Pill&Care

Pill&Care ចែករំលែកអំពីឱសថនឹងការណែនាំល្អៗទៅកាន់អ្នកទាំងអស់គ្នា

19/02/2025

Hiccups ត្អើក
=>ត្អើកគឺជាការកន្រ្តាក់សាច់ដុំសន្ទះទ្រូងដោយឯងៗ។ ហើយសាច់ដុំសន្ទះទ្រូងគឺជាសាច់ដុំខាន់ចែករវាងទ្រូងនឹងពោះដែលចូលរួមយ៉ាងសំខាន់សំរាប់ការដកដង្ហើម។
ត្អើកអាចបណ្តាលមកពី ការញាំអាហារច្រើន, ការញាំស្រា, ញាំភេសជ្ចះមានជាតិហ្គាស។ នៅក្នុងករណីមួយចំនួនត្អើកក៏បណ្តាលមកពីលក្ខខណ្ឌជំងឺមួយចំនួនផងដែរ។ ហើិយភាគច្រើនត្អើកមានរយះពេល2ទៅ3នាទី ប៉ុន្តែករណីកំរមានរហូតដល់ថ្ងៃឬខែផងដែល។ក្នុងអំឡុងពេលត្អើកវាអាចធ្វើអោយមានអារម្មណ៌តឹងទ្រូង តឹងពោះ នឹងបំពង់កផងដែរ។
=>មូលហេតុ៖
👉ក្នុងករណីត្អើកតិចជាង48ម៉ោងភាគច្រើនបណ្តាលមកពី៖
⁃ ការទទួលទានមានជាតិហ្គាសច្រើន។
⁃ ញាំអាហារច្រើនជ្រុល។
⁃ ការដែលមានអារម្មណ៌ស្រ្តេស។
⁃ ស្លាក់ខ្យល់អំឡុងពេលទំញាស្ករកៅស៊ូ ឬស្ករគ្រាប់។
👉ក្នុុងករណីត្អើកបង្កដោយជំងឺ ឬថ្នាំមួយចំនួនដូចជា៖
⁃ អ្នកញៀនស្រារ។
⁃ អ្នកជំងឺទឹកនោមផ្អែម។
⁃ បាត់បង់តុល្យភាពអុីយ៉ុងក្នុងខ្លួន។
⁃ ការញាំថ្នាំ Steroid ជាដើម។
👉ជំងឺប៉ះពាល់ទៅដល់ប្រពន្ធ័ប្រសាទ៖
ការមានវត្តមាដុំសាច់ឫ ការបង្ករោគនៅក្នុងប្រពន្ធ័ប្រសាទ ឫការខូចខាត់ដល់ប្រពន្ធ័ប្រសាទដែលជាមូលហេតុធ្វើអោយមានការថយចុះក្នុងការគ្រប់គ្រង់រាង្កកាយរបស់យើងដែលនាំអោយភ្ញោចនឹងមានការកន្រ្តាក់សាច់ដុំសន្ទះទ្រូងបង្កអោយត្អើក
មានជំងឺដូចជា៖
⁃ ជំងឺរលាក់សាច់ខួរក្បាល។
⁃ ជំងឺរលាក់ស្រោមខួរក្បាល។
⁃ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។

#វិញ្ញាសារប្រឡងពេទ្យ #អ្នកគ្រូពេទ្យ #ពេទ្យ

  💊ទម្រង់ឱសថ: ជាឱសថប្រភេទកាប់ស៊ុលទន់សម្រាប់លេបតាមមាត់✅ សមាសធាតុផ្សំ:ក្នុង1កាប់ស៊ុល មាន: -Coleus aromaticus essential oil...
16/02/2025


💊ទម្រង់ឱសថ: ជាឱសថប្រភេទកាប់ស៊ុលទន់សម្រាប់លេបតាមមាត់

✅ សមាសធាតុផ្សំ:ក្នុង1កាប់ស៊ុល មាន:
-Coleus aromaticus essential oil 0.18mg
-Eucalyptol 100mg
-Ginger essential oil 0.5mg
-Menthol 0.5mg

✅ គុណភាពព្យាបាល:

ឱសថនេះប្រើសំរាប់ព្យាបាលជំងឺ ដូចជា៖

ជំងឺក្អក រមាស់បំពង់ក

ជំងឺរលាកច្រមុះ

ជំងឺគ្រុនផ្តាសាយ

សំលាប់មេរោគក្នុងផ្លូវដង្ហើម

ពង្រាវស្លេស្មនិងធ្វើឲ្យធូរស្រាលអាការៈក្អក

✅កំរិតប្រើ:
+ចំពោះកូនក្មេងអាយុលើសពី30ខែ: កំរិតណែនាំអោយប្រើគឺ 1កាប់ស៊ុល លេប3ដងក្នុង1ថ្ងៃ
+ចំពោះមនុស្សពេញវ័យ: កំរិតណែនាំអោយប្រើគឺ 2កាប់ស៊ុល លេប3ដងក្នុង1ថ្ងៃឬប្រើតាមកំរិតណែនាំរបស់គ្រូពេទ្យ។មុននឹងប្រើឱសថនេះ ត្រូវពិគ្រោះជាមួយគ្រូពេទ្យឬឱសថការី🧑‍⚕️👩‍⚕️

❌ការហាមប្រើ:

ចំពោះអ្នកងាយមានប្រតិកម្មជាមួយនឹងសារធាតុផ្សំណាមួយនៃឱសថនេះ។ ចំពោះអ្នកមានជំងឺក្អកដោយសារជងឺហឺត ជំងឺរបេង ជំងឺខ្សោយផ្លូវដង្ហើម

មិនត្រូវប្រើឱសថនេះចំពោះកូនក្មេងអាយុក្រោម៣០ខែ

មិនត្រូវប្រើឱសថនេះចំពោះកូនក្មេងដែលមានប្រវត្តិកើតជំងឺឆ្កួតជ្រូកឬប្រកាច់ដោយសារក្តៅខ្លួនខ្លាំង

📍ការប្រុងប្រយ័ត្ន:

ឱសថនេះត្រូវមានការប្រុងប្រយ័ត្នចំពោះល័ក្ខខ័ណ្ឌដូចខាងក្រោម៖

សារធាតុ Menthol អាចធ្វើឲ្យធ្លាក់ចុះផ្លូវដកដង្ហើមតាមរយៈការដកដង្ហើមចូលមិនគ្រប់គ្រាន់ (ដកដង្ហើមចូលតាមច្រមុះ)

ជាពិសេសចំពោះទារក និងកុមារតូចៗ។

មិនត្រូវប្រើឱសថនេះលើសកំរិតណែនាំ

មិនត្រូវប្រើឱសថនេះហួសកាលបរិច្ឆេទប្រើប្រាស់

+ចំពោះស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូនរ

ឱសថនេះមិនមានផលប៉ះពាល់ដល់ការប្រើអំឡុងពេលមានផ្ទៃពោះនិងពេលបំបៅដោះកូនទេ។

+ផលរំខានរួមមាន : ការប្រើ Menthol ក្នុងកំរិតខ្ពស់អាចឲ្យមានផលរំខានដូចជា៖

វិបត្តិក្រពះពោះវៀន៖ ក្អួត ឈឺពោះ វិលមុខ ធេងធោង

ត្រូវជម្រាបត្រូវពេទ្យរបស់អ្នកប្រសិនបើកើតមានប្រតិកម្មរំខានណាមួយអំឡុងពេលប្រើឱសថនេះ។
#ចែករំលែកចំណេះដឹងល្អៗទៅកាន់អ្នកទាំងអស់គ្នា


Address

Phnom Penh
120911

Alerts

Be the first to know and let us send you an email when Pill&Care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram