27/07/2022
មានអ្នកជំងឺជាច្រើនដែលមកពិគ្រោះជំងឺទឹកនោមផ្អែមជាមួយខ្ញុំតែងតែសួរខ្ញុំថា តើការចាក់អាំងស៊ុយលីន ជំងឺខ្ញុំស្ថិតនៅដំណាក់ចុងក្រោយមែនទេ?
ខ្ញុំបានខិតខំពន្យល់គាត់ថា ការយល់បែបនោះវាជាការយល់ច្រឡំទេ ព្រោះថាមនុស្សយើងកើតមកបានប្រើប្រាស់អាំងស៊ុយលីនក្នុងខ្លួនរួចទៅហើយគ្រាន់តែជាអាំងស៊ុយលីនដែលផលិតដោយលំពែងរបស់យើង ។
នៅពេលកើតទឹកនោមផ្អែមគឹ លំពែងយើងបញ្ចេញអាំងស៊ុយលីនមកមិនគ្រប់គ្រាន់ ហើយស្ពឹកស្រពន់មិនអាចនាំយកជាតិស្ករទៅប្រើបាស់បានល្អជាហេតុបណ្តាលអោយជាតិស្ករកើនឡើង(ទឹកនោមផ្អែម)។
ជំងឺទឹកនោមផ្អែមនៅដំណាក់កាលណាមួយនោះឬយើងមានជំងឺផ្សេងៗទៀតរួមផ្សំដែលថ្នាំគ្រាប់ជាច្រើនមុខមិនអាចជំរុញអោយលំពែងយើងបញ្ចេញអ៊ាំងស៊ុយលីនបានគ្រប់គ្រាន់ក្នុងការគ្រប់គ្រងជាតិស្ករបាន ឬមានផលប៉ះពាល់របស់ថ្នាំគ្រាប់ ចាំបាច់ណាស់ត្រូវប្រើប្រាស់អាំងស៊ុយលីនដែលចាក់ពីក្រៅ ទើបគ្រប់គ្រងជាតិស្ករបាន ដែលអាចកាត់បន្ថយផលវិបាកនៃជំងឺបាន។
ការប្រើប្រាស់អ៊ាំងស៊ុយលីនកាន់តែឆាប់ កាន់តែកាត់បន្ថយផលវិបាកនៃជំងឺទឹកនោមផ្អែម និងអាចបន្តគុណភាពនៃជីវិតកាន់ប្រសើរឡើង។
គ្រូពេទ្យជំនាញជំងឺទឹកនោមផ្អែមនឹងជួយលោកអ្នកបាន។សូមអរគុណ