21/12/2022
តម្រងនោម(Kidneys) ជាសរីរាង្គគូរ(ឆ្វេងនិងស្តាំ) ដែលមានរាងដូចទៅនឹងគ្រាប់សណ្តែក ស្ថិតនៅចន្លោះសងខាងនៃឆ្អឹងកង និងស្ថិតនៅក្រោមឆ្អឹងប្រអប់ទ្រូង។
++ ស្វែងយល់អំពីរោគសញ្ញាបញ្ហាតម្រងនោម
>>ទម្លាប់នៃការនោមមានការប្រែប្រួល ដូចជា :
- នោមច្រើន ឬនោមតិចជាងធម្មតា
- នោមមានអារម្មណ៏ថានោមមិនអស់
- នោមឈឺ នោមចេញឈាម
- ពិបាកដកដង្ហើមក៏ជាផ្នែកមួយបញ្ជាក់ថា តម្រងនោមមានបញ្ហាដែរ
- ទឹកនោមបែកជាពពុះ ឬល្អក
- រាងកាយទៅជាហើម ដោយសារតែចាលជាតិទឹកក្នុងខ្លួនខ្លាំង
- អស់កម្លាំងជាប់ និងកង្វះគ្រាប់ឈាម
- ធីងធោង និងពិបាកផ្ចង់អារម្មណ៍
- ចេះតែគ្រុនជាប់ ឬក្តៅខ្លួនស្ទិញៗជាប់
- ឧស្សាហ៍មានការបង្ករោគ និងឡើងកន្ទួលរមាស់
- ចេះតែចង់ក្អួត ឬចង្អោ
👉🏻ទាំងអស់នេះមកពីលោកអ្នកមានបញ្ហាខ្សោយតម្រងនោម
សូមបានរួសរាន់ព្យាបាលជាបន្ទាន់កុំទុកអោយវាក្លាយជាជំងឺរលាកតំរង់នោមរ៉ាំរ៉ៃអីបេីមិនដូច្នេះទេអ្នកពិតមិនអាចសង្គ្រោះបានឡេីយ
++តម្រងនោមមានមុខងារសំខាន់ៗដូចជា៖
– ជាទម្រង់ចំរោះជាតិពុល និង កាកសំណល់ពីក្នុងឈាមហើយបញ្ចេញចោលតាមទឹកនោម
– ធានាលំនឹងសារជាតិទឹក និងអេឡិចត្រូលីតក្នុងសារពាង្គកាយ
– ផលិត អ័រម៉ូន (Rennin, Erythropoietin) អង់ស៊ីម និងជាតិវិតាមីនមួយចំនួន ដែលចូលរួមដល់ការគ្រប់គ្រង សម្ពាធឈាម ផលិតគ្រាប់ឈាមក្រហម និងធានាដល់ការលូតលាស់និងភាពរឹងមាំនៃឆ្អឹង។