Healthy-សុខភាព

Healthy-សុខភាព Healthy-សុខភាព

ផ្ទះជួល! House for rent!📍 ទីតំាងល្អ សម្រាប់ប្រកបអាជីវកម្ម (ក្នុងបុរីពិភពថ្មី កំបូល)☎️ ទំនាក់ទំនងៈ 077 652 591 (telegram)
16/12/2023

ផ្ទះជួល! House for rent!
📍 ទីតំាងល្អ សម្រាប់ប្រកបអាជីវកម្ម (ក្នុងបុរីពិភពថ្មី កំបូល)
☎️ ទំនាក់ទំនងៈ 077 652 591 (telegram)

ផលលិតផលមកពីប្រទេសជប៉ុន មានគុណភាពល្អ(1) ម៉ាសបិតមុខ សសៃសូត ទីកមាត់ត្រជៀកកាំ បិតទៅត្រជាក់ បាត់មុន បាត់ជាំអាច់រុយ បាត់ ជ្រិវ...
01/10/2020

ផលលិតផលមកពីប្រទេសជប៉ុន មានគុណភាពល្អ(1) ម៉ាសបិតមុខ សសៃសូត ទីកមាត់ត្រជៀកកាំ បិតទៅត្រជាក់ បាត់មុន បាត់ជាំអាច់រុយ បាត់ ជ្រិវជ្រួញ សរភ្លីរលោង ក្មេងជាងវ័យ1 👍👍👍👍👍ប្រអប់15$♥️♥️♥️♥️017339272 /08696892

វីតាមីនសំរាប់មនុស្សប្រុសអាយុ50+ឡើងផលិតផលអាមេរិក🇺🇸 តម្លៃ30$អត្ថប្រយោជន៍៖♥️ ជំនួយសុខភាពបេះដូង ដើរស្រួល ការពារខ្លាញ់រុំបេះដ...
27/09/2020

វីតាមីនសំរាប់មនុស្សប្រុសអាយុ50+ឡើង
ផលិតផលអាមេរិក🇺🇸 តម្លៃ30$
អត្ថប្រយោជន៍៖
♥️ ជំនួយសុខភាពបេះដូង ដើរស្រួល ការពារខ្លាញ់រុំបេះដូង
👁 ជំនួយសុខភាពភ្នែក
💪 ជំនួយសុខភាពឆ្អឹង ធ្វើឱ្យឆ្អឹងរឹងមាំ
🧠 ជំនួយខួរក្បាល
💪 ពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយ ការពារជំងឺផ្សេងៗ
😀 ជួយឱ្យសម្ពាធឈាមដើរស្រួលមានសុខភាពល្អ
💪 ជំនួយឱ្យថាមពល មានកម្លាំងមាំមួន
💤 ជួយឱ្យគេងលក់ស្រួល
017339272 / 086968929

មើមធញ្ញជាតិ ញំជួយសម្រកទំងន់ ផលិតផលអាមេរិកសុទ្ធ100% មានលេខកូដ នឹង ថ្ងៃខែដឹឡេ ត្រឹមត្រូវនៅលើសំបកកំប៉ុងនិមួយៗ  ស្រួលញាំ មិន...
04/08/2020

មើមធញ្ញជាតិ ញំជួយសម្រកទំងន់ ផលិតផលអាមេរិកសុទ្ធ100% មានលេខកូដ នឹង ថ្ងៃខែដឹឡេ ត្រឹមត្រូវនៅលើសំបកកំប៉ុងនិមួយៗ ស្រួលញាំ មិនធ្វើទុក នឹងមិនប៉ះពាល់ដល់សុខភាពឡើយ 🇺🇸🛫
👍 1កំប៉ុង=15$ ( 1កំប៉ុងញាំបានជិតមូយខែ )
👍 ញាំ1ចំនិតតូចៗ រាល់ថ្ងៃ មុនចូលដឹក
👍ញាំបានប្រុសស្រីពីអាយុ12 ឆ្នាំឡើងទៅ ដល់ចាស់

28/10/2019
25/10/2019
 #ពេលប្រពន្ធពពោះ_ប្ដីល្អមិនគួររំលងរឿងកំប៉ិកកំប៉ុកទាំងនេះឡើយការ​ពពោះ​កូន​ក្នុង​ផ្ទៃ​របស់​ស្រីៗ ជារឿង​អស្ចារ្យ​ដែល​មនុស្ស​...
25/10/2019

#ពេលប្រពន្ធពពោះ_ប្ដីល្អមិនគួររំលងរឿងកំប៉ិកកំប៉ុកទាំងនេះឡើយ

ការ​ពពោះ​កូន​ក្នុង​ផ្ទៃ​របស់​ស្រីៗ ជារឿង​អស្ចារ្យ​ដែល​មនុស្ស​ប្រុស​មិន​អាច​ធ្វើ​បាន ដូចនេះ​ហើយ​ស្វាមី​គួរតែ​បង្ហាញ​រឿង​ទាំង​នេះ​ទៅ​កាន់​ភរិយា ដែល​ជា​ទំនួលខុសត្រូវ​សំខាន់​ក្នុង​នាម​ជា​មេ​គ្រួសារ។ ខាងក្រោម​នេះ​ជា​រឿង​ដែល​ប្ដី​ល្អ គួរតែ​ធ្វើ​ពេល​ប្រពន្ធ​មានផ្ទៃពោះ ​ណែនាំ​ដោយ​អ្នកគ្រូពេទ្យ ​មួន រ៉ានី បម្រើ​ការ​នៅ​មណ្ឌល​សុខភាព​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ​ខេត្ត​កំពង់ចាម៖

១- ជូន​ប្រពន្ធ​ទៅ​ធ្វើការ
បើ​ទោះ​បី​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ឥឡូវ​សម្បូរ​បែប​ក៏​ពិត​មែន តែ​ស្វាមី​មិន​គួរ​បណ្ដោយ​ឲ្យ​ប្រពន្ធ​ធ្វើ​ដំណើរ​ម្នាក់ឯង​ទៅ​ធ្វើ​ការ​ដែរ។ ព្រោះ​អ្នក​ពោះ​ធំ​ច្រើន​មាន​អាការៈ​វិលមុខ ធេងធោង​ភ្លាម​ៗ ប្រសិនបើ​បើក​ម៉ូតូ ឬ​ឡាន​ម្នាក់ឯង ប្រាកដ​ជា​មាន​គ្រោះថ្នាក់ ហើយ​បើ​ធ្វើ​ដំណើរ​តាម​ឡាន​ក្រុង ឬ​ម៉ូតូ​កង់​បី មាន​បញ្ហា​អស់​ទាំង​នោះ អ្នក​ដទៃ​ប្រាកដជា​មិន​អាច​មក​ជួយ​អ្វី​បាន​ច្រើន​ដែរ។

២- ជូន​ប្រពន្ធ​ទៅ​ពេទ្យ
ពេទ្យ​តែងតែ​ណាត់​ម៉ាក់​ៗ​ឲ្យ​ទៅ​ពិនិត្យ​ផ្ទៃពោះ​រៀងរាល់​ខែ ហើយ​ប្រសិនបើ​កូន​មាន​សុខភាព​មិន​សូវ​ល្អទៀត​នោះ រឹតតែ​ត្រូវ​តាមដាន​ញឹកញាប់។ ដូចនេះ​ហើយ​មនុស្ស​ស្រី​ពេល​មាន​ប្ដី​នៅ​ក្បែរ​ខ្លួន​មាន​អារម្មណ៍​កក់​ក្ដៅ សួរនាំ​បញ្ហា​ផ្សេង​ៗ​ពី​កូន​បាន​លម្អិត និង​បើ​ត្រូវ​ជួប​បញ្ហា​មិន​ស្រួល​ណា​មួយ​មាន​អ្នក​ពិគ្រោះ​យោបល់ តែ​បើ​គ្មាន​វិញ គ្នា​​មិន​ដឹង​ត្រូវ​ធ្វើ​យ៉ាងណា​ឡើយ​ក្នុង​កាលៈទេសៈ​ពិបាក​ៗ។

៣- កំដរ​ប្រពន្ធ
អ្នក​ពោះ​ធំ​ច្បាស់​ជា​មាន​អារម្មណ៍​ធុញថប់ និង​គេង​មិន​លក់​ជាដើម។ ប្ដី​គួរតែ​ឆ្លៀត​ពេល​ទំនេរ​ចុង​សប្ដាហ៍​ជូន​ប្រពន្ធ​ដើរ​កម្សាន្ត​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ ដើម្បី​ស្រឡះ​មុខ​មាត់ កុំឲ្យ​អារម្មណ៍ថា​ល្វើយ​ខ្លាំងពេក។ តែ​បើ​មិន​អាច​ទៅ​ណា​បាន​ឆ្ងាយ គួរតែ​ឆ្លៀត​ជូន​ទៅ​កន្លែង​មាន​លក់​អាហារ​ញ៉ាំ ឬ​សួនច្បារ​មាន​ទេសភាព​ស្អាត​ៗ​ក៏​ល្អ​ដែរ។

្រូពេទ្យ
ុខភាព

 #ស្រីៗពពោះ_ឧស្សាហ៍វិលមុខ_ត្រូវដឹងរឿងទាំងនេះផង!អាការៈ​វិល​មុខ ជា​បញ្ហា​ទូទៅ​មួយ​ អាច​កើត​មាន​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោ...
25/10/2019

#ស្រីៗពពោះ_ឧស្សាហ៍វិលមុខ_ត្រូវដឹងរឿងទាំងនេះផង!

អាការៈ​វិល​មុខ ជា​បញ្ហា​ទូទៅ​មួយ​ អាច​កើត​មាន​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ហើយ​អាច​កើត​មាន​ឡើង​គ្រប់​ពេល​បាន។ ទោះ​អាការៈ​នេះ ជា​សញ្ញា​ធម្មតា​ក៏​ពិត​មែន ប៉ុន្តែ​ពេល​ខ្លះ​អាច​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​យើង​បាន ហេតុនេះស្រីៗ​កំពុងពពោះ គួរ​តែស្វែង​យល់​ឲ្យ​ពី​អាការៈ​នេះ។

១- មូលហេតុវិលមុខពេលពពោះ
នៅ​ពេល​មាន​ផ្ទៃ​ពោះ​ ​អ័រ​ម៉ូន​យើង​នឹង​​​ប្រែ​ប្រួល ហើយ​ការ​ផ្លាស់​ប្តូរ​កម្រិត​អ័រ​ម៉ូន​ អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរទំហំសរសៃ​ឈាម​បាន ដោយ​វា​ធ្វើ​ឲ្យ​សរសៃ​ឈាមរីក ដើម្បី​ជំរុញ​លំហូរ​ឈាម​ទៅ​កាន់​កូនបានច្រើន​ ហើយ​លំហូរ​ឈាម​ត្រឡប់​មកវិញ​មាន​ចំនួន​តិច ឯ​សម្ពាធ​ឈាម ​ក៏​ទាប​ជាង​ធម្មតា​ដែរ ​ជា​ហេតុ​បណ្តាល​ឲ្យ​ឈាម​ហូរ​ចូល​ខួរ​ក្បាលតិចតួច​ ធ្វើ​ឲ្យ​យើង​មានអា​ការៈវិល​មុខនេះ​ឯង។

អាការៈ​វិល​មុខ ​ក៏​អាច​បណ្តាល​មក​ពី​មាន​ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​សរសៃ​ឈាម​បេះ​ដូង​ដូច​គ្នា ដោយ​សារ​ពេល​បេះ​ដូង​ច្របាច់​ញាប់ ​អាច​បណ្តាល​ឲ្យ​បរិមាណ​ឈាម​នៅ​ក្នុង​ខ្លួន​កើន​ឡើង។ មូល​ហេតុ​មួយ​ទៀត ​មក​ពី​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប ព្រោះ​តែ​រាង​កាយយើង​ ​ត្រូវ​មាន​ជាតិស្ករ​ដើម្បី​ធ្វើ​​​មេតាបូលីស​ក្នុង​ខ្លួន។ អាការៈវិល​មុខ​ ក៏​អាច​បណ្តាល​មក​ពី​ការ​លូត​លាស់របស់ស្បូន​ដែរ ព្រោះ​​វា​បាន​​ដាក់​សម្ពាធ​លើ​សរសៃ​ឈាម​របស់យើង។

២- វិធី​ការពារ​អាការៈ​វិល​មុខ​ពេល​ពពោះ​
ខាង​ក្រោម​នេះ ជា​ការ​ណែនាំ​មួយ​ចំនួន​ ដើម្បី​ជួយស្រីៗ​គ្នា​យើង អាចកាត់​បន្ថយ​អាការៈ​វិល​មុខពេល​ពពោះ​បាន៖

– ដេក៖ ដេក​ផ្អៀង​មួយ​ចំហៀង​ អាច​បង្កើន​លំហូរ​ឈាម​ទៅ​កាន់​ខួរ​ក្បាល​បាន ដូច្នេះ​អាច​ជួយ​កាត់​បន្ថយ​ការ​វិល​មុខ និង​ងងឹត​មុខ។ ដើម្បី​ឲ្យ​ការ​ដេក​ចំហៀងកាន់​តែ​មាន​ភាព​ងាយ​ស្រួល ស្រីៗ​គ្នា​យើង​អាច​ដាក់​ខ្នើយ​មួយ​ពី​ក្រោយ​ខ្នង​ និង​ខ្នើយ​មួយ​ទៀត​នៅ​ក្រោម​ត្រគាក ឯ​ការ​គេង​ផ្ងារ​វិញ​ អាច​ធ្វើ​ឲ្យ​ស្ថាន​ភាព​កាន់​តែ​ធ្ងន់​ធ្ងរ​បាន។

– ញ៉ាំ​ឲ្យ​បាន​ច្រើន៖ វា​រឿង​ល្អ ​បើយើង​​ញ៉ាំអាហារ​តិច​ ប៉ុន្តែ​ញ៉ាំ​ច្រើន​ដង ដើម្បី​ឲ្យ​រាង​កាយ អាច​មាន​ថាម​ពល​គ្រប់​គ្រាន់។

– កុំ​ឈរ​យូរ៖ ឈរ​យូរ​ អាច​ធ្វើ​ឲ្យ​លំហូរ​ឈាម​ធ្លាក់​ចុះ​បាន តែបើ​ចាំបាច់​ត្រូវ​ឈរ​យូរ​ អាច​ព្យាយាម​ដើរ​តិច​ៗ​ជា​ការ​ល្អ​ជាង។

– មិន​ត្រូវ​​អង្គុយ ឬ​ក្រោក​ឈរ​លឿន​ៗ​ពេក​ទេ៖ ដោយ​សារ​ឈាម​ អាច​ចាល​នៅ​ក្នុង​កំភួន​ជើង ហើយ​វា​មិន​អាច​មាន​គ្រប់​គ្រាន់​ទៅ​កាន់​ខួរ​ក្បាល ជា​ហេតុ​ធ្វើ​ឲ្យ​មាន​អាការៈ វិល​មុខ​បាន។ ដូច្នេះ​នៅ​ពេល​ដេក ត្រូវ​ងើប​អង្គុយ​ថ្នម​ៗ បន្ទាប់​ពី​អង្គុយ​បាន​ ២-៣ នាទី ត្រូវ​ក្រោក​ឈរ​យឺត​ៗ។

– កុំ​ត្រាំ ឬងូត​ទឹក​ក្តៅយូរពេក៖ ការ​ត្រាំ ឬ​ងូត​ទឹក​ក្តៅ​យូរ​ពេក ​អាច​ធ្វើ​ឲ្យ​សរសៃ​ឈាម​រីក​បាន។

អត្ថបទ​ពាក់ព័ន្ធ៖

ស្រីៗមានជំងឺ២មុខនេះ ត្រូវព្យាបាលឲ្យមានលំនឹងសិន បានអាចមានកូនបាន
៦ចំណុចងាយៗ កាត់បន្ថយអាការៈឈឺចង្កេះពេលពពោះ
៣- ពេលត្រូវទៅរកគ្រូពេទ្យ
អាការៈ​វិល​មុខ អាចកាត់​បន្ថយតាម​រយៈ​តិចនិក​មួយចំនួន​ក៏​ពិត​មែន ទោះ​យ៉ាង​ណា​ក៏​ដោយ​ ​ត្រូវ​ទាក់​ទង​ទៅ​វេជ្ជបណ្ឌិត​ បើសម្គាល់​ឃើញ​ពី​រោគ​សញ្ញា​​មិន​ប្រក្រតី​ផ្សេង​ទៀត ​ដូច​ជា​ ហូរ​ឈាម​តាម​ទ្វារមាស ឈឺ​ចាប់​នៅ​តំបន់​ពោះ មើល​លែង​ឃើញ ឈឺ​ក្បាល ឬ​រោគ​សញ្ញា​ផ្សេង​ទៀត​នៃ​សភាព​ស្លេក​សាំង ព្រោះ​អាការៈ​ទាំង​នេះអា ច​ជា​រោគ​សញ្ញា​បញ្ហាសុខភាព​មួយ​ចំនួន។

អាកាៈរ​វិល​មុខ​ក្នុង​អំឡុង​ពេល​ពពោះ ​អាច​បណ្តាល​ឲ្យ​យើង​​ដួល​សន្លប់ និង​ធ្វើ​ឲ្យមាន​អារម្មណ៍​មិន​ស្រួល​បាន។ វា​ជា​ស្ថាន​ភាព​ធម្មតា​ ហើយ​អាច​ធូរ​ស្បើយ​បាន ​ដោយ​ធ្វើ​ការ​ផ្លាស់​ប្តូរ​នូវ​របៀប​រស់​នៅ​មួយ​ចំនួន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ត្រូវ​ទៅ​ជួប​នឹង​គ្រូពេទ្យ​បើ​មាន​ស្ថាន​ភាព​កាន់​តែ​ធ្ងន់​ធ្ងរ។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។

្រូពេទ្យ
ុខភាព

24/10/2019
23/10/2019

Address

Toul Kork
Phnom Penh

Website

Alerts

Be the first to know and let us send you an email when Healthy-សុខភាព posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram