (មុនកំណត់) និងដំណើរមិនប្រក្រតីនៃបេះដូង (PCA,St.A,St.Pul ,CIV)
២.ប៉ះពាល់ដល់ភ្នែក (Cataracts,Glaucoma,Retinopathy) និង ថ្លង់
៣.ក្បាលតូច និងខ្សោយសតិបញ្ញា និងស្មារតី
៤.ពិការភាពពីកំណើត

 រោគសញ្ញានិងអាការៈរោគរបស់ជំងឺស្អូច
១.ដំបូងនៃការប៉ះពាល់ រហូតទៅដល់ ដំបូងនៃការចេញសញ្ញាជំងឺមានរយៈពេល១៤ថ្ងៃ
២.កុមារការចេញកន្ទួលគឺជារោគសញ្ញាដំបូង និងកន្ទួលចេញនៅលើផ្ទៃមុខ ឆ្លងទៅក្បាល រួចទៅជើង
៣.ជាធម្មតាកន្ទួលចេញប្រហែលជារយៈពេល៣ថ្ងៃ
៦.កន្ទួលមានពណ៌ផ្កាឈូកហើយកន្ទួលនេះខ្សោយជាងកញ្រ្ជឹល មានសណ្ឋានប្រហាក់ប្រហែលគ្នា
៧.មានគ្រុនតិចៗនិងមានកូនកណ្ដុរនៅនឹងកផង
៨.ជំងឺស្អូចតាំងពីកំណើតជាធម្មតាពួកគេមានជំងឺឡើងបាយភ្នែក ហើយនិងការបាត់បង់សំឡេង ប៉ុន្តែសញ្ញាពួកគេគឺប្រហែលជាមិនអាចបង្ហាញអោយយើងឃើញទេនៅក្នុងរយៈពេលពី២ឆ្នាំទៅដល់៤ឆ្នាំ

 វិធីការពារ
១.វាក់សាំងការពារជំងឺស្អូចគឺមានប្រសិទ្ធិភាពហើយនិងសុវត្ថិភាពណាស់
២.វ៉ាក់សាំងរួមបញ្ចូលគ្នាៈការពារជំងឺស្អូច ការពារជំងឺកញ្រ្ជឹល ហើយនិង ការពារជំងឺស្រឡទែន
៣.ប្រទេសឧស្សាហកម្មខ្លះជំងឺស្អូចត្រូវបានគេលប់បំបាត់ជិតអស់ហើយ តាមរយៈកម្មវិធីផ្ដល់ថ្នាំបង្ការទៅដល់កុមារ និងត្រូវធ្វើការគ្របដណ្ដប់ទៅលើកុមារអោយបាន ៨០%
៤.ដើម្បីការពារនូវការចម្លងជំងឺស្អូចទៅក្នុងគភ៌ ស្រ្តីក្នុងវ័យមានផ្ទៃពោះត្រូវចាក់ថ្នាំការពារជំងឺស្អូច
៥.ស្ត្រីអាយុចាប់ពី១៥ឆ្នាំទៅដល់៤០ឆ្នាំ ត្រូវផ្ដល់ថ្នាំបង្ការជំងឺស្អូចដើម្បីកាត់បន្ថយការចម្លងទៅទារកដែលនៅក្នុងផ្ទៃ

 វិធីព្យាបាល
១.គ្មានឳសថព្យាបាលសំរាប់ជំងឺស្អូចឬក៏ជំងឺស្អូចមកពីកំណើតទេ
២.ត្រូវផឹកទឹកអោយបានគ្រប់គ្រាន់ ផ្ដល់ឳសថបញ្ចុះកំដៅ
៣.ព្យាបាលទៅតាមបញ្ហាជំងឺនិមួយៗរបស់ពួកគេ

Source: Fb

Address

Cambodia
Phnom Penh

Website

Alerts

Be the first to know and let us send you an email when Medical Knowledge - យល់ដឹងវិជ្ជាពេទ្យ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Medical Knowledge - យល់ដឹងវិជ្ជាពេទ្យ:

Share