17/03/2021
ខ្ញុំមានបញ្ហា...តើខ្ញុំគួរចាក់ វ៉ាក់សាំងការពារកូវីដ19 ឬ ទេ?
យើងនឹងលើកយកបញ្ហានិមួយៗ និង លក្ខខណ្ឌពិសេស មកជំរាប៖
ជាបឋមយើងត្រូវថ្លឹងថ្លែង ថា ចាក់វ៉ាក់សាំងកាពារកូវីដ19 អាចមានផលប៉ះពាល់ សុខភាព ឬ អាយុជីវិត ប៉ុន្តែឆ្លងជំងឺកូវីដ19 ក៏អាចឈឺធ្ងន់(0.5%)ឬស្លាប់(2,5%)បានដែរ នឹងចំឡងទៅក្រុមគ្រួសារ សង្គមជាតិ!
1) ខ្ញុំមានជំងឺ អាឡែកហ្ស៊ី (allergy) ចាក់បានទេ?
-អ្នកធ្លាប់មានប្រតិកម្មអាឡែកហ្ស៊ីខ្លាំងរហូតដល់ចូលកន្លែងសង្រ្គោះបន្ទាន់ (Anaphylaxis): មិនអាចចាក់ទេ។
-ចំពោះអ្នកធ្លាប់មានអាឡែកហ្ស៊ីជាមួយម្ហូបអាហារ ថ្នាំលេប សត្វ... ឡើងរមាស់លើស្បែក ត្រូវពិភាក្សាររកការអនុញ្ញាតពីគ្រូពេទ្យ នឹងអាចចាក់បាននៅមន្ទីរពេទ្យ មិនមែនចាក់នៅមណ្ឌលសុខភាពទេ។
2)ស្ត្រីពរពោះ អាចចាក់បាន។ តាម ACOG (American College of Obstetricians and Gynecologists)
3)ស្រ្តីបំប៉ៅដោះកូន អាចចាក់បាន។ តាម ACOG.
4)ចំពោះក្រុមមនុស្សដែលមានប្រព័ន្ធការពារខ្លួនខ្សោយ៖ មានដូចជា អ្នកកំពុងមានជំងឺមហារីក, ទឹកនោមផ្អែមធ្ងន់ជាតិស្ករមិននឹងន៎, ថ្លើមក្រឹន, ថ្លើមខ្សោយ, ខ្សោយតំរ៉ងនោម, រលាកសួតរ៉ាំរ៉ៃ, ខ្សោយសួត, អ្នកកំពុងប្រើថ្នាំក្រុម"ក័រទីកូអ៊ីដ" (corticoid), ប្រើថ្នាំប្រឆាំងមហារីក, អ្នកជំងឺ"ស្វ័យប្រតិកម្ម" (Autoimmune) ដូចជាជំងឺរ៉ុយម៉ាទីស (Rheumatism), ជំងឺលុយពីស (Lupus)...ក្រុមមនុស្សទាំងនេះ យើងមិនទាន់មានទិន្ន័យអាចបញ្ជាក់អំពីប្រសិទ្ធភាព និង សុវត្ថិភាព របស់វ៉ាក់សាំងការពារកូវីដ19នៅឡើយទេ។ យើងក៏មិនអាច ហាមមិនឲ្យចាក់ វ៉ាក់សាំងនោះដែរ។ ទោះបើគាត់បានចាក់វ៉ាក់សាំងការពារគ្រប់ដូសហើយក៏ដោយ ក៏អាចគ្មានប្រសិទ្ធភាពការពារឆ្លងកូវីដ19ដែរ។ ត្រូវប្រយ័ត្នឆ្លងជានិច្ច។
ករណីក្រុមមនុស្សនេះ អ្នកជំងឺ និង គ្រូពេទ្យត្រូវតែ ថ្លឹងថ្លែងស្ថានភាព និង ផលប៉ះពាល់ ហើយ សំរេចចិត្តរួមគ្នា។
5)ចុះកុមារ? មិនទាន់អនុម័តឲ្យចាក់លើកុមារ (អាយុតិចជាង18ឆ្នាំ) នៅឡើយទេ ជាពិសេស វ៉ាក់សាំងបច្ចេកវិទ្យាថ្មី mRNA៖ ហ្វៃហ្សឺ (Pfizer) អាចប្រើពី16ឆ្នាំឡើង រីឯ ម៉ូដឺណា (Moderna) អាចប្រើពី 18ឆ្នាំឡើង។
6)អ្នកធ្លាប់កើតជំងឺកូវិដ19ម្តងហើយ តើអាចចាក់វ៉ាក់សាំងការពារទៀតទេ? ចាក់ទៀត!
7) អ្នកកំពុងតែ មានជំងឺ កូវីដ19 វិជ្ជមាន(+) តើអាចចាក់វ៉ាក់សាំងទេ? អាចចាក់បាន! ដូសទីមួយ (dose #1) ចាក់នៅសប្តាហ៍ទី4ក្រោយ លិទ្ធផលវិជ្ជមានកូវីដ19 ។ ដូសទីពីរ ចាក់នៅពេលដែលអ្នកបានដាក់ឲ្យនៅដាច់ដោយឡែកត្រឹមត្រូវបានយ៉ាងតិច10ថ្ងៃពេញ និង អ្នកជំងឺមិនមានក្តៅខ្លួនទៀតទេ។អរគុណ!
By:Dr.Kim Meng Tang