ឱសថស្ថានឫទ្ធីហ្វាម៉ា - RithyPharma Pharmacy

ឱសថស្ថានឫទ្ធីហ្វាម៉ា - RithyPharma Pharmacy RithyPharma Pharmacy is located in the north of O Reang Ov Market - No. 4 Kert Village, Ompil Tapork Commune, O Reang Ov District, Thboung Khmum Province

28/09/2023

ក្អកស្ងួតធ្វើអោយពិបាកក្នុងខ្លួន​
សូមស្វែងរកឱសថបំបាត់ក្អកស្ងួត គឺវូដស៍ក្រហម។
វូដស៍ ជម្រើសដ៏ល្អសម្រាប់អ្នក
មានលក់គ្រប់ឱសថស្ថានដែលនៅក្បែរលោកអ្នក។
មនុស្សពេញវ័យពិសារ​ 10ml 3ដងក្នុងមួយថ្ងៃ។

16/08/2023
ស្ត្រីមានផ្ទៃពោះ និងថ្ងៃគ្រប់ខែ (ថ្ងៃសម្រាលកូន)!១) ថ្ងៃឈឺពោះសម្រាលកូន ជាថ្ងៃដែលឈឺពោះមានចង្វាក់ឈឺបាត់ឈឺបាត់ (ក្នុងនោះមានរ...
02/12/2022

ស្ត្រីមានផ្ទៃពោះ និងថ្ងៃគ្រប់ខែ (ថ្ងៃសម្រាលកូន)!

១) ថ្ងៃឈឺពោះសម្រាលកូន ជាថ្ងៃដែលឈឺពោះមានចង្វាក់ឈឺបាត់ឈឺបាត់ (ក្នុងនោះមានរំអិលលាយឈាមផងដែរ) ឈឺរហូតដល់កូនកើតចេញពីផ្ទៃម្តាយ។
- សម្រាលកូនគ្រប់ខែៈ គឺសម្រាលកូនក្នុងចន្លោះពេលដែលកូនមានអាយុ៣៧សប្តាហ៍ពេញ នៃការបាត់រដូវ និង ៤១សប្តាហ៍៣ថ្ងៃ។
- សម្រាលកូនមិនគ្រប់ខែ៖
- ក្រោម ៦ខែ = រលូត
- ពី ៦ខែទៅ ៨ខែកន្លះ = សម្រាលមុនខែ
- កូនលើសខែ = គឺពី៤១ សប្តាហ៍នៃការបាត់រដូវឡើងទៅ

២) ថ្ងៃទី១ នៃរដូវចុងក្រោយៈ គឺជា
- ថ្ងៃទី១ ដែលឈាមរដូវធ្លាក់ (មិនមែនជាថ្ងៃដែលអស់ឈាមរដូវទេ)
- គឺជាខែចុងក្រោយគេ ដែលរដូវមក (មិនមែនខែ ដែលអត់មកទេ)

៣) រដូវទៀងទាត់ៈ គឺរដូវដែលមក ២៨ថ្ងៃម្តង
ឧទាហរណ៍ៈ
- ខែមុន រដូវមកថ្ងៃទី ៣០
- ខែមន្ទាប់ត្រូវមកថ្ងៃទី ២៨
- ខែបន្ទាប់ទៀតត្រូវមកថ្ងៃទី ២៦

៤) សប្តាហ៍នៃការបាត់រដូវ
យើងគិតអាយុកូនក្នុងផ្ទៃជាសប្តាហ៍ ដោយរាប់ពីថ្ងៃទី១ នៃរដូវដែលមកខែចុងក្រោយគេ។

៥) ថ្ងៃបង្ករកំណើតកូនៈ គឺ ១៤ថ្ងៃបន្ទាប់ពីថ្ងៃទី១ នៃរដូវដែលមកខែចុងក្រោយគេ

៦) ការកំណត់ថ្ងៃសម្រាលកូនៈ តាមរដូវដែលទៀងទាត់ក្តី (២៨ថ្ងៃ)
តាមអេកូបីខែដំបូងក្តី គឺយើងកំណត់យក ៤០សប្តាហ៍នៃការបាត់រដូវជាថ្ងៃសម្រាល។ តែកូនអាចសម្រាលមុន១០ថ្ងៃ ឬក្រោយ១០ថ្ងៃ។

៧) ការកំណត់ថ្ងៃសម្រាលកូន តាមអេកូបីខែដំបូងក្តី និងតាមរដូវដែលទៀងទាត់ក្តី គឺពុំមានខុសគ្នាឡើយ។ ខុសគ្នាយ៉ាងច្រើន ៣ ទៅ ៤ថ្ងៃប៉ុណ្ណោះ។ ដូច្នេះបើប្អូនមិនចាំរដូវ ប្អូនត្រូវយកថ្ងៃសម្រាលកូនតាមអេកូបីខែដំបូង។

៨) បើដល់ថ្ងៃសម្រាលហើយ គឺ៤០សប្តាហ៍ ពុំទាន់ឈឺពោះសម្រាល ប្អូនត្រូវមើលអេកូម្តងទៀត បើទឹកភ្លោះនៅគ្រប់គ្រាន់ សុខភាពកូននៅល្អ ប្អូនអាចទុកតាមដានបាន ១០ថ្ងៃទៀត ដោយប្អូនត្រូវមកតាមដានផ្ទៃពោះរាល់ ២ ឬ៣ថ្ងៃម្តង រហូតដល់ថ្ងៃឈឺពោះសម្រាលកូន។

៩) បើ ១០ថ្ងៃហ្នឹង មិនទាន់ឈឺពោះសម្រាលទៀត ប្អូនចាំបាច់ត្រូវសម្រាកពេទ្យ ដើម្បីដាក់ថ្នាំឲ្យឈឺពោះសម្រាល ទៅតាមបច្ចេកទេសវេជ្ជបណ្ឌិតផ្នែកសម្ភព។

១០) យើងអាចទុកកូនទៅក្នុងផ្ទៃបានត្រឹមតែ ៤១សប្តាហ៍ ៣ថ្ងៃប៉ុណ្ណោះ។ លើសពីថ្ងៃនេះទារកនៅក្នុងផ្ទៃនឹងទ្រោមបន្តិចម្តងៗរហូតស្លាប់នៅក្នុងពោះ។

សូមបងប្អូនអញ្ជើញមកពិនិត្យ និងតាមដានផ្ទៃពោះឲ្យបានទៀងទាត់ជាមួយវេជ្ជបណ្ឌិតជំនាញផ្នែកសម្ភពនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីឲ្យការសម្រាលកូនប្រកបទៅដោយសុវត្ថិភាព។

#មន្ទីរពេទ្យកាល់ម៉ែត

ថែទាំខ្លួនឯងជាមួយ pH Care ថ្មី! ទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីបច្ចេកវិទ្យា Odor ProTech ជួយការពារក្លិននិងផ្តល់អារម្មណ៍...
02/12/2022

ថែទាំខ្លួនឯងជាមួយ pH Care ថ្មី! ទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីបច្ចេកវិទ្យា Odor ProTech ជួយការពារក្លិននិងផ្តល់អារម្មណ៍ស្រស់ស្រាយនៅតំបន់ពិសេស!
កុំភ្លេចសាកល្បងផលិតថ្មីទាំងអស់គ្នា!


Take care of yourself with the NEW pH Care! It now comes with the benefits of Odor ProTech, an enhanced technology that helps neutralize odor and keeps you feeling fresh down there!​ Stay fresh and odor-free with pH Care!
Don't forget to try out these new products!

16/06/2022

Address

Oreang Ov District
Tboung Khmum

Telephone

+855967211894

Website

Alerts

Be the first to know and let us send you an email when ឱសថស្ថានឫទ្ធីហ្វាម៉ា - RithyPharma Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ឱសថស្ថានឫទ្ធីហ្វាម៉ា - RithyPharma Pharmacy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram