WeSync - Cambodia

WeSync - Cambodia Stay Ahead of Your Blood Pressure

[English below] បើទោះបីជាមនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំ មានហានិភ័យខ្ពស់ក្នុងការកេីតជំងឺលើសសម្ពាធឈាម​ ជំងឺនេះក៏អាចកេីតឡេី...
19/10/2025

[English below]

បើទោះបីជាមនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំ មានហានិភ័យខ្ពស់ក្នុងការកេីតជំងឺលើសសម្ពាធឈាម​ ជំងឺនេះក៏អាចកេីតឡេីងលេីមនុស្សពេញវ័យម្នាក់ក្នុងចំណោម ៨ នាក់ដែលមានអាយុពី ២០ ទៅ ៤០ ឆ្នាំ ផងដែរ។ កត្តាដែលអាចបណ្តាលឱ្យកើតជំងឺលើសសម្ពាធឈាមនេះរួមមាន ភាពធាត់ ការជក់បារី ការសេពគ្រឿងស្រវឹង ការទទួលទានអំបិលច្រើន កង្វះលំហាត់ប្រាណ ការប្រេីប្រាស់ថ្នាំមួយចំនួន (ដូចជាថ្នាំពន្យារកំណើត) ហ្សែន ​និង លក្ខខណ្ឌសុខភាពដូចជាជំងឺតម្រងនោម និង ជំងឺក្រពេញទីរ៉ូអ៊ីត ជាដេីម។ 👨‍👩‍👦👨‍👩‍👦

ការសិក្សាមួយក្នុងឆ្នាំ ២០២៣ លើបុគ្គលជាង ១.៣ លាននាក់ បានរកឃើញថា អ្នកដែលមានសម្ពាធឈាមខ្ពស់នៅអាយុ ១៨ ឆ្នាំ ទំនងជាប្រឈមនឹងជំងឺគាំងបេះដូង ឬ ដាច់សរសៃឈាមខួរក្បាល នៅពេលអនាគត។ ការលើសសម្ពាធឈាមនៅវ័យក្មេងក៏អាចនាំឱ្យមាន ការខូចតម្រងនោម ការខូចភ្នែក ការក្រិនសរសៃឈាម និងការថយចុះសមត្ថភាពនៃការគិតនិងការចងចាំ ផងដែរ។ 🏥

មនុស្សពេញវ័យដែលមានអាយុចាប់ពី ២០ ឆ្នាំឡើងទៅ ត្រូវបានណែនាំអោយពិនិត្យសម្ពាធឈាមយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំឬញឹកញាប់ជាងនេះ ប្រសិនបើពួកគេមានប្រវត្តិគ្រួសារនៃជំងឺលើសសម្ពាធឈាម។ ប្រសិនបើការវាស់សម្ពាធឈាមរបស់អ្នកនៅតែខ្ពស់ជាបន្តបន្ទាប់ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតសម្រាប់ការពិនិត្យនិងគ្រប់គ្រងសម្ពាធឈាមឱ្យបានត្រឹមត្រូវ។​ 👨‍⚕️👩‍⚕️

ឯកសារយោង៖ Healthline (2024)

While people over 65 are at higher risk of high blood pressure, it also affects 1 in 8 adults aged 20–40. Younger adults may develop hypertension due to factors like obesity, smoking, alcohol use, high salt intake, lack of exercise, certain medications (such as birth control pills), genetics, and health conditions like kidney disease and hypothyroidism. 👨‍👩‍👦👨‍👩‍👦

A 2023 study of over 1.3 million men found that those with high blood pressure at 18 were more likely to suffer heart attacks or strokes later in life. Early hypertension can also lead to kidney and eye damage, atherosclerosis, and even cognitive decline. 🏥

It is recommended that adults aged 20 and above check their blood pressure at least once a year, or more often if they have a family history of hypertension. If your readings remain consistently high, consult your doctor for proper management. 👨‍⚕️👩‍⚕️

Source: Healthline (2024)



[English Below] វិធីទាំងដប់ ក្នុងការគ្រប់គ្រងសម្ពាធឈាមដោយមិនប្រើប្រាស់ថ្នាំ (វគ្គ ២)1. ញ៉ាំអាហារដែលសម្បូរជីវជាតិ​ 🥦🌽2. ក...
11/10/2025

[English Below]

វិធីទាំងដប់ ក្នុងការគ្រប់គ្រងសម្ពាធឈាមដោយមិនប្រើប្រាស់ថ្នាំ (វគ្គ ២)

1. ញ៉ាំអាហារដែលសម្បូរជីវជាតិ​ 🥦🌽
2. កាត់បន្ថយការទទួលទានអំបិលនិងសូដ្យូម 🧂
3.​ ផ្តាច់ការជក់បារី 🚭
4. កាត់បន្ថយការសេពគ្រឿងស្រវឹង 🍻
5. គេងអោយបានស្រួលនិងគ្រាប់គ្រាន់ 🛏

ឯកសារយោង៖ Mayo Clinic (2024)

10 Ways to Control High Blood Pressure Without Medication (Part 2)

1. Eat a healthy diet 🥦🌽
2. Reduce salt & sodium 🧂
3. Quit smoking 🚭
4. Limit alcohol 🍻
5. Get a good night's sleep 🛏

Source: Mayo Clinic (2024)



[English Below] វិធីទាំងដប់ ក្នុងការគ្រប់គ្រងសម្ពាធឈាមដោយមិនប្រើប្រាស់ថ្នាំ (វគ្គ ១)1. តាមដានសម្ពាធឈាមរបស់អ្នកនៅផ្ទះនិងទ...
09/10/2025

[English Below]

វិធីទាំងដប់ ក្នុងការគ្រប់គ្រងសម្ពាធឈាមដោយមិនប្រើប្រាស់ថ្នាំ (វគ្គ ១)

1. តាមដានសម្ពាធឈាមរបស់អ្នកនៅផ្ទះនិងទទួលការពិនិត្យជាប្រចាំ 🏠
2. គ្រប់គ្រងកូលេស្តេរ៉ុលនិងជាតិស្ករក្នុងឈាម 🍟🍭
3. សម្រកទម្ងន់ 🏋🏻
4. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ 🏃‍♂️
5. កាត់បន្ថយស្ត្រេស 😪

សូមរង់ចាំតាមដាន វគ្គ ២ ដែលយើងចែករំលែកវិធីទាំងប្រាំបន្ថែមទៀតក្នុងការគ្រប់គ្រងសម្ពាធឈាមតាមធម្មជាតិ។ ✨✨

ឯកសារយោង៖ Mayo Clinic (2024)

10 Ways to Control High Blood Pressure Without Medication (Part 1)

1. Track your blood pressure at home and get regular checkups 🏠
2. Control your cholesterol and blood sugar 🍟🍭
3. Lose extra weight 🏋🏻
4. Exercise regularly 🏃‍♂️
5. Ease stress 😪

Stay tuned for Part 2, where we share 5 more ways to manage hypertension naturally. ✨✨

Source: Mayo Clinic (2024)



[English Below] នេះគឺជាការជួបពិភាក្សារវាង WeSync និង MUCH Mobile Health Care ស្តីពីការអភិវឌ្ឍកម្មវិធី WeSync តាមរយៈការធ្...
06/10/2025

[English Below]

នេះគឺជាការជួបពិភាក្សារវាង WeSync និង MUCH Mobile Health Care ស្តីពីការអភិវឌ្ឍកម្មវិធី WeSync តាមរយៈការធ្វេីតេស្តគំរូសាកល្បង។ 🤩💫

កិច្ចពិភាក្សានេះ បង្ហាញពីរបៀបដែល WeSync អាចគាំទ្រការងាររបស់ MUCH Mobile Health Care និងអ្នកជំងឺលេីសសម្ពាធឈាម ដើម្បីបង្កើនប្រសិទ្ធភាពនៃសេវាកម្មថែទាំសុខភាពនៅផ្ទះ។

យើងសូមថ្លែងអំណរអរគុណដល់ MUCH Mobile Health Care ចំពោះឱកាសដ៏មានតម្លៃនេះ​ ហេីយយេីងទន្ទឹងរង់ចាំការសហការជាមួយគ្នា នាពេលខាងមុខ។ 🎉😉

This is a meeting between WeSync and MUCH Mobile Health Care to discuss our prototype and testing process. 🤩💫

The discussion highlighted how WeSync can support MUCH Mobile Health Care and its hypertension patients, helping to enhance the efficiency and quality of home nursing care services.

We truly appreciate the opportunity and look forward to future collaborations! 🎉😉



[English Below]WeSync បានជួបពិភាក្សាជាលើកទី ២ ជាមួយដៃគូសេវាថែទាំសុខភាពនៅផ្ទះ Sprean Mirai។ យើងសូមថ្លែងអំណរអរគុណយ៉ាងជ្រាល...
04/10/2025

[English Below]

WeSync បានជួបពិភាក្សាជាលើកទី ២ ជាមួយដៃគូសេវាថែទាំសុខភាពនៅផ្ទះ Sprean Mirai។ យើងសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅទៅដល់ Sprean Mirai ចំពោះការស្ម័គ្រចិត្តនិងការរួមចំណែកដ៏មានតម្លៃ ក្នុងការអភិវឌ្ឍ WeSync តាមរយៈការធ្វេីតេស្តគំរូសាកល្បង។ ✨🎉

មតិយោបល់កែលម្អទាំងនេះ មានតួនាទីសំខាន់ណាស់ក្នុងការជួយឲ្យ WeSync យល់ដឹងកាន់តែច្បាស់អំពីការគាំទ្រសេវាថែទាំសុខភាពនៅផ្ទះ ក្នុងការតាមដាននិងកត់ត្រាទិន្នន័យសម្ពាធឈាម ឲ្យមានភាពត្រឹមត្រូវនិងសន្សំសំចៃពេលវេលា។ 🏥🩺

WeSync had its 2nd discussion with our home nursing care partner, Sprean Mirai. We sincerely thank Sprean Mirai for their willingness and valuable contribution to the development of WeSync through model testing. ✨🎉

Their practical and context-based feedback plays an important role in helping WeSync better understand how we can support home nursing care in blood pressure data tracking and recording with both accuracy and time efficiency. 🏥🩺



[English Below]គ្រួសារមានសារៈសំខាន់ណាស់។​ ការថែរក្សាសុខភាពរបស់អ្នកមានន័យថា​​ ការផ្ដល់សេចក្តីសុខផ្លូវកាយនិងផ្លូវចិត្តដល់ក...
27/09/2025

[English Below]

គ្រួសារមានសារៈសំខាន់ណាស់។​ ការថែរក្សាសុខភាពរបស់អ្នកមានន័យថា​​ ការផ្ដល់សេចក្តីសុខផ្លូវកាយនិងផ្លូវចិត្តដល់ក្រុមគ្រួសារ។ 👨🧒 ជាមួយជំងឺលើសសម្ពាធឈាម យើងមិនអាចធ្វេសប្រហែសបានទេ។ ជាមួយ WeSync មិនថាអ្នកនៅឆ្ងាយឬជិត អ្នកតែងតែនៅជាមួយគ្នានិងទទួលបានព័ត៌មានពីគ្នាជានិច្ច។ 💫💞

Family always come first. Caring for health means caring for peace of mind. 👨🧒 With hypertension, we cannot afford to miss it. With WeSync, whether you are near or far, you will always stay connected​ and informed. 💫💞



[English Below]WeSync កំពុងធ្វើអ្វីថ្មីៗ ✨ ហើយយើងរីករាយណាស់ដែលត្រូវបានជ្រើសរើសចូលរួមក្នុងកម្មវិធី ACTSmart Incubation Pr...
01/09/2025

[English Below]

WeSync កំពុងធ្វើអ្វីថ្មីៗ ✨ ហើយយើងរីករាយណាស់ដែលត្រូវបានជ្រើសរើសចូលរួមក្នុងកម្មវិធី ACTSmart Incubation Program! 🎉

សូមរង់ចាំតាមដានមាតិកាថ្មីៗពី WeSync ឆាប់ៗនេះ! 💫👏🏻

WeSync has been working on exciting new things ✨ and we’re thrilled to share that we’ve been selected for the ACTSmart Incubation Program! 🎉

Stay tuned — fresh content is coming soon! 💫👏🏻


🎉 WeSync ឈ្នះពានរង្វាន់មាសក្នុងការប្រកួតប្រជែង Business Model Canvas in Cambodia 2025! 🏆យើងមានសេចក្តីសោមនស្សរីករាយក្នុងក...
15/05/2025

🎉 WeSync ឈ្នះពានរង្វាន់មាសក្នុងការប្រកួតប្រជែង Business Model Canvas in Cambodia 2025! 🏆

យើងមានសេចក្តីសោមនស្សរីករាយក្នុងការទទួលមេដាយមាស និងពានរង្វាន់ជើងឯកក្នុងកម្មវិធីប្រកួតប្រជែងគំរូអាជីវកម្មប្រចាំឆ្នាំលើកទី 15 (BMC) Cambodia 2025!

ជ័យជំនះនេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរជាច្រើនខែ—ឆ្លងកាត់វគ្គបំផុសគំនិតជាច្រើន ការរចនាឡើងវិញ និងការប្តេជ្ញាចិត្តរបស់ពួកយេីង។ ដំណើររបស់យើងគឺពោរពេញទៅដោយឧបសគ្គ ប៉ុន្តែការយកចិត្តទុកដាក់ និងជំនឿរបស់ក្រុមរបស់យើងចំពោះបេសកកម្មរបស់យើងក្នុងការធ្វើបដិវត្តន៍ការថែទាំសុខភាពតាមរយៈការច្នៃប្រឌិតបានធ្វើឱ្យពួកយើងឆ្ពោះទៅមុខ។

សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអ្នកណែនាំ អ្នកគាំទ្រ និងអ្នករៀបចំកម្មវិធី Business Model Competition in Cambodia សម្រាប់ការផ្តល់នូវវេទិកាដ៏អស្ចារ្យនេះ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ ដែលបានអញ្ជើញចូលរួមជាកិត្តិយសក្នុងកម្មវិធីនេះផងដែរ។

សមិទ្ធិផលនេះគឺជាសក្ខីភាពមួយចំពោះការងារជាក្រុម និងចក្ខុវិស័យរបស់យើង។

🎉 WeSync Wins Gold at BMC Cambodia 2025! 🏆

We are beyond thrilled to announce that WeSync has been awarded the Gold Medal and Champion's Trophy at the 15th Annual Business Model Competition (BMC) Cambodia 2025!

This victory is the culmination of months of relentless effort—countless brainstorming sessions, iterative designs, and unwavering commitment. Our journey was filled with challenges, but our team's dedication and belief in our mission to revolutionize healthcare through innovation kept us moving forward.

A heartfelt thank you to our mentors, supporters, and the BMC organizers for providing this incredible platform. Special appreciation to H.E. Dr. Hang Chuon Naron, Deputy Prime Minister and Minister of Education, for honoring the event with his presence.

This achievement is not just a win; it's a testament to the power of perseverance, teamwork, and vision. Here's to making a lasting impact in the world of healthcare!

[English Below] 🌟 ដំណើររបស់ WeSync ក្នុងកម្មវិធីប្រកួតប្រជែងគំរូអាជីវកម្មនៅកម្ពុជា (Business Model Competition Cambodia)...
12/05/2025

[English Below]

🌟 ដំណើររបស់ WeSync ក្នុងកម្មវិធីប្រកួតប្រជែងគំរូអាជីវកម្មនៅកម្ពុជា (Business Model Competition Cambodia) 🌟

យើងមានមោទនភាពក្នុងការចែករំលែកព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើរចាប់ផ្តើមអាជីវកម្មរបស់យើង — WeSync បានចូលរួមដោយជោគជ័យនៅក្នុងការប្រកួតប្រជែងគំរូអាជីវកម្មកម្ពុជាឆ្នាំ 2025! 🎉

ក្នុងរយៈពេលច្រេីនខែកន្លងមកនេះ យើងបានយកចក្ខុវិស័យរបស់យើង — ធ្វើឱ្យការគ្រប់គ្រងសម្ពាធឈាមកាន់តែឆ្លាតវៃ និងល្អជាងមុន — ពីគំនិតមួយទៅគំរូអាជីវកម្មចម្រាញ់ក្នុងអំឡុងពេលបណ្តុះបណ្តាលរបស់យើងជាមួយ BMC ។ 🩺📲 WeSync ត្រូវបានរចនាឡើងដើម្បីអ្នកដែលមានជំងឺលើសឈាមក្នុងប្រទេសកម្ពុជា ដោយផ្តល់ជូននូវការតាមដានសុខភាពរបស់ពួកគាត់ប្រសេីរជាងមុន។

ការប្រកួតប្រជែងបានជំរុញឱ្យយើងគិតឱ្យកាន់តែស៊ីជម្រៅ និងធ្វើឱ្យមានភាពរឹងមាំជាងមុន។ យើងមានឱកាសរៀនពីអ្នកជំនាញ គ្រូបណ្តុះបណ្តាលដ៏អស្ចារ្យ ភ្ជាប់ទំនាក់ទំនងជាមួយក្រុមផ្សេងៗ និងរីកចម្រើនរួមជាមួយការលើកទឹកចិត្តដល់ការចាប់ផ្តើមអាជីវកម្មនៅកម្ពុជា។

យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់លោក Stephen Paterson, NUM, CIESF, Griffith College Dublin និងមជ្ឈមណ្ឌល Blum នៅ UC Berkeley សម្រាប់ការធ្វើឱ្យអាចធ្វើទៅបាន។ ជាងនេះទៅទៀត សូមអរគុណដល់អ្នកគ្រប់គ្នាដែលបានគាំទ្រ WeSync — ការលើកទឹកចិត្តរបស់អ្នកធ្វើឱ្យយើងឆ្ពោះទៅមុខបន្តទៀត។ 🚀

នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ ចាំមើលថាមានអ្វីបន្ទាប់! 💙

🌟 WeSync’s Journey at the Business Model Competition Cambodia 🌟

We’re proud to share a major milestone in our startup journey — WeSync has successfully participated in the Business Model Competition Cambodia 2025! 🎉

Over the past month, we’ve taken our vision — making blood pressure management smarter, simpler, and more accessible — from a rough idea to a refined business model during our training with BMC. 🩺📲 WeSync is designed to empower people with hypertension in Cambodia by offering real-time monitoring, family health tracking, and AI-powered insights through a smart app that can scan BP device.

The competition pushed us to think deeper, build smarter, and pitch stronger. We had the opportunity to learn from incredible mentors, trainers, connect with fellow young innovators, and grow alongside inspiring Cambodian startups.
A big shout out to Mr. Stephen Paterson, the NUM International College, CIESF, Griffith College Dublin, and the Blum Center at UC Berkeley for making this possible. And most importantly, thank you to everyone who supported WeSync — your encouragement keeps us moving forward. 🚀
This is just the beginning. We’re more motivated than ever to bring WeSync to life and improve the future of healthcare in Cambodia. Stay tuned for what’s next! 💙

[English Below]🙏 ក្រុម WeSync សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ Spean Mirai សម្រាប់ពេលវេលាដ៏មានតម្លៃ និងការចែករំលែកបទពិស...
09/05/2025

[English Below]

🙏 ក្រុម WeSync សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ Spean Mirai សម្រាប់ពេលវេលាដ៏មានតម្លៃ និងការចែករំលែកបទពិសោធន៍អំពីវិស័យសុខាភិបាល និងការថែទាំអ្នកជំងឺ។ បទពិសោធន៍របស់ពួកគាត់បានជួយឲ្យក្រុមយើងយល់ដឹងកាន់តែជ្រៅបន្ថែមអំពីការថែទាំអ្នកជំងឺជាងមុន។ ពួកយេីងនឹងបន្តការរៀនសូត្រនិងខិតខំប្រឹងប្រែងអភិវឌ្ឍន៍ដំណោះស្រាយបច្ចេកវិទ្យាសុខាភិបាលដែលមានតម្លៃ។

ពួកយើងសូមថ្លែងអំណរគុណ ចំពោះការរួមចំណែក ការសហការណ៍ និងគោលបំណងរបស់អ្នកក្នុងការកែលម្អប្រព័ន្ធសុខាភិបាលនៅកម្ពុជា។

🙏 WeSync would like to extend our sincere gratitude to the Spean Mirai team for taking the time to meet with us and for generously sharing your valuable insights into the healthcare and patient care sector. Your expertise has provided us with a deeper understanding of the industry and inspired us as we continue to develop meaningful solutions in health technology.

We truly appreciate your openness, collaboration, and commitment to improving healthcare in Cambodia.

📢  #2 WeSync Weekly Check-In[English Below]❤️តើអ្នកប្រើវិធីអ្វីក្នុងការត្រួតពិនិត្យសម្ពាធឈាម? 🏘  A) ម៉ាស៊ីនវាស់សម្ពាធឈាម...
16/03/2025

📢 #2 WeSync Weekly Check-In

[English Below]

❤️តើអ្នកប្រើវិធីអ្វីក្នុងការត្រួតពិនិត្យសម្ពាធឈាម?

🏘 A) ម៉ាស៊ីនវាស់សម្ពាធឈាមនៅផ្ទះ
🏥 B) ទៅពិនិត្យនៅគ្លីនិកឬមន្ទីរពេទ្យ
💊 C) វាស់សម្ពាធឈាមនៅឱសថស្ថាន
📉 D) ខ្ញុំមិនធ្វើការត្រួតពិនិត្យសម្ពាធឈាមទេ

💬 តើអ្នកប្រើវិធីមួយណាដែរ? បញ្ចេញមតិខាងក្រោម!

📲 ការផ្លាស់ប្តូររបៀបរស់នៅ និងការតាមដាន សម្ពាធឈាមឱ្យបានទៀងទាត់អាចជួយអ្នកឱ្យមានសុខភាពល្អ! WeSync នឹងជួយធ្វើឱ្យការតាមដាននេះកាន់តែងាយស្រួលសម្រាប់អ្នក។ 🚀

❤️ What methods do you use to monitor your blood pressure?

🏘 A) Home blood pressure monitor
🏥 B) Clinic or hospital visits
💊 C) Blood pressure check at pharmacy
📉 D) I do not monitor my blood pressure

💬 Which one do you prefer? Comment down below!

📲 The good news? Lifestyle changes & regular Blood Pressure tracking can help you stay healthy! Let’s WeSync make it easier for you. 🚀

[English Below]តើលេខទាំងពីរនៅលើម៉ាស៊ីនវាស់សម្ពាធឈាម​ (SYS & DIA) មានន័យដូចម្តេចទៅ? 🤔✅ សម្ពា​ធ Systolic (SYS) – លេខខាងលើស...
13/03/2025

[English Below]

តើលេខទាំងពីរនៅលើម៉ាស៊ីនវាស់សម្ពាធឈាម​ (SYS & DIA) មានន័យដូចម្តេចទៅ? 🤔

✅ សម្ពា​ធ Systolic (SYS) – លេខខាងលើសំដៅទៅលើបរិមាណសម្ពាធឈាមក្នុងសរសៃឈាម ក្នុងកំឡុងពេលកន្ត្រាក់នៃសាច់ដុំបេះដូង។
✅ សម្ពាធ Diastolic (DIA) – លេខខាងក្រោមសំដៅទៅលើបរិមាណសម្ពាធឈាមក្នុងសរសៃឈាម ក្នុងកំឡុងពេលដែលសាច់ដុំបេះដូងសម្រាកនៅចន្លោះចង្វាក់។

** សម្ពាធឈាមជីពចរ (PUL) – ភាពខុសគ្នារវាងសម្ពាធឈាម Systolic និងសម្ពាធឈាម Diastolic ។ សម្ពាធជីពចរដែលមានសុខភាពល្អគឺនៅចន្លោះ 40 mmHg​។

🔍 តើកម្រិតសម្ពាធឈាម (SYS & DIA) ប៉ុន្មាន mmHg ត្រូវបានកំណត់ថា សម្ពាធឈាមល្អ?

- ធម្មតា: តិចជាង 120/80 mmHg
- ខ្ពស់បន្តិច: 120-129/ តិចជាង 80 mmHg
- ជំងឺលើសសម្ពាធឈាម ជំហានទី 1: 130-139/80-89 mmHg ឬខ្ពស់ជាងនេះ
- ជំងឺលើសសម្ពាធឈាម ជំហានទី 2: 140 ឬខ្ពស់ជាងនេះ/90​ mmHg ឬខ្ពស់ជាងនេះ
- ជំងឺលើសសម្ពាធឈាម ជំហានទី 3: ខ្ពស់ជាង 180/ខ្ពស់ជាង 120 mmHg

📉 ហេតុអ្វីវាសំខាន់? សម្ពាធឈាមខ្ពស់អាចបង្កើនហានិភ័យនៃ ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងបញ្ហាតម្រងនោម។ ដូច្នេះ ការត្រួតពិនិត្យជាប្រចាំគឺចាំបាច់!

📲❤️ ការផ្លាស់ប្តូររបៀបរស់នៅ និងការតាមដាន សម្ពាធឈាមឱ្យបានទៀងទាត់អាចជួយអ្នកឱ្យមានសុខភាពល្អ! WeSync នឹងជួយធ្វើឱ្យការតាមដាននេះកាន់តែងាយស្រួលសម្រាប់អ្នក។ 🚀

Do you ever wonder what those two numbers (SYS & DIA)​ on your blood pressure monitor actually mean?

✅ Systolic (SYS) blood pressure – The top number measures the blood pressure in the arteries during the contraction of the heart muscle.
✅ Diastolic (DIA) Pressure – The bottom number measures the blood pressure in the arteries while the heart muscle rests between beats.

** Pulse Pressure (PUL) – The difference between Systolic blood pressure and Diastolic blood pressure.​​​​ ​​​A healthy pulse pressure is around 40 mmHg.

🔍 What’s a healthy range for healthy blood pressure (SYS & DIA)?
- Normal: Less than 120/80 mmHg
- Elevated: 120-129/ less than 80 mmHg
- High Blood Pressure (Hypertension) Stage 1: 130-139/80-89 mmHg or higher
- High Blood Pressure (Hypertension) Stage 2: 140 or higher/90 mmHg​​​ or higher
- High Blood Pressure (Hypertension) Stage 3: Higher than 180/higher than 120 mmHg

📉 Why It Matters: High blood pressure puts extra strain on your heart, increasing the risk of heart disease, stroke, and kidney problems. That’s why regular monitoring is key!

📲❤️ The good news? Lifestyle changes & regular Blood Pressure tracking can help you stay healthy! Let’s WeSync make it easier for you. 🚀

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when WeSync - Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram