
04/09/2025
“រៀនប្តូររបៀបនិយាយ” 💬
1- “ខ្ញុំគ្មានពេលទេ” ប្រែជា “ស្អែកខ្ញុំទំនេរម៉ោង 8 ព្រឹក”
2- “ម៉េចក៏បាន” ប្រែជា “ខ្ញុំស្តាប់តាមយោបល់អ្នក”
3- “មានអី” ប្រែជា “ម៉្យាងដែរតើ”
4- “យល់នៅ” ប្រែជា “ខ្ញុំនិយាយច្បាស់ហើយមែនទេ?”
5- “អ៊ីចឹងក៏បានដែរ”ប្រែជា “អត់បញ្ហាទេ”
6- “អរគុណ” ប្រែជា “អរគុណ + ឈ្មោះ”
7- “ខ្ញុំមិនចេះទេ” ប្រែជា “ចាំខ្ញុំស្រាវជ្រាវមើលសិន”
8- “ធុញណាស់” ប្រែជា “ខ្ញុំចង់នៅស្ងប់ស្ងាត់ម្នាក់ឯង”
9- “អ្នកធ្វើវាមិនកើតទេ” ប្រែជា “អ្នកអាចសាកធ្វើវាសិនមើល”
10- “និយាយអ៊ីចឹងមិនត្រូវទេ” ប្រែជា “និយាយអ៊ីចឹងក៏បានដែរ ប៉ុន្តែ...”
______________________________________________