18/11/2025
នាថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យ និងលើកកម្ពស់សុខភាពសាធារណៈក្នុងមន្ទីរពេទ្យខេត្តបាត់ដំបង។
ក្នុងឱកាសនេះ មន្ទីរពេទ្យកាល់ម៉ែត បានសម្រេចក្នុងការផ្ដល់ជំនួយម៉ាស៊ីន CT-Scanner 64 Slices សម្រាប់ប្រើប្រាស់នៅក្នុងមន្ទីរពេទ្យខេត្តបាត់ដំបងដែលជាមន្ទីរពេទ្យសម្ព័ន្ធមេត្រី ដើម្បីជួយពង្រឹងសេវាព្យាបាលសម្រាប់ប្រជាពលរដ្ឋនៅមន្ទីរពេទ្យខេត្តបាត់ដំបង ។
#មន្ទីរពេទ្យខេត្តបាត់ដំបង