មន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុ ត្បូងឃ្មុំ ក្រុងសួង

  • Home
  • Cambodia
  • Suong
  • មន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុ ត្បូងឃ្មុំ ក្រុងសួង

មន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុ ត្បូងឃ្មុំ ក្រុងសួង មន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ

04/05/2024
ដើម្បីចូលរួមអបអរសាទរ ទិវាអនាម័យដៃ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៥​ ឧសភា​ ខាងក្រោមនេះជាការក្រើនរំលឹក​ និងជំរុញការលាងដៃ​ ដេីម...
03/05/2024

ដើម្បីចូលរួមអបអរសាទរ ទិវាអនាម័យដៃ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៥​ ឧសភា​ ខាងក្រោមនេះជាការក្រើនរំលឹក​ និងជំរុញការលាងដៃ​ ដេីម្បីការពារអាយុជីវិតរបស់យេីងទាំងអស់គ្នា។
#ការលាងដៃ​_ត្រូវតែអនុវត្តន៍ឱ្យបានជាទៀងទាត់_នៅក្នុងជីវិតរស់នៅ​_និងការបំពេញការងារ​ ឱ្យក្លាយទៅជាទម្លាប់ល្អរបស់បុគ្គលគ្រប់រូប​ ជាពិសេស ៖ អ្នកជំងឺ​ ក្រុមគ្រួសារអ្នកជំងឺ​ និងក្រុមអ្នកផ្តល់សេវាសុខាភិបាលទាំងអស់​ រួមទាំងអ្នកអនាម័យ​ បុគ្គលិក​ និងក្រុមគ្រូពេទ្យទាំងអស់នៅតាមមូលដ្ឋានសុខាភិបាលសាធារណ:។ សូមបងប្អូនទាំងអស់​ បន្តអនុវត្តន៍ការលាងដៃ​ ឱ្យបាន​ពី​ ៤០វិនាទីឡេីងទៅ​ ជាមួយសាប៊ូ​ និងទឹកស្អាត​ ឫអាល់កុល​ ឫអាល់កុលជែល​ ដែលយេីងធ្លាប់បានអនុវត្តន៍អំឡុងពេលរាតត្បាតកូវីដ-១៩​ ឱ្យបានជាប្រចាំថ្ងៃ។ ការលាងដៃ​ គឺកាត់បន្ថយការចម្លងរោគ​លេីសពី​ ៥០%​ ដែលចូលរួមចំណែករក្សាសុខភាពបានល្អ​ រួមចំណែកក្នុងការសង្គ្រោះអាយុជីវិតមនុស្ស។ នេះជាការអំពាវនាវរបស់ឯកឧត្តមសាស្ត្រាចារ្យ​ ឈាង​ រ៉ា​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ នាឱកាសប្រារព្ធខួបលេីកទី១៤​ ទិវាអនាម័យដៃពិភពលោក​ ៥​ ឧសភា​ ២០២៤ ក្រោមប្រធានបទ​ “ #អនាម័យដៃ​_សង្គ្រោះជីវិត ”​ នៅទីស្តីការក្រសួងសុខាភិបាល​។ សូមបុគ្គលិកសុខាភិបាលទាំងអស់​ និងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស​ នាំគ្នាជួយផ្សព្វផ្សាយ​ និងអនុវត្តន៍ការលាងដៃឱ្យបានល្អ​ និងក្លាយជាទម្លាប់ក្នុងការរស់​នៅប្រចាំថ្ងៃ ដើម្បីរួមចំណែកក្នុងការធ្វេីឱ្យប្រសេីរឡេីងនូវសុខភាពរបស់យេីងទាំងអស់គ្នា ៕៚

ម៉ោង១៦និង៣០នាទីថ្ងៃព្រហស្បតិ៍ ៩ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ មន្ទីរពេទ្យបង...
02/05/2024

ម៉ោង១៦និង៣០នាទីថ្ងៃព្រហស្បតិ៍ ៩ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ មន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ ក្រុមគ្រូពេទ្យផ្នែកសម្ភពបានជួយសង្គ្រោះស្ត្រី ៣៦ឆ្នាំម្នាក់ អញ្ជើញមកពីភូមិ សង្គមថ្មី ឃុំ ស្រឡប់ ស្រុកត្បូងឃ្មុំ ដែលគ្រប់ខែ និងឈឺពោះសម្រាល ដោយបានប្រសូតបានទារកចំនួន០២នាក់ ( កូនភ្លោះ ) ដែលទារកភេទស្រី ទំងន់ ២៤០០ក្រាម និងទារកភេទប្រុសទំងន់ ១៧០០ក្រាម ប្រកបដោយសុខសុវត្ថិភាព ហើយក្រុមការងារ កំពុងការតាមដានសុខភាព ទាំងម្ដាយនិងកូនបន្ត ៕

ម៉ោង០៩និង៣០នាទីថ្ងៃព្រហស្បតិ៍ ៩ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ មន្ទីរពេទ្យបង...
02/05/2024

ម៉ោង០៩និង៣០នាទីថ្ងៃព្រហស្បតិ៍ ៩ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ មន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ បានបើកកិច្ចប្រជុំពិសេសក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីសុខាភិបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត ហុក ណាក់ អនុប្រធានមន្ទីរពេទ្យ លោក លោកស្រី វេជ្ជបណ្ឌិត គ្រូពេទ្យ ព្រមទាំងបុគ្គលិកមន្ត្រីរាជកា ទាំងអស់ផងដែរ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានបានធ្វើការណែនាំ និងបន្តជម្រុញគ្រប់សកម្មភាពទាំងឡាយអោយបានដំណើរការរិតតែប្រសើឡើង ក្នុងបម្រើសេវាជូនដល់ប្រជាពលរដ្ឋដោយមន្ទីរពេទ្យត្រូវមាន ៖
១-ការរៀបចំ ឧបករណ៏ បានត្រឹមត្រូវ និងគ្រប់គ្រាន់ សម្រាប់គ្រប់គ្រងបច្ចេកទេសព្យាបាល
២-ការរៀបចំក្រុមបដិសណ្ឋាកិច្ច សម្រាប់ជាជំនួយដល់អតិថិជន ដែលមិនស្គាល់ទីតាំង ដែលពួកគាត់ត្រូវទៅ
៣-រៀបចំដាក់ដំណើរការផ្សព្វផ្សាយសារអប់រំសុខភាព ដោយមានបំពាក់ឧបករណ៏សម្រាប់អប់រំ ដូចជា ឧបករណ៏បំពងសម្លេង ទូរទស្ស ឬ ផ្ទាំងអប់រំផ្សេងៗទៀត

ក្នុងឱកាសនោះដែរឯកឧត្តមប្រធាន ក៏បានពាំនាំនូវសារផ្ដាំផ្ញើពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ១០ចំណុចធ្វើអោយស្ថាប័ណ្ណមានគុណភាព ប្រសិទ្ធិភាពការងារ ផ្ញើដល់បុគ្គលិកមន្ត្រីរាជការសុខាភិបាល ដែលត្រូវអនុវត្តន៏គឺ ៖
១-ក្រមសីលធ៌មវិជ្ជាជីវៈ
២-ពង្រឹងអោយបាននូវ វត្តមានប្រចាំការ
៣-ការខិតខំផ្គត់ផ្គង់ឱសថ តាមតម្រូវការសមស្របសម្រាប់ប្រើប្រាស់
៤-អនាម័យពិសេសលើឯកសណ្ឋានពេទ្យ អោយបានល្អប្រសើសក្តិសមជាមន្ត្រីសុខាភិបាល
៥-ការផ្ដល់សេវាយឺតយ៉ាវ ជូនដល់អតិថិជនទាំងអស់ត្រូវបានពង្រឹង និងធ្វើយ៉ាងណាអោយបានរហ័ស
៦-ភាពយឺតយ៉ាវក្នុងការបំពេញការងារ ( ស្ពឹកស្រពន់ ) មន្ត្រីសុខាភិបាលទាំងអស់ត្រូវតែគោរពនូវគោលការណ៏ សហលក្ខ័ន្តិកៈមន្ត្រីរាជកា អោយបានល្អប្រសើ
៧-ត្រូវមានឆន្ទៈធ្វើការងារ ដោយបុគ្គលិកគ្រប់រូបដែលបានក្លាយជា មន្ត្រីរាជកាម្នាក់ៗត្រូវតែមាន ឆន្ទៈក្នុងការងារ ដើម្បីបម្រើប្រទេសជាតិ
៨-គ្រូពេទ្យ និងគិលាន យិកា ទាំងអស់ ចាំបាច់ត្រូវតែមានពិន្ទុ ប្រលងប្រណាំង នៅតាមស្ថាប័ណ្ណដែលខ្លួនកំពុងបំពេញភារកិច្ច
៩-ចៀសវាងអោយបានដាច់ខាត ការអូសទាញអតិថិជនចេញពីមន្ទីរពេទ្យ ទៅសេវាឯកជន ដល់ពេលមានបញ្ហា ឬគ្រោះថ្នាក់ បញ្ជូនអោយត្រឡប់ចូលមកវិញ
១០-ត្រូវអនុវត្តទឹសស្លោក ទុក្ខរបស់អ្នកជំងឺ ជាទុក្ខរបស់គ្រូពេទ្យ ត្រូវផ្សព្វផ្សាយអោយបានទូលំទូលាយ ដល់អតិថិជន
ចុងក្រោយឯកឧត្តមប្រធាន បានថ្លែងអំណរគុណ ដល់លោក លោកស្រី ដែលជាមន្ត្រីសុខាភិបាលក្រោមបង្គាប់ ដែលបានចូលរួមស្ដាប់ដោយយកចិត្តទុកដាក់នូវការណែនាំនៅក្នុងពេលនោះ ។
អង្គប្រជុំបានបញ្ចប់នៅម៉ោង ១១ និង ៤៥នាទី ថ្ងៃ ខែ ឆ្នាំ ដដែល ប្រកបទៅដោយ កិត្តិយស សេចក្ដីថ្លៃថ្នូ និងក្ដីសោមនស្សរីករាយបំផុត

01/05/2024
29/04/2024
សេចក្តីណែនាំក្រើនរំលឹក ស្តីពីការរក្សាសុខភាព និងសុវត្ថិភាព ក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំង
28/04/2024

សេចក្តីណែនាំក្រើនរំលឹក ស្តីពីការរក្សាសុខភាព និងសុវត្ថិភាព ក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំង

28/04/2024

ចំប៉ីព្រែកជីកហ្វូណនតេជោ

ញត្តិគាំទ្ររបស់រដ្ឋបាលខេត្តត្បូងឃ្មុំ លើការអនុវត្តគម្រោងព្រែកជីកហ៊្វូណនតេជោ
28/04/2024

ញត្តិគាំទ្ររបស់រដ្ឋបាលខេត្តត្បូងឃ្មុំ លើការអនុវត្តគម្រោងព្រែកជីកហ៊្វូណនតេជោ

ថ្ងៃសុក្រ ៣ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤មន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្ម...
26/04/2024

ថ្ងៃសុក្រ ៣ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤
មន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំបានចូលរួមនិងទទួលយកនូវ
សម្ភារបរិក្ខាពេទ្យ ដែលរៀបចំដោយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ ដោយបានប្រគល់ ៖
រថយន្តដឹកវ៉ាក់សាំងចំនួន១គ្រឿងដល់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិតំបែរ និងប្រគល់ម៉ាសុីនអេកូ ចំនួន០៥គ្រឿងដល់
#មន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ១គ្រឿង០១គ្រឿង.
#មន្ទីរពេទ្យបង្អែកតំបែរ០១គ្រឿង.
#មន្ទីរពេទ្យបង្អែកអូរាំងឪ០១គ្រឿង,
#មន្ទីរពេទ្យបង្អែកពញាក្រែក០១គ្រឿង,
#និងមន្ទីរពេទ្យបង្អែកមេមត់០១គ្រឿង ៕

Address

Suong

Telephone

+85511862039

Website

Alerts

Be the first to know and let us send you an email when មន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុ ត្បូងឃ្មុំ ក្រុងសួង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to មន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុ ត្បូងឃ្មុំ ក្រុងសួង:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram