ពេទ្យរោគបុរស រោគស្រី្ត

ពេទ្យរោគបុរស រោគស្រី្ត សេវាពិគ្រោះប្រឹក្សា៖ https://t.me/gmclinic17

➡️ ស្វាយដំណាក់កាលដំបូងSymptoms primary Shyphilis រយៈពេលក្រោយឆ្លងរោគរហូតចេញរោគសញ្ញា ៣ទៅ៤សប្តាហ៍ក្រោយឆ្លងរោគអ្នកខ្លះអាច១សប...
19/05/2026

➡️ ស្វាយដំណាក់កាលដំបូង

Symptoms primary Shyphilis
រយៈពេលក្រោយឆ្លងរោគរហូតចេញរោគសញ្ញា
៣ទៅ៤សប្តាហ៍ក្រោយឆ្លងរោគ
អ្នកខ្លះអាច១សប្តាហ៍ ខ្លះទៀតយូរអាច១៣សប្តាហ៍។

☑️ រោគសញ្ញាដែលសំខាន់ជាងគេនោះគឺ
🔹ចេញដំបៅchancre នៅកន្លែងមេរោគស្វាយឆ្លងចូល
🔹ដំបៅមិនឈឺចាប់ បាតដំបៅរឹង
🔹ពេលច្របាច់ចេញសារធាតុរាវថ្លាៗ
🔹ឡើងកូនកណ្តុររឹង រីកធំ គ្មានការឈឺចាប់
☑️ ជាទូទៅដំបៅអាចឃើញមានអាចកើតឡើងនៅគ្រប់កន្លែង ហើយកន្លែងដែលកើតញឹកញាប់គឺ នៅក្នុងមាត់ បបូរមាត់ អណ្តាត ម្រាមដៃ ទ្វារមាស មាត់ស្បូន លិង្គ រន្ធគូថ ចុងពោះវៀនធំ ។

ក្នុងដំណាក់កាលនេះទោះព្យាបាលឬមិនព្យាបាលក៏ដោយ ដំបៅនេះនឹងបាត់ទៅវិញក្នុងរយៈពេល
៣ទៅ១២សប្តាហ៍ក្រោយ។
អ្នកជំងឺដូចជាមានសុខភាពល្អឡើងវិញ។

💟 លោកអ្នកមានសំនួរឬចម្ងល់ទាក់ទងនិងបញ្ហាសុខភាពផ្លូវភេទ ជំងឺកាមរោគ រោគបុរស រោគស្ត្រី
🟣 ដើម្បីទទួលការពិគ្រោះប្រឹក្សាយោបល់គ្រូពេទ្យ 👩‍⚕️រក្សាការសំងាត់👨‍⚕️
ជំនាញព្យាបាលជំងឺសើស្បែក កាមរោគ អេដស៍ រលាកថ្លើម
ពិគ្រោះយោបល់បន្ថែមអំពីជំងឺសើស្បែក កាមរោគ អេដស៍
រលាកថ្លើមបេ សេ ជំងឺឪកាសនិយម ថ្នាំពន្យាជីវិត
📞 ទូរសព្ទ : 086 290 717 / 0120290717
Telegram : https://t.me/gmclinic717

តើយើងមានវីធីសាស្ត្រអ្វីអាចការពារមេរោគអេដស៍?វិធីសាស្ត្រប៉ឹព PEP ( Post Exposure Prophylaxis)✍️ក្រោយពីរួមភេទមិនប្រើប្រាស់ស...
18/05/2026

តើយើងមានវីធីសាស្ត្រអ្វីអាចការពារមេរោគអេដស៍?
វិធីសាស្ត្រប៉ឹព
PEP ( Post Exposure Prophylaxis)
✍️ក្រោយពីរួមភេទមិនប្រើប្រាស់ស្រោមអនាម័យត្រឹមត្រូវ
✍️ ភ្លេចស្រោម បែក របូតស្រោម ឬគ្រោះថ្នាក់ផ្សេងៗដែលអាចឆ្លងមេរោគអេដស៏។

តើមុនប្រើវីធីសាស្ត្រប៉ឹពត្រូវធ្វើតេស្តអ្វីខ្លះ?
ត្រូវធ្វើតេស្តរក មេរោគឆ្លង ៖
✅ មេរោគអេដស៍
✅ រលាកថ្លើមប្រភេទបេ
✅ រលាកថ្លើមប្រភេទសេ
✅ ស្វាយ និងការមានផ្ទៃពោះចំពោះស្ត្រី

💟 លោកអ្នកមានសំនួរឬចម្ងល់ទាក់ទងនិងបញ្ហាសុខភាពផ្លូវភេទ ជំងឺកាមរោគ រោគបុរស រោគស្ត្រី
🟣 ដើម្បីទទួលការពិគ្រោះប្រឹក្សាយោបល់គ្រូពេទ្យ 👩‍⚕️រក្សាការសំងាត់👨‍⚕️
ជំនាញព្យាបាលជំងឺសើស្បែក កាមរោគ អេដស៍ រលាកថ្លើម
ពិគ្រោះយោបល់បន្ថែមអំពីជំងឺសើស្បែក កាមរោគ អេដស៍
រលាកថ្លើមបេ សេ ជំងឺឪកាសនិយម ថ្នាំពន្យាជីវិត
📞 ទូរសព្ទ : 086 290 717 / 0120290717
Telegram : https://t.me/gmclinic717

វិធីការពារ កាមរោគ អេដស៍ (ក្រោយរួមភេទ)តើយើងមានវីធីសាស្ត្រអ្វីអាចការពារបាន?វិធីសាស្ត្រប៉ឹព PEP ( Post Exposure Prophylaxis...
15/02/2026

វិធីការពារ កាមរោគ អេដស៍ (ក្រោយរួមភេទ)

តើយើងមានវីធីសាស្ត្រអ្វីអាចការពារបាន?

វិធីសាស្ត្រប៉ឹព PEP ( Post Exposure Prophylaxis)
ក្រោយពីរួមភេទមិនបានការពារត្រឹមត្រូវ ភាន់ភាំងភ្លេចស្រោម បែក របូតស្រោម ឬគ្រោះថ្នាក់ផ្សេងៗដែលអាចឆ្លងមេរោគអេដស៏ និង កាមរោគ...

សេវាពិគ្រោះប្រឹក្សាយោបល់(រក្សាការសម្ងាត់)
សូមទំនាក់ទំនងមក៖
📮 ផ្ញើសារតាម រយៈ page
🏥រៀងរាល់ថ្ងៃ ២៤ម៉ោង
📲 Telegram :
☎️ 0969453607

🧑🏻‍🔬 ហេតុអ្វីត្រូវចាក់ថ្នាំវ៉ាក់សាំង               ពេលឆ្កែ ឆ្មា ខាំ ខ្វាច ឬក្រញៅ?ព្រោះថ្នាំវ៉ាក់សាំងអាចបង្ការ "ជំងឺឆ្កែឆ...
05/12/2025

🧑🏻‍🔬 ហេតុអ្វីត្រូវចាក់ថ្នាំវ៉ាក់សាំង

ពេលឆ្កែ ឆ្មា ខាំ ខ្វាច ឬក្រញៅ?

ព្រោះថ្នាំវ៉ាក់សាំងអាចបង្ការ "ជំងឺឆ្កែឆ្កួត" បាន។

ជំងឺឆ្កែឆ្កួតគឺជាជំងឺធ្ងន់ធ្ងរដែលភាគច្រើនបណ្តាលឱ្យស្លាប់។

🧑🏻‍🏫 ជំងឺឆ្កែឆ្កួតជាជំងឺដែលបណ្តាលមកពីវីរុស ហើយចម្លង
ពីសត្វមកមនុស្ស តាមរយៈ សត្វឆ្កែ ឆ្មា ប្រជៀវ ស្វា និង
សត្វជ្រូក . . . ជាដើម ។

នៅកម្ពុជា ជាទូទៅជំងឺឆ្កែឆ្កួតជាជំងឺកើតលើសត្វឆ្កែ
និងឆ្លងទៅមនុស្សដោយសារសត្វឆ្កែខាំ ដោយហេតុ
ថាប្រជាជនយើងចូលចិត្តចិញ្ចឹមឆ្កែដើម្បីការពារផ្ទះ។

ទិន្នន័យពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា 🏥បានប៉ាន់ប្រមាណ
ថា ក្នុង ១ ឆ្នាំៗ មានកុមារ និង មនុស្សធំស្លាប់ដោយជំងឺ
ឆ្កែឆ្កួតជាង ៨០០ នាក់។

ជំងឺឆ្កែឆ្កួតពុំទាន់មានថ្នាំព្យាបាលនោះទេ តែយើងអាច
បង្ការបាន ១០០% ដោយការចាក់ថ្នាំបង្ការក្រោយពី
សត្វឆ្កែខាំ និង ១០០% វិវត្តទៅស្លាប់ ប្រសិនបើមានលេចឡើងជារោគសញ្ញា ដោយមិនបានទទួលការចាក់
ថ្នាំបង្ការទាន់ពេលវេលា ។

👩🏻‍⚕️ ការចម្លងមេរោគឆ្កែឆ្កួតទៅមនុស្ស

មេរោគឆ្កែឆ្កួតឆ្លងចូលតាមមុខរបួស និងមានចលនា
តាមប្រព័ន្ធសរសៃប្រសាទ រួចទៅបង្កមេរោគក្នុង
ខួរក្បាល ធ្វើឲ្យរលាកខួរក្បាល រួចស្តែងចេញជាជំងឺ
ឆ្កែឆ្កួត តាមដំណាក់កាលខាងក្រោម៖

🔸មេរោគឆ្លងចូលទៅក្នុងរបួសតាមទឹកមាត់សត្វខាំ
🔸មេរោគបង្កើនចំនួនក្នុងសាច់ដុំជុំវិញរបួស
🔸មេរោគធ្វើដំណើរពីមុខរបួស ទៅខួរក្បាល
តាមប្រព័ន្ធសរសៃប្រសាទ
🔸មេរោគទៅដល់ខួរក្បាល បង្កឲ្យរលាកខួរក្បាល
កើតជំងឺឆ្កែឆ្កួត
🔸មេរោគឆ្លងពីខួរក្បាល បន្តទៅក្រពេញនានា
ពិសេសក្រពេញទឹក

មនុស្សអាចកើតជំងឺឆ្កែឆ្កួត ប្រសិនបើពួកគេប៉ះពាល់
ទឹកមាត់ ឬជាលិកាសរសៃ ប្រសាទរបស់សត្វដែល
មានមេរោគ ។

ឧទាហរណ៍តាមរយៈការខាំ ឬកោស ហើយមិន
បានទទួលការថែទាំវេជ្ជសាស្ត្រសមស្រប រួមទាំង
វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតផងដែរ ។

👩🏻‍🔬 រោគសញ្ញា (Symptômes)៖

រោគសញ្ញាដំបូង (Période prodromique)
មានរយៈពេលពី២ថ្ងៃទៅ១០ថ្ងៃ៖

🔸មានការឈឺចុកចាប់នៅកន្លែងខាំបែបរមាស់ ក្តៅ ឬស្ពឹក
🔸ជួនមានក្តៅខ្លួន ជួនអត់មានក្តៅខ្លួន
🔸អត់ឃ្លានចំណីអាហារ ចង្អោរ ក្អួត រាគ
🔸ឈឺក្បាល វិលមុខ តប់ប្រមល់ក្នុងខ្លួន ដេកមិនលក់ យល់សប្តិ វង្វេងៗ

រោគសញ្ញាដំណាក់កាលបន្ទាប់មកទៀត (Période d’état)
គឺជាដំណាក់កាលដែលរលាកខួរក្បាល និងខួរឆ្អឹងខ្នង
ដែលមានរោគសញ្ញាដូចតទៅ៖

🔸អ្នកជំងឺគ្រប់គ្រងខ្លួនឯងលែងបាន
🔸អ្នកជំងឺនៅមិនស្ងៀមមានចលនារហូត(Hyperactivité)

រោគសញ្ញាពិសេសរបស់ជំងឺឆ្កែឆ្កួតគឺ៖ ខ្លាចទឹក (hydrophobie) និងខ្លាចខ្យល់ (aérophobie)

🔸ចេញទឹកមាត់ច្រើន (Hypersalivation)
ចេញញើសច្រើន ចេញនោមអត់ដឹងខ្លួន
🔸ពិបាកលេបចំណីអាហារ (Dysphagie)
🔸មានប្រកាច់ (convulsions) រហូតដល់សន្លប់(Coma)
🔸ការស្លាប់ជាមធ្យម ៥ ថ្ងៃក្រោយពីចេញរោគសញ្ញា
ណាមួយខាងលើ

មេរោគឆ្កែឆ្កួតឆ្លងដល់ប្រព័ន្ធសរសៃប្រសាទកណ្តាល។ រោគសញ្ញាអាចកើតមានឡើងពីប៉ុន្មានថ្ងៃទៅប៉ុន្មានឆ្នាំ បន្ទាប់ពីការប៉ះពាល់នឹងមេរោគ រួមមានការភ្លេចភ្លាំង
( ការភាន់ច្រឡំ ) អាកប្បកិរិយាមិនប្រក្រតី
ភាពស្រឡាំងកាំង ការភ័យខ្លាចទឹក (ខ្លាចទឹក) និង
ការគេងមិនលក់ (ពិបាកគេង) ដែលភ្លឹក និងស្លាប់ ។

🛡️ ការព្យាបាលក្រោយពីឆ្កែខាំ៖

🔸ក្រោយពីឆ្កែខាំភ្លាមត្រូវលាងសំអាតមុខរបួស
ដោយទឹកនិងសាប៊ូយ៉ាងតិចបំផុតក៏ ១៥ នាទី ដែរ
បន្ទាប់មកលាងសំអាតជាមួយទឹកថ្នាំសម្លាប់មេរោគ
ដូចជា អាល់កុល ឬ អ៊ីយ៉ូឌីន
🔸មិនត្រូវដេររបួសដែលឆ្កែខាំ
🔸ចាក់វាក់សាំងការពារតេតាណូស
🔸ព្យាបាលដោយថ្នាំផ្សះ (បើចាំបាច់)
🔸ការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺឆ្កែឆ្កួត
( យកល្អត្រូវធ្វើក្នុង ២៤ម៉ោងក្រោយពី ឆ្កែខាំ ឬប៉ះពាល់
ជាមួយសត្វដែលយើងសង្ស័យថា មានផ្ទុកមេរោគឆ្កែឆ្កួត)
🔸ជួបប្រឹក្សាយោបល់ជាមួយវេជ្ជេបណ្ឌិតដែលនៅជិតអ្នក ៕

#ការពារប្រសើរជាងព្យាបាល
#ពិនិត្យឈាមនិងចាក់វ៉ាក់សាំងគ្រប់ប្រភេទ

ដំណឹងជ្រើសរើសបុគ្គលិកមន្ទីរពេទ្យកាល់ម៉ែតត្រូវការជ្រើសរើសបុគ្គលិក ដែលមានលក្ខណៈសម្បត្ដិ ដូចដែលបានភ្ជាប់ជូន។ #មន្ទីរពេទ្យកា...
05/12/2025

ដំណឹងជ្រើសរើសបុគ្គលិក
មន្ទីរពេទ្យកាល់ម៉ែតត្រូវការជ្រើសរើសបុគ្គលិក ដែលមានលក្ខណៈសម្បត្ដិ ដូចដែលបានភ្ជាប់ជូន។

#មន្ទីរពេទ្យកាល់ម៉ែត

 #ការបំបាត់រមាស់កន្ទាលត្រអាកដែលអ្នកត្រូវដឹង​ ( Hives or Urticaria ) អាចកើតលើមនុស្សគ្រប់វ័យ​ និងគ្រប់ពេល។វាបង្ហាញនៅលើស្បែ...
14/11/2025

#ការបំបាត់រមាស់កន្ទាលត្រអាកដែលអ្នកត្រូវដឹង​ ( Hives or Urticaria )

អាចកើតលើមនុស្សគ្រប់វ័យ​ និងគ្រប់ពេល។
វាបង្ហាញនៅលើស្បែកហើយអាចមានទំហំពីប៉ុនចុងប៊ិុចរហូចប៉ុនចានបាយក៏មាន។
ជាធម្មតាវាបាត់ទៅវិញក្នុងរយៈពេលក្រោម24ម៉ោង​ ប៉ុន្តែមួយដុំចាស់បាត់​ វាអាចចេញនៅកន្លែងថ្មីមួយទៀត។

#សញ្ញាសំខាន់ៗមាន៖

1- ឡើងកន្តួលឬបន្ទះៗលើស្បែកមានពណ៌ផ្កាឈូកឬក្រហម

2- រមាស់ខ្លាំង មនុស្សខ្លះអាចមានការឈឺចាប់។

#មូលហេតុរបស់វា

គឺដោយសារប្រតិកម្មជាមួយអ្វីម្យ៉ាង ហើយមនុស្សម្នាក់ទៅម្នាក់មិនដូចគ្នាទេដូចជា៖
-អាហារ​ : គ្រឿងសមុទ្រ សណ្តែកដី ស៊ុត…ល
-ថ្នាំពេទ្យ​
-ស្រា
-សារធាតុគីមី
-សត្វទិច
-សត្វចិញ្ចឹម
-លំអងផ្កា​ លំអងរុក្ខជាតិ លំអងធូលី
-មេរោគ
-អាកាសធាតុ​
-សម្ពាធ​លើស្បែកយូរពេក​.....​-ល- ។

#វិធីព្យាបាលរួមមាន៖

1- កុំអេស ស្អំជាមួយកន្សែងត្រជាក់

2- ប្រើថ្នាំលាបបំបាត់រមាស់ដែលមានលាយជាមួយជាតិម៉ង់តុល​ (Menthol)​ ឬ Pramoxine

3- ស្លៀកសំលៀកបំពាក់រលុងៗទន់​ៗ​ និងបន្ទប់មិនក្តៅពេកមិនត្រជាក់ពេក

4- ប្រើប្រាស់ថ្នាំលេបដែលរកបាននៅ
ឪសថស្ថាន (ប្រភេទ​ Antihistamine) ។

ដើម្បីបង្ការកុំ​ឲ្យ​កើតឡើងលើកក្រោយ​ អ្នកត្រូវអង្កេតមើល​ #មូលហេតុរបស់វា​ ហើយត្រូវជៀសវាងរបស់ទាំងនោះ។

សូមទៅពិគ្រោះជាមួយវេជ្ជៈបណ្ឌិតរបស់អ្នក ប្រសិនបើបញ្ហានេះមិនបានប្រសើរឡើងបន្ទាប់ពីបានអនុវត្តវិធីសាស្រ្តខាងលើ។

By: Doctor RÉMI.MD

អ្វីទៅជាVaccine HPV ? គួរតែចាក់vaccine ដើម្បីបង្ការការបង្ករោគដោយមេរោគHPV (Human Papiloma Virus)ដែលបង្កអោយកើតមាន ៖🦠ជំងឺសិ...
13/11/2025

អ្វីទៅជាVaccine HPV ?
គួរតែចាក់vaccine ដើម្បីបង្ការការបង្ករោគដោយមេរោគHPV (Human Papiloma Virus)ដែលបង្កអោយកើតមាន ៖
🦠ជំងឺសិរមាន់
🦠មហារីកប្រដាប់ភេទ(ចំពោះបុរស)
🦠មហារីមាត់ស្បូន (ចំពោះស្រ្តី)
ការស្រាវជ្រៀវបានបង្ហាញថា មនុស្ស85%និងអាចឆ្លងមេរោគHPVក្នុងពេលណាមួយក្នុងជីវិតរបស់ពួកគេ
ប៉ុន្តែ90%អាចជាទៅវិញដោយឯកឯង នោះគឺដោយសារប្រព័ន្ធការពាររាងកាយរបស់ពួកគេខ្លាំងអាចបង្រ្កាបមេរោគHPVបាន។
មនុស្សភាគច្រើនបានឆ្លងមេរោគនេះហើយគឺគ្មានរោគសញ្ញាបង្ហាញឲ្យឃើញនោះ ហើយពួកគេក៏មិនដឹងថាខ្លួនបានឆ្លងតាំងពីពេលណាមកដែរ។

▪️សេវាពិគ្រោះប្រឹក្សាយោបល់
▪️សូមអធ្យាស្រយ័ចំពោះកាឆ្លើយតបយឺតយ៉ាវ
▪️លោកអ្នកអាច ឆាតតាម តេលេក្រាម ៖
📞Telegram : https://t.me/PetTK_STI737
▪️សូមហៅទូរសព្ទ័មកលេខ ៖
📲 089 826 737 / 070 826 737 / 097 7818 737
✅ រក្សាការសម្ងាត់✔️

HPV/Vaccine 🦠

 # ជំងឺសិរមាន់បង្កឡើងដោយ វីរុស HPV (Human papilloma virus) # វីរុស HPV មានប្រហែល200ក្រុម តើជំងឺសិរមាន់កើតនៅកន្លែងណាខ្លះ ...
11/11/2025

# ជំងឺសិរមាន់បង្កឡើងដោយ វីរុស HPV (Human papilloma virus)
# វីរុស HPV មានប្រហែល200ក្រុម
តើជំងឺសិរមាន់កើតនៅកន្លែងណាខ្លះ ?
• កើតនៅលើប្រដាប់បន្តពូជ បុរស ស្រ្តី មាត់ស្បូន អណ្តាត មាត់ បំពង់ក និងតំបន់ជុំវិញ រន្ធគូថ ។

29/10/2025

វិធីការពារខ្លួនពីមេរោគអេដស៍៖
ប្រឹព (PrEP) ប្រើមុនរួមភេទ
បុិព (PEP) ប្រើក្រោយរួមភេទ

Address

Phnom Penh

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 07:00 - 17:30
Sunday 07:00 - 17:30

Telephone

089 82 67 37

Website

Alerts

Be the first to know and let us send you an email when ពេទ្យរោគបុរស រោគស្រី្ត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ពេទ្យរោគបុរស រោគស្រី្ត:

Share