Camegc eye and glaucoma care ខេមមិគ ឯកទេសភ្នែក និង ជំងឺទឹកដក់

  • Home
  • Camegc eye and glaucoma care ខេមមិគ ឯកទេសភ្នែក និង ជំងឺទឹកដក់

Camegc eye and glaucoma care ខេមមិគ ឯកទេសភ្នែក និង ជំងឺទឹកដក់ CamEGC, “ enhancing your vision “

24/08/2024
World Glaucoma Week 2024“ ចូលរួមទាំងអស់គ្នាដើម្បីពិភពលោកគ្មានជំងឺទឹកដក់ក្នុងភ្នែក” ផ្តោតលើការប្រមូលផ្ដុំ សហគមន៍ជុំវិញពិភ...
10/03/2024

World Glaucoma Week 2024

“ ចូលរួមទាំងអស់គ្នាដើម្បីពិភពលោកគ្មានជំងឺទឹកដក់ក្នុងភ្នែក” ផ្តោតលើការប្រមូលផ្ដុំ សហគមន៍ជុំវិញពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺដក់ទឹកក្នុងភ្នែក។ សូមចូលរួម និង ក្លាយជាផ្នែកមួយនៃសកម្មភាពដែលបានរៀបចំនៅជុំវិញពិភពលោក។ សូមចូលរួមជួយលើកកម្ពស់ការយល់ដឹងទូទាំងពិភពលោក និងស្វែងយល់បន្ថែមអំពីជំងឺដក់ទឹកក្នុងភ្នែក។

“Uniting for a Glaucoma-Free World” focuses on bringing communities worldwide to fight together against glaucoma blindness. Become involved and be a part of the activities organized over the globe. Help us raise awareness worldwide and learn more about glaucoma.



រីករាយទិវាសិទ្ធនារីអន្តរជាតិ 8 មិនា❤️ ជូនពរស្រី្តគ្រប់រូបមានសុខភាពល្អ ❤️
08/03/2024

រីករាយទិវាសិទ្ធនារីអន្តរជាតិ 8 មិនា
❤️ ជូនពរស្រី្តគ្រប់រូបមានសុខភាពល្អ ❤️

Investing in your vision means investing in your futureវិនិយាគលើគំហើញ របស់អ្នក ជាការវិនិយោគលើអនាគត របស់អ្នក
07/03/2024

Investing in your vision means investing in your future
វិនិយាគលើគំហើញ របស់អ្នក ជាការវិនិយោគលើអនាគត របស់អ្នក

[សារលិខិត]

សូមគោរពជម្រាបសួរបងប្អូនស្រ្ដីទាំងអស់គ្នា!

សុខភាព និងសុខុមាលភាពរបស់អ្នកទាំងអស់គ្នាគឺជាកត្តាសំខាន់សម្រាប់ការរីកចម្រើននៃសង្គមជាតិយើង។ ដូចដែលយើងកំពុងតែខិតខំប្រឹងប្រែងដើម្បីសមភាពយេនឌ័រ ដើម្បីពង្រឹងសិទ្ធអំណាច និងដើម្បីជីវិតមួយដែលប្រកបទៅដោយសុខភាពល្អសម្រាប់ទាំងអស់គ្នា ការថែទាំ”សុខភាពភ្នែក”របស់អ្នក គឺពិតជាមានសារៈសំខាន់ណាស់ដែលអ្នកទាំងអស់គ្នាមិនត្រូវមើលរំលង។

នាងខ្ញុំសូមអំពាវនាវឱ្យអ្នកទាំងអស់គ្នា ចាត់វិធានការយ៉ាងសកម្មក្នុងការថែទាំសុខភាពរបស់ខ្លួនអ្នកផ្ទាល់ ដោយចាប់ផ្ដើមពីការរៀបចំ និងចំណាយពេលវេលា ដើម្បីមកធ្វើការត្រួតពិនិត្យ”សុខភាពភ្នែក”របស់អ្នកឱ្យបានទូលំទូលាយ។ ភ្នែករបស់អ្នកទាំងគូរ មិនមែនផ្ដោតត្រឹមតែការមើលឃើញប៉ុណ្ណោះទេ។ វាអាចកំណត់ពីគុណភាពជីវិតរបស់អ្នក ឯករាជ្យភាពរបស់អ្នក និងសមត្ថភាពក្នុងការបន្តក្តីសុបិនរបស់អ្នកដោយគ្មានដែនកំណត់។

ការវិនិយោគលើគំហើញរបស់អ្នក គឺជាការវិនិយោគទៅលើអនាគតរបស់អ្នក។ តាមរយៈការថែរក្សាភ្នែករបស់អ្នក គឺអ្នកកំពុងតែពង្រឹងសិទ្ធអំណាចឱ្យខ្លួនអ្នកបន្តបោះជំហានទៅមុខកាន់តែប្រសើរក្នុងជីវិតផ្ទាល់ខ្លួន និងវិជ្ជាជីវៈរបស់អ្នក។ អ្នកសមនឹងទទួលបានសិទ្ធិក្នុងការទទួលបានការថែទាំភ្នែក ទទួលបាននូវធនធាន និងជំនួយដ៏ល្អបំផុតដែលអាចធ្វើទៅបាន។

សូមចងចាំថា ការផ្តល់អាទិភាពដល់សុខភាពរបស់អ្នក មិនមែនគ្រាន់តែផ្តោតលើខ្លួនអ្នកតែម្នាក់នោះទេ។ វាគឺជាឥទ្ធិពលដែលអ្នកមាន ទៅលើគ្រួសាររបស់អ្នក សហគមន៍របស់អ្នក និងពិភពលោកទាំងមូល។ នៅពេលអ្នកវិនិយោគទៅលើគំហើញរបស់អ្នក អ្នកមិនត្រឹមតែពន្លឿនវឌ្ឍនភាពផ្ទាល់ខ្លួនរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការរីកចំរើនរួមរបស់ស្ត្រីនៅគ្រប់ទីកន្លែងផងដែរ។

ដូច្នេះហើយ សូមចាប់យកឱកាសនេះ ដើម្បីផ្តល់អាទិភាពដល់សុខភាពភ្នែករបស់អ្នក។ រៀបចំកាលវិភាគដើម្បីពិនិត្យសុខភាពភ្នែករបស់អ្នកនៅថ្ងៃនេះ ហើយចាត់វិធានការយ៉ាងសកម្មដើម្បីឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់ និងប្រកបទៅមានសុខភាពល្អ។

វិនិយោគលើខ្លួនឯង ពន្លឿនវឌ្ឍនភាព និងពង្រឹងសិទ្ធអំណាចដល់ស្ត្រី។

អបអរសាទរទិវាអន្តរជាតិនារី ៨មិនា!

ដោយក្តីគោរពដ៏កក់ក្តៅអំពីនាងខ្ញុំ!

វេជ្ជបណ្ឌិត ជុកម៉ុល កុសុម៉ា
ប្រធាន សមាគមគ្រូពេទ្យភ្នែកកម្ពុជា



📣 សេចក្ដីជូនដំណឹងស្តីពីការឈប់សម្រាក ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ✅ យើងខ្ញុំនឹងធ្វើការឈប់សម្រាកចំ...
21/07/2023

📣 សេចក្ដីជូនដំណឹង
ស្តីពីការឈប់សម្រាក ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧

✅ យើងខ្ញុំនឹងធ្វើការឈប់សម្រាកចំនួន ៣ ថ្ងៃគឺចាប់ពី​​ថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣ ហើយ គ្លីនិកនឹងចាប់ដំណើរការវិញនៅថ្ងៃ ២៥ កក្កដា ២០២៣ 🙏🏻🙏🏻

🙏🏻 សូមចូលរួមបោះឆ្នោតទាំងអស់គ្នា 🙏🏻

🙏🏻 សូមអរគុណ 🙏🏻

16/07/2023

ស្រលាញ់ភ្នែករបស់អ្នក 🥰

🌸🌸🌸🌸🙏🏻❤️❤️🙏🏻🌸🌸🌸🌸
27/04/2023

🌸🌸🌸🌸🙏🏻❤️❤️🙏🏻🌸🌸🌸🌸

ផ្កា សាគូរ៉ា ភូមិខ្ញុំ 🌸🌸🌸🌸
27/04/2023

ផ្កា សាគូរ៉ា ភូមិខ្ញុំ 🌸🌸🌸🌸

[ English below ]ជំងឺខ្សោយសាច់ដុំភ្នែក (Ocular Myasthenia Gravis)ជំងឺ Myasthenia gravis គឺជាលក្ខខណ្ឌមួយដែលបណ្តាលឱ្យចុះខ្...
25/04/2023

[ English below ]

ជំងឺខ្សោយសាច់ដុំភ្នែក (Ocular Myasthenia Gravis)
ជំងឺ Myasthenia gravis គឺជាលក្ខខណ្ឌមួយដែលបណ្តាលឱ្យចុះខ្សោយនៃសាច់ដុំជាក់លាក់ណាមួយនៅក្នុងខ្លួន។ ជាធម្មតាសរសៃប្រសាទបញ្ជូនសញ្ញាទៅសាច់ដុំដោយប្រើសារធាតុគីមីមួយហៅថា acetylcholine ដែលសារធាតុគីមីនេះបានប្រាប់សាច់ដុំនៅពេលត្រូវផ្លាស់ទីរឺធ្វើចលនា។ ចំពោះអ្នកជំងឺដែលមានជំងឺ myasthenia gravis ប្រព័ន្ធភាពស៊ាំរបស់រាងកាយច្រឡំនឹងការទទួល acetylcholine ចូលក្នុងកន្លែងទទួលរបស់សាច់ដុំ។ នៅពេលដែលកន្លែងទទួលទាំងនេះមិនអាចដំណើរការបានត្រឹមត្រូវ សាច់ដុំរងផលប៉ះពាល់គឺងាយនឹងនឿយហត់។ ភាពទន់ខ្សោយសាច់ដុំជាធម្មតាប្រែប្រួល ហើយអាចធ្ងន់ធ្ងរនៅពេលល្ងាចបើប្រៀបធៀបនឹងពេលព្រឹក។

Ocular Myasthenia Gravis
Myasthenia gravis is a condition that causes weakness of specific muscles in the body. Normally nerves send a signal to muscles using a chemical called acetylcholine, which tells the muscles when to move. In patients with myasthenia gravis, the body’s immune system mistakenly interferes with the muscles’ receptors for acetylcholine. When these receptors cannot work properly, the affected muscles tire easily. The amount of weakness typically fluctuates and may be worse at the end of the day.

[ English below]ជំងឺឈឺ ប្រកាំងក្បាលនិងភ្នែក ( Ocular migraine/ Ophthalmic Migraine)ជំងឺឈឺ ប្រកាំងក្បាលនិងភ្នែកជាអ្វី?•  ...
22/04/2023

[ English below]

ជំងឺឈឺ ប្រកាំងក្បាលនិងភ្នែក ( Ocular migraine/ Ophthalmic Migraine)

ជំងឺឈឺ ប្រកាំងក្បាលនិងភ្នែកជាអ្វី?

• ជំងឺឈឺ ប្រកាំងក្បាលនិងភ្នែក គឺជារយះពេលនៃការបាត់បង់ការមើលឃើញនៅក្នុងភ្នែកមួយចំហៀង ហើយគួបផ្សំជាមួយនឹងការឈឺក្បាល ដែលជាធម្មតាមានរយៈពេលតិចជាងមួយម៉ោង ។

• ជំងឺឈឺ ប្រកាំងក្បាលនិងភ្នែក អាចទាក់ទងនឹងស្ថានភាពធ្ងន់ធ្ងរផ្សេងទៀត ដូច្នេះវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការទៅជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសភ្នែក ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប្រសិនបើលោកអ្នកមានរោគសញ្ញាទាំងនេះ។

មូលហេតុ និងកត្តាហានិភ័យ

ជំងឺឈឺ ប្រកាំងក្បាលនិងភ្នែក ជាធម្មតាបណ្តាលមកពីការថយចុះនៃលំហូរឈាម ឬការកន្ត្រាក់នៃសរសៃឈាមនៅក្នុង បាតភ្នែក ឬនៅពីក្រោយភ្នែក។ កត្តាហានិភ័យរួមមាន:
• មូលហេតុ និងកត្តាហានិភ័យ ស្រដៀងគ្នា នឹងការឈឺក្បាលប្រកាំង
• ច្រើនតែកើតលើស្ត្រីជាងបុរស
• ភាគច្រើនចាប់ពីអាយុ 30-39 ឆ្នាំ
• មានប្រវត្តិគ្រួសារនៃជំងឺឈឺក្បាលប្រកាំង។

រោគសញ្ញា

• ការបាត់បង់គំហើញនៅផ្នែកកណ្ដាល អាចចាប់ផ្តើមតូច និងបន្ដររីកធំជាងមុន
• ជាធម្មតាវាមានរយៈពេលតិចជាង 60 នាទី
• ជាធម្មតាកើតមាននៅក្នុងភ្នែកមួយចំហៀង
• វាក៏អាចប៉ះពាល់ដល់ដែនគំហើញផ្នែកខាងៗ (ចំហៀង) ផងដែរ។

រោគវិនិច្ឆ័យ

• ការពិនិត្យភ្នែកយ៉ាងម៉ត់ចត់ជាមួយនឹងការដាក់ថ្នាំពិនិត្យបាតភ្នែក
• ប្រវត្តិជំងឺ រួមទាំងព័ត៌មានលម្អិតអំពីការឈឺក្បាលពីមុន
• ការធ្វើតេស្តប្រព័ន្ធប្រសាទ ការពិនិត្យឈាម និងរូបភាពវេជ្ជសាស្រ្ត អាចជាការចាំបាច់ ដើម្បីច្រានចោលនូវមូលហេតុផ្សេងទៀត ដែលធ្ងន់ធ្ងរជាងនេះ។

ការព្យាបាល

អាចរួមបញ្ចូលដូចខាងក្រោមៈ
• កម្រិតស្រាល៖ ថ្នាំគ្មានវេជ្ជបញ្ជា ដូចជា acetaminophen, ibuprofen ឬ naproxen ។
• កាន់តែធ្ងន់ធ្ងរ៖ ឱសថតាមវេជ្ជបញ្ជា ដើម្បីជួយដល់ការឈឺក្បាលប្រកាំង ឬក៏មានរោគសញ្ញាដែលអមជាមួយការឈឺក្បាលប្រកាំង ដូចជាចង្អោរជាដើម

ការព្យាបាលជំងឺឈឺក្បាលប្រកាំង គឺត្រូវផ្អែកលើអនុសាសន៍របស់វេជ្ជបណ្ឌិត

ការបង្ការ

• ដូចគ្នានឹងការការពារជំងឺឈឺក្បាលប្រកាំងដែរ
• ជៀសវាងភ្នាក់ងារ បង្កជំងឺឈឺក្បាលប្រកាំង
• ភ្នាក់ងារបង្ករ ទូទៅរួមមានភាពតានតឹង ការផ្លាស់ប្តូរអ័រម៉ូន ពន្លឺភ្លឺ/ភ្លើង ចាំងខ្លាំង ផឹកស្រា (ស្រាក្រហម) ការប្រែប្រួលអាកាសធាតុ មិនញាំអាហារ/មិនញ៉ាំគ្រប់គ្រាន់ ឬគេងច្រើនពេក ឬតិចពេក។
• រក្សាកំណត់ត្រាទុកពីអការះឈឺក្បាល រួមទាំងព័ត៌មានអំពីអ្វីដែលអ្នកកំពុងធ្វើ ការញ៉ាំ ឬថ្នាំដែលបានយកមុន ឬបន្ទាប់ពីការឈឺក្បាលកើតឡើង។

Ocular Migraine/ Ophthalmic Migraine

What is ocular migraine?

An ocular migraine is an episode of vision loss in one eye, usually lasting less than one hour and is associated with a headache.

An ocular migraine can mimic other serious conditions, so it is very important to see an eye doctor as soon as possible if experiencing these symptoms.

Causes & risk factors
Ocular migraines are typically caused by reduced blood flow or spasms of blood vessels in the retina or behind the eye. Risk factors include:
• Similar causes and risk factors for migraines.
• More common in women than men.
• Most common from age 30-39.
• Family history of migraine.

Symptoms
• A blind spot in the central area of vision which can start small and get larger.
• It usually lasts less than 60 minutes.
• Usually presents in one eye.
• It can also affect the peripheral (side) vision.

Diagnosis
• A comprehensive eye exam with dilation.
• Thorough case history, including details about prior headaches.
• Neurologic testing and/or additional blood work or imaging may be necessary to rule out other, more serious, causes.

Treatment
• May include the following:
o Mild: over-the-counter medications, such as acetaminophen, ibuprofen, or naproxen.
o More severe: prescription medications to help with the migraines or also symptoms that accompany migraines such as nausea

Migraine treatment based on the doctor’s recommendations.

Prevention
• Same as prevention for migraines.
• Avoid migraine triggers.
• Common triggers include stress, hormonal changes, bright/flashing lights, drinking alcohol (red wine), changes in the weather, skipping meals/not eating enough, or too much or too little sleep.
• Keep a headache journal including information about what you were doing, eating, or medications taken before or after a headache occurs.

🍀🍀🍀 ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧​  ខេមមិគ សូមគោរពបួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោ...
12/04/2023

🍀🍀🍀 ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧​ ខេមមិគ សូមគោរពបួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោក ទសបារមីថែរក្សាទឹកដីសុវណ្ណភូមិយើងនេះ ប្រោសព្រំសព្វសាធុការពរជ័យ សិរីសួស្តី បវរមហាប្រសើរជូនចំពោះ អតិជន​ទាំង​អស់​​ ព្រមទាំងសមាជិកគ្រួសារជាទីគោរពស្រឡាញ់ សូមមានសុខភាពល្អ អាយុយឺនយូរ និងជោគជ័យគ្រប់កិច្ចការ 🙏🏻🙏🏻🙏🏻🙏🏻

🌺🌺🌺យើងខ្ញុំ នឹងឈប់សំរាកចំនួន៥ថ្ងៃ​ ចាប់ពីថ្ងៃទី១៣​ ទៅដល់ថ្ងៃ​១៧​ ខែមេសា​ ឆ្នាំ២០២៣។

❤️❤️❤️❤️ដោយក្តីគោរពស្រឡាញ់ ពី ខេមមិគ ❤️❤️❤️❤️

🍀🍀🍀🍀🙏🏻🙏🏻🙏🏻🙏🏻🍀🍀🍀🍀
10/04/2023

🍀🍀🍀🍀🙏🏻🙏🏻🙏🏻🙏🏻🍀🍀🍀🍀

Address


Opening Hours

Monday 13:00 - 18:00
Tuesday 13:00 - 18:00
Wednesday 13:00 - 18:00
Thursday 13:00 - 18:00
Friday 13:00 - 18:00
Saturday 08:00 - 17:00

Telephone

+85510416953

Website

Alerts

Be the first to know and let us send you an email when Camegc eye and glaucoma care ខេមមិគ ឯកទេសភ្នែក និង ជំងឺទឹកដក់ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Camegc eye and glaucoma care ខេមមិគ ឯកទេសភ្នែក និង ជំងឺទឹកដក់:

Shortcuts

  • Address
  • Telephone
  • Opening Hours
  • Alerts
  • Contact The Practice
  • Claim ownership or report listing
  • Want your practice to be the top-listed Clinic?

Share