ចំណេះដឹងសុខភាពសម្រាប់អ្នក

ចំណេះដឹងសុខភាពសម្រាប់អ្នក មានបញ្ហាសុខភាព អ្នកអាចសួរតាមប្រអប់សំបុត្រ
(78)

ជំងឺគ្រុនឈាមhttps://youtu.be/toF6YJYV9Ro
20/11/2020

ជំងឺគ្រុនឈាម
https://youtu.be/toF6YJYV9Ro

ស្វែងយល់ពីសុខភាព (១៩ តុលា ២០២០) ប្រធានបទ ៖ ជំងឺគ្រុនឈាមលើកុមារ -------------------------------------------------- វាគ្មិន ៖ លោកវេជ្ជបណ្ឌិត ឈឹម...

យល់ដឹងពី មេរោគក្រពះhttps://youtu.be/Bxt8j-3f2qQ
19/11/2020

យល់ដឹងពី មេរោគក្រពះ
https://youtu.be/Bxt8j-3f2qQ

អ្វីជាមេរោគក្នុងក្រពះ? តើមានកត្តាឬមូលហេតុអ្វីខ្លះដែលបង្កឱ្យកើតមានមេរោគក្នុងក្រពះ។ យល់ដឹងពី​វិធីព្យាបាល...

17/07/2020

ស៊ីរ៉ូ ប្រ៉ូម៉េតាហ្សីន (Promethazine​ Syrup) by Dr. Sothea សូមបងប្អូនទាំងអស់គ្នាជួយចុចនៅលើពាក្យថា SUBSCRIBE បន្ទាប់មកធ្វើការចុចនៅលើរ...

17/07/2020

តើមូលហេតុអ្វីខ្លះដែលបណ្ដាលអោយមានការច្រាលសារធាតុក្នុងក្រពះទៅកាន់បំពង់អាហារ? តើចលនការនេះ ជាលក្ខណៈធម្មតា .....

 #72ម៉ោង
17/07/2020

#72ម៉ោង

Emergency contraception - ថ្នាំពន្យាកំណើតបន្ទាន់72ម៉ោង ការពន្យាកំណើតបន្ទាន់ គឺជាការពន្យាកំណើតបន្ទាប់ពីរួមភេទហើយមានហានិភ័...

16/07/2020

What is baby colic? ហេតុអ្វីបានជាទារកចុកពោះនិងហើមពោះ ? តើយើងត្រូវធ្វើដូចម្តេចនៅពេលមានបញ្ហានេះ ? (សុំទោសនិយាយខុស កើតឡើង.....

16/07/2020

ហេតុអ្វីអ្នកមិនអាចឱ្យទារកក្រោម ៦ខែញ៉ាំទឹកបន្ថែម ក្រៅពីទឹកដោះម្តាយ ឬទឹកដោះគោ? វេជ្ជបណ្ឌិត កុសល កណិការ គ្រូ....

Promethazine Syruphttps://youtu.be/-j5_kLzoodY
14/04/2020

Promethazine Syrup
https://youtu.be/-j5_kLzoodY

ស៊ីរ៉ូ ប្រ៉ូម៉េតាហ្សីន (Promethazine​ Syrup) by Dr. Sothea សូមបងប្អូនទាំងអស់គ្នាជួយចុចនៅលើពាក្យថា SUBSCRIBE បន្ទាប់មកធ្វើការចុចនៅលើរ...

14/04/2020

Paracetamol - ថ្នាំប៉ារ៉ាសេតាម៉ុល by Dr. Sothea សូមបងប្អូនទាំងអស់គ្នាជួយចុចនៅលើពាក្យថា SUBSCRIBE បន្ទាប់មកធ្វើការចុចនៅលើរូបកណ្.....

ថ្នាំ Cefiximehttps://youtu.be/B0mRfcBSY3M
14/04/2020

ថ្នាំ Cefixime
https://youtu.be/B0mRfcBSY3M

ថ្នាំ Cefixime (Khmer) by Dr. Sothea សូមបងប្អូនទាំងអស់គ្នាជួយចុចនៅលើពាក្យថា SUBSCRIBE បន្ទាប់មកធ្វើការចុចនៅលើរូបកណ្ដឹង នេះគ្រាន់ត....

ឱកាសឆ្នាំថ្មី ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ គ.ស ២០២០សូមបួងសួងទេវតាប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូនដល់បងប្អូន...
12/04/2020

ឱកាសឆ្នាំថ្មី ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ គ.ស ២០២០
សូមបួងសួងទេវតាប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូនដល់បងប្អូនទាំងអស់ សូមឱ្យមានសុខភាពល្អ សំណាងល្អ ជោគជ័យគ្រប់ភារកិច្ច ជួបតែសេចក្ដីសុខ សេចក្ដីចម្រើន សិរីសួស្ដី សុភមង្គល ឈ្នះអស់មារសត្រូវ រោគាទាំងឡាយ បំណងប្រាថ្នាបានសម្រេច ។
Paracetamol - ថ្នាំប៉ារ៉ាសេតាម៉ុល by Dr. Sothea
https://youtu.be/_k7ireYIX58

Paracetamol - ថ្នាំប៉ារ៉ាសេតាម៉ុល by Dr. Sothea សូមបងប្អូនទាំងអស់គ្នាជួយចុចនៅលើពាក្យថា SUBSCRIBE បន្ទាប់មកធ្វើការចុចនៅលើរូបកណ្.....

26/01/2020
02/01/2020

ការសិក្សារបស់និស្សិតពេទ្យកម្ពុជា ក្នុងអំឡុងឆ្នាំ 1957-1975

📷 LIFE

សូមណែនាំឱសថដែលជាផលិតផលរបស់បារាំងម្យ៉ាងដែលមានឈ្មោះថា LysopaiineBrand name: LysopaiineChemical contents: Lysozyme chloride...
06/12/2019

សូមណែនាំឱសថដែលជាផលិតផលរបស់បារាំងម្យ៉ាងដែលមានឈ្មោះថា Lysopaiine

Brand name: Lysopaiine
Chemical contents: Lysozyme chloride and Cetylpyridinium chloride

==>គុណភាពព្យាបាល
បំបាត់អាការៈឈឺបំពង់ក ស្អាបំពង់ក
បំបាត់អាការៈរមាស់បំពង់កក្អក
ព្យាបាលជំងឺរលាក់ក្រអូមក្នុងមាត់

==>របៀបប្រើ
៦ ដល់ ១២ឆ្នាំ : ម្តង ១ គ្រាប់ ១ថ្ងៃ ៣ដង ត្រូវបៀមក្នុងមាត់ ហើយត្រូវប្រើអោយទៀងម៉ោង។

១២ឆ្នាំឡើងទៅ : អាចប្រើបានពី ៥ ទៅ ៦គ្រាប់ក្នុងមួយថ្ងៃ ។

==>ហាមប្រើ
ហាមប្រើចំពោះកុមារអាយុក្រោម ៦ឆ្នាំ
ហាមប្រើឱសថនេះលើសពី ៥ថ្ងៃ

🚫មុននិងប្រើប្រាស់ថ្នាំសូមពិគ្រោះជាមួយអ្នកជំនាញខាងឱសថជាមុនសិន ព្រោះការប្រើប្រាស់ថ្នាំខុសអាចអោយគ្រោះថ្នាក់🚫

18/10/2019
Help subscription this channel YouTube!
06/10/2019

Help subscription this channel YouTube!

03/10/2019

ភាពយន្តជីវិត រឿង ជេរពេទ្យ
នឹងចាក់បញ្ចាំងលើទូរទស្សន៍ប៉ុស្តិ៍បាយ័ន និង Channel YouTube Sastra Film នៅថ្ងៃទី៦ តុលា ២០១៩ វេលាម៉ោង៨យប់
#បងពេទ្យ #ជេរពេទ្យ

02/10/2019

សេចក្តីជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាម្ចាស់ផ្សារទំនើប ម៉ាត និងបេប៊ីម៉ាត ស្តីពីករណីលក់ផលិតផលឱសថ ដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ។
#បងពេទ្យ #សេចក្តីជូនដំណឹង #ក្រសួងសុខាភិបាល

23/09/2019

ពេលដែលម្តាយរបស់អ្នក ជាឱសថការី(អ្នកលក់ថ្នាំ)
#បងពេទ្យ

16/09/2019

បាក់ឌុប, ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ផ្លូវដើររបស់យើងមានតែមួយគត់ទេ គឺរៀន តែពេលប្រឡងធ្លាក់បាក់ឌុប ផ្លូវដើររបស់យើងបែកជាពីរ ទី១ គឺឈប់រៀន ទី២គឺរៀនបន្តទៀត។
ខ្ញុំជាអតីតសិស្ស ធ្លាក់បាក់ឌុបកាលពីឆ្នាំ២០០០ ខ្ញុំបានសម្រេចចិត្តឈប់រៀន ព្រោះ យល់ឃើញថាចំណេះដឹងពីសាលា គ្មានប្រយោជន៍ប៉ុន្មានទេ ដោយសារខ្ញុំឃើញ អ្នករកសុីភាគច្រើន មិនប្រើចំណេះដឹងពីសាលាផង ឧទាហរណ៍ ការហៅម៉ូយ ប្រើត្រឹមតែភាសា ការគិតលុយប្រើតែ Casio ...។ ចំណែកមិត្តភ័ក្រខ្ញុំខ្លះដែលប្រឡងធ្លាក់ដែរ គេសម្រេចចិត្តរៀនបន្ត។ ឆ្នាំ២០០១ ខ្ញុំជួយលក់ដូរ ឪពុកម្តាយនៅផ្ទះ ពេលនោះខ្ញុំមានលុយចាយគ្រប់គ្រាន់ ខណៈពេលដែលមិត្តភ័ក្រខ្ញុំ ប្រឹងរៀនថ្នាក់ទី១២ទាំងត្រដាបត្រដួស ។ ដល់ឆ្នាំ២០០៥ ខ្ញុំត្រូវបានឪពុកម្តាយ ប្រគល់ការងារ ទាំងស្រុង ពេលនោះជីវភាពខ្ញុំល្អប្រសើរច្រើន ដាច់ឆ្ងាយពីមិត្តរបស់ខ្ញុំដែលកំពុងរៀនឆ្នាំទី៤ ផ្នែកធនាគារ ហើយជួលបន្ទប់តូចមួយស្នាក់នៅជុំគ្នាបួននាក់យ៉ាងចង្អៀត។ ឆ្នាំ២០០៧ ខ្ញុំសន្សំលុយទិញបានឡានសមរម្យមួយជិះ ខណៈពេលដែលមិត្តខ្ញុំ មានត្រឹមតែម៉ូតូ បង់រំលោះ និងប្រាក់ខែត្រឹមតែ៣០០ដុល្លារប៉ុណ្ណោះ។ ពួកយើងនៅតែរាប់អានគ្នា ហើយខ្ញុំបានចំអកលេងអោយវាថា (អ្នកធ្លាក់បាក់ឌុប បើកឡានជូនអ្នកបរិញ្ញា 😜😜😜) ។ ឆ្នាំ២០០៩ សេដ្ឋកិច្ចធ្លាក់ ការលក់ដូរចាប់ផ្តើមមានបញ្ហា រីឯការប្រកួតប្រជែងក៏កាន់តែខ្លាំង មុខរបរខ្ញុំថយចំណូល ខ្ញុំក៏ត្រូវបន្ថយចំណាយ តែនៅពេលនោះខ្ញុំក៏នៅតែយល់ថា បញ្ហាទាំងអស់នេះ វាមិនទាក់ទងនឹងចំណេះដឹងឡើយគឺទាក់ទងនឹងវិបត្តិសេដ្ឋកិច្ចសកល។ ឆ្នាំ២០១០ អ្នកលក់ជិតខាងដែលគេរៀនចប់បរិញ្ញាប័ត្រហិរញ្ញវត្ថុ បានបើកមុខរបរដូចខ្ញុំដែរ ម៉ូយនិងបុគ្គលិករបស់ខ្ញុំត្រូវគេដណ្តើមយកអស់ ដោយសារតែខ្ញុំតែងតែមានបញ្ហាខាងបញ្ជីស្នាមជាមួយបុគ្គលិក។ ឆ្នាំ២០១៤ ខ្ញុំមានបញ្ហា រឿងបង់ពន្ធ ដែលតម្រូវអោយខ្ញុំចំណាយលើអ្នកជំនាញ មកជួយបិទបញ្ជី ។ ឆ្នាំឆ្នាំ២០១៦ ខ្ញុំមានបញ្ហា រឿងទិញទំនិញ ហួសកាលបរិឆ្ឆេទកំណត់ជាញឹកញាប់ ដោយសារតែខ្ញុំមិនចេះរបៀបមើល ដែលបានធ្វើអោយខ្ញុំ ខាតលុយ និងប្រឈប់មុខនឹងផ្លូវច្បាប់ទៀត ។ ទប់ទល់លែងជាប់ នៅឆ្នាំ២០១៧ ខ្ញុំក៏សម្រេចលក់ហាងនិងមុខរបរ ដែលជាកេរ្តិ៍តំណែលឪពុកម្តាយ ទៅរកសុីទិញលក់ដីវិញ ។ ដោយសារតែចំណេះដឹងទូទៅខ្ញុំខ្សោយ ការស្វែងយល់ព័ត៌មានខ្ញុំមិនបានទូលំទូលាយ ខ្ញុំទិញប៉ះដីមានទំនាស់ជាញឹកញាប់ ។ ឆ្នាំ២០១៨ ខ្ញុំគ្មានលុយទិញដី ខ្ញុំបានត្រឹមតែជាអ្នកគួកជេរអោយគេ ដែលទទួលបានកំរៃ តិចតួចបំផុត មានម្តងនោះ ខ្ញុំបានជួយលក់ដីអោយគេ ក្នុងតម្លៃ ៣០.០០០ដុល្លារ ហើយអ្នកលក់អោយលុយខ្ញុំ១០០០ដុល្លារ តែខ្ញុំមិនយក ហើយស្ដីអោយគេថា កុំនិយាយបាតដៃខ្នងដៃជាមួយខ្ញុំ កាលពីនិយាយគ្នាមុនពេលលក់ សន្យាថាអោយខ្ញុំ ៣% ។ បន្ទាប់ពីគុណលុយរួចមក ខ្ញុំស្ទើតែបោកក្បាល ហើយខ្មាស់គេយ៉ាងខ្លាំង (3%x30000=900) ខ្ញុំក៏សម្រេចចិត្ត ឈប់រកសុី ហើយដាក់ពាក្យធ្វើការ ស្ទើតែគ្រប់កន្លែង ទំរាំតែបានធនាគារមួយទទួលយក ដោយសារតែខ្ញុំ គ្មានសញ្ញាប័ត្រនិងបទពិសោធន៍ ការងារអ្វីទាំងអស់។ តួនាទីខ្ញុំពេលនេះជាតៃកុងឡាន ហើយបើកបរអោយមិត្តខ្ញុំដែលប្រលងធ្លាក់បាក់ឌុបក្នុងឆ្នាំ២០០០ដូចគ្នា ។ ខ្ញុំបាននិយាយទៅកាន់មិត្តរបស់ខ្ញុំ នូវពាក្យ កាលពី១២ឆ្នាំមុនថា (អ្នកធ្លាក់បាក់ នៅតែបើកឡានជូនអ្នកបរិញ្ញា ដដែល 😭😭😭) ។

ផ្ញើជូនប្អូនដែលធ្លាក់បាក់ឌុប
- គ្មានអ្នកណាម្នាក់ មិនដែលបរាជ័យទេ
- សម្រេចចិត្តខុសតែមួយជំហាន អាចបំផ្លាញអនាគតយើងមួយជីវិត
- ក្នុងសង្គមដែលយើងមើលទៅដ៏សាមញ្ញ តែពោពេញទៅដោយចំណេះដឹង
- អ្នកគ្រប់គ្រងមុខរបរ ដែលមិនមានចំណេះដឹង នឹងដើរដល់ផ្លូវទាល់យ៉ាងឆាប់រហ័ស។
តស៊ូរៀន ១២ឆ្នាំបាន ចុះហេតុអីតស៊ូមិនបានត្រឹមតែ១ឆ្នាំ? ឬត្រូវតស៊ូរស់ទាំងវេទនា ពេញមួយជីវិត?
Credit : Vannimith Smann

16/09/2019

💉 មន្ទីរពេទ្យខេត្តស្វាយរៀង 🏥
#បងពេទ្យ

15/09/2019

សម្រាប់និស្សិតមានបំណងសិក្សានៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

នេះជាតម្លៃសិក្សាថ្នាក់បរិញ្ញាបត្រឱសថសាស្ត្រ ឆ្នាំសិក្សា២០១៩-២០២០
----------------------
១ខែ ២០០ដុល្លាជាងដែរ គិតអោយច្បាស់ ចាំចុះឈ្មោះចូលរៀនណា
#បងពេទ្យ #បរិញ្ញាបត្រ #ឱសថសាស្ត្រ #ពុទ្ធិសាស្ត្រ

14/09/2019

(សូមចំណាយពេលបន្តិចអានដើម្បីយល់បន្ថែម)
បើទោះបីជាវិស័យសុខាភិបាលរបស់កម្ពុជា មានការរីកចម្រើនជាងមុនហើយក៏ដោយ ក៏ពលរដ្ឋខ្មែរភាគច្រើន នៅតែមិនទាន់មានជំនឿលើគ្រូពេទ្យនិងមន្ទីរពេទ្យកម្ពុជាដែរ។ សមត្ថភាពនិងបទពិសោធន៍របស់គ្រូពេទ្យនៅមានកម្រិត, សម្ភារៈបរិក្ខារពេទ្យមិនទាន់ទំនើប ថ្នាំពេទ្យមិនទាន់មានគុណភាពខ្ពស់ ជាពិសេស ភាពអសីលធម៌ អំពើពុករលួយ ការរើសអើង ការគ្រប់គ្រងមិនបានល្អ និង ចំណុចអវិជ្ជមានមួយចំនួនទៀត ត្រូវបានគេលើកឡើងថា ជាកត្តាមូលដ្ឋានដែលនាំឱ្យមានការបាត់បង់ជំនឿលើគ្រូពេទ្យ មន្ទីរពេទ្យ ឬ វិស័យសុខាភិបាលរបស់កម្ពុជាទាំងរដ្ឋនិងឯកជន។

យោងតាមការសង្កេតតថភាពនិងបទពិសោធន៍ជាក់ស្ដែងទាក់ទងនឹងវិស័យនេះ មហាជនបានមើលឃើញថា មូលហេតុដែលនាំឱ្យបាត់បង់ជំនឿលើគ្រូពេទ្យ ឬ មន្ទីរពេទ្យរដ្ឋ មានដូចខាងក្រោម៖
1. គ្រូពេទ្យឬកធំមិនចង់និយាយជាមួយអ្នកជំងឺ ឬ សាច់ញាតិដែលមកថែទាំងអ្នកជំងឺ
2. ពាក្យសម្ដីរបស់គ្រូពេទ្យ ឬ គិលានុបដ្ឋាក/គិលានុបដ្ឋាយិកា គំរោះគំរើយ គ្រោតគ្រាត
3. មានការរើសអើងលើអ្នកជំងឺ ដោយយកចិត្តទុកដាក់លើអ្នកជំងឺដែលមានលុយនិងអ្នកធំ ជាជាងអ្នកជំងឺ ដែលជាអ្នកតូចនិងអ្នកក្រ
4. យកលុយក្រៅច្បាប់បន្ថែមលើលុយស្របច្បាប់៖ បើទោះបីជាអ្នកជំងឺបានបង់លុយឱ្យថ្លៃសេវាហើយក៏ដោយ ក៏អ្នកជំងឺ ឬ សាច់ញាតិអ្នកជំងឺ បានផ្ដល់លុយបន្ថែមទៀតមតាមទម្លាប់ ដើម្បីទិញទឹកចិត្តគ្រូពេទ្យ ឬគិលានុបដ្ឋាក/គិលានុបដ្ឋាយិការ ឱ្យបង្កើនការយកចិត្តទុកដាក់លើការព្យាបាលជំងឺរបស់ខ្លួន។
5. ចំពោះសេវាសុខាភិបាលឥតបង់ប្រាក់ ឬ បង់ប្រាក់តិចតួចនៅតាមមន្ទីរពេទ្យរដ្ឋ គ្រូពេទ្យមិនសូវយកចិត្តទុកដាក់នឹងអ្នកជំងឺទេ ឯថ្នាំដែលយកមកព្យាបាលក៏មិនសូវស្របនឹងស្ថានភាពជម្ងឺរបស់អ្នកជំងឺដែរ បើនិយាយឱ្យចំទៅ អ្នកជំងឺដែលមានស្ថានភាពស្រាល អាចជាបាន ប៉ុន្តែ ចំពោះអ្នកជំងឺដែលមានស្ថានភាពធ្ងន់វិញ មិនអាចជាបានឡើយ ពួកគេរង់ចាំតែថ្ងៃស្លាប់តែប៉ុណ្ណោះ។
6. ពេលខ្លះមន្ត្រីមន្ទីរពេទ្យគោរពច្បាប់រឹងស្ដូក ដោយមិនគិតពីតម្លៃមនុស្ស ឬ សីលធម៌ឡើយ ជាក់ស្ដែង ពេលដែលអ្នកជំងឺ ឬ អ្នករបួស ដែលគ្មានលុយឬគ្មានសាច់ញាតិមកជាមួយ ដើម្បីបំពេញបែបបទចូលសម្រាកពេទ្យ ឬគ្មានលុយបង់ ពួកគេត្រូវបានទុកចោល ឬ គ្រាន់តែបន្តោងសេរ៉ូមចោល ដោយមិនមានការព្យាបាលឱ្យទាន់ពេលនិងសមស្របតាមស្ថានភាពជំងឺឡើយ។
7. សមត្ថភាពគ្រូពេទ្យនៅមានកម្រិត, ឧបករណ៍និងបរិក្ខារពេទ្យនៅមានកម្រិត និង គ្មានគិលានុបដ្ឋាក/គិលានុបដ្ឋាយិកាគ្រប់គ្រាន់សម្រាប់ថែទាំងអ្នកជំងឺជាប្រចាំ ដូចនៅប្រទេស វៀតណាម ឬ ប្រទេសដទៃ ហើយបែរជាអនុញ្ញាតឱ្យសាច់ញាតិរបស់អ្នកជំងឺដែលគ្មានជំនាញនិងបទពិសោធន៍ខាងសេវាថែទាំអ្នកជំងឺ ទៅថែទាំងអ្នកជំងឺដោយផ្ទាល់ទៅវិញ ម្ល៉ោះហើយ នាំឱ្យអ្នកជំងឺមិនងាយជាសះស្បើយ ឬ អាចគ្រោះថ្នាក់កាន់តែធ្ងន់ជាងមុន ជាយថាហេតុ។
ចំពោះគ្រូពេទ្យ ឬ មន្ទីរពេទ្យឯកជនវិញ មូលហេតុដែលនាំឱ្យមានការបាត់បង់ជំនឿលើគ្រូពេទ្យ ឬ មន្ទីរពេទ្យ មានលក្ខណៈប្រហាក់ហែលគ្នាទៅនឹងគ្រូពេទ្យ ឬ មន្ទីរពេទ្យរដ្ឋដែរ ពីព្រោះ គ្រូពេទ្យស្ទើរតែទាំងអស់ដែលបម្រើការនៅមន្ទីរពេទ្យឯកជន ក៏ជាគ្រូពេទ្យដែលបម្រើការនៅមន្ទីរពេទ្យរដ្ឋដែរ។ លើសពីនេះ មន្ទីរពេទ្យឯកជន ត្រូវបានគេមើលឃើញថា មានលក្ខណៈអវិជ្ជាមានដោយឡែករបស់ខ្លួន ដូចខាងក្រោម៖
1. យកតម្លៃព្យាបាលខ្ពស់កប់ពពក ឬហៅថា កោរមិនដាក់ទឹក ឬកាប់ឆៅ
2. មន្ទីរពេទ្យខ្លះ គ្រូពេទ្យមានចំនួនតិច ឯសមត្ថភាព បទពិសោធ និង ជំនាញមិនក៏គ្រប់គ្រាន់ដែរ ម្ល៉ោះហើយ ក្នុងពេលព្យាបាលតែងតែជួបបញ្ហាជាច្រើន។ ក្នុងករណីខ្លះ បើទោះបីជាជួបបញ្ហាដោះស្រាយមិនបានក៏ដោយ ក៏ពួកគេមិនចង់បញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យរដ្ឋ ឬមន្ទីរណាមួយ ដែលមានសមត្ថភាពអាចសង្គ្រោះជីវិតអ្នកជំងឺបានដែរ ពីព្រោះពួកគេខ្លាចខូចឈ្មោះមន្ទីរពេទ្យរបស់ខ្លួន ឬពិបាកបែងចែកផលប្រយោជន៍។
3. ឧបករណ៍ និង បរិក្ខារពេទ្យពេទ្យមានកម្រិត ករណីខ្លះ អន់ជាងមន្ទីរពេទ្យរដ្ឋទៅទៀត
4. អគារមន្ទីរពេទ្យ បន្ទប់សម្រាក បន្ទប់វះកាត់...និង បរិស្ថានមន្ទីរពេទ្យមិនសមស្របសម្រាប់សុខុមាលភាពរបស់អ្នកជំងឺ និងអ្នកពាក់ពន្ធឡើយ។
5. ករណីខ្លះ ការពិគ្រោះជំងឺ មានការបំភ័យអ្នកជំងឺឱ្យព្យាបាលជំងឺច្រើនមុខ ឬ ផ្ដល់យោបល់បែបបញ្ចុះបញ្ចូលឱ្យអ្នកជំងឺព្យាបាលដោយវះកាត់ក្នុងករណីមិនចាំបាច់ ឬ នៅពេលដែលមានជម្រើសផ្សេងក្នុងការព្យាបាល ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចមួយមុខគត់។
ទន្ទឹមនឹងចំណុចអវិជ្ជមានដែលគ្រូពេទ្យនិងមន្ទីរកម្ពុជាមាន ដែលបានធ្វើឱ្យមានការបាត់បង់ជំនឿពីពលរដ្ឋខ្មែរភាគច្រើននោះ ការដណ្ដើមទីផ្សាររបស់បរទេសលើវិស័យសុខាភិបាលនិងវិស័យផ្សេងៗក៏កំពុងកើនឡើងដែរ ក្នុងនោះក៏អាចមានការឃោសនាទាក់ទាញពលរដ្ឋខ្មែរឱ្យទៅព្យាបាលនៅបរទេសដែរ។ ក្រៅពីនេះ ការគ្រប់គ្រងវិស័យសុខាភិបាលមិនបានល្អប្រសើរ ដែលបណ្ដាលមកពី បក្សពួកនិយម ការជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ អំពើពុករលួយ ការធ្វេសប្រហែស និង អសមត្ថភាពរបស់អ្នកដឹកនាំ ជាដើម ត្រូវបានគេចាត់ទុកថាជាឬសគល់ដ៏សំខាន់ក្នុងការបណ្ដោយឱ្យចំណុចអវិជ្ជមានរបស់គ្រូពេទ្យនិងមន្ទីរ ក៏ដូចជា ការបាត់បង់ជំនឿពីពលរដ្ឋខ្មែរភាគច្រើនលើវិស័យសុខាភិបាលរបស់កម្ពុជា បន្តមានអត្ថិភាពរហូតមកដល់សព្វថ្ងៃ។
ការលើកឡើងនូវចំណុចអវិជ្ជមានរបស់គ្រូពេទ្យ មន្ទីរពេទ្យ ឬ វិស័យសុខាភិបាលរបស់កម្ពុជា មកបង្ហាញនេះ មិនមានន័យថា គ្រូពេទ្យខ្មែរ និង មន្ទីរពេទ្យរបស់កម្ពុជាទាំងអស់ សុទ្ធតែមិនគួរជឿជាក់បាននោះទេ ប៉ុន្តែ គ្រាន់តែចង់បង្ហាញថា នេះជាអ្វីដែលសង្គមខ្មែរបានជួបប្រទះ ហើយវាក៏មានភស្តុងតាងមួយចំនួនដែលគួរឱ្យជឿបាន ដូចជា មានពលរដ្ឋខ្មែរជាច្រើនបានទៅព្យាបាលនៅប្រទេស វៀតណាម ថៃ និង សិង្ហបុរី ជាពិសេស ចំពោះអ្នកមានលុយ អ្នកធំ និង សូមម្បីតែ គ្រូពេទ្យ ឬសាច់ញាតិរបស់គ្រូពេទ្យខ្លួនឯង ក៏ទៅព្យាបាលនៅប្រទេសទាំងនោះដែរ ពេលដែលពួកគេមានជំងឺ។ មានតែអ្នកគ្មានលទ្ធភាព និង អ្នកក្រទេ ដែលស្វែងរកសេវាព្យាបាលនៅស្រុកខ្មែរ។
តាមពិតទៅ រហូតមកដល់សព្វថ្ងៃ ថ្វីបើនៅមានគ្រូពេទ្យមួយចំនួន មានសមត្ថភាពនិងបទពិសោធន៍ទាប ប៉ុន្តែ យើងក៏បានមើលឃើញថា មានគ្រូពេទ្យមួយចំនួនផ្សេងទៀតមានសមត្ថភាពនិងបទពិសោធខ្ពស់ដែរ។ ចំណែកឯឧបករណ៍និងបរិក្ខាពេទ្យវិញ ក៏មានលក្ខណៈល្អប្រសើរជាងមុនឆ្ងាយដែរ។ អ្វីដែលយើងកំពុងប្រឈមខ្លាំងនោះ គឺបញ្ហាសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យ ការឱ្យតម្លៃប្រាក់ធំជាងតម្លៃមនុស្ស អំពើពុករលួយ និង ការគ្រប់គ្រងវិស័យសុខាភិបាលមិនបានល្អប្រសើរ។
ជាដំណោះស្រាយ យើងត្រូវពង្រឹងសមត្ថភាពគ្រូពេទ្យ ចាប់តាំងពីការរឹតបន្តឹងការប្រលងចូលរៀន ការរៀននិងការបង្រៀន ការចុះកម្មសិក្សា និង ការប្រលងចេញ ជាដើម។ លើសពីនេះទៀត ត្រូវលុបបំបាត់អំពើពុករលួយ រឹតបន្តឹងការបណ្ដុះបណ្ដាលនិងការប្រតិបត្តិសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ ការបង្កើន ឧបករណ៍ បរិក្ខាពេទ្យ រួមទាំងពង្រឹងការអនុវត្តច្បាប់ ក៏ដូចជា ការគ្រប់គ្រងវិស័យសុខាភិបាល ដើម្បីបង្កើនសេវាថែទាំ ការយកចិត្តទុកដាក់ចំពោះអ្នកជំងឺ គុណភាពនៃការព្យាបាល ការយកចិត្តទុកដាក់នឹងសុខមាលភាពសាធារណៈ ដើម្បីស្ដារឡើងវិញនូវជំនឿទុកចិត្តពីប្រជាពលរដ្ឋខ្មែរ ឱ្យវិលមករកសេវាព្យាបាលរបស់គ្រូពេទ្យខ្មែរ និង មន្ទីរពេទ្យកម្ពុជាវិញ៕
(មានអត្ថន័យល្អ-ចំលងពីគេទេកុំប្រកាន់)

Share
13/09/2019

Share

ដំណឹងជ្រើសរើសបុគ្គលិកពីមន្ទីរសម្រាកព្យាបាលឯករាជ្យ

ព័ត៌មានលម្អិត សូមអានខាងក្រោម
------------------
បងពេទ្យមិនធ្វើការនៅទីនេះទេ តែជួយ Post សម្រាប់បងប្អូនត្រូវការការងារ កុំភ្លេច Share
#បងពេទ្យ #ដំណឹងរើសបុគ្គលិក

09/09/2019

សេចក្តីជូនដំណឹងពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
#បងពេទ្យ #បុគ្គលិកជាប់កិច្ចសន្យា

យល់ដឹង ជំងឺឆ្កួតជ្រូក ឬ ជំងឺស្កន់ (អេពីឡឹបស៊ី - Epilepsy) ជាបញ្ហាចំបងមួយក្នុងចំណោមបញ្ហាធំៗនៃសុខភាពសាធារណៈ។អ្នកជំងឺឆ្កួតជ...
21/05/2017

យល់ដឹង ជំងឺឆ្កួតជ្រូក ឬ ជំងឺស្កន់ (អេពីឡឹបស៊ី - Epilepsy) ជាបញ្ហាចំបងមួយក្នុងចំណោមបញ្ហាធំៗនៃសុខភាពសាធារណៈ។
អ្នកជំងឺឆ្កួតជ្រូកច្រើនមិនបានមកទទួលការព្យាបាលទេ ដោយសារទម្លាប់និងកង្វះការយល់ដឹងអំពីជំងឺនេះ។
http://www.doctorkhmer.com/2017/05/00119.html

Websilte about health for cambodia people

Address

Phnom Penh
12000

Website

Alerts

Be the first to know and let us send you an email when ចំណេះដឹងសុខភាពសម្រាប់អ្នក posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category


Other Doctors in Phnom Penh

Show All