BioTest laboratory knowledge center

BioTest laboratory knowledge center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from BioTest laboratory knowledge center, Medical Lab, Toul Kork.

03/07/2023
ភាពមិនប្រក្រតីនៃក្រពេញភេទ•ការវាស់វែងកម្រិត Testosterone ជាមួយនឹង FSH និងកម្រិត LH ជួយក្នុងការវាយតម្លៃនៃភាពមិនប្រក្រតីនៃក...
31/05/2023

ភាពមិនប្រក្រតីនៃក្រពេញភេទ

•ការវាស់វែងកម្រិត Testosterone ជាមួយនឹង FSH និងកម្រិត LH ជួយក្នុងការវាយតម្លៃនៃភាពមិនប្រក្រតីនៃក្រពេញភេទ(gonadal dysfunction) ទាំងបុរស និងស្ត្រី ដុំសាច់ក្នុងក្រពេញអូវែ Hirsutism និង វាយតម្លៃលក្ខខណ្ឌមិនអាចមានកូន និងភាពអារ។

•Free Testosterone គឺជាទម្រង់សកម្ម ដែលវាមានកំរិតទាបនៅពេលដែល SHBG កើនឡើង។ ការធ្វើតេស្តទាំង SHBG និង Testosterone (Free & Total)ចាំបាច់ដើម្បីបញ្ជាក់ពីកង្វះ androgen ។
លទ្ធផលមិនប្រក្រតីនៃ Free Testosterone អាចមានន័យដូចខាងក្រោម៖
🔘 ការកើនឡើង
១.ចំពោះបុរស
▪️Adrenal tumor
▪️Androgen secreting tumor Celiac sprue
▪️Cushing’s syndrome Hyperthyroidism Precocious puberty ▪️Reifenstein’s syndrome
២. ចំពោះស្ត្រី
▪️Adrenal tumor
▪️Cushing’s syndrome
▪️Molar pregnancy
▪️Obesity
▪️Polycystic ovarian disease Supplements (containing androgens) Virilizing ovarian tumors
🔘 ការថយចុះ
▪️AIDS
▪️Bilateral cryptorchidism Chronic renal failure
▪️Cirrhosis
▪️Congenital adrenal hyperplasia Delayed puberty
▪️Down syndrome
▪️Klinefelter’s syndrome Myotonic dystrophy
▪️Primary hypogonadism Secondary hypogonadism ។

សម្រាប់ការត្រួតពិនិត្យសុខភាពទូទៅ សូមបងប្អូនមានសុខភាពល្អ​ 🙏🏻
14/03/2023

សម្រាប់ការត្រួតពិនិត្យសុខភាពទូទៅ
សូមបងប្អូនមានសុខភាពល្អ​ 🙏🏻

👩🏼‍⚕️វិធីសាស្រ្តខ្លីៗក្នុងការថែរក្សាសុខភាពប្រចាំថ្ងៃ👨‍⚕️ស្វែងយល់ទាំងអស់គ្នា 💡
03/03/2023

👩🏼‍⚕️វិធីសាស្រ្តខ្លីៗក្នុងការថែរក្សាសុខភាពប្រចាំថ្ងៃ👨‍⚕️

ស្វែងយល់ទាំងអស់គ្នា 💡

Le cholestérol គឺជាតិខ្លាញ់​ក្នុងឈាម ដែល​មាន​៧០​ភាគរយ​បង្ក​បង្កើត​ដោយ​ថ្លើម​ខ្លួន​ឯង, និង​៣០​ភាគរយ​បង្ក​បង្កើត​តាម​ចំណី ...
28/12/2022

Le cholestérol គឺជាតិខ្លាញ់​ក្នុងឈាម ដែល​មាន​៧០​ភាគរយ​បង្ក​បង្កើត​ដោយ​ថ្លើម​ខ្លួន​ឯង, និង​៣០​ភាគរយ​បង្ក​បង្កើត​តាម​ចំណី អាហារ​ដែល​យើងបរិភោគ ។
Le cholestérol មានពីរ​ប្រភេទ ៖
- Le bon cholestérol (HDL) ខ្លាញ់ល្អ : 2-2.5g/L
- Le mauvais cholestérol (LDL) ខ្លាញ់​​អាក្រក់ : 2-2.5g/L

តើកូលេស្តេរ៉ុល LDL និង HDL ជាអ្វី?
កូលេស្តេរ៉ុលធ្វើដំណើរតាមឈាមទៅលើប្រូតេអ៊ីនដែលហៅថា "lipoproteins" ។ សារធាតុ lipoproteins ពីរប្រភេទផ្ទុកកូលេស្តេរ៉ុលក្នុងរាងកាយ៖

កូលេស្តេរ៉ុល LDL (Low-density lipoprotein) ដែលជួនកាលគេហៅថា ខ្លាញ់ អាក្រក់ បង្កើតបានជាកូលេស្តេរ៉ុលភាគច្រើនក្នុងរាងកាយរបស់អ្នក។ កម្រិតខ្ពស់នៃកូលេស្តេរ៉ុល LDL បង្កើនហានិភ័យនៃជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។
កូលេស្តេរ៉ុល HDL (lipoprotein ដង់ស៊ីតេខ្ពស់) ដែលជួនកាលហៅថា ខ្លាញ់ ល្អ ស្រូបយកកូលេស្តេរ៉ុលក្នុងឈាម ហើយបញ្ជូនវាត្រឡប់ទៅថ្លើមវិញ។ បន្ទាប់មក ថ្លើមនឹងបញ្ចេញវាចេញពីរាងកាយ។ កម្រិតខ្ពស់នៃកូលេស្តេរ៉ុល HDL អាចបន្ថយហានិភ័យនៃជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។

16/06/2022
ការប្រែប្រួលនៅបរិមាណ សារជាតិមួយចំនួននៅក្នុងសារពាង្គកាយ ដែលអ្នកអាចយល់ដឹងបាន 👩‍🔬🧑‍🔬
03/03/2022

ការប្រែប្រួលនៅបរិមាណ សារជាតិមួយចំនួននៅក្នុងសារពាង្គកាយ ដែលអ្នកអាចយល់ដឹងបាន 👩‍🔬🧑‍🔬

Gamma-glutamyl transferase (GGT) ជាអង់ស៊ីមដែលប្រទះឃើញ ច្រើននៅក្នុងកោសិការថ្លើម។ជាទូទៅតេស្តនេះត្រូវបានស្នើរសុំ ជាមួយតេស្ត...
19/09/2021

Gamma-glutamyl transferase (GGT) ជាអង់ស៊ីមដែលប្រទះឃើញ ច្រើននៅក្នុងកោសិការថ្លើម។ជាទូទៅតេស្តនេះត្រូវបានស្នើរសុំ ជាមួយតេស្តដ៏ទៃទៀត (AST, ALT, Billirubin, ALB)​ដើម្បីវាយតំលៃ កំរិតនៃការរលាកថ្លើម និងការរលាកបំពង់ទឹកប្រម៉ាត់ ហើយតេស្ត នេះមានប្រយោជន៏ខ្លាំងពេលប្រើជាមួយតេស្ត (alkaline phosphatase) ALP ដើម្បីញែកការរលាកឆ្អឹង និងការរលាកថ្លើម។ ប៉ុន្តែទោះជាយ៉ាងណាតេស្តនេះមិនជាក់លាក់ទេព្រោះវាអាចកើន ឡើងចំពោះការរលាកថ្លើមច្រើនប្រភេទ និងមានកត្តាមួយចំនួន ទៀតដូចជា ការផឹកស្រា ការជក់បារី ជំងឺលើសឈាម និង ការប្រើថ្នាំផ្សេងៗជាដើម។

តើ តេស្ត GGT ជាអ្វី?

Gamma-glutamyl transferase (GGT) test

សម្រាប់អ្នកដែលមិនទាន់ចេះមើលលទ្ធផលឈាមដែលចេញពីមន្ទីរពិសោធន៌

《ស្វែងយល់អំពីការធ្វើតេស្ត GGT ។ What to know about the GGT test》

《តើវាមានន័យយ៉ាងដូចម្តេចនៅពេល កម្រិត GGT ឡើងខ្ពស់? What does it mean when GGT is high?》

ការកើនឡើងកម្រិត GGT អាចបណ្តាលមកពីជំងឺថ្លើមដូចជាជំងឺរលាកថ្លើមឬជំងឺក្រិនថ្លើមប៉ុន្តែវាក៏អាចបណ្តាលមកពីស្ថានភាពផ្សេងទៀតដែរដូចជាជំងឺខ្សោយបេះដូងទឹកនោមផ្អែមឬជំងឺរលាកលំពែងផងដែរ។

បើលទ្ធផលតេស្ត GGT ទាបឬធម្មតាបង្ហាញថាអ្នកជំងឺមិនមានជំងឺថ្លើមឬមិនទទួលទានស្រាទេ។
កម្រិតខ្ពស់នៃ GGT នៅក្នុងឈាមអាចបង្ហាញពីការខូចខាតថ្លើមឬបំពង់ទឹកប្រមាត់។

កម្រិតធម្មតាបង្ហាញថាមិនមានការខូចខាតថ្លើមទេ។ កម្រិតខ្ពស់នៃ GGT នៅក្នុងឈាមអាចបង្ហាញថាអង់ស៊ីមកំពុងលេចចេញពីកោសិកាថ្លើមនិងចូលទៅក្នុងឈាមដែលបង្ហាញថាមានការខូចខាតដល់ថ្លើមឬបំពង់ទឹកប្រមាត់។
ធម្មតាសម្រាប់កម្រិត GGT ចំពោះមនុស្សពេញវ័យនិងកុមារគឺចន្លោះពី ០ ទៅ ៣០ ក្នុងមួយយូនីតក្នុងមួយលីត្រ (អាយយូ / អិល) ។

ទារកទើបនឹងកើតនឹងមានកំរិតខ្ពស់គួរឱ្យកត់សម្គាល់បន្ទាប់ពីកើត។
អ្នកដែលធ្វើតេស្ត GGT ធម្មតាប្រហែលជាមិនមានជំងឺថ្លើមទេ។

តើស្ត្រេសអាចបង្កើនកម្រិត GGT បានទេ?
Can stress increase GGT levels?
ការកើនឡើងកម្រិតសេរ៉ូម GGT គឺជាសញ្ញាណសំគាល់នៃភាពតានតឹងអុកស៊ីតកម្មដែលបណ្តាលមកពីកត្តារួមមានអាល់កុល, ពុលលោហធាតុធ្ងន់, ជំងឺសរសៃឈាមបេះដូងនិងទឹកនោមផ្អែម។

កម្រិត GGT ខ្ពស់ហាក់ដូចជាបង្កើនហានិភ័យនៃការវិវត្តនៃការចុះខ្សោយមាត់ស្បូនកម្រិតខ្ពស់នៃជំងឺមហារីក។

《តើថ្នាំអ្វីខ្លះដែលអាចបណ្តាលឱ្យកើនឡើង GGT? What medications can cause elevated GGT?》

《កម្រិត GGT អាចកើនឡើងដោយសារតែការប្រើថ្នាំដូចជា》
1. carbamazepine 2. cimetidine
3. furosemide
4. heparin, 5. isotretinoin
6. methotrexate
7. លេបថ្នាំពន្យាកំណើត
oral contraceptives
8. phenobarbital.
9. phenytoin
10. valproic acid.
ការជក់បារីអាចបណ្តាលឱ្យកើនឡើងកម្រិត GGT ។ តើ GGT ធ្វើអ្វីនៅក្នុងខ្លួន? តើកាហ្វេកាត់បន្ថយកម្រិត GGT ដែរឬទេ? ឥទ្ធិពលកាហ្វេលើតេស្តថ្លើម។
ការទទួលទានជាតិអាល់កុល (អេតាណុល) និងការជក់បារីអាចជួយបង្កើនកម្រិត(GGT) ទេ។ កាហ្វេហាក់ដូចជាកាត់បន្ថយកម្រិត GGT ។ តែបៃតងមិនមានឥទ្ធិពលលើកម្រិត GGT ទេ។
《តើអ្វីដែលត្រូវបានចាត់ទុកថស ធ្វើះយ GGT ខ្ពស់បំផុត?
What is considered extremely high GGT?》

តើថ្នាំអ្វីខ្លះដែលអាចបង្កើនកម្រិត GGT?

ថ្នាំទាំងនោះរូមមាន ៖
1. aspirin
2. acetaminophen (Tylenol and others)
3. ibuprofen
(Advil, Motrin),
4. aproxen (Naprosyn, Naprelan, Anaprox, Aleve).
5. diclofenac (Voltaren, Cataflam, Voltaren-XR).
6. phenylbutazone (Butazolidine)

《តើ gamma GT
ឡើងមានន័យយ៉ាងដូចម្តេចទៅក្នុងការធ្វើតេស្តឈាម?
What does high gamma GT mean in a blood test?》

តេស្ត gamma - glutamyl transpeptidase (GGT) វាស់បរិមាណអង់ហ្ស៊ីម GGT ក្នុងឈាមរបស់អ្នក។
កម្រិត GGTក្នុងឈាម ច្រើនតែខ្ពស់នៅពេលថ្លើមខូច។

ការធ្វើតេស្តនេះច្រើនតែធ្វើជាមួយការធ្វើតេស្តផ្សេងទៀតដែលវាស់អង់ស៊ីមថ្លើមប្រសិនបើខូចថ្លើម។
តេស្ត gamma - glutamyl transferase (GGT) អាចត្រូវបានប្រើដើម្បីកំណត់ពីមូលហេតុនៃការកើនឡើង
អាល់កាឡាំង alkaline phosphatase (ALP) ។

ទាំង ALP និង GGT បានកើនឡើងនៅក្នុងជំងឺបំពង់ទឹកប្រមាត់និងជំងឺថ្លើមមួយចំនួនប៉ុន្តែមានតែ ALP ទេដែលបានកើនឡើងនៅក្នុងជំងឺឆ្អឹងផងដែរ។

ប្រភព:Facebook

👉កុំរំលង! ពណ៌ទឹកនោមអាចបង្ហាញឱ្យដឹងអ្វីខ្លះពីសុខភាព?១.​ លឿងស្លេក ឬលឿងស្រាលចូរព្យាយាមរក្សាឱ្យបាននូវទឹកនោមពណ៌បែបនេះ! នោះក៏ព...
13/09/2021

👉កុំរំលង! ពណ៌ទឹកនោមអាចបង្ហាញឱ្យដឹងអ្វីខ្លះពីសុខភាព?

១.​ លឿងស្លេក ឬលឿងស្រាល

ចូរព្យាយាមរក្សាឱ្យបាននូវទឹកនោមពណ៌បែបនេះ! នោះក៏ព្រោះតែទឹកនោមពណ៌លឿងស្រាល ឬស្លេកមានន័យថារាងកាយរក្សាបាននូវកម្រិតជាតិទឹកត្រឹមត្រូវគ្រប់គ្រាន់។

២. ទឹកនោមពណ៌លឿងចាស់

ក៏ជាពណ៌ធម្មតានៃទឹកនោមផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាអ្នកគួរព្យាយាមទទួលទានទឹកឱ្យបានច្រើនបន្តិចទៀត។ ពណ៌លឿងនៃទឹកនោមមានន័យថាអ្នកទទួលទានទឹកបានទាបជាងកម្រិតមធ្យមប៉ុណ្ណោះ។

៣. ពណ៌លឿងទុំដូចមាស

ទឹកនោមមានពណ៌បែបនេះមានន័យថាអ្នកទទួលទានទឹកមិនទាន់បានគ្រប់គ្រាន់។ ដូច្នេះចូរព្យាយាមទទួលទានទឹកបន្ថែម។ ហើយដើម្បីជាការប្រសើរអ្នកក៏គួររួមបញ្ចូលបន្លែផ្លែឈើក្នុងរបបអាហារផងដែរក៏ព្រោះវាមានផ្ទុកសម្បូរទៅដោយជាតិទឹកបន្ថែមពីលើជាតិសសៃ វីតាមីន និងជាតិរ៉ែសំខាន់។

៤. ពណ៌ត្នោត

រាងកាយកំពុងខ្វះជាតិទឹកខ្លាំងហើយប្រសិនបើទឹកនោមប្រែជាពណ៌ត្នោត។ ហើយវាក៏ជារោគសញ្ញាមួយនៃបញ្ហាថ្លើម ឬតម្រងនោមផងដែរ។ ក្នុងករណីខ្លះទឹកនោមពណ៌ត្នោតគ្មានអ្វីគួរឱ្យព្រួយបារម្ភឡើយ។ ការទទួលទានអាហារ ឬថ្នាំមួយចំនួន។

៥. ផ្កាឈូក ឬក្រហម

ពេលខ្លះការទទួលទានអាហារពណ៌ក្រហមច្រើនអាចបណ្ដាលឱ្យទឹកនោមប្រែជាពណ៌ផ្កាឈូក ឬក្រហម។ ទោះជាយ៉ាងណាទឹកនោមមានពណ៌បែបនេះក៏ប្រហែលបណ្ដាលមកពីមានឈាមក្នុងទឹកនោមដែលអាចបង្កឡើងដោយបញ្ហាក្រួសក្នុងតម្រងនោម ឬក្រពេញប្រូស្តាតរីកធំជាដើម។

៦. ពណ៌ទឹកក្រូច

ការទទួលទានឱសថមួយចំនួនអាចបណ្ដាលឱ្យទឹកនោមមានពណ៌ទឹកក្រូច។ ហើយការទទួលទានអាហារជ្រលក់ពណ៌ ឬភេសជ្ជៈមានពណ៌ទឹកក្រូចច្រើនក៏ធ្វើឱ្យទឹកនោមមានពណ៌បែបនេះដូចគ្នា។ ទោះជាយ៉ាងណាអ្នកជំនាញផ្នែកសុខភាពជាច្រើននិយាយថាពេលខ្លះទឹកនោមពណ៌ទឹកក្រូចជារោគសញ្ញាមួយនៃបញ្ហាថ្លើម ឬប្រមាត់។

៧. ពណ៌បៃតង

ការទទួលទានអាហារដែលជ្រលក់ពណ៌បៃតង ការទទួលទានថ្នាំមួយចំនួន និងការឆ្លងមេរោគផ្លូវបង្ហូរនោមសុទ្ធតែអាចបណ្ដាលឱ្យទឹកនោមមានពណ៌បៃតង។

៨. ពណ៌ខៀវ

អាចលេចឡើងដោយសារការទទួលទានអាហារជ្រលក់ពណ៌ ឬភេសជ្ជៈពណ៌ខៀវច្រើន។ ទោះជាយ៉ាងណាវាក៏អាចបណ្ដាលមកពីបញ្ហាសុខភាពមួយចំនួនផងដែរដូចជាជំងឺលើសជាតិកាល់ស្យូមក្នុងឈាម។

៩. ពណ៌ខ្មៅ

វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ដែលទឹកនោមមានពណ៌ខ្មៅ! កត្តាជាច្រើនដែលបង្កបញ្ហានេះរួមមានការទទួលទានថ្នាំមួយចំនួនមានផ្ទុកសារធាតុ laxatives និងជាតិដែកជាដើម។

១០. គ្មានពណ៌

ប្រសិនបើទឹកនោមរបស់អ្នកគ្មានពណ៌អ្វីសោះនោះមានន័យថាអ្នកកំពុងទទួលទានទឹកច្រើនលើសពេកហើយ! ទឹកនោមគ្មានពណ៌ចង្អុលបង្ហាញឱ្យដឹងថាតម្រងនោមកំពុងធ្វើការខុសធម្មតាក្នុងការបញ្ចេញជាតិទឹកដែលលើសតម្រូវការចេញពីរាងកាយ។ ទឹកនោមគ្មានពណ៌ក៏អាចជាលទ្ធផលនៃការទទួលទានថ្នាំបញ្ចុះទឹកនោមផងដែរ៕

ប្រភព: https://www.health.com.kh/

ចំណេះដឹងក្នុងមន្ទីរពិសោធន៍
11/08/2021

ចំណេះដឹងក្នុងមន្ទីរពិសោធន៍

អារម្មណ៍អ្នក lab...ដឹងតែយល់ហើយ 😫😁😏
31/05/2021

អារម្មណ៍អ្នក lab...
ដឹងតែយល់ហើយ 😫😁😏

កុំភ្លេច រួមគ្នាទៅចាក់វ៉ាក់សាំង និងបន្ត ៣កុំ ៣ការពារ សូមអរគុណ អាណិតលោកគ្រូពេទ្យ អ្នកគ្រូពេទ្យផង !
11/04/2021

កុំភ្លេច រួមគ្នាទៅចាក់វ៉ាក់សាំង និងបន្ត ៣កុំ ៣ការពារ

សូមអរគុណ អាណិតលោកគ្រូពេទ្យ អ្នកគ្រូពេទ្យផង !

ចំណេះដឹងបន្ថែម ស្រួលយល់ និងងាយចងចាំ 🧑‍🔬👩‍🔬
20/01/2021

ចំណេះដឹងបន្ថែម ស្រួលយល់ និងងាយចងចាំ 🧑‍🔬👩‍🔬

If you want to learn more about Medical Technology, this album may help you.

តើអ្វីទៅជាមន្ទីរពិសោធន៍វេជ្ជសាស្រ្តឬមន្ទីរពិសោធន៍គ្លីនិក(Medical biology / clinical biology) ?មន្ទីរពិសោធន៍វេជ្ជសាស្រ្តឬ...
18/01/2021

តើអ្វីទៅជាមន្ទីរពិសោធន៍វេជ្ជសាស្រ្តឬមន្ទីរពិសោធន៍គ្លីនិក
(Medical biology / clinical biology) ?

មន្ទីរពិសោធន៍វេជ្ជសាស្រ្តឬមន្ទីរពិសោធន៍គ្លីនិកគឺជាកន្លែងមួយដែលគេអាចធ្វើតេស្តគំរូគ្លីនិកទៅលើសំណាក (ឈាម, ទីកនោម, កំហាក , លាមក...) ដែលបានពីមនុស្ស/អ្នកជំងឺ ក្នុងការស្រាវជ្រាវ វិភាគ ដើម្បីទទួលបានព័ត៌មានអំពីសុខភាពរបស់អ្នកជំងឺ និងគោលដៅធំចំបងដើម្បីជួយធ្វើរោគវិនិច្ឆ័យព្យាបាលនិងការពារជំងឺនានា។

17/01/2021

Address

Toul Kork

Website

Alerts

Be the first to know and let us send you an email when BioTest laboratory knowledge center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category