មជ្ឈមណ្ឌលផ្តល់ឈាម ខេត្តតាកែវ - Takeo Provincial Blood Transfusion Center

  • Home
  • Cambodia
  • Takeo
  • មជ្ឈមណ្ឌលផ្តល់ឈាម ខេត្តតាកែវ - Takeo Provincial Blood Transfusion Center

មជ្ឈមណ្ឌលផ្តល់ឈាម ខេត្តតាកែវ - Takeo Provincial Blood Transfusion Center Save Life! Donate Blood!

23/12/2025
ចូលរួមបរិច្ចាគឈាមទាំងអស់គ្នា ដើម្បីវីរកងទ័ពជួរមុខ ===============================ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៥មន្ទីរពេទ្យបង...
15/12/2025

ចូលរួមបរិច្ចាគឈាមទាំងអស់គ្នា ដើម្បីវីរកងទ័ពជួរមុខ
===============================
ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៥
មន្ទីរពេទ្យបង្អែកខេត្តតាកែវមានសេចក្ដីសោមនស្សឥតឧបមា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ប្អូនៗសិស្ស-និសិត្ស និងបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ដែលបានស្ម័គ្រចិត្តបរិច្ចាគឈាមជូនមន្ទីរពេទ្យ ដើម្បីត្រៀមបម្រុងទុកសម្រាប់វីរកងទ័ពជួរមុខ ឬប្រជាពលរដ្ឋ ក្នុងករណីដែលទទួលរងរបួសត្រូវការឈាមបន្ទាន់ ឬគ្រោះថ្នាក់ដោយសារសង្គ្រាមឈ្លានពានទឹកដីនៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ។ ការលះបង់ដ៏បរិសុទ្ធនេះបានបង្ហាញនូវទឹកចិត្តដ៏ស្មោះត្រង់ និងស្នេហាជាតិដ៏ជ្រាលជ្រៅ ដែលគួរឱ្យគោរព និងគួរជាទីមោទន:សម្រាប់ប្រទេសជាតិ។ តាំងនាមយើងខ្ញុំជាថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្តតាកែវ សូមសម្ដែងនូវការកោតសរសើរ និងគួរឱ្យស្ញប់ស្ញែងចំពោះបុព្វហេតុមនុស្សធម៌និងទឹកចិត្តស្នេហាជាតិមាតុភូមិរបស់បងប្អូនគ្រប់គ្នា។ សូមឱ្យសកម្មភាពដ៏ល្អប្រពៃនេះនៅតែបន្ត និងកាន់តែផុសផុលថែមទៀតដើម្បីបង្កើនស្មារតីមនុស្សធម៌ក្នុងការជួយសង្គ្រោះជីវិតមនុស្យ ក៏ដូចជាបងប្អូនវីរកងទ័ពយើង។ 🙏🫡

សូមជូនដំណឹងដល់សាធារណៈជន ចូលរួមដោយស្ម័គ្រចិត្ត «បរិច្ចាគឈាម» ដើម្បីត្រៀមទុកសម្រាប់យកទៅជួយដល់ វីរៈកងទ័ពជួរមុខ និងពលរដ្ឋដែល...
13/12/2025

សូមជូនដំណឹងដល់សាធារណៈជន ចូលរួមដោយស្ម័គ្រចិត្ត «បរិច្ចាគឈាម» ដើម្បីត្រៀមទុកសម្រាប់យកទៅជួយដល់ វីរៈកងទ័ពជួរមុខ និងពលរដ្ឋដែលរងគ្រោះ ដោយសារការឈ្លានពានរបស់ថៃ ។
👉 ទីតាំងអគារមជ្ឈមណ្ឌលឈាមខេត្តតាកែវ ខាងក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តតាកែវ ចាប់ពីថ្ងៃនេះតទៅ ៕

12/12/2025
ការបរិច្ចាកឈាម មិនចាំបាច់តែផ្តល់ជូនបងប្អូន សាច់ញាតិខ្លួនឯងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនោះទេ តែផ្ទុយទៅវិញអោយតែបងប្អូនម...
09/12/2025

ការបរិច្ចាកឈាម មិនចាំបាច់តែផ្តល់ជូនបងប្អូន សាច់ញាតិខ្លួនឯងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនោះទេ តែផ្ទុយទៅវិញអោយតែបងប្អូនមាន សុខភាពល្អ ញាុំបានគ្រប់គ្រាន់ គេងបានគ្រប់គ្រាន់នោះមានន័យថាយើងអាចផ្តល់ជូនគ្រប់ជាតិសាសន៍ គ្រប់គ្នាដែលត្រូវការឈាមបងប្អូនជាចាំបាច់ គ្រប់ពេលវេលា គ្រប់ទីកន្លែង❤️

សូមចូលរួមបរិច្ចាកឈាមដោយស្ម័ក្រចិត្តអោយបានគ្រប់ៗគ្នាចាំពីពេលនេះតទៅ កុំរង់ចាំស្អែក អាយុជីវិតអ្នកជំងឺដែលត្រូវការឈាមគឺពឹងផ្អែកលើបងប្អូនទាំងអស់គ្នា។


🩸

31/07/2025
សូមអរគុណបងប្អូនចំពោះទឹកចិត្តមនុស្សធម៌និងគាំទ្រដល់វីរៈកងទ័ពជួរមុខយេីង🙏 🇰🇭
27/07/2025

សូមអរគុណបងប្អូនចំពោះទឹកចិត្តមនុស្សធម៌និងគាំទ្រដល់វីរៈកងទ័ពជួរមុខយេីង🙏 🇰🇭

27/07/2025

សូមជម្រាបដល់សាធារណៈជនទាំងអស់គ្នាដែលស្មគ្រ័ចិត្តបរិច្ចាគឈាមយើងបានប្តូទីតាំងថ្ងៃស្អែករៀបចំនៅអគារច្រកចេញចូលតែ១ សាលាខេត្តវិញ

Address

ក្នុងបរិវេនមន្ទីរពេទ្យខេត្តតាកែវ
Takeo

Telephone

+85512765101

Website

Alerts

Be the first to know and let us send you an email when មជ្ឈមណ្ឌលផ្តល់ឈាម ខេត្តតាកែវ - Takeo Provincial Blood Transfusion Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to មជ្ឈមណ្ឌលផ្តល់ឈាម ខេត្តតាកែវ - Takeo Provincial Blood Transfusion Center:

Share

Category