Doctor SEARN

Doctor SEARN explore the world of medicine to my people in order to make the field of medicine relatable, understandable, and fun!

ជំងឺទឹកនោមផ្អែម (Diabetes Mellitus) ជំពូកទី១៖ មូលហេតុជំងឺទឹកនោមផ្អែមEpisode 4តើការដែលមានអាំងស៊ុយលីនក្នុងឈាមតិចពេក ឬការស៊...
13/07/2025

ជំងឺទឹកនោមផ្អែម (Diabetes Mellitus)
ជំពូកទី១៖ មូលហេតុជំងឺទឹកនោមផ្អែម
Episode 4
តើការដែលមានអាំងស៊ុយលីនក្នុងឈាមតិចពេក ឬការស៊ាំនឹងអាំងស៊ុយលីនធ្វើឲ្យកើតជំងឺទឹកនោមផ្អែមដែរទេ?
អ្នកមិនអាចកើតជំងឺទឹកនោមផ្អែមបានទេទោះបីជាក្នុងឈាមមានអាំងស៊ុយលីនតិចពេកក៏ដោយ។ មនុស្សម្នាក់ដែលមានភាពស៊ាំខ្លាំងនឹងអាំងស៊ុយលីនក៏នឹងអាចមានកម្រិតជាតិស្ករក្នុងឈាមធម្មតាបានដែរបើសិនជាក្នុងខ្លួនពួកគេអាចជម្នះក្នុងការផលិតអាំងស៊ុយលីនកាន់តែច្រើនបានឡើងវិញ។ អ្នកដែលធាត់ៗ ច្រើនតែមានចំនួនកន្លែងទទួលអាំងស៊ុយលីនតិចជាងមនុស្សដែលស្គមៗ។ ប៉ុន្តែបើសិនជាលំពែងរបស់អ្នកធាត់ៗនៅល្អហើយអាចរក្សាការផលិតអាំងស៊ុយលីនបានកាន់តែច្រើនដែរនោះ មានន័យថារាងកាយគាត់នឹងជម្នះការស៊ាំងរបស់អាំងស៊ុយលីនបាន ហើយក៏រក្សាជាតិស្ករក្នុងឈាមឲ្យនៅធម្មតាបានដែរ។ វាគឺជាការពិត។

នៅពេលមនុស្សម្នាក់ធាតខ្លាំង ហើយមានជាតិស្ករក្នុងឈាមធម្មតា គេនឹងមានកម្រិតអាំងស៊ុយលីនក្នុងឈាមច្រើនជាងមនុស្សស្គមៗ។ ទោះបីជាកោសិកាសម្រាប់ផលិតអាំងស៊ុយលីនក្នុងលំពែងត្រូវបានបំផ្លាញចោលបន្តិចម្តងៗក៏ដោយ ក៏វាអាចនឹងផលិតអាំងស៊ុយលីនបានគ្រប់គ្រាន់ដើម្បីរក្សាភាពធម្មតានៃកម្រិតជាតិស្ករក្នុងឈាមបានដែរ។ ប៉ុន្តែរឿងនេះអាចធ្វើទៅបានលុះត្រាតែ កន្លែងទទួលអាំងស៊ុយលីនលើកោសិកានីមួយៗមានច្រើនដូចគ្នាដែរ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលចំនួនកន្លែងទទួលអាំងស៊ុយលីនមានការថយចុះ កោសិកាសម្រាប់ផលិតអាំងស៊ុយលីនបន្ថែមនោះក៏នឹងមិនអាចធ្វើការរបស់វាបានល្អដែរ។ នៅពេលរាងកាយលែងអាចផលិតអាំងស៊ុយលីនបានគ្រប់គ្រាន់ហើយនោះ វានឹងមិនអាចជម្នះការស៊ាំងនឹងអាំងស៊ុយលីនបានយូរបន្តទៀតនោះទេ។ ម្លេះហើយ វានឹងធ្វើឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ និងបង្កជាជំងឺទឹកនោមផ្អែមបាន។

ទោះបីជាយ៉ាងណាក៏ដោយ មានរឿងច្រើនណាស់ដែលអាចជួយដោះស្រាយបញ្ហាស៊ាំងនឹងអាំងស៊ុយលីននេះបាន។ ពេលយើងស្រកទម្ងន់ រាងកាយនឹងចាប់ផ្តើមផលិតកន្លែងទទួលអាំងស៊ុយលីនកាន់តែច្រើននៅលើកោសិការបស់ខ្លួន ដូច្នេះភាពស៊ាំនឹងអាំងស៊ុយលីននឹងលែងសូវមានទៀតដែរ។ នៅពេលអ្នកចាប់ផ្តើមហាត់ប្រាណ រាងកាយនឹងធ្វើរឿងនេះដូចគ្នាអញ្ចឹង។ បើសិនជាភាពស៊ាំនឹងអាំងស៊ុយលីនបង្កឡើងដោយការស្រ្តេស នោះវានឹងស្រួលបួលមកវិញនៅពេលអ្នកចេះវិធីបន្ថយស្រ្តេស។ បើសិនជាអ្នកកំពុងតែប្រើថ្នាំប្រភេទ Corticosteroid (ដើម្បីព្យាបាលជំងឺហឺត ឬរលាកសន្លាក់ យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យដើម្បីប្រើថ្នាំផ្សេងជំនួសវិញ៕

វេជ្ជបណ្ឌិត៖ ម៉េង សុខសៀន

កុំភ្លេច Share ទុកមើលថ្ងៃក្រោយផងបើសិនជាអ្នកទាំងអស់គ្នាយល់ថា វាជាសំណួរចម្លើយដ៏មានប្រយោជន៍!

បើសិនជាបងប្អូនមានសំណួរអ្វីអាច Comment នៅខាងក្រោមនេះបាន ខ្ញុំនឹងព្យាយាមឆ្លើយអ្វីដែលអាចឆ្លើយបាន។

អរគុណ!


ជំងឺទឹកនោមផ្អែម (Diabetes Mellitus) ជំពូកទី១៖ មូលហេតុជំងឺទឹកនោមផ្អែមEpisode 3តើអ្វីទៅជាការស៊ាំនឹងអាំងស៊ុយលីន (Insulin Re...
12/07/2025

ជំងឺទឹកនោមផ្អែម (Diabetes Mellitus)
ជំពូកទី១៖ មូលហេតុជំងឺទឹកនោមផ្អែម
Episode 3
តើអ្វីទៅជាការស៊ាំនឹងអាំងស៊ុយលីន (Insulin Resistance)?
សរីរាង្គជាច្រើនក្នុងរាងកាយមនុស្សយើងត្រូវការអាំងស៊ុយលីនដើម្បីធ្វើការងាររបស់ខ្លួនបាន។ នៅពេលសរីរាង្គទាំងនោះពិបាក ឬមិនអាចប្រើប្រាស់អាំងស៊ុយលីនបានពេញលេញ នេះហៅថា ការស៊ាំនឹងអាំងស៊ុយលីន។ ឧទាហរណ៍ នៅលើសាច់ដុំរបស់យើងមានកន្លែងទទួលអាំងស៊ុយលីន (Episode 2) ច្រើនណាស់ ហើយវាក៏ជាកន្លែងជួយបើកទ្វារឲ្យជាតិស្ករចូលក្នុងសាច់ដុំដើម្បីបង្កើតថាមពលដល់រាងកាយបានដែរ។ ដូចខ្ញុំបានបញ្ជាក់នៅក្នុង Episode 2 ចឹងថា មេសោរអាចដោះបានលុះត្រាតែមានកូនសោរត្រូវគ្នានឹងវា។ អាំងស៊ុយលីនគឺជាកូនសោរ ហើយកន្លែងទទួលអាំងស៊ុយលីនគឺជាមេសោរ។ យ៉ាងណាមិញ កោសិការបស់សរីរាង្គក្នុងខ្លួនយើងនឹងបង្កើតជាកន្លែងទទួលអាំងស៊ុយលីនថ្មីៗជាប់រហូត។

ពេលយើងមានទម្លាប់ហាត់ប្រាណជាប្រចាំ កោសិកាដែលមានក្នុងរាងកាយជាច្រើននឹងបង្កើតកន្លែងទទួលអាំងស៊ុយលីនកាន់តែច្រើនទៅៗ ជាពិសេសនៅសាច់ដុំ និងសរីរាង្គក្នុងពោះ ដែលជាហេតុធ្វើឲ្យរាងកាយកាន់តែអាចប្រើប្រាស់អាំងស៊ុយលីនបានយ៉ាងត្រឹមត្រូវ និងបន្ថយភាពស៊ាំនឹងអាំងស៊ុយលីនបានច្រើនវិញ។ តែបើសិនជាមិនមានទម្លាប់ហាត់ប្រាណជាប្រចាំវិញ ចំនួនកន្លែងទទួលអាំងស៊ុយលីនលើកោសិកានឹងថយចុះច្រើនទៅៗវិញ ហើយក៏ជាហេតុធ្វើឲ្យអាំងស៊ុយលីនមិនអាចចាក់មេសោររបស់ខ្លួនបានច្រើនដូចមុនដែរ ដូច្នេះចង់មិនចង់ក៏អាចធ្វើឲ្យស្ករចូលទៅកោសិកាមិនបានច្រើនដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ពេលខ្លះបើសិនជាមានកន្លែងទទួលអាំងស៊ុយលីនតិចហើយ រាងកាយក៏ឆ្លើយតបវិញតាមរយៈបង្កើតអាំងស៊ុយលីនឲ្យច្រើនជំនួសវិញដែរ។

ឧទាហរណ៍ មនុស្សមួយក្រុមមានគ្នាមួយពាន់នាក់ដោយមានគោលដៅបើកទ្វារចំនួនមួយពាន់ទ្វារក្នុងផ្ទះមួយខ្នង ក្នុងពេលតែមួយ។ ប៉ុន្តែតាមទ្វារនីមួយៗបែរជាមានអ្នកយាមមិនអនុញ្ញាតឲ្យមនុស្សចូលបាន។ ចឹងសាកគិតមើលទៅថាតើមនុស្សមួយក្រុមនោះអាចបើកទ្វារចូលបានជោគជ័យដែរទេ? នឹងមិនអាចបានគ្រប់គ្នាទេ។ នេះហើយជាដំណើរការណ៍នៃការស៊ាំនឹងអាំងស៊ុយលីន។

ការស៊ាំនឹងអាំងស៊ុយលីនមានមូលហេតុរបស់ច្រើនផ្សេងទៀត។ ពេលខ្លះអាចដោយសារតែ កន្លែងទទួលអាំងស៊ុយលីនោះមានរូបរាងខុសប្រក្រតី ឬដោយសារតែអ្នកជំងឺមានការបង្កើតអង់ទីគ័រប្រឆាំងនឹងម៉ូលេគុលកន្លែងទទួលអាំងស៊ុយលីននោះតែម្តង ដែលជាហេតុធ្វើឲ្យកូនសោរមិនអាចចាក់មេសោរបាន។ មូលហេតុមួយផ្សេងទៀតគឺថា ការឡើងខ្ពស់ពេកនៃអ័រម៉ូនផ្សេងៗទៀតក្នុងឈាម ដែលធ្វើឲ្យរំខានដល់ឥទ្ធិពលរបស់អាំងស៊ុយលីន។ រឿងនេះប្រៀបបានដូចជា រន្ធរបស់មេសោរនោះកំពុងតែរងដោយការច្រេះស៊ី និងមិនងាយធ្វើឲ្យសោរចាក់ត្រូវឡើយ។ ឧទាហរណ៍ថា នៅពេលមនុស្សម្នាក់ស្រ្តេសខ្លាំង រាងកាយនឹងបង្កើតអ័រម៉ូន Adrenaline, Cortisol, គ្លុយកាហ្គន និងអ័រម៉ូនលូតលាស់ ដែលវាសុទ្ធសឹងតែជាភ្នាក់ងាររំខានដល់ការងាររបស់អាំងស៊ុយលីនបានទាំងអស់៕

វេជ្ជបណ្ឌិត៖ ម៉េង សុខសៀន

Episode 2: https://m.facebook.com/story.php?story_fbid=1344557937054345&id=100045004544936

កុំភ្លេច Share ទុកមើលថ្ងៃក្រោយផងបើសិនជាអ្នកទាំងអស់គ្នាយល់ថា វាជាសំណួរចម្លើយដ៏មានប្រយោជន៍!

បើសិនជាបងប្អូនមានសំណួរអ្វីអាច Comment នៅខាងក្រោមនេះបាន ខ្ញុំនឹងព្យាយាមឆ្លើយអ្វីដែលអាចឆ្លើយបាន។

អរគុណ!



ជំងឺទឹកនោមផ្អែម (Diabetes Mellitus) ជំពូកទី១៖ មូលហេតុជំងឺទឹកនោមផ្អែមEpisode 2តើអាំងស៊ុយលីន គឺជាអ្វីឲ្យប្រាកដ ហើយវាធ្វើកា...
11/07/2025

ជំងឺទឹកនោមផ្អែម (Diabetes Mellitus)
ជំពូកទី១៖ មូលហេតុជំងឺទឹកនោមផ្អែម
Episode 2
តើអាំងស៊ុយលីន គឺជាអ្វីឲ្យប្រាកដ ហើយវាធ្វើការដូចម្តេចក្នុងខ្លួនមនុស្សយើង?
អាំងស៊ុយលីន គឺជាអ័រម៉ូនមួយប្រភេទដែលត្រូវបានបង្កើតឡើងជាពិសេសក្នុងលំពែងរបស់យើង សម្រាប់បញ្ចេញទៅក្នុងចរន្តឈាម។ អ័រម៉ូនមួយនេះមាននាទីប្រើប្រាស់ជាតិស្ករក្នុងឈាមដើម្បីបង្កើតជាថាមពល។ កាលណាគ្មានអាំងស៊ុយលីនទេ ឬមានមិនគ្រប់គ្រាន់ ជាតិស្ករនឹងឡើងខ្ពស់ក្នុងឈាម។

ក្រោយពេលដែលអាំងស៊ុយលីនត្រូវបានបង្កើតឡើងហើយ វានឹងបញ្ចេញទៅក្នុងចរន្តឈាម ហើយធ្វើដំណើរទៅសរីរាង្គទាំងអស់ក្នុងរាងកាយ។ នៅពេលដែលមូលេគុលអាំងស៊ុយលីននេះទៅដល់សរីរាង្គណាមួយដែលត្រូវការវា នៅចុងម៉ូលេគុលអាំងស៊ុយលីននេះនឹងទៅភ្ជាប់ខ្លួននឹងកន្លែងទទួលរបស់វា (Insulin Receptor Receivers) ដែលស្ថិតនៅផ្នែកខាងក្រៅនៃកោសិកាសរីរាង្គមួយនោះ។ អញ្ចឹងអាចគិតឲ្យស្រួលយល់នោះគឺថា អាំងស៊ុយលីនប្រៀបដូចជាកូនសោរ ហេីយកន្លែងទទួលអាំងស៊ុយលីននោះជាមេសោរ។ ដូច្នេះពេលកូនសោរចាក់មេសោរត្រូវហើយ នោះវានឹងបើកទ្វារដើម្បីឲ្យជាតិស្ករចូលទៅក្នុងកោសិកាសរីរាង្គមួយនោះបានហើយ។ ដំណើរការណ៍នេះហើយដែលអាចធ្វើឲ្យជាតិស្ករបង្កើតជាថាមពលដល់យើងបាន។

អាំងស៊ុយលីនក៏មានការងារដ៏មានប្រយោជន៍ផ្សេងទៀតដែរក្នុងខ្លួនមនុស្សយើងដូចជា បំលែងអាហារដែលយើងញ៉ាំរួចទៅជាខ្លាញ់ និងប្រូតេអ៊ីន រក្សាខ្លាញ់ទុកដើម្បីប្រើជាថាមពលនៅពេលក្រោយ និងប្រើប្រាស់ប្រូតេអ៊ីនជម្រុញដល់រាងកាយឲ្យមានសុខភាពល្អ និងរឹងមាំជាដើម។ អាំងស៊ុយលីនក៏ជួយរក្សាតុល្យភាពធម្មតានៃជាតិខ្លាញ់ក្នុងឈាមផងដែរ។

កុំភ្លេច Share ទុកមើលថ្ងៃក្រោយផងបើសិនជាអ្នកទាំងអស់គ្នាយល់ថា វាជាសំណួរចម្លើយដ៏មានប្រយោជន៍!

បើសិនជាបងប្អូនមានសំណួរអ្វីអាច Comment នៅខាងក្រោមនេះបាន ខ្ញុំនឹងព្យាយាមឆ្លើយអ្វីដែលអាចឆ្លើយបាន។

អរគុណ!




ជំងឺទឹកនោមផ្អែម (Diabetes Mellitus)ជំពូកទី១៖ មូលហេតុជំងឺទឹកនោមផ្អែមEpisode 1តើជំងឺទឹកនោមផ្អែម គឺជាជំងឺអ្វីឲ្យប្រាកដ?ជំងឺ...
10/07/2025

ជំងឺទឹកនោមផ្អែម (Diabetes Mellitus)

ជំពូកទី១៖ មូលហេតុជំងឺទឹកនោមផ្អែម

Episode 1

តើជំងឺទឹកនោមផ្អែម គឺជាជំងឺអ្វីឲ្យប្រាកដ?

ជំងឺនេះបើយើងបកប្រែតាមពាក្យរបស់វាតែម្តងនោះ មិនមែនមានន័យថាទឹកនោមផ្អែមទេ ផ្ទុយទៅវិញវាជាជំងឺដែលកើតចេញពីការលើសជាតិស្ករក្នុងឈាមរ៉ាំរ៉ៃ រហូតដល់ខូចតម្រងនោម ដែលជាហេតុនាំឲ្យតម្រងនោមដែលខូចនោះបាត់បង់សមត្ថភាពច្រោះឈាម រហូតដល់ជ្រាបជាតិស្ករក្នុងឈាមចេញតាមទឹកនោមបាន។

និយាយអំពីប្រវត្តរបស់ជំងឺទឹកនោមផ្អែមនេះវិញមានរឿងគួរឲ្យចាប់អារម្មណ៍ច្រើនណាស់ ហើយក៏មិនសូវមានអ្នកដឹកដែរ។ កាលពីបូរាណកាល ឬអាចនិយាយថា កាលពី ២០០០ ទៅ ៣០០០ឆ្នាំមុន មានគ្រូពេទ្យឆ្ងល់លើអ្នកជំងឺប្រភេទនេះច្រើនណាស់ ហេតុអ្វីបានជាមានជំងឺដ៏ចម្លែកចឹង ព្រោះពួកគេមានជំងឺដោយមិនមានមូលហេតុអ្វីច្បាស់លាស់ ឬមិនដឹងមូលហេតុតែម្តងកាលពីជំនាន់នោះ។ ហើយរោគសញ្ញាដែលសម្គាល់ឃើញគឺ អ្នកជំងឺចេះតែឧស្សាហ៍នោម ឬនោមញឹកខុសធម្មតា។ ដូចដឹងស្រាប់ហើយ កាលពីសម័យបុរេប្រវត្តបែបនេះ យើងគ្មានមន្ទីរពិសោធន៍ ឬបច្ចេកទេសធ្វើតេស្តឈាមអ្វីដឹងថាជាជំងឺអ្វីទេ តែមនុស្សយើងមានខួរក្បាលឆ្លាតវ៉ៃ ដោយពេលនោះអាចប្រើប្រាស់វិធីភ្លក់ទឹកនោមពីអ្នកជំងឺផ្ទាល់តែម្តង ដែលជាហេតុធ្វើឲ្យគេអាចវាយតម្លៃដឹងថាទឹកនោមណាជាទឹកនោមអ្នកជំងឺទឹកនោមផ្អែម និងទឹកនោមណាមិនមែនមានជំងឺទឹកនោមផ្អែម។ ដូច្នេះបើសិនជាទឹកនោមនោះផ្អែមមានន័យថា អ្នកជំងឺនោះមានជំងឺទឹកនោមផ្អែមហើយ។

បកមករឿងបច្ចុប្បន្នវិញ បើសិនជាជាតិស្ករក្នុងឈាមរបស់មនុស្សម្នាក់ឡើងខ្ពស់ជាងធម្មតារយៈពេលយូរ អ្នកជំងឺនោះត្រូវបានចាត់ទុកថាមានជំងឺទឹកនោមផ្អែមហើយ។ ប៉ុន្តែក៏មានរឿងច្រើននាំឲ្យជាតិស្ករក្នុងឈាមចេះតែបន្តឡើងខ្ពស់ដែរ។ ទោះបីជាយ៉ាងណាក៏ដោយក្នុងខ្លួនមនុស្សយើងមានសរីរាង្គម៉្យាងឈ្មោះថា លំពែង (Pancreas) មានតួនាទីបញ្ចេញអ័រម៉ូនអាំងស៊ុយលីនចូលទៅក្នុងឈាមក្នុងគោលបំណងរក្សាជាតិស្ករក្នុងឈាមឲ្យមានលំនឹង ឬស្ថិតក្នុងសភាពធម្មតាជានិច្ចបើសិនជាជាតិស្ករក្នុងឈាមកំពុងតែឡើងខ្ពស់ជាងធម្មតាហើយ។ ប៉ុន្តែនៅពេលដែលមានបញ្ហាអ្វីមួយកើតឡើងដែលធ្វើឲ្យប៉ះពាល់ដល់លំពែង ឬរោងចក្រផលិតអាំងស៊ុយលីន (Islet Cells) នោះរាងកាយនឹងមិនអាចផលិតអាំងស៊ុយលីន គ្រប់គ្រាន់ដើម្បីធ្វើការងាររបស់វាបាន ហើយបង្កជាជំងឺទឹកនោមផ្អែមតែម្តង។ ឧទាហរណ៍ បើសិនជាអ្នកមានជំងឺមហារីកលំពែង ហើយត្រូវការកាត់លំពែងចោលដើម្បីព្យាបាល នោះអ្នកនឹងមានជំងឺទឹកនោមផ្អែមអូតូម៉ាទិចតែម្តង។ ម៉្យាងវិញទៀត បើសិនជាមនុស្សម្នាក់មានហ្សែន ឬជំងឺដំណរពូជធ្វើឲ្យខូចខាតដល់ Islet Cells វាក៏ធ្វើឲ្យកើតជំងឺទឹកនោមផ្អែមបានដែរ។

Bonus:
លំពែង មិនមែនមាននាទីសម្រាប់ផលិតអ័រម៉ូនអាំងស៊ុយលីនតែមួយមុខទេ តែក៏មានអ័រម៉ូនច្រើនទៀតដែរ ប៉ុន្តែខ្ញុំសូមបង្ហាញតែអ័រម៉ូនមួយប្រភេទទៀតប៉ុណ្ណោះដែលមានមុខងារផ្ទុយគ្នាពីអាំងស៊ុយលីន នោះគឺអ័រម៉ូន គ្លុយកាហ្គន (Glucagon)។ អ័រម៉ូនគ្លុយកាហ្គន មាននាទីជួយបង្កើនជាតិស្ករក្នុងឈាមវិញនៅពេលដែលរៀងកាយត្រូវបានរកឃើញថាកំពុងតែខ្វះជាតិស្ករក្នុងឈាមហើយ តាមរយៈជម្រុញឲ្យអ្នកជំងឺឃ្លានអាហារភ្លាមៗ ហើយបើសិនជារកអាហារមិនបានញ៉ាំទេ អ័រម៉ូនមួយនេះនឹងជំរុញឲ្យរាងកាយបង្ខំចិត្តរំលាយជាតិខ្លាញ់ ឬសាច់ដុំដើម្បីបង្កើតជាតិជាតិស្ករជំនួសការញ៉ាំអាហារផ្ទាល់វិញ ដែលដំណើរការណ៍នេះហៅថា (Gluconeogenesis) ។ ករណីមួយទៀត អ័រម៉ូនគ្លុយកាហ្គន ក៏មាននាទីរំលាយជាតិស្ករដែលរក្សាទុក ជា Glycogen នៅក្នុងថ្លើម មកប្រើប្រាស់ឡើងវិញដែរតាមរយៈដំណើរការណ៍ (Glycogenolysis)។ ចំណែកអាំងស៊ុយលីននឹងជួយបន្ថយជាតិស្ករក្នុងឈាមវិញ នៅពេលដែលជាតិស្ករក្នុងឈាមកំពុងតែឡើងខ្ពស់ហើយ។

កុំភ្លេច Share ទុកមើលក្រោយផងបើសិនជាអ្នកទាំងអស់គ្នាយល់ថា វាជាសំណួរចម្លើយដ៏មានប្រយោជន៍!

បើសិនជាបងប្អូនមានសំណួរអ្វីអាច Comment នៅខាងក្រោមនេះបាន ខ្ញុំនឹងព្យាយាមឆ្លើយអ្វីដែលខ្ញុំអាចឆ្លើយបាន។

អរគុណ!




ខ្លួនឯងធ្វើដាក់គេ ឥឡូវកំពុងខ្លាចស្រមោលខ្លួនឯង។ កុំបារម​្ភប្រជាជនខ្មែរមិននិយមជ្រុលដូចប្រជាជនថៃនោះទេ យើងមានភាពចាស់ទុំ ថ្លៃ...
22/06/2025

ខ្លួនឯងធ្វើដាក់គេ ឥឡូវកំពុងខ្លាចស្រមោលខ្លួនឯង។ កុំបារម​្ភប្រជាជនខ្មែរមិននិយមជ្រុលដូចប្រជាជនថៃនោះទេ យើងមានភាពចាស់ទុំ ថ្លៃថ្នូរ ស្លូតបូត ជាជាតិសាសន៍កសាងអង្គរ មិនមែនជាជាតិសាសន៍ដែលប្លន់ទឹកដី និងប្លន់វប្បធម៌គេនោះទេ។ បច្ចុប្បន្ននេះ​ ស្ថានទូតថៃប្រចាំកម្ពុជា​ គ្មាននរណគេទៅរវីរវល់ធ្វេីបាតុកម្មនាំតែហត់ទេ​ ព្រោះវាអត់បានអីមកវិញ។ ណាមួយបេីមានប្រជាជនថៃនៅខ្មែរត្រឹមត្រូវហេីយក៏គ្មាននរណាចំណាយពេលឈ្លោះ​ ឬវៃដំអីដែរ​ ព្រោះរាល់ថ្ងៃប្រទេសកម្ពុជាមានសន្តិភាពពេញលេញ​ ហេីយក៏មិនត្រូវការការឈ្លោះគ្នាដែរ។

You inflicted this upon others, and and now you fear your own shadow. Do not worry; the Cambodian people are not extremists like the Thai people. We are mature, dignified, and gentle, a nation that built Angkor. We are not a nation that plunders the land and culture of others. Currently, no one bothers to protest at the Royal Thai Embassy in Cambodia, as it would be exhausting and yield no results. Furthermore, if Thai citizens in Cambodia are acting appropriately, no one will spend their time arguing or fighting, as Cambodia currently enjoys complete peace and does not need conflict.

03/06/2025

ញត្តិគាំទ្រ​ ចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងប្រសាសន៍​ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលគាំទ្រឱ្យរាជរដ្ឋាភិបាលប្រទេសទាំងពីរ នាំយកបញ្ហា​ព្រំដែន​ទៅដោះស្រាយនៅតុលាការអន្តរជាតិ ។

02/06/2025

តើលោកអ្នកកំពុងចង់ដឹងពីសេវាព្យាបាលនៅតាមមន្ទីរពេទ្យថ្នាក់ជាតិ ដែលជាដៃគូ ប.ស.ស. ក្នុងរាជធានីភ្នំពេញមែនទេ? មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ជាមន្ទីរពេទ្យដៃគូ ប.ស.ស ដែលមានលទ្ធភាពផ្តល់សេវាឯកទេសជាច្រើន។

📞 សម្រាប់ផ្តល់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខ ១២៩៧ ឬ ១២៨៦!!

📞សម្រាប់ការសួរព័ត៌មានមកមន្ទីរពេទ្យផ្ទាល់ សូមទំនាក់ទំនងមកលេខ 017335774 ឬ 077 900 926 !!

តាមការសិក្សាចិត្តសាស្ត្រមួយនៅប្រទេសអាឡឺម៉ង់ បានរកឃើញថា បុរសដែលមានទម្លាប់ថើបប្រពន្ធរបស់ខ្លួនមុនពេលចេញទៅធ្វើការ ត្រូវបានគេ...
30/05/2025

តាមការសិក្សាចិត្តសាស្ត្រមួយនៅប្រទេសអាឡឺម៉ង់ បានរកឃើញថា បុរសដែលមានទម្លាប់ថើបប្រពន្ធរបស់ខ្លួនមុនពេលចេញទៅធ្វើការ ត្រូវបានគេរកឃើញថា មានអាយុវែងជាងបុរសដែលមិនធ្វើបែបនេះជាមធ្យម​៥ឆ្នាំ។ តែអ្នកជំនាញជាច្រើនជឿថា អ្វីដែលជាអាថ៌កំបាំងសម្រាប់រឿងនេះមិនមែនជាការថើបតែមួយមុខទេ តែជាផ្នត់គំនិតវិជ្ជមានផ្ទាល់ទៅវិញទេ។

ភាពខុសគ្នារវាងផ្លូវទៅឋានសួគ៌ និងផ្លូវចុះនរគ ចូលរួមហាត់ប្រាណឲ្យបានគ្រប់គ្នាផង
21/05/2025

ភាពខុសគ្នារវាងផ្លូវទៅឋានសួគ៌ និងផ្លូវចុះនរគ

ចូលរួមហាត់ប្រាណឲ្យបានគ្រប់គ្នាផង

មនុស្សរឹងមាំចាំរឿង ៨ យ៉ាងនេះ ៖1.សុខភាព ខ្លួនឯង កុំចាំគេតឿន 2.ការងារ ខ្លួនឯង កុំចាំគេរុញ3.លុយ ខ្លួនឯង មុនចាយត្រូវគិត៤.ចំណ...
20/05/2025

មនុស្សរឹងមាំចាំរឿង ៨ យ៉ាងនេះ ៖

1.សុខភាព ខ្លួនឯង កុំចាំគេតឿន

2.ការងារ ខ្លួនឯង កុំចាំគេរុញ

3.លុយ ខ្លួនឯង មុនចាយត្រូវគិត

៤.ចំណេះជំនាញ ខ្លួនឯងត្រូវពង្រីក

៥.ម៉ែពុក ខ្លួនឯង កុំភ្លេចដឹងគុណ

៦.គ្រួសារ ខ្លួនឯង ត្រូវយកចិត្តទុកដាក់

៧.ចរិយាមាយាទ ខ្លួនឯង កុំចាំគេប្រដៅ

៨.វាសនា ខ្លួនឯង កុំចាំបាច់គេកាន់ឲ្យ។

Ⓒ រក្សាសិទ្ធដោយ #ផ្នត់គំនិតសហគ្រិន

💡វិធីសាស្ត្រអប់រំកូនទាំង៥ នៅពេលកូនធ្វើខុស   ១. កុំស្រែកដាក់កូន  ២. កុំស្ដីឱ្យកូននៅសាធារណៈ  ៣. ប្រាប់ហេតុផល  ៤. ទុកពេលឱ្យ...
20/05/2025

💡វិធីសាស្ត្រអប់រំកូនទាំង៥ នៅពេលកូនធ្វើខុស
១. កុំស្រែកដាក់កូន
២. កុំស្ដីឱ្យកូននៅសាធារណៈ
៣. ប្រាប់ហេតុផល
៤. ទុកពេលឱ្យកូនពិចារណា
៥. ឱ្យកូនស្វែងរកដំណោះស្រាយ

ផលិតដោយ៖ Gazette យុវជន

ក្រសួងពាណិជ្ជកម្ម៖ កន្លែងលក់ទំនិញទាំងអស់ ត្រូវបិទស្លាកថ្លៃជា ប្រាក់រៀល លើគ្រប់មុខទំនិញនិងសេវាទាំងអស់ ដែលខ្លួនតាំងលក់ លើក...
20/04/2025

ក្រសួងពាណិជ្ជកម្ម៖ កន្លែងលក់ទំនិញទាំងអស់ ត្រូវបិទស្លាកថ្លៃជា ប្រាក់រៀល លើគ្រប់មុខទំនិញនិងសេវាទាំងអស់ ដែលខ្លួនតាំងលក់ លើកលែងតែតូប ឬបញ្ជារលក់ទំនិញបន្ទាប់បន្សំ។

Address

Phnom Penh
855

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+85593833948

Alerts

Be the first to know and let us send you an email when Doctor SEARN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Doctor SEARN:

Share